• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

អាស៊ាន

វៀតណាមបញ្ជាក់ទីជំហរនៅសហគមន៍អាស៊ាន

វៀតណាម​ ទទួល​តំណែង​ជា​ប្រធាន​​សហសម្ពន្ធ ​នៃ​ប្រទេស​នានា​នៅ​អាស៊ី​​អាគ្នេយ៍​ (អាស៊ាន)​ ឆ្នាំ​២០២០​​ជាផ្លូវការ​ ក្នុង​ពិធីផ្ទេ​រ​​​តំណែង​​បាន​រៀបចំ​​នៅ​រាត្រី ​ថ្ងៃទី​៤ ខែ​វិច្ឆិកា​ បន្ទាប់ពី​ពិធីបិទ​​កិច្ច​ប្រជុំ​កំពូល​​អាស៊ាន​​លើកទី​៣៥​ នៅ​​ប្រទេស​ថៃ​។ នេះ​ជា​កាលានុវត្តភាព​​សម្រាប់​វៀតណាម បញ្ជាក់​ពី​​​តួនាទី​ និង ទីជំហរ​​របស់​ខ្លួន ទន្ទឹម​នឹង​​នោះ​ ​បង្ហាញ​​ពី​ការ​ទទួល​បន្ទុក​​​នៃ​សមាជិក​​សកម្ម​ម្នាក់ៗ​នៅ​សហគមន៍​អាស៊ាន​។

នេះ​មិនមែន​ជា​លើក​ដំបូង​ ដែល​វៀតណាម​​ទទួលបន្ទុក​​​ជា​​ប្រធាន​​អាស៊ាន​។ ឆ្នាំ២០១០ ពេល​កាន់​តំណែង​នេះ​​លើក​ដំបូង​​ វៀត​ណាម​​បាន​បន្សល់ទុក​នៅ​ព្រឹត្តិការណ៍​​ជាច្រើន​ ព្រមជាមួយ​នឹង​សកម្មភាព​ កម្មវិធី​ជាក់ស្តែង​ ​រួម​​​ចំណែក​​គួរ​សម​​លើ​​ការ​អភិវឌ្ឍ​​​របស់​​​​​អាស៊ាន ​សន្តិភាព​ ស្ថិរភាព​ និង វិបុលភាព​​រួម​នៃតំបន់​​។ នេះ​​​​​នឹង​​​​​ជា​​មូល​ដ្ឋាន​​រឹង​មាំ​ ដើម្បី​​​វៀត​ណាម​​ជឿ​ជាក់​ទទួល​​​​​តួនាទី​ ​ជាប្រធាន​អាស៊ាន​​ឆ្នាំ​​២០២០​។
 

កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើកទី​៣៥ និង កិច្ច​ប្រជុំ​កំពូល​ដែល​ពាក់ពន្ធ​ ជាមួយនឹង​​​ការអញ្ជើញមក​​ចូលរួម ​​នៃ​ថ្នាក់ដឹកនាំ​​​ប្រទេស​ទាំង​១០​​​នៅ​អាស៊ាន​​​ដៃគូ​របស់​​​អាស៊ាន​ (ចិន ជប៉ុន កូរ៉េ​ខាង​ត្បូង ឥណ្ឌា​ អូស្ត្រាលី New Zealand អាមេរិក  សហពន្ធ​រុស្ស៊ី​) និង អគ្គលេខាធិការ​​​នៃ​អង្គការ​សហប្រជា​ជាតិ​។

វៀត​ណាម​​ បាន​ជ្រើស​យក​ប្រធាន​បទ​៖ “អាស៊ាន​​ផ្សារភ្ជាប់​ និង ម្ចាស់​ការ​បន្ស៊ាំ​” សម្រាប់​ឆ្នាំ​​ប្រធានអាស៊ាន​​​២០២០​ ជាមួយ​​​ស្នូល​ពង្រីក​​កម្លាំង​​​នៃ​សហសម្ពន្ធ​ ​​តាម​រយៈ​សាមគ្គីភាព សហការគ្នា ក្នុងនោះ​​មានការ​​ផ្សារភ្ជាប់​​អំពី​សេដ្ឋកិច្ច​ អំពី​ការកសាង​សហគមន៍ ​ក៏ដូចជា​ភាព​​សហប្រតិបត្តិ​ការ ​រវាង​​ប្រទេស​នានា​​ និង សហគមន៍​​ក្នុង​ការ​អភិវឌ្ឍ​ យក​ធនធានមនុស្ស​ធ្វើ​ជា​មជ្ឈមណ្ឌល​។ តាមរយៈ​តួនាទី​ប្រធាន​អាស៊ាន​ វៀតណាម​នឹង​​បង្ហាញ​ពី​សមត្ថភាព​​ដឹក​នាំ ​និ​ង​ និយ័ត​​ ដើម្បី​​ប្រទេស​​​ទាំងអស់​ ដែល​​ជា​សមាជិក​អាច​ក្តាប់​​យក​ឱកាស ​និង ​ឆ្លង​ផុត​បញ្ហា​ប្រឈម​​ ដំណើរ​ឆ្ពោះទៅកាន់​ការ​​​ស្ថាបនា​​​​សហគមន៍​រឹង​មាំ​។​

ជាមួយ​នឹង​គោល​ដៅ​នោះ វៀតណាម​បានស្ថាបនា​​ និង ដាក់​ចេញ​​តម្រង់ទិស​ដៅអាទិភាព​​ចំនួន​៥ សម្រាប់​​ឆ្នាំ​ប្រធាន​​អាស៊ាន​២០២០​។ ទី​មួយ​គឺ ​បង្កើន​ការ​អនុវត្ត​​​តួនាទី​ និង រួម​ចំណែក​របស់​អាស៊ាន​ មកលើ​បុព្វហេតុ​​រក្សាបរិស្ថាន​​សន្តិភាព​ សន្តិសុខ​  និង ស្ថិរភាព​នៅ​តំបន់​។ ទីពីរ​គឺ ជំរុញ​​សហការ​ ​តភ្ជាប់​​តំបន់ លើកកម្ពស់​សមត្ថភាព​បន្ស៊ាំ​ និង ទាញ​យកឱកាស​​នៃ​បុព្វហេតុ​​ឧស្សាហកម្ម​ជំនាន់លើកទី​៤។ ទីបី​​គឺ ជំរុញ​​ស្មារតី​សហគមន៍​ ​និង លក្ខណៈ​អាស៊ាន​ ដើម្បី​បង្កើត​តម្លៃ​រួមនៃ​អាស៊ាន​។ ទីបួន​គឺ ជំរុញ​ទំនាក់ទំនង​ដៃគូ ​ដើម្បី​សន្តិភាព​ អភិវឌ្ឍន៍​​ស្ថិរភាព​ ជាមួយនឹង​ប្រទេស​នានា​លើ​សកលលោក​។ ទីប្រាំ​គឺ លើកកម្ពស់​សមត្ថភាពបន្ស៊ាំ​ និង ប្រសិទ្ធភាព​អាស៊ាន​ បង្ហាញ​តាម​រយៈ​​ការ​កែប្រែ​របប​ បង្កើន​ប្រសិទ្ធភាព​​សកម្មភាព​នៃ​ម៉ាស៊ីន​អាស៊ាន​ជាដើម​


 នាយក​រដ្ឋមន្រ្តី​វៀតណាម​ លោក ​ង្វៀន ​ស្វឹនភុក (Nguyen Xuan Phuc) និង លោក​ជំទាវ អញ្ជើញ​​​​ចូល​រួម​​ពិធី​ជប់​លៀង ​នៃកិច្ច​ប្រជុំ​កំពូល​​​អាស៊ាន​​លើកទី​៣៥ និង កិច្ច​​​ប្រជុំ​ដែល​​ពាក់ព័ន្ធ​ ដឹក​នាំ​អធិបតី​​ដោយ​​​នាយករដ្ឋមន្រ្តីថៃ​ Prayuth Chan-o-cha និង លោក​ជំទាវ​។ រូបថត៖ ថុង​ញ៉ឹត/ទីភ្នាក់ងារសារព័ត៌មានវៀតណាម​


បញ្ចាំង​វិដេអូ​ឧទ្ទេសនាម​អំពីវៀតណាម​ នៅ​ពិធី​​ផ្ទេរតំណែង​ប្រធាន​អាស៊ាន​​ឆ្នាំ២០២០ ជូន​ប្រទេស​វៀតណាម​​។ រូបថត៖ ថុង​ញ៉ឹត /​ ទីភ្នាក់​ងារ​សារ​ព័ត៌មាន​វៀត​ណាម


 នាយករដ្ឋមន្រ្តីវៀតណាម​ លោក​ ង្វៀន ស្វឹន​ភុក​ (Nguyen Xuan Phuc) អញ្ជើញ​ចូលរួម​ពិធី​​បិទ​កិច្ច​ប្រជុំកំពូល​​អាស៊ាន​​លើកទី​៣៥ និង ទទួល​​តួនាទីជា​ប្រធាន​​អាស៊ាន​របស់​វៀតណាម នា​​​ឆ្នាំ​​២០២០​។ ក្នុង​​រូប​ថត​៖ ​​នាយករដ្ឋមន្រ្តី លោក ង្វៀន​ ស្វឹន​ភុក​ (Nguyen Xuan Phuc) ​ទទួល​​ញញូរ​​ប្រធាន​​​អាស៊ាន​ ពី​នាយក​រដ្ឋមន្រ្តី​ថៃ​​ លោក​ Prayuth Chan-o-cha​។ រូប​ថត​៖ ថុង​ញ៉ឹត/​ទីភ្នាក់​ងារ​សារ​ព័ត៌មាន​វៀតណាម​



 នាយករដ្ឋមន្រ្តីវៀតណាម លោក​ ង្វៀន ​ស្វឹន​ភុក (Nguyen Xuan Phuc) អញ្ជើញ​​ចូល​រួ​ម​​កិច្ច​ប្រជុំកំពូល​​អាស៊ាន​ - អាមេរិក​​លើកទី​៧។ រូប​ថត​៖ ថុង​ញ៉ឹត/​ទីភ្នាក់​ងារ​សារ​ព័ត៌មាន​វៀតណាម​



នាយករដ្ឋមន្រ្តីវៀតណាម​ លោក​ ង្វៀន ស្វឹន​ភុក (Nguyen Xuan Phuc) អញ្ជើញ​ចូលរួម​​កិច្ច​ប្រជុំកំពូល​​អាស៊ាន​​បូក​បី (ចិន ជប៉ុន និង កូរ៉េខាង​ត្បូង​) លើកទី​២២។ ​រូប​ថត​៖ ថុង​ញ៉ឹត/​ទីភ្នាក់​ងារ​សារ​ព័ត៌មាន​វៀតណាម



 នាយករដ្ឋមន្រ្តីវៀតណាម​ លោក​ ង្វៀន​ ស្វឹន​ភុក ​(Nguyen Xuan Phuc) អញ្ជើញ​​​ចូល​​រួ​ម​កិច្ច​ប្រជុំកំពូល​​​​​​មេគង្គ - ជប៉ុន​លើកទី​១១។ រូប​ថត​​៖ ថុង​ញ៉ឹត/​ទីភ្នាក់​​ងារ​​សារ​​ព័ត៌មាន​​វៀត​ណាម


 នាយករដ្ឋមន្រ្តីវៀតណាម ​លោក​ ង្វៀន​ ស្វឹន​ភុក (Nguyen Xuan Phuc) អញ្ជើញ​​ចូលរួម​កិច្ច​ប្រជុំ​កំពូល​​អាស៊ាន​ - ឥណ្ឌា​លើកទី​១៦។ រូប​ថត​​៖ ថុង​ញ៉ឹត/​ទីភ្នាក់​​ងារ​​​សារ​​ព័ត៌មាន​​វៀត​ណាម



 នាយករដ្ឋមន្រ្តីវៀតណាម​ លោក ង្វៀន ស្វឹន​ភុក (Nguyen Xuan Phuc) អញ្ជើញ​ចូល​រួម​កិច្ច​ប្រជុំ​កំពូល ​នៃ​​កិច្ច​ព្រម​ព្រៀង​ដៃ​​គូ​សេដ្ឋកិច្ច​គ្រប់​វិស័យ​ក្នុង​តំបន់​ (RCEP) ​​លើក​ទី​៣។ រូប​ថត​​៖ ថុង​ញ៉ឹត/​ទីភ្នាក់​​ងារ​​​សារ​​ព័ត៌មាន​​វៀត​ណាម


ប្រទេស​ថៃ​ ​​នាយករដ្ឋមន្រ្តីលោក​ ង្វៀន ស្វឹន​ភុក (Nguyen Xuan Phuc) អញ្ជើញ​​​ចូល​រួម​​កិច្ច​ប្រជុំ​​កំពូល​អាស៊ាន​ - ​ជប៉ុន​លើកទី​​២២។ រូប​ថត​​៖ ថុង​ញ៉ឹត/​ទីភ្នាក់​​​ងារ​​​សារ​​ព័ត៌មាន​​វៀត​ណាម


នាយក​រដ្ឋមន្រ្តី​វៀត​ណាម​  លោក ង្វៀន ស្វឹនភុក ​(Nguyen Xuan Phuc) អញ្ជើញ​​​ចូល​រួម​​កិច្ច​​ប្រជុំ​កំពូល​​​អាស៊ី​​ខាង​​កើត​​​​លើកទី​១៤។  រូប​ថត​​៖ ថុង​ញ៉ឹត/​ទីភ្នាក់​​​​ងារ​​​​សារ​​​ព័ត៌មាន​​​វៀ​ត​​ណាម

ឆ្នាំ​​ប្រធាន​​​​អាស៊ាន​​២០២០ បាន​​ចាត់ទុក​ជា​​ព្រឹត្តិការណ៍​ពហុភាគី​​​​ធំបំផុត​របស់​វៀតណាម​ ក្នុង​បរិបទ​​​អាស៊ាន ​ធ្វើ​ដំណើរ​​​បាន​​​​ពាក់​កណ្តាល​​ដង​ផ្លូវ ​នៃការ​​ពង្រាយ​ផែន​ការ​​​​​ជាក់​ស្តែង ​លើ​​ចក្ខុវិស័យ​​​អាស៊ាន​​ឆ្នាំ២០២៥។ ឆ្នាំ​​​២០២០ មាន​អត្ថន័យ​​សំខាន់​ក្នុង​ការ​វាយ​​​​តម្លៃ​ដំណើរការ​ និង សមិទ្ធផល​ពាក់កណ្តាល​អាណត្តិ​​ តាម​រយៈ​នោះ ​កំណត់​ជំហាន​បន្ត ​ដើម្បី​អនុវត្ត​​ជោគ​ជ័យ​នូវ​គោលដៅ​ស្ថាបនា​​​សហគមន៍​​អាស៊ាន ​នា​ឆ្នាំ​២០២៥។

ក៏​នៅ​ឆ្នាំ​២០២០ វៀតណាម​​នឹង​ទទួល​តំណែង​ជា​សមាជិក​​មិន​អចិន្រ្តៃ​យ៍​នៃ​ក្រុម​ប្រឹក្សា​​​សន្តិសុខ​ នៃ​អង្គការ​​សហប្រជាជាតិ​​​។ នេះជា​សកម្មភាព​​ការទូត​ដ៏​សំខាន់​​ សម្រាប់​​វៀត​ណាម​​បង្ហាញអំ​ពី​ទី​ជំហរ​ ទំនុកចិត្ត​ ក៏ដូចជា​សមត្ថភាព​​លើ​ឆាក​​អន្តរជាតិ​។ វៀតណាម​​នឹង​​​​រួម​ចំណែក​មិនត្រឹមតែ​​​សំឡេង​របស់​ខ្លួន​ នៅទាំង​តំណាង​​​ជូន​​សហគមន៍​អាស៊ាន ​នៅលើ​​វេទិកាសំខាន់​​លំដាប់មួយ​ ​ដូចជា​អង្គការ​សហប្រជា​ជាតិ​។​ ប្រទេស​ជាច្រើនលើក​សកលលោក​ សម្តែង​ពី​ការ​ជឿជាក់​ ​រំពឹ​ង​លើ​វៀត​ណាម​ នឹង​ពង្រីក​​លទ្ធភាព​ ​បង្ហាញអំ​ពីភាពទទួល​បន្ទុក​​​របស់​ខ្លួន​ ក្នុង​តំណែង​​ទាំងពីរ​​នេះ​​។​

 


នាយករដ្ឋមន្រ្តី​វៀតណាម លោក​ ង្វៀន​ ស្វឹនភុក​ (Nguyen Xuan Phuc) ជំនួប​​​​​អគ្គលេខាធិការ​​​អង្គការ​សហប្រជាជាតិ​លោក António Guterres។ រូបថត៖ ថុងញ៉ឹត - ទីភ្នាក់ងារសារព័ត៌មានវៀតណាម



នាយករដ្ឋមន្រ្តីវៀតណាម​ លោក ង្វៀន ស្វឹក​ភូក (Nguyen Xuan Phuc) ជំនួប​​ទ្វេភាគី​នឹង​​នាយករដ្ឋមន្រ្តី​ចិន លោក Li Keqia​ng  ។ រូបថត៖ ថុងញ៉ឹត - ទីភ្នាក់ងារសារព័ត៌មានវៀតណាម



 នាយករដ្ឋមន្រ្តីវៀតណាម ​លោក ង្វៀន​ ស្វឹនភុក ​(Nguyen Xuan Phuc)  ជំនួប​​ទ្វេភាគី​​នឹង​​នាយករដ្ឋមន្រ្តីជប៉ុន ​លោក Shinzo Abe ។ រូបថត៖ ថុងញ៉ឹត - ទីភ្នាក់ងារសារព័ត៌មានវៀតណាម​


នាយករដ្ឋមន្រ្តីវៀតណាម​ ង្វៀន ស្វឹន​ភុក (Nguyen Xuan Phuc) ​ទទួល​ជួប​​នាយករដ្ឋមន្រ្តីឥណ្ឌា​ លោក Narendra Modi​។ រូបថត៖ ថុងញ៉ឹត - ទីភ្នាក់ងារសារព័ត៌មានវៀតណាម


 នាយករដ្ឋមន្រ្តីវៀតណាម​ លោក ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) ទទួល​ជួប​ ​លោក Robert Charles O'Brien ​ ទីប្រឹក្សា​សន្តិសុខ​ជាតិ​​​​បេសកជនពិសេស​ ​នៃ​ប្រធានាធិបតី​ និង​ជា​ប្រធាន​គណៈ​​ប្រតិភូ​អាមេរិក បាន​​អញ្ជើញ​ចូលរួម​​កិច្ចប្រជុំ​​កំពូល​អាស៊ី​​ខាងកើត​ (EAS)  និង កិច្ច​​ប្រជុំ​កំពូល​អាស៊ាន​ - ​អាមេរិក​។ រូបថត៖ថុងញ៉ឹត - ទីភ្នាក់ងារសារព័ត៌មានវៀតណាម​


 នាយករដ្ឋមន្រ្តីវៀតណាម​ លោក​ ង្វៀន​ស្វឹនភុក (Nguyen Xuan Phuc)  ជំនួប​​ទ្វេភាគី​​នឹង​​នាយករដ្ឋមន្រ្តី New Zealand លោក Jacinda Ardern​​។ រូបថត៖ ថុងញ៉ឹត - ទីភ្នាក់ងារសារព័ត៌មានវៀតណាម​


 នាយករដ្ឋមន្រ្តីវៀតណាម​ លោក ង្វៀន​ ស្វឹន​ភុក​ ជំនួប​​​​រាជបុត្រា​​​មហាក្សត្រ​អង់គ្លេស​ Andrew Albert Christian Edward ។ រូបថត៖ ថុងញ៉ឹត - ទីភ្នាក់ងារសារព័ត៌មានវៀតណាម​


 នាយករដ្ឋមន្រ្តីវៀតណាម លោក​ ង្វៀន ស្វឹន​ភុក​ (Nguyen Xuan Phuc) ​ជំនួប​​​​លោកស្រី  Kristalina Georgieva ​អគ្គនាយក​​​មូលនិធី​ហិរញ្ញ​វត្ថុ​​អន្តរជាតិ​។ រូបថត៖ ថុងញ៉ឹត - ទីភ្នាក់ងារសារព័ត៌មានវៀតណាម​


 នាយករដ្ឋមន្រ្តីវៀតណាម​ លោក​ ង្វៀន ស្វឹនភុក (Nguyen Xuan Phuc)  ជំនួប​ទ្វេភាគី​នឹង​នាយករដ្ឋមន្រ្តីថៃលោក​ Prayuth Chan-o-cha។ រូបថត៖ ថុងញ៉ឹត - ទីភ្នាក់ងារសារព័ត៌មានវៀតណាម​


 នាយករដ្ឋមន្រ្តីវៀតណាម លោក ង្វៀន ស្វឹនភុក (Nguyen Xuan Phuc)  អញ្ជើញ​ចូលរួម​​​ពិធី​ចុះហត្ថលេខា លើអនុសញ្ញាយោគយល់គ្នា​ រវាង​អាស៊ាន និង សម្ពន្ធ​បាល់ទាត់​សកលលោក​​ (FIFA) ដើម្បី​បង្កើត​ក្រប​ខណ្ឌសម្រាប់​​ FIFA បង្កើន​ការ​ឧបត្ថម្ភ​អភិវឌ្ឍន៍​ខឿន​បាល់ទាត់នៅ​​​តំបន់​។​ រូបថត៖ ថុងញ៉ឹត - ទីភ្នាក់ងារសារព័ត៌មានវៀតណាម​


 នាយករដ្ឋមន្រ្តីវៀតណាម​ លោក​ ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) ​អញ្ជើញ​​ធ្វើ​សាក្សី​ក្នុងពិធី​ប្រ​គល់​​អនុសញ្ញា​យោគយល់​គ្នា​ នៃ​ការ​សហប្រតិបត្តិការ​​​វិនិយោគ ​រវាង​គណៈ​កម្មាធិការ​​​ប្រជាជន​​​ខេត្ត​និញ​ធ្វឹន​ (Ninh Thuan) និង សម្ពន្ធ​ក្រុមហ៊ុន​អភិវឌ្ឍន៍​​​ថាមពល​ Gulf (ថៃ​) អំពី​ការស្រាវជ្រាវ​​ដាក់​ចេញ​​វិនិយោគ​​​​គម្រោង​ការ​​អគ្គិសនី​ថាមពល​​ធម្មជាតិបែប​រាវ​​​ (LNG) កាណា។​ រូបថត៖ ថុងញ៉ឹត - ទីភ្នាក់ងារសារព័ត៌មានវៀតណាម​

 

ជាមួយ​​ជំហរ​ និង កម្លាំង​ថ្មី​នៃ​ប្រទេសជាតិ​ បន្ទាប់ពី​១០​ឆ្នាំ​  ចាប់តាំងពី​លើកដំបូង​ ទទួល​ពន្ទុក​​តួនាទី​ជាប្រធាន​អាស៊ាន​ វៀតណាមបាន​និងកំពុង​​​ត្រៀម​ដើម្បី​បន្ត​​បញ្ចាក់តួនាទី ​​​និង ភាព​​​ទទួល​បន្ទុក​របស់​ខ្លួន​ នៅ​សហគមន៍​អាស៊ាន​ រក្សា​ដំណើរវិវត្តន៍​​​​របស់​​អាស៊ាន​​ ក្នុង​ជីវភាព​​នយោបាយ​​សកលលោក​  ឆ្លើយតប​នូវ​ការ​រំពឹង​ និង ភាពទំនុក​ចិត្ត​នៃ​ប្រទេសនានា​ដែលជា​សមាជិក​ និង ជា​ដៃគូ​ ដែល​នាំ​មក​នូវ​ផលប្រយោជន៍​ជាក់ស្តែង​​បំផុត​ ជូន​ប្រជាជន​នៅ​តំបន់​ជាង​៦៣០នាក់​៕​
 

អត្ថបទ៖ កាសែត​រូបភាព​វៀតណាម​សរុប​ រូបថត៖ ទីភ្នាក់​ងារសារ​ព័ត៌មាន​វៀត​ណាម​​
 

ព្រឹត្តិការណ៍ ៥០ ឆ្នាំ ទំនាក់ទំនងអាស៊ាន និង អូស្រ្តាលី

ព្រឹត្តិការណ៍ ៥០ ឆ្នាំ ទំនាក់ទំនងអាស៊ាន និង អូស្រ្តាលី

នៅ​កិច្ច​ប្រជុំកំពូល​ពិសេស​ អបអរ​សាទរខួប​​អនុស្សាវរីយ​លើកទី​៥០ ទំនាក់ទំនង​អាស៊ាន​ និងអូស្ត្រាលី បានប្រព្រឹត្តទៅ​នា​ខែមីនាកន្លង​ហើយ​ នៅទីក្រុង​ Melbourne ប្រទេស​អូស្ត្រាលី...

Top