• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

បទយកការណ៍ឯកទេស

សោភណ្ឌភាពនៃគ្រឿងកុលាលភាជន៍របស់ជនជាតិចាម

រូបចម្លាក់ គំនូររចនា រូបសំណាក់អប្សរា ... ជាគ្រឿងកុលាលភាជន៍ ដែលតុបតែង​លំអក្នុង​ប្រាសាទ​បុរាណរបស់ប្រជាជនចាមនៅតំបន់​ភាគកណ្តាលខាងត្បូង​នៅតែមាន​អាយុកាលជាង ១.០០០ ឆ្នាំ។ របាំបុរាណដូចជារបាំជាមួយ​ពាងទឹករបាំទឹក ... ក៏​រាំជាមួយ​គ្រឿង​កុលាលភាជន៍​ ដើម្បី​បង្ហាញ​លក្ខណៈវប្បធម៌ប្លែកៗរបស់ជនជាតិចាម​ដែលកំពុងទាក់ទាញភ្ញៀវទេសចរមកពីជិតនិងឆ្ងាយ។ អាចនិយាយបានថា​ គ្រឿង​កុលាលភាជន៍​មិនត្រឹមតែ​ជាឧបករណ៍ដែល​ប្រើប្រាស់ក្នុង​ជីវភាពប្រចាំថ្ងៃប៉ុណ្ណោះទេ​ ប៉ុន្តែ​វា​ក៏ជាឧបករណ៍មួយសម្រាប់ប្រជាជនចាមទាក់ទងជាមួយពិភពវិញ្ញាណផងដែរ។ ពីព័ត៌មានខាងលើបានទាក់ទាញពួកយើងទៅកាន់ភូមិប្រកបមុខរបរធ្វើគ្រឿងកុលាលភាជន៍ បាវទ្រូក (Bau Truc) នៅខេត្ត​និញធួន  (Ninh Thuan) ដើម្បីស្វែងយល់នូវសោភណ្ឌភាពនៃកុលាលភាជន៍របស់ជនជាតិចាម។

ភាពពិសេសនៃគ្រឿងកុលាលភាជន៍ បាវទ្រូក (Bau Truc) 

យើងត្រលប់ទៅខេត្ត និញធួន  (Ninh Thuan)  ជាតំបន់ស្ងួតហែងបំផុតនៅវៀតណាម ចំពេលមានអាកាសធាតុក្តៅបំផុត។ សកម្មភាពសេដ្ឋកិច្ចនិងទេសចរណ៍ជាច្រើនត្រូវបានពន្យាពេលដោយសារការរីករាលដាលនៃជំងឺ  COVID -19 និងគ្រោះរាំងស្ងួត ប៉ុន្តែនៅភូមិប្រកបមុខរបរធ្វើគ្រឿងកុលាលភាជន៍ (ទីរួមស្រុក ភឿកយ៉ឹន (Phuoc Dan)  ស្រុក និញភឿក (Ninh Phuoc) ខេត្ត និញធួន  (Ninh Thuan)) នៅតែមានសកម្មភាពផលិតយ៉ាងមមាញឹក។ នៅក្នុងគ្រួសារសិប្បករនិមួយៗ នៅតែឧស្សាហ៍ព្យាយាមសូននិងបណ្តាឡដុតគ្រឿងកុលាលភាជន៍មានពណ៌ក្រហមពីអណ្តាតភ្លើង ដើម្បីផលិតចេញគ្រឿងលាលភាជន៍ថ្មី។

ភូមិកុលាលភាជន៍ បាវទ្រូក (Bau Truc) ត្រូវបានចាត់ទុកថាគឺជាភូមិមួយក្នុងចំណោមបណ្តាភូមិប្រកបមុខ របរធ្វើកុលាលភាជន៍ចំណាស់ជាងគេ នៅអាស៊ីអាគ្នេយ៍ រហូតមកដល់សព្វថ្ងៃ។ បច្ចុប្បន្ននេះ ភូមិ បាវទ្រូក (Bau Truc) មានប្រហែល ៥០០ គ្រួសារ ហើយមានជាង ៩០% នៅតែប្រកបមុខរបរធ្វើគ្រឿងកុលាលភាជន៍។

លោក Poklong Chanh គឺជាអ្នកបង្កើតមុខរបរធ្វើកុលាលភាជន៍ បាវទ្រូក (Bau Truc) ។ កាលពីជាងមួយពាន់ឆ្នាំមុន លោក Poklong Chanh បានបដិសេធមិនធ្វើជាមន្រ្តី រាជការ និងត្រឡប់ទៅស្រុកកំណើត ដើម្បីបង្រៀនស្ត្រីពីរបៀបយកដី សូនរូបរាងនិងដុតវា ដើម្បីក្លាយទៅជាប្រដាប់ប្រើប្រាស់ក្នុងផ្ទះនិងការតុបតែង។

ដើម្បីសម្តែងការដឹងគុណចំពោះលោក  Poklong Chanh អ្នកភូមិ បាវទ្រូក (Bau Truc) បានបង្កើតប្រាសាទមួយ ដើម្បីរំលឹកនឹកដល់និងរៀបចំពិធីសែនលោក  Poklong Chanh ក្នុងឱកាសពិធីបុណ្យកាតេដែលជាពិធីបុណ្យធំបំផុតរបស់ប្រជាជនចាម។ ហើយមុខរបរធ្វើគ្រឿងកុលាលភាជន៍ត្រូវបានប្រគល់ជូនដល់ជំនាន់ជាច្រើន រហូតមកដល់សព្វថ្ងៃ។


យើងបានជួបលោកស្រី ទ្រឿងធីហ្គាក (Truong Thi Gach) (អាយុ ៨០ ឆ្នាំ) នៅភូមិបាវទ្រូក (Bau Truc)–ជាស្ត្រីម្នាក់ដែលបានរៀនរបៀបធ្វើគ្រឿងកុលាលភាជន៍បុរាណ តាំងពីអាយុ ១០ ឆ្នាំ។ លោកស្រី ហ្គាក(Gach)បាននិយាយថា “ខ្ញុំបានរៀនពីមុខរបរនេះពីជីដូនរបស់ខ្ញុំ ដែលប្រគល់បន្តដល់ម្តាយរបស់ខ្ញុំ ហើយបន្ទាប់មកម្តាយខ្ញុំបានបង្រៀនខ្ញុំ ឥឡូវនេះខ្ញុំប្រគល់បន្តការងារនេះដល់កូន ៗ របស់ខ្ញុំ។ សិប្បកម្មធ្វើគ្រឿងកុលាលភាជន៍ស នៅភូមិ បាវទ្រូក (Bau Truc) គឺសម្រាប់តែស្ត្រីធ្វើប៉ុណ្ណោះទេ។ បុរសប្រមូលអុស ជីកដីនិងយកចំបើង ដើម្បីជួយសិប្បការិនី ដុតគ្រឿងកុលាលភាជន៍។ យោងតាមលោកស្រីហ្គច (Gach)  គ្រឿងកុលាលភាជន៍ នៅភូមិបាវទ្រូក (Bau Truc) ត្រូវបានធ្វើដោយដៃគ្រប់ដំណាក់កាលនិងខុសគ្នាពីគ្រឿងកុលាលភាជន៍គ្រប់ប្រភេទនៅលើពិភពលោក។


សិប្បការិនី  ទ្រឿងធីហ្គាក (Truong Thi Gach)  (អាយុ ៨០ ឆ្នាំ) កំពុងធ្វើឲ្យសុក្រិតរូបសំណាក់នាងអប្សរា។ រូបថត៖ ង្វៀនលន់


សិប្បការិនីនៅភូមិ បាវទ្រូក (Bau Truc) មានដៃប្រឡក់ដីដែលញញឹមប្រែដីក្លាយទៅជាជាផលិតផលប្លែកៗ។ រូបថត៖ ង្វៀនលន់


សិប្បការិនី ដាំងធីត្រាង (Dang Thi Trang) (អាយុ ៤៨ ឆ្នាំ) ប្រើក្រណាត់រុំ ដើម្បីស្រូបយកទឹក រុំ ក្នុងដៃរបស់គាត់ដើម្បីជូតតួសេរ៉ាមិចនិងបង្កើតរាងមាត់។
រូបថត៖ ឡេមិញ



បន្ទាប់ពីគ្រឿងកុលាលភាជន៍បានសូនរួចហើយ សិប្បករនឹងសម្ងួតនៅកន្លែងត្រជាក់ នៅពេលគ្រឿងកុលាលភាជន៍នេះស្ងួត សិប្បករកែសំរួលឱ្យរួចរាល់។
រូបថត៖ ឡេមិញ



សិប្បការិនីនៅភូមិ បាវទ្រូក (Bau Truc) កែសំរួលតួនិងរូបរាងនៃគ្រឿងកុលាលភាជន៍។ រូបថត៖ ឡេមិញ




គ្រឿងកុលាលភាជន៍ បាវទ្រូក (Bau Truc)  មិនត្រូវការដុតក្នុងឡដុតទេ នៅទីនេះគេបានយកចំបើង អុសនិងដុតនៅខាងក្រៅ។
រូបថត៖ ង្វៀនលន់



ការដុតគ្រឿងកុលាលភាជន៍នៅក្នុងភូមិនេះ ដែលអូសរយៈពេលពី ៥ ទៅ ៨ ម៉ោងដោយអាស្រ័យលើខ្នាតរបស់គ្រឿងកុលាលភាជន៍។
រូបថត៖ ឡេមិញ



គ្រឿងកុលាលភាជន៍បានទុកឲ្យត្រជាក់ បន្ទាប់ពីដុតដោយចំបើង។ រូបថត៖ ង្វៀនលន់


គ្រឿងកុលាលភាជន៍បានទុកឲ្យត្រជាក់ បន្ទាប់ពីដុតដោយចំបើងដែលនឹងមានពណ៌ធម្មជាតិនៃដី។ រូបថត៖ ង្វៀនលន់
 

ដោយចង្អុលបង្ហាញថូតូចៗ ដែលកំពុងធ្វើ លោកស្រី ហ្គាក (Gach) បានពន្យល់ ពី អាថ៌កំបាំងនៃធ្វើគ្រឿងកុលាលភាជន៍ បាវទ្រូក (Bau Truc) ៖ “ ការធ្វើគ្រឿងកុលាលភាជន៍មានដំណាក់កាលជាច្រើន ប៉ន្តែដំណាក់កាលសំខាន់បំផុតគឺការជ្រើសរើស ដីដែលធ្វើជាវត្ថុធាតុដើម” ។ ដីដែលប្រើសម្រាប់ធ្វើកុលាលភាជន៍ត្រូវយកតាមដងទន្លេ ក្បែរភូមិ ដើម្បីហាលឲ្យស្ងួតក្រោមពន្លឺនៃព្រះអាទិត្យ បន្ទាប់មកចាក់ទឹកនិងត្រាំឲ្យដីទន់ ហើយយកសំរាមនិងក្រួសចេញពីដី។ បន្ទាប់មក ដីត្រូវលាយជាមួយដីខ្សាច់ និងទឹក តាមអត្រាជាក់លាក់មួយ ហើយប្រើជើងលាយបញ្ចូលគ្នាដើម្បីឱ្យដីប្រែជាទន់និងម៉ដ្ឋ  ប្រជាជនហៅវាថា“ ដីទុំ” ដើម្បីសូនគ្រឿងកុលាលភាជន៍” ។

លក្ខណៈពិសេសប្លែកនៃដំណើរការធ្វើគ្រឿងកុលាលភាជន៍ បាវទ្រូក  (Bau Truc) គឺថាសិប្បករមិនប្រើតុបង្វិល ដូចភូមិធ្វើគ្រឿងកុលាលជន៍ជាច្រើនដទៃទៀតទេតែប្រើជើងរបស់សិប្បករបង្វិលដុំដីរួមជាមួយដៃទាំងពីប៉ិនប្រសប់របស់គាត់ ដើម្បីសូនរូបរាងគ្រឿងកុលាលភាជន៍។ នៅភូមិ បាវទ្រូក ( Bau Truc ) មិនមានពុម្ភសម្រាប់ធ្វើគ្រឿងកុលាលភាជន៍ទេ ផលិតផលទាំងអស់ត្រូវបានផលិតដោយដៃប៉ិនប្រសប់។

ភាគច្រើន គ្រឿងកុលាលភាជន៍ បាវទ្រូក (Bau Truc) មានរចនាដែលតំណាងឱ្យតំបន់ទន្លេទឹក សំបកគ្រំ រុក្ខជាតិឬរូបភាពធម្មជាតិ ផែនដីនិងសាសនា។ វិធីដុតគ្រឿងកុលាលភាជន៍ នៅបាវទ្រូក (Bau Truc) ក៏មានលក្ខណៈប្លែកដែរ គេដុតអុសនិងចំបើង។ ការដុតបែបនេះអូសក្នុងរយៈពេលពី ៥ ទៅ ៨ ម៉ោងអាស្រ័យលើខ្នាតគ្រឿងកុលាលភាជន៍ ។

ជាពិសេស កាលពីអតីតកាល មុននឹងការដុតគ្រឿងកុលាលភាជន៍ សិប្បការិនីត្រូវជ្រើសរើសថ្ងៃល្អ ហើយត្រូវទិញគ្រឿងសំណែន ដើម្បីគោរពបូជាដូនតានិងអាទិទេពសំដៅបង្ហាញពីបំណងប្រាថ្នាថា គ្រឿងកុលាលភាជន៍ទាំងអស់នឹង "ចម្អិន" ឱ្យស្មើៗគ្នា មិនខូចទេ។

ផលិតផលពិសេសរបស់ភូមិ បាវទ្រូក (Bau Truc ) មានលក្ខណៈ នៃវប្បធម៌ក្នុងតំបន់សំដៅបម្រើជីវភាពរស់នៅរបស់ប្រជាជន។ ផលិតផលប្រពៃណីមួយចំនួនអាចត្រូវបានលើកឡើងដូចជា៖ ពាងទុកទឹក  ឆ្នាំងដាំបាន ឆ្នាំងខត្រី កំសៀវដាំទឹក …


គ្រឿងកុលាលភាជន៍តាមលំហូរវប្បធម៌របស់ជនជាតិចាម

សព្វថ្ងៃនេះភូមិ បាវទ្រូក (Bau Truc) មិនត្រឹមតែជាភូមិសិប្បកម្មប្រពៃណីប៉ុណ្ណោះទេថែមទាំងបានក្លាយជាគោលដៅទាក់ទាញភ្ញៀវទេសចរណ៍ ផងដែរ។ សហករណ៍ភូមិប្រកបមុខរបរធ្វើគ្រឿងកុលាលភាជន៍ត្រូវបានបង្កើតឡើង ក្នុងឆ្នាំ ២០០៨ ដែលបាន លើកកម្ពស់គុណភាពនិងភាពចម្រុះផលិតផលកុលាលភាជន៍ ហើយក៏ជាកន្លែងបង្ហាញពីការធ្វើគ្រឿងកុលាលភាជន៍របស់ចាមសំរាប់ភ្ញៀវទេសចរពេលមកដល់ខេត្ត និញធួន (Ninh Thuận)។ គ្រឿងកុលាលភាជន៍ស្មូនរាប់ពាន់ប្រភេទរបស់ភូមិ បាវទ្រូក (Bau Truc) ត្រូវបានដាក់តាំង ណែនាំនៅសហករណ៍ ដើម្បីឱ្យភ្ញៀវទេសចរមកទស្សនាឬជ្រើសរើសទិញផលិតផលដែលពួកគេពេញចិត្តបំផុត។

“ខ្ញុំបានមើលឃើញប្រាសាទនានានៅភាគសាឦសានដែលបានដាក់តាំងគ្រឿងកុលាលភាជន៍របស់ជនជាតិចាមរស់នៅវៀតណាម។ ការដាក់តាំងក្នុងទីសក្ការៈទាំងនេះបង្ហាញនូវភាពទាក់ទាញនៃគ្រឿងកុលាលភាជន៍របស់ជនជាតិចាមនៅក្នុងពិភពវិញ្ញាណមិនត្រឹមតែនៅក្នុងប្រទេសថៃប៉ុណ្ណោះទេ ថែមទាំងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទៀតផង” ។


លោកបណ្ឌិត Atthasit Sukkham (ប្រទេសថៃ)


សម្រាប់អ្នកស្រាវជ្រាវជនជាតិចាមនិងបេតិកភណ្ឌវប្បធម៌របស់ពួកគេតែងតែមានភាពអាថ៌កំបាំងនិងប្លែក។ មុខរបរធ្វើគ្រឿងកុលាលភាជន៍គឺជាឧទាហរណ៍​។ លោកសាស្ត្រាចារ្យរង​ បណ្ឌិត Shimoka Sakaya តំណាងក្រុមស្រាវជ្រាវជប៉ុនបានមានប្រសាសន៍​ថា“ ជាពិសេស ភូមិធ្វើគ្រឿងកុលាលភាជន៍បុរាណជាច្រើន នៅលើពិភពលោក​បានបាត់បង់កិត្យានុភាពរបស់ពួកគេហើយ ប៉ុន្តែគ្រឿងកុលាលភាជន៍របស់ជនជាតិចាមវៀតណាមនៅតែរក្សាបានសោភណ្ឌភាពនិងសម្រស់ស្អាតនៃគ្រឿងកុលាលភាជន៍ កាលពីរាប់រយឆ្នាំមកហើយ។ នោះគឺជាតម្លៃពិសេសនិងស្ថិតស្ថេរយូរអង្វែងនៃគ្រឿងកុលាលភាជន៍របស់ជនជាតិចាមដែល​សក្ដិសមនឹងការទទួលស្គាល់របស់អង្គការ UNESCO ។ សង្ឃឹមថា ជាថ្មីម្តងទៀតគ្រឿងកុលាលភាជន៍របស់ជនជាតិចាមនឹងរស់ឡើងវិញនិងបន្តរីកចម្រើនយ៉ាងខ្លាំងក្លាថែមទៀត។” ។


ប្រជុំប៉ម Pô Klong Garai (ខេត្តនីញធួន) (Ninh Thuan) ត្រូវបានគេទទួលស្គាល់ ជា កេរ្តិ៍ដំណែលស្ថាបត្យកម្មថ្នាក់ជាតិដែលត្រូវបានតុបតែងដោយគំនូរគ្រឿងកុលាលភាជន៍របស់ជនជាតិចាមប្លែកៗ ជាច្រើន។ រូបថត៖ ង្វៀនលន់






គ្រឿងកុលាលភាជន៍របស់ភូមិ បាវទ្រូក (Bau Truc) ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃរបស់ជនជាតិចាម ក្នុងតំបន់។ រូបថត៖ ង្វៀនលន់


គ្រឿងកុលាលភាជន៍របស់ភូមិ បាវទ្រូក (Bau Truc) ប្រឡាក់ផ្សែង នៅពេលដុត ដូច្នេះសិប្បការិនីបង្កើតពណ៌ប្លែកៗ លើផលិតផលនីមួយៗដូចជា ពណ៌មាសក្រហម ពណ៌ក្រហមផ្កាឈូក ពណ៌ខ្មៅប្រផេះ ត្នោត…ជាដើម។ រូបថត៖ ង្វៀនលន់
 





 
រូបសំណាក់និងថូផ្កាដែលឆ្លុះបញ្ចាំងជំនឿ សាសនារបស់ជនជាតិចាម នៅខេត្តនិញធូន (Ninh Thuan)។ រូបថត៖ ង្វៀនលន់
 

កញ្ញាជនជាតិចាមដាក់ថូដែលផ្ទុកទឹកត្រជាក់ឬទឹកតែស្រស់ ចូលរួមក្នុងរបាំសែនថ្វាយទឹកជូនដល់អាទិទេពឬអញ្ជើញភ្ញៀវ។ រូបថត៖ ឯកសារ


ភ្ញៀវទេសចររីករាយស្វែងយល់នូវរបៀបធ្វើគ្រឿងកុលាលភាជន៍នៅភូមិ បាវទ្រូក ( Bau Truc) ។ រូបថត៖ ឯកសារ


លោកសាស្រ្តាចារ្យ Leedom Lefferts (សហរដ្ឋអាមេរិក) បានចំណាយពេលជាង ២០ ឆ្នាំ ដើម្បីធ្វើដំណើរទៅកាន់ភូមិឆ្នេរសមុទ្រ នៅភាគកណ្តាលនៃប្រទេសវៀតណាមគ្រាន់តែស្វែងយល់នូវគ្រឿងកុលាលភាជន៍របស់ជនជាតិចាម។ លោកសាស្ត្រាចារ្យនេះមានអាយុ ៨០ ឆ្នាំបានអត្ថាធិប្បាយថា៖ “គ្រឿងកុលាលភាជន៍នីមួយៗ គឺជាស្នាដៃឯករាជ្យមួយគ្មានអ្វីដូចអ្វីទាំងអស់។ នេះគឺជាភាពខុសគ្នារវាងគ្រឿងកុលាលភាជន៍របស់ជនជាតិចាមនិងប្រភេទគ្រឿងកុលាលភាជន៍ផ្សេងៗ ទៀត” ។
 

កាលពីខែមីនា ឆ្នាំ ២០១៩ លោកនាយករដ្ឋមន្រ្តីបានយល់ព្រមអនុញ្ញាតឱ្យក្រសួងវប្បធម៌កីឡានិងទេសចរណ៍បង្កើតសំណុំរឿង“ សិល្បៈធ្វើគ្រឿងកុលាលភាជន៍របស់ជនជាតិចាម” ជូនអង្គការ UNESCO ដើម្បីពិចារណានិងបញ្ចូលគ្រឿងកុលាលភាជន៍ក្នុងបញ្ជីឈ្មោះបេតិកភ័ណ្ឌវប្បធម៌អរូបីចាំបាច់ត្រូវការពារជាបន្ទាន់។  

លោកបណ្ឌិតបុរាណវិទ្យា ដាន់ ង៉ុកខូយ (Doan Ngoc Khoi) បាននិយាយថា មានការបន្តយកនិងផ្លាស់ប្តូរ ក្នុងលំហូរវប្បធម៌ពីវប្បធម៌ សាហ្វ៊ីញ (Sa Huynh) ដល់វប្បធម៌ចាម ប៉ុន្តែភាពពិសេសនៅក្នុងមុខរបរធ្វើគ្រឿងកុលាលភាជន៍របស់ជនជាតិចាមក៏ត្រូវបានបង្ហាញយ៉ាងច្បាស់លាស់ ដូចជា៖ ប្រជាជន​ចំនួន ៣០០ នាក់នៅភូមិ បាវទ្រូក (Bau Truc) ធ្វើគ្រឿងកុលាលភាជន៍មួយ (ឧទាហរណ៍ថូផ្កា) ប៉ុន្តែប្រសិនបើដាក់តាំងផលិតផលនេះ ជាមួយគ្នា បន្ទាប់មកមនុស្សម្នាក់ៗនៅតែទទួលស្គាល់“ ផលិតផលរបស់ខ្លួន” ។ , ទោះបីជាថូផ្កានេះស្រដៀងគ្នា។ ស្នាមដែលបានពួកគេបន្សល់ទុកនៅក្នុងផលិតផលរបស់គេៗតែងតែមានវត្តមាន។

កាលពីប៉ុន្មានឆ្នាំមុន ក្នុងដំណើរទស្សនកិច្ចនៅភូមិ បាវទ្រូក ( Bau Truc) លោកស្ថាបត្យករ ត្រឹនហ៊ុង (Tran Hung) (អាណិកជនអាមេរិកម្នាក់) មានគំនិតនិងចាប់ផ្តើមគម្រោងដាក់គ្រឿងកុលាលភាជន៍ភូមិ បាវទ្រូក (Bau Truc )ដែលតុបតែងនៅមណ្ឌលកម្សាន្ត និងរមណីយដ្ឋាននិងសណ្ឋាគារ នៅអាមេរិក។ ការដឹកជញ្ជូនគ្រឿងកុលាលភាជន៍ដំបូង រួមមាន ៥០០ មុខ (ដូចជារូបសំណាកស៊ីវារូបសំណាក Ganesa រូបសំណាក់អប្សរា ចង្កៀងគោមគ្រប់ប្រភេទ ... ) ត្រូវបានគេនាំចេញ ទៅកាន់សហរដ្ឋអាមេរិក។

បច្ចុប្បន្ននេះ បន្ទប់ដាក់តាំងនិងលក់ផលិតផលមកពីភូមិ បាវទ្រូក ( Bau Truc ) នៅរដ្ឋ  California, Texas និង Arizona (សហរដ្ឋអាមេរិក) នៅតែទាក់ទាញមនុស្សមួយចំនួនធំឱ្យមកទស្សនានិងទិញ./.

អត្ថបទ៖ សើនងា ថាវវី កុង​ដាត ​ង្វៀន​យ៉ាង​ រីកើង

អត្ថបទ៖ សើនងា ថាវវី កុងដាត ង្វៀនយ៉ាង រីកើង

ស្វែងយល់នូវវប្បធម៌ជនជាតិ មឿង (Muong) នៅខេត្ត ហ័រប៊ិញ (Hoa Binh)

ស្វែងយល់នូវវប្បធម៌ជនជាតិ មឿង (Muong) នៅខេត្ត ហ័រប៊ិញ (Hoa Binh)

ចំងាយ​​ប្រហែល ៧០ គីឡូម៉ែត្រ តាមទិសនិរតីនៃទីក្រុងហាណូយ (Ha Noi) ខេត្ត ហ័រប៊ិញ (Hoa Binh) ត្រូវបានគេស្គាល់ជា "ទឹកដីនៃវីរៈកថា" ជាកន្លែងដែលមានជនជាតិ មឿង (Muong)...

Top