• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh (រូបថត៖ VOV)

ក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្ត្រីបានអះអាងថា ការផ្លាស់ប្ដូរឌីជីថលគឺជាភារកិច្ចដ៏សំខាន់ហើយជាកន្លឹះស្នូលក្នុងការអនុវត្តរាល់គោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ផ្ដល់អាទិភាពដល់ការផ្លាស់ប្តូរឌីជីថលជាតិក្នុងឆ្នាំនេះ គឺជាការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ជាមួយសសរស្តម្ភចំនួន ៤ រួមមាន៖ ឧស្សាហកម្មព័ត៌មានវិទ្យា ឌីជីថលនីយកម្មផ្នែកសេដ្ឋកិច្ចនានា អភិបាលកិច្ចឌីជីថល និងទិន្នន័យឌីជីថល។ ទាក់ទិននឹងភារកិច្ច និងដំណោះស្រាយស្នូលនាពេលលខាងមុខ លោកនាយករដ្ឋមន្ត្រីបាងសង្កត់ធ្ងន់ថាចាំបាចត្រូវអនុវត្តន៍ការបង្កើនទាំង ៣

"ការបង្កើនទាំង ៣ គឺ បង្កើនការយល់ដឹងអំពីតួនាទី និងសារៈសំខាន់នៃការផ្លាស់ប្តូរឌីជីថលដល់ប្រជាជនគ្រប់រូប និងសហគ្រាសនីមួយ ជាពិសេសគឺប្រមុខស្ថាប័ន។ បង្កើនសក្តានុពលសម្រាប់ការផ្លាស់ប្តូរឌីជីថល ដោយចាត់ទុកថានេះគឺជាភារកិច្ចស្នូល ដែលចាំបាច់ត្រូវផ្ដល់អាទិភាពចាត់ចែងប្រភពធនធាន។ បង្កើនកិច្ចសហប្រតិបត្តិការសាធារណៈ និងឯកជន យកការវិនិយោគសាធារណៈ ដើម្បីដឹកនាំការវិនិយោគឯកជន និងជំរុញរាល់ប្រភពធនធានសង្គមសម្រាប់ការផ្លាស់ប្ដូរឌីជីថល។"

លើសពីនេះ លោកនាយករដ្ឋមន្ត្រីក៏បានលើកឡើងអំពី ការជំរុញទាំង៥ រួមមា៖ជំរុញខ្លាំងការសុក្រិតស្ថាប័ន បង្កើតច្រករបៀងផ្លូវច្បាប់ពេញលេញ ជំរុញការផ្លាស់ប្តូរឌីជីថលជាតិ និង អភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល។ ជំរុញខ្លាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល មូលដ្ឋានគ្រឹះឌីជីថល បង្កើតបុព្វបទដ៏សំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល។ ជំរុញខ្លាំងការបង្កើតទិន្នន័យឌីជីថល អភិវឌ្ឍន៍សេវាកម្មឌីជីថល ធានាការតភ្ជាប់ យ៉ាង រលូន និងសមកាលកម្ម។ ជំរុញខ្លាំងការអភិវឌ្ឍធនធានមនុស្សឌីជីថល ជំនាញឌីជីថលឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ ជំរុញខ្លាំងសន្តិសុខអ៊ីនធឺណិត សន្តិសុខព័ត៌មាន ដើម្បីការពារអធិបតេយ្យភាពលំហអ៊ីនធឺណិតជាតិ ពីចម្ងាយ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

វៀតណាមជំរុញទំនាក់ទំនងសហប្រតិបត្តិការជាមួយ OECD និងប្រទេសនានា

វៀតណាមជំរុញទំនាក់ទំនងសហប្រតិបត្តិការជាមួយ OECD និងប្រទេសនានា

ក្នុងឱកាសអញ្ជើញចូលរួមសន្និសីទក្រុមប្រឹក្សារដ្ឋមន្ត្រីនៃអង្គការសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) ឆ្នាំ ២០២៤ កាលពីថ្ងៃទី ២ ឧសភា នៅទីក្រុងប៉ារីស ប្រទេសបារាំង រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son បានជួបជាមួយ អគ្គលេខាធិការអង្គការសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) លោក Mathias Cormann ។

Top