ព័ត៌មាន
អគ្គនាយកNguyen The Kyចូលរួមពិធីបើកសម្ពោធដំណាក់ទី១នៃគម្រោងកសាងស្ថានីយ៍ផ្សាយសម្លេងចំនួន៩សម្រាប់កម្ពជា
អគ្គវិទ្យុសម្លេងវៀតណាម លោក Nguyen The Ky ថ្លែងមតិក្នុងពិធី
នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅខេត្តកំពង់ចាម (កម្ពុជា) អគ្គនាយកវិទ្យុសម្លេងវៀតណាម លោក Nguyen The Ky និងរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានអញ្ជើញជាអធិបតីភាព ពិធីកាត់ខ្សែបូសម្ពោធដំណាក់កាលទី១ នៃគម្រោងការ វិនិយោគ កសាងស្ថានីយ៍ផ្សាយសម្លេង FM និងស្ថានីយ៍ទូរទស្សន៍ ឧបត្ថម្ភដោយ រដ្ឋាភិបាលវៀតណាម តាមរយៈវិទ្យុសម្លេងវៀតណាម។
អញ្ជើញថ្លែងមតិក្នុងពិធី រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា លោក ខៀវ កាញ្ញារីទ្ធ បានតាងនាមរាជរដ្ឋាភិបាលកម្ពុជា ថ្លែងអំណរគុណចំពោះការជួយឧបត្ថម្ភជាក់ ស្តែងដែលរដ្ឋាភិបាលវៀតណាម សម្រាប់កម្ពុជាលើគ្រប់វិស័យ ក្នុងនោះ មាន វិស័យព័ត៌មាន។ រីឯខ្លួនវិញ អគ្គវិទ្យុសម្លេង វៀតណាម លោក Nguyen The Ky បានសង្កត់ធ្ងន់ថា៖
“ខ្ញុំជឿជាក់ថា ស្ថានីយ៍ផ្សាយសម្លេងនិងទូរទស្សន៍រួមទាំងប្រព័ន្ធសំភារៈ ឧបករណ៍ផលិតកម្មវិធីព្រមៗគ្នា ទំនើប ឧបត្ថម្ភដោយរដ្ឋាភិបាលនិងប្រជាជន វៀតណាមសម្រាប់រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជានោះ នឹងពង្រីកបានប្រសិទ្ធភាពយ៉ាងល្អប្រសើរ ជួយបើកទូលាយរលកធាតុអាកាស លើកកំពស់សមត្ថភាព ផលិតកម្មវិធីនិងគុណភាពរលកធាតុអាកាស ទូរទស្សន៍ រួមចំណែកទៅក្នុងកិច្ច ការកសាងនិងអភិវឌ្ឍន៍ព្រះ រាជាណាចក្រកម្ពុជាសម្បូររុងរឿងនិងវិបុលភាព”៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម