ព័ត៌មាន

អគ្គនាយកNguyen The Kyចូលរួមពិធីបើកសម្ពោធដំ​ណាក់​ទី១​នៃគម្រោង​កសាងស្ថានីយ៍​ផ្សាយ​សម្លេង​ចំនួន​៩សម្រាប់​កម្ពជា​


  អគ្គវិទ្យុសម្លេងវៀតណាម លោក Nguyen The Ky ថ្លែងមតិក្នុងពិធី

នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ​​២០១៧ នៅខេ​ត្តកំពង់​ចាម (កម្ពុជា) អគ្គនាយកវិទ្យុសម្លេងវៀ​ត​ណាម លោក Nguyen The Ky និង​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ​ បាន​អញ្ជើញជា​អធិបតីភាព ពិធីកាត់​ខ្សែបូ​សម្ពោធ​ដំណាក់​កាល​ទី១ នៃគម្រោងការ វិនិយោគ ក​សាងស្ថានីយ៍ផ្សាយសម្លេ​ង FM និងស្ថានីយ៍ទូរ​ទស្សន៍ ឧបត្ថម្ភ​ដោយ ​រដ្ឋាភិបាលវៀត​ណាម​ តាមរយៈវិទ្យុសម្លេងវៀ​ត​ណាម។ 
 
អញ្ជើញថ្លែង​មតិក្នុងពិធី រដ្ឋមន្ត្រីក្រសួងព័ត៌មាន​កម្ពុជា លោក ខៀវ កាញ្ញារីទ្ធ បាន​តាង​នាម​រាជរដ្ឋាភិបាល​កម្ពុជា​ ថ្លែងអំណរ​គុណចំពោះការជួយឧបត្ថម្ភជាក់ ស្តែង​ដែល​រដ្ឋាភិបាល​វៀត​ណាម សម្រាប់​កម្ពុជា​លើគ្រប់​វិស័យ ​ក្នុងនោះ មាន វិស័យព័ត៌មាន។ ​រីឯខ្លួនវិញ អគ្គវិទ្យុសម្លេង វៀតណាម​ លោក ​Nguyen The Ky បាន​សង្កត់​ធ្ងន់​ថា៖
 
“ខ្ញុំជឿជា​ក់ថា ស្ថានីយ៍ផ្សាយសម្លេងនិងទូរទស្សន៍​រួមទាំងប្រព័ន្ធសំភារៈ ឧបករណ៍ផលិតកម្មវិធី​ព្រមៗគ្នា ទំនើប​ ឧបត្ថម្ភដោយរដ្ឋាភិ​បាលនិងប្រជាជន វៀតណាមសម្រាប់រាជរ​ដ្ឋាភិបាលនិងប្រជាជនកម្ពុ​ជានោះ នឹងពង្រីក​បានប្រសិទ្ធ​​ភាព​យ៉ាងល្អប្រសើរ ជួយបើកទូលាយរ​លកធាតុអាកាស លើកកំពស់ស​មត្ថភាព ផលិតកម្ម​វិធីនិង​គុណភាពរលកធាតុអាកាស ​ទូរទស្សន៍ រួមចំណែកទៅក្នុងកិច្ច ការកសាង​និងអភិវឌ្ឍន៍​ព្រះ រាជាណាចក្រ​កម្ពុជាស​ម្បូររុងរឿងនិងវិបុលភាព​”៕

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម
 


top