• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម លោក Phan Van Giang ទទួលជួបអនុរដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូង

នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីក្រុងហាណូយ រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម លោក Phan Van Giang បានទទួលជួបអនុរដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េ ខាងត្បូង លោក Kim Seon Ho ក្នុងឱកាសអញ្ជើញមកវៀតណាម ដើម្បីចូលរួមកិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម - កូរ៉េខាងត្បូង លើកទី១១។
រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម លោក Phan Van Giang ទទួលជួបអនុរដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូង ។ រូបថត៖ TTXVN

នៅក្នុងជំនួបនេះ រដ្ឋមន្ត្រី Phan Van Giang បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម-កូរ៉េខាងត្បូងលើកទី១១ ដែលភាគីទាំងពីរទើបបានរៀបចំឡើង ហើយបានសង្កត់ធ្ងន់លើលទ្ធផលនៃកិច្ចសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅ ប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែង ដោយផ្អែកលើខ្លឹមសារនៃកិច្ចសហប្រតិបត្តិការសំខាន់ៗ ដែលត្រូវបានរដ្ឋមន្ត្រីនៃប្រទេសទាំងពីរ ឯកភាពចាប់តាំងពីដំណើរទស្សនកិច្ចនៅខែមីនា ឆ្នាំ២០២៣។

ទាក់ទងនឹងទិសដៅនៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខ រដ្ឋមន្ត្រី Phan Van Giang បានស្នើថា ភាគីទាំងពីរបន្តជំរុញនិងអនុវត្តកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពលើវិស័យដូចជា៖ ដោះស្រាយផលវិបាកនៃសង្គ្រាមនៅវៀតណាម;  ឧស្សាហកម្មការពារជាតិ; ឯកភាពលើខ្លឹមសារនៃអនុស្សរណៈយោគយល់គ្នាក្នុងកិច្ចសហប្រតិបត្តិការការពារជាតិរវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ។

ក្នុងឱកាសនេះ រដ្ឋមន្ត្រី Phan Van Giang បានអញ្ជើញរដ្ឋមន្ត្រី អនុរដ្ឋមន្ត្រីក្រសួងការពារជាតិនិងសហគ្រាសការពារជាតិកូរ៉េខាងត្បូងមកកាន់វៀតណាម ដើម្បីចូលរួមពិព័រណ៍ការពារជាតិអន្តរជាតិលើកទី២ ដែលនឹងប្រព្រឹត្តិទៅនៅខែធ្នូ ឆ្នាំនេះ ក្នុងទីក្រុងហាណូយ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

វៀតណាមជំរុញទំនាក់ទំនងសហប្រតិបត្តិការជាមួយ OECD និងប្រទេសនានា

វៀតណាមជំរុញទំនាក់ទំនងសហប្រតិបត្តិការជាមួយ OECD និងប្រទេសនានា

ក្នុងឱកាសអញ្ជើញចូលរួមសន្និសីទក្រុមប្រឹក្សារដ្ឋមន្ត្រីនៃអង្គការសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) ឆ្នាំ ២០២៤ កាលពីថ្ងៃទី ២ ឧសភា នៅទីក្រុងប៉ារីស ប្រទេសបារាំង រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son បានជួបជាមួយ អគ្គលេខាធិការអង្គការសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) លោក Mathias Cormann ។

Top