• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សម្ព័ន្ធក្រុមហ៊ុន CapitalLand (សិង្ហបុរី) ចង់រួមចំណែកក្នុងការកសាងទីក្រុងឆ្លាតវៃ នៅវៀតណាម


 នាយករដ្ឋមន្ត្រីរដ្ឋាភិបាល វៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយប្រធានសម្ព័ន្ធក្រុមហ៊ុន CapitaLand លោក Ng Kee Choe
 

 ក្នុងពិធី​ទទួលជួបជាមួយប្រធានសម្ព័ន្ធក្រុមហ៊ុន CapitaLand លោក Ng Kee Choe នារសៀលថ្ងៃទី ១៤ ខែមិថុនា​ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីរដ្ឋាភិ បាល វៀតណាម លោក Nguyen Xuan Phuc មានបំណង​ចង់​ឲ្យ ​CapitaLand ពង្រីក អាជីវកម្មតាមទិសបច្ចេកវិ​ទ្យានៅវៀតណាម ដើម្បីបង្កើតតម្លៃបន្ថែម ដែល​ រួម​ចំណែក​ក្នុង​ ការអភិវឌ្ឍរបស់ប្រទេសវៀតណាមក៏ដូចជា ក្នុង​ការអភិវឌ្ឍន៍ទំនាក់ ទំនងវៀតណាម​ -​ សិង្ហបុរី។ 
 
លោក​នាយករដ្ឋមន្រ្តីបានអះអាងថា វៀតណាមកំពុង ជំរុញការអភិវឌ្ឍន៍​របស់​ទីក្រុង​ហើយ​ចាត់​ទុក​ថានេះ​ជាកម្លាំង​ចលក​រសម្រាប់ជំរុញ កំណើន។ ហេតុដូច្នេះ CapitaLand ត្រូវការបង្កើនតម្លៃបន្ថែម បង្កើតភាព​ខុស​គ្នានៅ​​វៀតណាម​តាម​និន្នាការ​នៃឧស្សា​ហកម្ម​បដិវត្ត ៤.០។
 
​ចំណែក​ លោក Ng Kee Choe បានគូសបញ្ជាក់ថា CapitaLand ជាវិនិយោគិន យូរអង្វែងនៅវៀតណាម ដែលនឹង​បន្តបើក​ទូលាយ​ ទៅកាន់វិស័យឧស្សាហកម្ម និង បញ្តាសេវាកម្មសម្រាប់អង្គភាពអាជីវកម្ម។ យ៉ាងណាមិញ សម្ព័ន្ធ​ក្រុម​ហ៊ុន​តែងតែ ផ្តោតការ យកចិត្តទុកដាក់លើតម្លៃអភិវឌ្ឍន៍បែតងប្រកបដោយនិរន្តរភាព និងមាន បំណងរួម​ចំណែកទៅក្នុងដំណើរការកសាងទីក្រុ​ងឆ្លាតនៅវៀ​តណាម​ផង​ដែរ៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម
 

អភិវឌ្ឍន៍តំបន់ដីសណ្តទន្លេក្រហម ប្រពៃណី តភ្ជាប់ របកគំហើញ បរិយាប័ន្ន គ្រប់ជ្រុងជ្រោយ និងនិរន្តរភាព

អភិវឌ្ឍន៍តំបន់ដីសណ្តទន្លេក្រហម “ប្រពៃណី តភ្ជាប់ របកគំហើញ បរិយាប័ន្ន គ្រប់ជ្រុងជ្រោយ និងនិរន្តរភាព”

នាព្រឹកថ្ងៃទី៩ ឧសភា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ប្រធានក្រុមប្រឹក្សាសម្របសម្រួលតំបន់ដីសណ្ដទន្លេក្រហម (ក្រុមប្រឹក្សា) បានអញ្ជើញជាអធិបតីសន្និសីទលើកទី៣ នៃក្រុមប្រឹក្សា ដើម្បីប្រកាសផែនការមេសម្រាប់តំបន់ ដីសណ្តទន្លេក្រហម ដំណាក់កាលឆ្នាំ ២០២១- ២០៣០ ចក្ខុវិស័យដល់ ២០៥០។

Top