• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

លោក Choi Ju Young ជាអ្នកឯកទេសព្យាបាល​ស្តារនីតិសម្បទាជូនក្រុម​ជម្រើសជាតិវៀតណាម​

ជា​អ្នក​មាន​បទ​ពិសោធន៍​ច្រើន​ ផ្នែក​ខាង​វិស័យ​សុខាភិបាល​កីឡា​ នៅ​កូរ៉េខាង​ត្បូង​ ចាប់​ពី​ខែមេសា ឆ្នាំ២០១៩ អ្នក​ឯកទេស​ លោក Choi Ju Young បាន​រួម​ធ្វើការ​នឹង​លោក​គ្រូ​បង្វឹក Park Hang Seo ​ ក្នុង​ការងារ​គ្រប់​គ្រង​ ថែទាំសុខ​ភាព​ជូន​កីឡាករ​ នៃ​ក្រុម​ជម្រើស​បាល់​​ទាត់​ជាតិ​វៀតណាម​។ មកដល់​​សព្វថ្ងៃ​ លោក​បាន​ចូល​រួម​ការងារ​សុខាភិបាល ជំនួយ​​​ក្រុមជម្រើស​​​ជាតិ​វៀតណាម​ក្នុងគ្រប់​​ការ​ប្រកួត​ នៅ Asiad Cup ២០១៨, AFF Suzuki Cup ២០១៨, King’s Cup ២០១៩, ​​​រង្វង់​ជម្រុះ​អាស៊ី ​២០២០​ និង រង្វង់​ជម្រុះ World Cup ​២០២២​។​

មុនពេល​អញ្ចើញ​មក​​​ធ្វើការនៅ​​វៀតណាម​ ​ លោក Choi Ju Young ធ្លាប់​ធ្វើការ​​ជាមួយនឹង​ក្រុម​ជម្រើសបាល់ទាត់​កាតាចំនួន​១០ឆ្នាំ​ ព្រមទាំង​​​ធ្វើការ​ជាមួយ​​ក្រុម​ជម្រើស​ជាតិ​កូរ៉េខាង​ត្បូង​ជិត​២០ឆ្នាំទៀតផង​ ខណៈ​​​លោកកំ​ពុង​​ធ្វើការ​​​នៅ​នឹង​សហព័ន្ធ​បាល់ទាត់​ប្រទេស​​​នេះ​។ បន្ទាប់​ពី​​ពេល​វេលា​នោះ​ មិនធ្វើ​ការ​​ផ្ទាល់​នៅ​នឹង​កីឡដ្ឋាន​​បាល់ទាត់​ទៀត​ លោកបាន​​​វិល​ត្រឡប់​មក​មន្ទី​រពេទ្យ​ធ្វើ​ការ​ និង ចូល​រួម​បង្រៀន​មុខវិជ្ជាមួយ​ចំនួន​ នៅ​សកលវិទ្យល័យ​នៅ​កូរ៉េខាង​ត្បូង​។

“ចំពោះ​ខ្ញុំ ​នេះ​មិនមែន​ជា​ការ​ជ្រើសរើស​មួយ​ដ៏​ងាយ​នោះទេ​ ពេលដែល​ខ្ញុំ​បាន​ឃ្លាត​ឆ្ងាយ​ពី​កីឡដ្ឋាន​​បាល់ទាត់អស់​​រយៈពេល​​ជិត​១០​ឆ្នាំ។ ទោះបី​ផ្តើម​ចេញពី​សម្តី​ស្នើ ចូល​​រួម​ការងារ​នឹង​លោកគ្រូ​​បង្វឹក Park Hang Seo ​ ប៉ុន្តែ​​​ខ្ញុំ​ក៏យល់​ឃើញ​ថានៅ​ប្រទេស​វៀតណាម ​ក៏មាន​មនុស្ស​យក​ចិត្តទុកដាក់​ដល់ ផ្នែក​ខាង​​វិស័យ​សុខាភិបាល​កីឡា​​។ ខ្ញុំ​ចង់​ធ្វើការ​​​ គាំទ្រ ​​ពួកគាត់នៅនឹង​កីឡដ្ឋាន​​បាល់ទាត់​ ឬនិយាយ​របៀប​ផ្សេង​ គឺ​លើកកម្ពស់​កម្រិត​វិជ្ជា​ជំនាញ​ ផ្នែក​ខាង​វិស័យ​សុខាភិបាល​កីឡា​វៀតណាម​” លោក​ Choi Ju Young ចែករំលែក​។​

ពេញអញ្ជើញ​មកដល់​វៀតណាម​ អ្នក​ឯកទេស​ លោក Choi Ju Young យល់ឃើញ​ថា​នៅ​ប្រទេស​វៀតណាម​ មាន​រចនា​សម្ពន្ធ​សម្ភារ​​​បម្រើ​ជូន​ការងារ​​នៅ​មាន​កង្វះ​ខាតតិច​តួច​ ម្លោះ​ហើយ ​លោក​បាន​នាំ​​យក​ឧបករណ៍​​សម្ភារ​ដែល​ចាំបាច់​ជំនួ​យ​ដល់​​​ការងារ​ជំនាញ​របស់​ខ្លួន​។ ទោះ​បី​មានបញ្ហា​លំបាក​បា្រកដ​មួយ​ចំនួន​ ប៉ុន្តែ​ចំពោះ​ឧបករណ៍​សម្ភារ​ដែល​កំពុង​មាន​ លោក​តែង​តែ​អនុវត្ត​បាន​នូវ​​កម្មវិធី​ និង វិធីសាស្រ្ត​របស់​ខ្លួន​។​



 អ្នក​ឯកទេស​សុខាភិបាល​ លោក Choi Ju Young ជា​អ្នក​រួម​ចំណែក​ស្ងាត់ៗ ជូន​ភាព​ជោគជ័យ​នៃ​ក្រុម​បាល់ទាត់​វៀតណាម​។ រូបថត៖ តឹត​សើន​


 អ្នក​ឯកទេស​សុខាភិបាល​ លោក Choi Ju Young ព្យាបាល​ស្តារ​នីតិ​សម្បទា​ ជូន​កីឡាករ ​នៅ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​បាល់ទាត់​វ័យ​ក្មេង PVF​។ រូបថត៖ តឹត​សើន


 ខ្សែ​ការពារ​កណ្តាល​ ត្រឹន​ ឌិញ​ត្រុង​ (Tran Dinh Trong) នៃ​ក្រុ​មជម្រើស​ជាតិ​វៀតណាម​ បាន​អ្នក​ឯកទេស​​សុខាភិបាល ​​លោក​ Choi Ju Young ណែនាំ​ហាត់​ស្តារនីតិ​​សម្បទា​សកម្ម​ នៅ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​បាល់ទាត់​វ័យ​ក្មេង​ PVF ។ ​រូបថត៖ តឹត​សើន



 អ្នក​ឯកទេស​សុខាភិបាល​ លោក Choi Ju Young ព្យាបាល​ស្តារ​នីតិ​សម្បទា​​ ដោយ​របួស​ដាច់​សសៃ​កែង​ជើង​ ជូន​ក្រុម​ជម្រើស​ជាតិ​វៀតណាម​ ផាន ​វ៉ាន់ឌឹក​ (Phan Van Duc)។ ​​រូបថត៖ តឹត​សើន



 អ្នក​ឯកទេស​សុខាភិបាល​ លោក Choi Ju Young ចែក​រំលែក​នឹង​កីឡាករ​នៅ​វគ្គប្រកួត​មួយ ​នៃ​ក្រុមជម្រើសជាតិវៀតណាម​។ រូបថត៖ ថាញ​យ៉ាង​


 អ្នក​ឯកទេស​សុខាភិបាល​ លោក Choi Ju Young ពិភាក្សា​ការងារ​នឹង​គ្រូបង្វឹក​ Park Hang Seo ។ ​រូបថត៖ ថាញ​យ៉ាង


 អ្នក​ឯកទេស​សុខាភិបាល​ លោក​ Choi Ju Young ក្នុង​​ករណី​​ជំនួយ​សុខាភិបាល​ ជូន​កីឡាករ​ក្នុង​ការប្រកួត​មួយ ​នៃ​ក្រុម​ជម្រើសជាតិ​​វៀតណាម ​នៅ​រង្វង់​ជម្រុះ World cup ២០២២​។ ​​រូបថត៖ ថាញ​យ៉ាង


 អ្នក​ឯកទេស​សុខាភិបាល​ លោក Choi Ju Young តែង​តែបាន​​គ្រូបង្វឹក​ Park Hang Seo ទុកចិត្ត​ប្រគល់​បន្ទុក​តាមដាន​សុខភាព ​ជូន​កីឡករ​ទាំងអស់នេះ​។​រូបថត៖ ថាញ​យ៉ាង


 អ្នក​​ឯកទេស​សុខាភិបាល​ លោក​ Choi Ju Young រួមនឹង​សមាជិក​​នៃ​គណៈ​គ្រូបង្វឹក​ក្រុម​ជម្រើសវៀតណាម​ ប្រព្រឹត្តពិធី​គោរពទង់​ ច្រៀង​ចម្រៀងគោរព​ទង់​​ជាតិ​វៀតណាម​ នៅ​ចំពោះ​មុខ​ការប្រកួត​មួយ​។ រូបថត៖ ថាញ​យ៉ាង

 

ទន្ទឹម​​​វិធីសាស្រ្ត​ ដែលបាន​ពិសោធន៍​ជាក់ស្តែង​អំពី​ប្រសិទ្ធភាព​ អ្នក​ឯកទេស​ លោក​ Choi Ju Young នៅតែ​បន្ត​កែ​លម្អ​ ​អភិវឌ្ឍន៍​បន្ថែមនូវ​​​វិធីសាស្រ្ត​​ថ្មីៗ​។ មកដល់​សព្វថ្ងៃ​ កីឡាករ​​នៃ​ក្រុមជម្រើសជាតិ​វៀតណាម​មួយ​ចំនួន​ បាន​អ្នក​ឯកទេស​ លោក Choi Ju Young អនុវត្ត​វិធីសាស្រ្ត​ព្យាបាល​ និង ស្តារនីតិ​សម្បទា​​ប្រកបដោយ​​​ប្រសិទ្ធភាព​ល្អប្រសើរ​ដូចជា៖ វ៉ាន់​ហូវ​ (Van Hau) ឌិញ​ត្រុង​ (Dinh Trong) វ៉ានថាញ​ (Van Thanh) ហាឌឹក​ចិញ (Ha Duc Trinh) ត្រុង​ហ្វាង​ (Trong Hoang) វ៉ាន់ក្វៀត (Van Quyet)​។ សព្វថ្ងៃ​ លោក​កំពុង​បន្តព្យាបាល​ជូន​ដល់​កីឡាករ​​ ឌិញ​ត្រុង​(Dinh Trong) វ៉ានឌឹក​ (Van Duc)។​

"ចិត្តសាស្រ្ត​នៃ​កីឡាករ​ទាំងឡាយ​ ក៏ជា​កក្តា​​សំខាន់​មួយក្នុង​បទដ្ឋាន​ព្យាបាល​ បំផុត​គឺ​ កីឡាករ​ត្រូវ​របួស​ ដែល​រងការ​ព្យាបាល​រយៈ​ពេលវែង​​។ ខ្ញុំតែង​តែ​​រក្សា ​និង ពង្រឹង​ស្មារតី​ ដើម្បីជានិច្ចផ្តល់​កម្លាំង​ចិត្ត សុទិដ្ឋិនិយម​ ​ជូន​ចំពោះ​​កីឡាករ ​ដែល​កំពុង​ព្យាបាល​។ ខ្ញុំ​ក៏​ត្រូវ​ខាត​​​ពេល​វេលាយ៉ាង​ច្រើន​ ដើម្បី​ពិភាក្សា​ ​រួម​ប្រាស្រ័យជានិច្ច​ ​​​ជំនួយ​លើក​ទឹក​ចិត្ត​ដល់​កីឡាករ​”​ អ្នក​ឯកទេស​​ លោក Choi Ju Young ចែក​រំលែក​។

ទន្ទឹម​ការ​ព្យាបាល​របួស​ជូន​កីឡាករ​​នៅវៀតណាម​ អ្នក​ឯកទេស​ លោក Choi Ju Young ក៏​ស្នើសូម​បញ្ជូន​​កីឡាករ​វៀតណាម​ ចេញទៅ​ព្យាបាល​នៅ​កូរ៉េខាងត្បូង​។ នេះ​ជាទីកន្លែង​ ដែល​លោក​ធ្លាប់​បាន​ធ្វើការ​​​យូរ​ឆ្នាំ នៅ​មន្ទីរពេទ្យ​កូរ៉េខាង​ត្បូង ​ ក៏ដូចជា​មាន​ទំនាក់ទំនង​ច្រើនផ្នែក​​ខាង​វិស័យ​នេះ​។​

 និយាយ​អំពី​ការងារ​ទៅ​អនាគត​​នៅ​ប្រទេស​វៀតណាម​ អ្នក​ឯកទេស​ ​​លោក​ Choi Ju Young ឱ្យ​ដឹងថា៖ “ខ្ញុំ​គិត​ថា​ ការអភិវឌ្ឍ​នៃ​ការ​ងារ​​ព្យាបាល​ស្តារ​នីតិ​សម្បទា​ ជូន​កីឡាករ​ទាំង​អស់​ ព្រមទាំ​ងរួម​ដំណើរ​​នឹង​ការរីក​ចម្រើន ​នៃ​ក្រុម​បាល់ទាត់​ ហើយ​ទូលាយ​ជាង​ គឺ​សុខាភិបាល​កីឡា​វៀតណាម​។ ទោះបី​ខ្ញុំ​អញ្ជើញ​មកនៅ​​វៀតណាម ​មិនបាន​​យូរ​ប៉ុន្មាន​ ប៉ុន្តែ​ខ្ញុំសង្ឃឹមជាមួយ​​​ការចូល​​រួម​ចំណែក​របស់​ខ្លួន នឹង​សន្សឹម​បំពេញ​លើ​កង្វះខាត ព្រម​នឹង​​លើកកម្ពស់​វិធីសាស្រ្ត​ព្យាបាល​ជូន​សុខាភិបាល​កីឡាវៀតណាម​៕​


អត្ថបទ៖ ង៉ឹន​ហា មិញ​ធូ រូបថត៖ តឹតសើន ថាញ​យ៉ាង​
 

Hanoi Brass Community - ទីតំណចំណង់ចំណូលចិត្តសិល្បៈត្រែស្ពាន់

Hanoi Brass Community - ទីតំណចំណង់ចំណូលចិត្តសិល្បៈត្រែស្ពាន់

Hanoi Brass Community បាននិងកំពុងជាទីកន្លែងសម្រាប់ប្រគំតន្រ្តីដ៏ចំណាប់អារម្មណ៍មួយ សម្រាប់​​ជនបរទេសកំពុងរស់នៅក្រុងហាណូយ ដែលមានចំណូលចិត្តលេងត្រែស្ពាន់ បានរួមគ្នាប្រគំនូវ​ទំនុកបទភ្លេងមិត្តភាពអន្តរជាតិ នៅវៀតណាម។

Top