Hanoi Brass Community - ទីតំណចំណង់ចំណូលចិត្តសិល្បៈត្រែស្ពាន់
Hanoi Brass Community បាននិងកំពុងជាទីកន្លែងសម្រាប់ប្រគំតន្រ្តីដ៏ចំណាប់អារម្មណ៍មួយ សម្រាប់ជនបរទេសកំពុងរស់នៅក្រុងហាណូយ ដែលមានចំណូលចិត្តលេងត្រែស្ពាន់ បានរួមគ្នាប្រគំនូវទំនុកបទភ្លេងមិត្តភាពអន្តរជាតិ នៅវៀតណាម។
រៀងរាល់សប្តាហ៍ សមាជិកក្រុមតន្រ្តី Hanoi Brass Community រៀបចំការងាររៀងៗខ្លួន ដើម្បីអាចជំនួបនិងហ្វឹកហាត់ជាប្រចាំ។ រូបថត៖ ត្រឹន ថាញយ៉ាង/កាសែតរូបភាពវៀតណាម
ពិសេសជាង គ្រួបង្រៀនប្រចាំថ្នាក់នីមួយៗ សុទ្ធតែជាសិល្បករល្បីឈ្មោះ ជាសមាជិកក្រុមតន្រ្តីល្បីឈ្មោះដូចជា៖ Berlin State Opera, the Deutsche Oper, Lübeck Philharmonic Orchestra, Deutschlandradio Kultur, Chicago Symphony Orchestra…
ក្រុមតន្រ្តីត្រែស្ថាន់ប្រគំបទភ្លេង “វៀតណាមស្រុកកំណើតខ្ញុំ” នៃអ្នកនិពន្ធដូញឹន (Do Nhuan) នៅកម្មវិធីប្រគំតន្រ្តី “តន្រ្តីសតវត្ស៍ទី២០”។ រូបថត៖ ឯកសារ Hanoi Brass Community ផ្តល់ជូន
ក្រុមតន្រ្តី Hanoi Brass Community ម៉ោងសម្តែងនៅលំហខាងក្រៅ។ រូបថត៖ ត្រឹន ថាញយ៉ាង/កាសែតរូបភាពវៀតណាម
ជាមួយត្រែស្ពាន់ Hanoi Brass Community បានប្រគំនៅកម្មវិធីតន្រ្តីសម្រាប់សហគមន៍ដូចជា៖ រួមប្រាស្រ័យនឹងប្អូនៗ និងទីប្រជុំជនក្រុមទី១៦ សង្កាត់ភុកតឹន (Phuc Tan) ក្នុងពិធីសម្ពោធឆ្លងទីលានភូមិស្រុក នៅកណ្តាលទន្លេក្រហម ព្រមទាំងបង្រៀននិងប្រគំឱ្យប្អូនៗ នៅ Wonder Kindergarten និងនៅតាមកម្មវិធីប្រគំតន្រ្តីណូអែល នៅរដ្ឋធានីហាណូយ ...។
រៀងរាល់សប្តាហ៍នៅថ្ងៃសៅរ៍ Hanoi Brass Community តែងហាត់ជាប្រចាំនៅវិទ្យាស្ថាន Goethe ហាណូយ វិទ្យាស្ថាន Goethe ក៏ជាទីកន្លែងបង្កលក្ខណៈឧបត្ថម្ភសម្រាប់ Hanoi Brass Community បានបើកទូលាយ ផ្សព្វផ្សាយតម្លៃតន្រ្តីត្រែស្ពាន់ ជាសាធារណៈនៅវៀតណាម។ សង្ឃឹមពេលខាងមុខ Hanoi Brass Community នឹងបន្តមានទំនុកបទភ្លេងត្រែស្ពាន់ ជូនដល់មហាជនឱ្យបានច្រើនជាង ដើម្បីនរណាក៏អាចលេងត្រែ លេងភ្លេង និងស្វែងរកសម្រាប់ខ្លួននូវចំណង់ចំណូលចិត្តត្រឹមត្រូវ វិជ្ជមាន៕
អត្ថបទ៖ ប៊ិចវឹន រូបថត៖ ត្រឹន ថាញយ៉ាង ឯកសារ Hanoi Brass Community ផ្តល់ជូន
ប្រែសម្រួល៖ រីកើង
Anne Sophie ជាគ្រូពេទ្យព្យាបាលភាសាជនជាតិបារាំងម្នាក់ បានផ្សារភ្ជាប់នឹងក្រុងហាណូយជាច្រើនឆ្នាំ ព្រមទាំងមានគ្រួសារសុភមង្គលនៅទីនេះទៀតផង។ ទន្ទឹមនោះ Anne Sophie មានចំណងចំណូលចិត្តខាងតន្រ្តីណាស់ បងស្រីជាសមាជិកនៃក្រុមអ្នកចម្រៀងហាណូយ Ha Noi Voices រួមជាមួយនឹងមិត្តភក្តិអន្តរជាតិ សាយមនោសញ្ចេតនាស្រឡាញ់វៀតណាម ទៅដល់សាធារណជន។