• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

Wouter Vanhees និង "ហាណូយ (Ha Noi) ថ្ងៃពុធម៉ោង ១០ និង ៤៣ នាទី នៅពេលយប់"

ធ្វើការនៅស្ថានទូតបែលហ្ស៊ិកប្រចាំប្រទេសវៀតណាម លោក Wouter Vanhees មានចំណង់ចំណូលចិត្តក្នុងការថតរូប ហើយថ្មីៗ នេះលោកបានចេញផ្សាយសៀវភៅរូបថតអំពីទីក្រុងហាណូយ (Ha Noi) ដែលមានចំណងជើងថា ហាណូយ (Ha Noi) ថ្ងៃពុធ ម៉ោង ១០ និង ៤៣ នាទី នៅពេលយប់ ដែលមានកម្រាស់ ១៤៤ ទំព័រ រួមជាមួយនឹងស្នាដៃរូបថតចំនួន ៧០។

មកប្រទេសវៀតណាម តាំងពីឆ្នាំ ២០១៥ បន្ទាប់ពីរមួយថ្ងៃធ្វើការ  លោក Wouter Vanhees នាំយកកាមេរ៉ាដើរតាមដងផ្លូវ និងថតរូបនូវអ្វីៗ ដែលគាត់ឃើញនៅលើផ្លូវ។ នៅពេលដែលការថតរូបបានក្លាយជាចំណង់ចំណូលចិត្ត គាត់បានចុះឈ្មោះចូលរៀនថ្នាក់អនឡាញមួយអំពីវិស័យនេះ។

ក្នុងដំណើរការសិក្សាក្នុងថ្នាក់នេះ លោកWouter Vanhees បានសិក្សាប្រធានបទចំនួន 4 អំពីគោលបំណងនៃការថតរូប បច្ចេកទេសថតរូប ការរក្សានូវចំណង់ចំណូលចិត្តក្នុងការថតរូប ការកែសម្រួល និងការសរសេរអត្ថាធិប្បាយ។ ក្រៅពីនេះ លោកក៏បានពិភាក្សាជាទៀងទាត់តាមប្រព័ន្ធអ៊ីនធឺណិតជាមួយអ្នកថតរូបល្បីៗក្នុងពិភពលោកក្នុងក្រុមក្នុងថ្នាក់។

នៅពេលដែល Wouter Vanhees បានប្រាប់អ្នកណែនាំថា គាត់នឹងថតកម្រងរូបថតមួយអំពីអគារដែលគាត់បានថត ក្នុងអំឡុងពេលធ្វើដំណើរ បំពេញការងារទៅកាន់ទីក្រុងហូជីមិញ (Ho Chi Minh)។ ប៉ុន្តែអ្នកណែនាំនៃវគ្គនេះបានណែនាំថា គាត់គួរតែថតរូបអំពីទីក្រុងហាណូយ (Ha Noi) ព្រោះគាត់កំពុងរស់នៅ និងធ្វើការនៅទីក្រុងហាណូយ (Ha Noi)។ 


លោក Wouter Vanhees នៅស្ថានទូតបែលហ្ស៊ិកប្រចាំនៅវៀតណាម។


កន្លែងមួយនៃការតាំងពិព័រណ៍រូបថត "ជំរុំបណ្ដោះអាសន្នរបស់កម្មករសំណង់នៅទីក្រុងហាណូយ (Ha Noi) " មួយក្នុងចំណោមបណ្តាប្រធានបទដែលលោក Wouter Vanhees ចូលចិត្ត។


យុវជនចូលចិត្តថតរូបនៅទីក្រុងហាណូយ (Ha Noi)ជាមួយសៀវភៅរូបថត "ហាណូយ (Ha Noi) ថ្ងៃពុធ ម៉ោង ១០:៤៣យប់" នៅការតាំងពិព័រណ៍របស់អ្នកថតរូប Wouter Vanhees...


... ហើយមើលស្នាដៃថតរូបបានដាក់តាំងក្នុងការតាំងពិព័រណ៍រូបថតរបស់គាត់។
 

ដូច្នេះហើយ រៀងរាល់យប់ថ្ងៃពុធ ចាប់ពីម៉ោង ៩ យប់តទៅ លោក Wouter Vanhees តែងតែយកកាមេរ៉ារបស់គាត់និងជិះម៉ូតូ តាមដងផ្លូវនៃទីក្រុងហាណូយ (Ha Noi)។ នៅជ្រុងនីមួយៗ គាត់ថតជិត ឬឆ្ងាយ ឬរង់ចាំពេលវេលាផ្សេងៗគ្នា  ដើម្បីធ្វើឲ្យមានភាពខុស​គ្នា នៅក្នុងរូបថត។

“ទីក្រុងហាណូយ (Ha Noi) កំពុងផ្លាស់ប្តូរយ៉ាងខ្លាំង។ ដូច្នេះចុះយ៉ាងណាចំពោះព្រលឹងទីក្រុង? ខ្ញុំបានរស់នៅក្នុងទីក្រុងហាណូយ (Ha Noi) អស់​រយៈពេល ៥ ឆ្នាំ ហើយចង់ស្វែងយល់បន្ថែមអំពីទីក្រុងនេះ។ ទីក្រុងដែលមានសណ្តាប់ធ្នាប់ក្នុងភាពច្របូកច្របល់ នៅតែមានភាពសៀមស្ងាត់ក្នុងភាពអ៊ូអរ។ អ្វីៗហាក់បីដូចជាផ្លាស់ប្តូរយ៉ាង​លឿន។ វាពិបាកក្នុងការមើលឃើញយ៉ាងច្បស់នូវការផ្លាស់ប្តូរទីក្រុងហាណូយ (Ha Noi) ហើយខ្ញុំគ្រាន់តែថតនូវកាលៈទេសរបស់ទីក្រុងហាណូយ (Ha Noi) ក្នុងអំឡុងពេលដែលខ្ញុំរស់នៅ និងធ្វើការនៅទីនេះ។

(អ្នកថតរូប Wouter Vanhees)

លោក Wouter Vanhees ចែករំលែកថា “ខ្ញុំពិតជាចង់ថតរូបកម្រងថតរូបអំពីប្រជាជន នៅពេលដែលខ្ញុំមកជំរុំបណ្តោះអាសន្នសម្រាប់កម្មករសំណង់។ វាជាបទពិសោធន៍ដ៏គួរឱ្យចាប់អារម្មណ៍មួយ ប៉ុន្តែក៏ពិបាកខ្លាំងណាស់ដែរ ព្រោះយើងត្រូវការសន្ទនា ដើម្បីបង្កើតទំនុកចិត្តទៅវិញទៅមក។ ប៉ុន្តែដោយសារយើងមានភាសាខុសគ្នា ដូច្នេះខ្ញុំបានសម្រេចចិត្តត្រឡប់ទៅថតរូបអគារផ្ទះល្វែង ឬផ្ទះវីឡាវិញសម្រាប់​កម្រងរូបថតរបស់ខ្ញុំ។

រឿងមួយដែលមិនអាចបំភ្លេចបានរបស់លោក Wouter Vanhees ក្នុងដំណើរការនៃការថតរូបអគារនៅទីក្រុងហាណូយរបស់លោក Wouter Vanhees គឺថា ពេលខ្លះពួកគេមិនបានអនុញ្ញាតឱ្យចូលនិងថតរូបនោះទេ។ ប៉ុន្តែដោយសារការចង់ដឹងចង់ឃើញរបស់គាត់ដែលបានធ្វើឱ្យគាត់ឡើងនៅខាងក្នុងអគារមួយចំនួនដែលកំពុងសាងសង់។ ទោះបីជាវាងងឹតខ្លាំងក៏ដោយ គាត់តែងតែឡើងអគារនេះនិងថតរូបនូវជ្រុងច្របូកច្របល់ និងមើលអគារផ្សេងទៀតដែលមានពន្លឺនៅពេល​យប់​​។

បន្ទាប់ពី លោក Wouter Vanhees និងមិត្តរបស់គាត់បានរៀបចំការតាំងពិព័រណ៍ "ទីក្រុងក្នុងការផ្លាស់ប្តូរ" (Cities in transition) ក្នុងឆ្នាំ ២០១៩ នៅផ្លូវ ដាំងថាយម៉ាយ (Dang Thai Mai) (ខណ្ឌ តីហូ (Tay Ho) ទីក្រុងហាណូយ (Ha Noi)) រូបថតរបស់គាត់មួយចំនួនត្រូវបានបង្ហោះនៅលើកាសែតដូចជា Washington Post Vice…... នៅពេលបានសម្រេចផ្សព្វផ្សាយនិងប្រកាសសៀវភៅរូបភាពនេះ “ហាណូយ (Ha Noi) ថ្ងៃពុធ ម៉ោង ១០: ៤៣ យប់” គ្រឹះស្ថានបោះពុម្ពនិងផ្សាយាលី្លម៉ង់មួយបានអញ្ជើញ លោក Wouter Vanhees ឱ្យសហការ ប៉ុន្តែដោយសារចម្ងាយភូមិសាស្រ្ត និងថ្លៃសម្រាប់ការបោះពុម្ភនិងចែកចាយ គាត់បានសម្រេចចិត្តសហការជាមួយគ្រឹះស្ថានបោះពុម្ភ MATCA វៀតណាម។

“ខ្ញុំគិតថាគ្រឹះស្ថានបោះពុម្ភ MATCA ដែលមានមន្ត្រីនិងបុគ្គលិកជាជនជាតិវៀតណាមនឹងយល់កាន់តែច្បាស់អំពីប្រធានបទនៃសៀវភៅរបស់ខ្ញុំ ការិយាល័យរបស់ខ្ញុំក៏នៅជិតការិយាល័យ MATCA ដូច្នេះយើងនឹងកាន់តែងាយស្រួលក្នុងការផ្លាស់ប្តូរ និងរៀនពីគ្នាទៅ​វិញ​ទៅ។ លោក Wouter Vanhees បាននិយាយឲ្យដឹងថា។

បន្ទាប់ពីជ្រើសរើសរូបថតចំនួន ៣០០ សន្លឹក រួចហើយ លោក Wouter Vanhees និងក្រុមការងារ នៃMATCA បានគិតគូរពីទំហំ ចំនួនទំព័រ និងចំនួនរូបថតដែលនឹងត្រូវប្រើក្នុងសៀវភៅ។ ជាចុងក្រោយ បន្ទាប់ពីគម្រោងដែលបានលើកឡើង និងព្រាងសៀវភៅចំនួន ៣ ក្បាល គាត់ និងគ្រឹះស្ថានបោះពុម្ភ MATCA បានសម្រេចចិត្តចងកម្រងសៀវភៅរូបថត "ហាណូយ (Ha Noi) ថ្ងៃពុធ ម៉ោង ១០:៤៣ យប់" កម្រាស់ ១៤៤ ទំព័រ ជាមួយនឹងចំនួនរូបថតចំនួណ ៧០ ដែលបានជ្រើសរើសតាមភាពស្រដៀងនៃពណ៌ អារម្មណ៍ និងការផ្លាស់ប្តូរទីក្រុងពីរូបថតថ្ងៃដំបូងដែលថតដោយលោក Wouter Vanhees នៅពេលគាត់ទើបថតរូប។ ការរចនាគឺមានលក្ខណៈសេរី ដូច្នេះពេលកាន់សៀវភៅ អ្នកអានជាច្រើននឹងឃើញថា ពេលខ្លះរូបថតត្រូវបានរចនានៅខាងឆ្វេងនិងខាងស្តាំ ជួនកាលលាតសន្ធឹងដល់ទៅ ២ ទំព័រ ប៉ុន្តែបង្កើតកន្លែងទំនេរច្រើនសម្រាប់អ្នកអានសម្រាកភ្នែក៕



រូបថតខ្លះអំពីទីក្រុងហាណូយ (Ha Noi) បោះពុម្ពក្នុងសៀវភៅរូបថត
“ហាណូយ  (Ha Noi) ថ្ងៃពុធ ម៉ោង ១០:៤៣ យប់” ដោយ លោក Wouter Vanhees៖













 

អត្ថបទ៖ ង៉ឹនហា រូបថត៖ កុងដាត និងលោក Wouter Vanhees

Hanoi Brass Community - ទីតំណចំណង់ចំណូលចិត្តសិល្បៈត្រែស្ពាន់

Hanoi Brass Community - ទីតំណចំណង់ចំណូលចិត្តសិល្បៈត្រែស្ពាន់

Hanoi Brass Community បាននិងកំពុងជាទីកន្លែងសម្រាប់ប្រគំតន្រ្តីដ៏ចំណាប់អារម្មណ៍មួយ សម្រាប់​​ជនបរទេសកំពុងរស់នៅក្រុងហាណូយ ដែលមានចំណូលចិត្តលេងត្រែស្ពាន់ បានរួមគ្នាប្រគំនូវ​ទំនុកបទភ្លេងមិត្តភាពអន្តរជាតិ នៅវៀតណាម។

Top