• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

Anne Sophie មនោសញ្ចេតនាមកលើក្រុងហាណូយ

Anne Sophie ជាគ្រូពេទ្យព្យាបាលភាសាជនជាតិបារាំងម្នាក់ បានផ្សារភ្ជាប់នឹងក្រុងហាណូយជាច្រើនឆ្នាំ ព្រមទាំងមានគ្រួសារសុភមង្គលនៅទីនេះទៀតផង។ ទន្ទឹមនោះ Anne Sophie មានចំណងចំណូលចិត្តខាងតន្រ្តីណាស់ បងស្រីជាសមាជិកនៃក្រុមអ្នកចម្រៀងហាណូយ Ha Noi Voices រួមជាមួយនឹងមិត្តភក្តិអន្តរជាតិ សាយមនោសញ្ចេតនាស្រឡាញ់វៀតណាម ទៅដល់សាធារណជន។

Anne Sophie បានសិក្សាផ្នែកមុខវិជ្ជាព្យាបាលភាសា នៅវិទ្យាស្ថានវិទ្យាសាស្រ្តនិងបច្ចេកទេសស្តារមុខងារ ចំណុះសកលវិទ្យាល័យ Lyon 1(បារាំង)។ បងស្រីធ្វើនិក្ខេបបទបញ្ចប់ការសិក្សា នៅសកលវិទ្យាល័យ Montreal  (កាណាដា) និងធ្លាប់ធ្វើការអំឡុងពេល១០ឆ្នាំ នៅ Geneva ប្រទេសស្វីល ផ្នែកជំនាញថែទាំកុមារ ដែលត្រូវវិបត្តិការលូតលាស់សសៃប្រាសាទ។

Anne Sophie ធ្វើដំណើរមកដល់ក្រុងហាណូយលើកដំបូង នៅឆ្នាំ២០០៥ ដើម្បីប្រកបការងារព្យាបាលភាសា នៅ Hanoi Family Practice ។ ពីរឆ្នាំ ធ្វើការនៅក្រុងហាណូយ បងស្រីមានអនុស្សាវរីយ៍ល្អៗច្រើនណាស់ ជាពិសេសបងស្រីបានរៀបការនឹងជាងចម្លាក់ ត្រឹន ត្រុងលិញ (Tran Trung Linh)។ ប្តីប្រពន្ទ Anne Sophie ពីរនាក់ សុទ្ធតែមានចំណងចំណូលចិត្តខាងសិល្បៈតន្រ្តី។ គ្រួសារ Anne Sophie ជាទីកន្លែងតភ្ជាប់រវាងខឿនវប្បធម៌ទាំងពីរបារាំងនិងវៀតណាម។  បងត្រឹន ត្រុងលិញ (Tran Trung Linh) ក៏មានតាំងពិព័រណ៍ចម្លាក់ជាច្រើន ដែលប្រកបដោយជោគជ័យ នៅប្រទេសបារាំង និងទ្វីបអ៊ឺរ៉ុប។

តាំងឆ្នាំ២០០៧ ប្តីប្រពន្ធ Anne Sophie ចេះតែធ្វើដំណើរទៅមកច្រើនឆ្នាំរវាងវៀតណាមនិងបារាំង ដើម្បីបំពេញការងាររបស់ខ្លួន។ នៅឆ្នាំ២០១៩ Anne Sophie បដិសេដពាក្យអញ្ជើញធ្វើការនៅប្រទេសបារាំង ដើម្បីត្រឡបមករស់នៅក្រុងហាណូយ។ បងស្រីមានបំណងនាំយកភាពប្រណីត បទពិសោធ ផ្នែកគ្រូពេទ្យព្យាបាលភាសា ដើម្បីអភិវឌ្ឍន៍វិស័យដែលនៅមានភាពថ្មីថ្មោងនេះ នៅប្រទេសវៀតណាម។



ជ្រើសវៀតណាមជាទីកន្លែងផ្សារភ្ជាប់យូរអង្វែង Anne Sophie ដូចជាជនជាតិវៀតណាមម្នាក់ បងស្រីស្រឡាញ់ធម្មជាតិ និងប្រជាជនវៀតណាម។


Anne Sophie ជាអ្នកជំនាញការព្យាបាលភាសា បានព្យាបាលជូនកុមារបាក់ទឹកចិត្តជាច្រើន នៅក្រុងហាណូយ អាចសម្រប់ខ្លូននឹងភាសាសន្ទនា។

 

Anne Sophie នៅម៉ោងចែករំលែកបទពិសោធ ដល់អ្នកព្យាបាលភាសាជនជាតិវៀតណាម ផ្នែកខាងវិស័យថែទាំចិត្តសាស្រ្ត ស្តារការលូតលាស់មុខងារភាសាសន្ទនារបស់កុមារ។
 

នាទីជីវិតប្រចាំថ្ងៃ របស់ Anne Sophie និងមិត្តភក្តិអន្តរជាតិ ស្វែងយល់អំពីវប្បធម៌ សិល្បៈវៀតណាម។

 

បងស្រី Anne Sophie និងកូនស្រីពីរនាក់ ដោយមនោសញ្ចេតនាស្រឡាញ់តន្រ្តីនិងសិល្បៈ។

 
បច្ចុប្បន្នគ្រួសារ Anne Sophie កំពុងមានជីវិតរស់នៅដោយគាប់ចិត្ត នៅក្រុងហាណូយ។
 

នៅថ្ងៃត្រឡប់មកដល់ក្រុងហាណូយភ្លាម Anne Sophie បានទំនាក់ទំនងនឹងមជ្ឈមណ្ឌលពីគ្រោះប្រឹក្សានិងព្យាបាលនៅក្រុងហាណូយ ដើម្បីផ្តល់ការបណ្តុះបណ្តាល និងពីគ្រោះ ជូនអ្នកព្យាបាលភាសាជនជាតិវៀតណាម។ Anne Sophie បានបើកមូលដ្ឋានអនុវត្តព្យាបាលភាសាឯករាជ នៅក្បែរសាលារៀនភាសាបារាំង ដើម្បីឆ្លើយតបតម្រូវការនៃសហគមន៍បារាំង ដែលកំពុងរស់នៅនិងធ្វើការនៅប្រទេសវៀតណាម ទន្ទឹមនោះ បងស្រីក៏ជាអ្នកជំនាញការពីគ្រោះម្នាក់ នៅមជ្ឈមណ្ឌលស្តារមុខងារ ភុកត្វែ (Phuc Tue) ក្រុងហាណូយ។

ធ្លាប់ជាអ្នកជំនាញព្យាបាល នៅមជ្ឈមណ្ឌលព្យាបាលអប់រំនិងយល់ដឹង Geneva ប្រទេសស្វីល អ្នកជំនាញការព្យាបាលភាសាឯករាជ - Saint Genis Pouilly បារាំង Anne Sophie ជាមួយបទពិសោធរបស់ខ្លួន បានចូលរួមបណ្តុះបណ្តាលនិស្សិតវៀតណាម ក្នុងគម្រោង “អភិវឌ្ឍន៍និងអនុវត្តលិខិតបញ្ជាក់សកលវិទ្យាល័យ ក្នុងការវាយតម្លៃ និងអន្តរាគមន៍ចិត្តសាស្រ្តសម្រាប់កុមារពិការ សិក្សាក្នុងបរិបទសាលារៀន” រវាងសកលវិទ្យាល័យវិទ្យាសាស្រ្តសង្គមនិងមនុស្សសាស្រ្តទីក្រុងហូជីមិញ សកលវិទ្យាល័យកាតូលិក Louvain និងសកលវិទ្យាល័យ Liège ប្រទេសបែលហ្សិក។

មិនត្រឹមតែជាគ្រូពេទ្យព្យាបាលជំងឺពូកែ Anne Sophie នៅជាមនុស្សមានទេពកោសល្យខាងភាសានិងតន្រ្តី បងស្រីនិយាយស្ទាត់ជំនាញ៥ភាសា អង់គ្លេស អាស្លឺម៉ង់ អ៊ីតាលី អេស្ប៉ាញ និងបារាំង ហើយតែងខិតខំរៀនភាសាវៀតណាម ដើម្បីអាចនិយាយស្ទាត់ជំនាញដូចជាប្រជាជនវៀតណាម។ Anne Sophie អាចច្រៀងនិងលេងហ្គីតា។ បងស្រីជាសមាជិកនៃក្រុមចម្រៀង Ha Noi Voices ធ្លាប់ចូលរួមសម្តែងល្ខោន “ជនទុរគត” នៅលើឆាកអគារចម្រៀងហាណូយ។ ចំពោះបងស្រីតន្រ្តីនិងសិល្បៈដូចជាចំណែកមួយ នៃជីវភាពរស់នៅរបស់គ្រួសារ ជួយឱ្យបងស្រីមានទឹកចិត្តស្រឡាញ់ហាណូយថែមទៀត ក៏ដូចជារួមនឹងមិត្តភក្តិអន្តរជាតិ សាយមនោញ្ចេតនា ចំពោះទឹកដីនិងប្រជាជនវៀតណាម។



Anne Sophie បញ្ចេញទេពកោសល្យនៅលើឆាក ជាមួយល្ខោនរឿង “ជនទុរគត” សម្តែងនៅក្រុងហាណូយ នាឆ្នាំ២០២០។

 

Anne Sophie ដូចជាតួសម្តែងជំនាញម្នាក់ រួមជាមួយនឹងតួសម្តែងក្នុងល្ខោនរឿង “ជនទុរគត” ល្បីនៅប្រទេសវៀតណាម។

 

ជាអ្នកចំណងចំណូលចិត្តសិល្បៈ ទើបបងស្រី Anne Sophie បានចូលរួមក្រុមចម្រៀង Ha Noi Voices ដើម្បីសាយមនោញ្ចេតនា ចំពោះក្រុងហាណូយ។

 

ទោះបីធ្វើការងារច្រើន តាំងពីគ្រូពេទ្យព្យាបាល គ្រូបង្រៀនភាសាបារាំង ឬលេងតន្រ្តីនៅ Ha Noi Voices ប៉ុន្តែ Anne Sophie តែងអស់ពីចិត្តពីថ្លើម យកចិត្តទុកដាក់ ដើម្បីអាចនាំយកការងាររបស់ខ្លួន ជួយដល់មនុស្សគ្រប់គ្នា។ បងស្រីរស់នៅសាមញ្ញដូចប្រជាជនហាណូយម្នាក់ បងស្រីស្រឡាញ់ផ្កា ស្រឡាញ់ដងផ្លូវហាណូយ បងស្រីស្រឡាញ់កុមារវៀតណាម ដូចជាកូនក្មួយខ្លួន បងស្រីចង់សម្តែងមនោសញ្ចេតនានេះ ដោយរបៀបសាមញ្ញបំផុត ធ្វើដូចម្តេចជួយព្យាបាលកុមារ រងគ្រោះដោយបាក់ទឹកចិត្ត វិបត្តិភាសា ឱ្យបានច្រើននាក់ អាចសន្ទនាសម្រប់ខ្លួននឹងជីវភាពរស់នៅប្រចាំថ្ងៃ៕

អត្ថបទ៖ ប៊ិចវឹន - រូបថត៖ មិញតឹម
ប្រែសម្រួល៖ រីកើង


Hanoi Brass Community - ទីតំណចំណង់ចំណូលចិត្តសិល្បៈត្រែស្ពាន់

Hanoi Brass Community - ទីតំណចំណង់ចំណូលចិត្តសិល្បៈត្រែស្ពាន់

Hanoi Brass Community បាននិងកំពុងជាទីកន្លែងសម្រាប់ប្រគំតន្រ្តីដ៏ចំណាប់អារម្មណ៍មួយ សម្រាប់​​ជនបរទេសកំពុងរស់នៅក្រុងហាណូយ ដែលមានចំណូលចិត្តលេងត្រែស្ពាន់ បានរួមគ្នាប្រគំនូវ​ទំនុកបទភ្លេងមិត្តភាពអន្តរជាតិ នៅវៀតណាម។

Top