• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សមាគមអ្នកជំនាញវៀតណាមទូទាំងពិភពលោករួមដំណើរជាមួយប្រទេសជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩

វ៉ាក់សាំងគឺជាគន្លឹះដើម្បីកម្ចាត់ទាំងស្រុងនូវការរីករាលដាលនៃជំងឺកូវីដ ១៩  (រូបភាព៖ Reuters)
 

“យល់ដឹងអំពីវ៉ាក់សាំងដើម្បីរុញថយក្រោយជំងឺកូវីដ -១៩” គឺជាប្រធានបទនៃសិក្ខាសាលាតាមអ៊ិនធឺរណែត នៅថ្ងៃទី ១ ខែសីហា ដោយសមាគមអ្នកជំនាញវៀតណាមសកលរៀបចំឡើង ដោយគោលបំណងចង់រួមដំណើរជាមួយប្រទេសជាតិដើម្បីប្រយុទ្ធប្រឆាំង ទប់ស្កាត់ជំងឺកូវីដ ១៩។

ប្រវត្តិសាស្រ្តបានបញ្ជាក់ថា ជំងឺឆ្លងជាច្រើនត្រូវបានគ្រប់គ្រងឬកំចាត់ចោលដោយសារវ៉ាក់សាំង ដូចជាជំងឺគ្រុនស្វិតដៃជើង ជំងឺរលាកស្រោមខួរនិងជំងឺអុតស្វាយជាដើម។ ថ្វីត្បិតដូច្នេះក៏ដោយ នាពេលបច្ចុប្បន្ននេះ មនុស្សជាច្រើននៅតែស្ទាក់ស្ទើរឬធ្វើពហិការមិនចាក់វ៉ាក់សាំង ដោយសារបារម្ភពីសុវត្ថិភាពវ៉ាក់សាំង ហានិភ័យនៃផលប៉ះពាល់របស់វ៉ាក់សាំង។ យោងតាមបណ្ឌិត វេជ្ជបណ្ឌិត Nguyen Nhat Linh នៃកម្មវិធីប្រឆាំងជំងឺរបេងសកលរបស់អង្គការសុខភាពពិភពលោថា វ៉ាក់សាំងដែលមានអាជ្ញាប័ណ្ណបច្ចុប្បន្ន គឺសុទ្ធតែបានឆ្លងកាត់ដំណើរការវាយតម្លៃយ៉ាងម៉ត់ចត់ ដើម្បីបញ្ជាក់ពីសុវត្ថិភាពនិងប្រសិទ្ធភាពរបស់វ៉ាក់សាំងដែរ។

“ទោះបីជាវីរុសមានការបម្លែងខ្លួនជាច្រើន ប៉ុន្តែវ៉ាក់សាំងនៅតែមានប្រសិទ្ធភាពប្រឆាំងនឹងប្រភេទវីរុសបម្លែងថ្មីទាំងអស់នេះរួមទាំងវីរុសបំប្លែងថ្មីឌែលតាផងដែរ។ ថ្វីត្បិតតែវីរុសបំប្លែងឌែលតាប៉ះពាល់ដល់ប្រសិទ្ធភាពវ៉ាក់សាំងក៏ដោយក៏ការការពារប្រឆាំងនឹងជំងឺធ្ងន់ធ្ងរនៅតែល្អនិងទទួលបានការពិតចំពោះវ៉ាក់សាំងដែលបានអនុម័តបច្ចុប្បន្នទាំងអស់។ ផលប៉ះពាល់នៃវ៉ាក់សាំងនឹងមាន ប៉ុន្តែឧប្បត្តិហេតុមិនធំទេ ជាពិសេសដោយសារការ Shock អាណាហ្វីឡាក់ទិចគឺកម្រមានណាស់។ វ៉ាក់សាំងមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការការពារយើងពីការឆ្លងនិងការស្លាប់ និងដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារគ្រួសារនិងសហគមន៍របស់យើង។ ដូច្នេះការចាក់វ៉ាក់សាំងមិនត្រឹមតែការពារយើងទេ ថែមទាំងការពារសហគមន៍ទាំងមូលទៀតផង”។

យោងតាមស្ថិតិផ្លូវការដែលបានចេញផ្សាយដោយគម្រោង Our World in Data នៃ សាកលវិទ្យាល័យ Oxfort  រហូតមកដល់ពេលនេះ វ៉ាក់សាំងការពារជំងឺកូវីដ ១៩ សរុបជាង ៤ ពាន់លានដូស ត្រូវបានចាក់ទូទាំងពិភពលោក ដែលក្នុងនោះ ប្រជាជន ២៨% ត្រូវបានចាក់វ៉ាក់សាំងយ៉ាងហោចណាស់មួយដូសផងដែរ។ នៅក្នុងបរិបទដែលប្រភពផ្គត់ផ្គង់វ៉ាក់សាំងនៅមានកំហិត អ្នកជំនាញសុខាភិបាលពិភពលោកបានណែនាំថា ប្រជាជនមិនគួរស្ទាក់ស្ទើរឬរង់ចាំវ៉ាក់សាំងនោះទេ គឺត្រូវទៅចាក់វ៉ាក់សាំងឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top