លោក Choi Ju Young ជាអ្នកឯកទេសព្យាបាលស្តារនីតិសម្បទាជូនក្រុមជម្រើសជាតិវៀតណាម 15/11/2019 ជាអ្នកមានបទពិសោធន៍ច្រើន ផ្នែកខាងវិស័យសុខាភិបាលកីឡា នៅកូរ៉េខាងត្បូង ចាប់ពីខែមេសា ឆ្នាំ២០១៩ អ្នកឯកទេស លោក Choi Ju Young បានរួមធ្វើការនឹងលោកគ្រូបង្វឹក Park Hang Seo ក្នុងការងារគ្រប់គ្រង ថែទាំសុខភាពជូនកីឡាករ នៃក្រុមជម្រើសបាល់ទាត់ជាតិវៀតណាម។ មកដល់សព្វថ្ងៃ លោកបានចូលរួមការងារសុខាភិបាល ជំនួយក្រុមជម្រើសជាតិវៀតណាមក្នុងគ្រប់ការប្រកួត នៅ Asiad Cup ២០១៨, AFF Suzuki Cup ២០១៨, King’s Cup ២០១៩, រង្វង់ជម្រុះអាស៊ី ២០២០ និង រង្វង់ជម្រុះ World Cup ២០២២។ មុនពេលអញ្ចើញមកធ្វើការនៅវៀតណាម លោក Choi Ju Young ធ្លាប់ធ្វើការជាមួយនឹងក្រុមជម្រើសបាល់ទាត់កាតាចំនួន១០ឆ្នាំ ព្រមទាំងធ្វើការជាមួយក្រុមជម្រើសជាតិកូរ៉េខាងត្បូងជិត២០ឆ្នាំទៀតផង ខណៈលោកកំពុងធ្វើការនៅនឹងសហព័ន្ធបាល់ទាត់ប្រទេសនេះ។ បន្ទាប់ពីពេលវេលានោះ មិនធ្វើការផ្ទាល់នៅនឹងកីឡដ្ឋានបាល់ទាត់ទៀត លោកបានវិលត្រឡប់មកមន្ទីរពេទ្យធ្វើការ និង ចូលរួមបង្រៀនមុខវិជ្ជាមួយចំនួន នៅសកលវិទ្យល័យនៅកូរ៉េខាងត្បូង។ “ចំពោះខ្ញុំ នេះមិនមែនជាការជ្រើសរើសមួយដ៏ងាយនោះទេ ពេលដែលខ្ញុំបានឃ្លាតឆ្ងាយពីកីឡដ្ឋានបាល់ទាត់អស់រយៈពេលជិត១០ឆ្នាំ។ ទោះបីផ្តើមចេញពីសម្តីស្នើ ចូលរួមការងារនឹងលោកគ្រូបង្វឹក Park Hang Seo ប៉ុន្តែខ្ញុំក៏យល់ឃើញថានៅប្រទេសវៀតណាម ក៏មានមនុស្សយកចិត្តទុកដាក់ដល់ ផ្នែកខាងវិស័យសុខាភិបាលកីឡា។ ខ្ញុំចង់ធ្វើការ គាំទ្រ ពួកគាត់នៅនឹងកីឡដ្ឋានបាល់ទាត់ ឬនិយាយរបៀបផ្សេង គឺលើកកម្ពស់កម្រិតវិជ្ជាជំនាញ ផ្នែកខាងវិស័យសុខាភិបាលកីឡាវៀតណាម” លោក Choi Ju Young ចែករំលែក។ ពេញអញ្ជើញមកដល់វៀតណាម អ្នកឯកទេស លោក Choi Ju Young យល់ឃើញថានៅប្រទេសវៀតណាម មានរចនាសម្ពន្ធសម្ភារបម្រើជូនការងារនៅមានកង្វះខាតតិចតួច ម្លោះហើយ លោកបាននាំយកឧបករណ៍សម្ភារដែលចាំបាច់ជំនួយដល់ការងារជំនាញរបស់ខ្លួន។ ទោះបីមានបញ្ហាលំបាកបា្រកដមួយចំនួន ប៉ុន្តែចំពោះឧបករណ៍សម្ភារដែលកំពុងមាន លោកតែងតែអនុវត្តបាននូវកម្មវិធី និង វិធីសាស្រ្តរបស់ខ្លួន។ អ្នកឯកទេសសុខាភិបាល លោក Choi Ju Young ជាអ្នករួមចំណែកស្ងាត់ៗ ជូនភាពជោគជ័យនៃក្រុមបាល់ទាត់វៀតណាម។ រូបថត៖ តឹតសើន អ្នកឯកទេសសុខាភិបាល លោក Choi Ju Young ព្យាបាលស្តារនីតិសម្បទា ជូនកីឡាករ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបាល់ទាត់វ័យក្មេង PVF។ រូបថត៖ តឹតសើន ខ្សែការពារកណ្តាល ត្រឹន ឌិញត្រុង (Tran Dinh Trong) នៃក្រុមជម្រើសជាតិវៀតណាម បានអ្នកឯកទេសសុខាភិបាល លោក Choi Ju Young ណែនាំហាត់ស្តារនីតិសម្បទាសកម្ម នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបាល់ទាត់វ័យក្មេង PVF ។ រូបថត៖ តឹតសើន អ្នកឯកទេសសុខាភិបាល លោក Choi Ju Young ព្យាបាលស្តារនីតិសម្បទា ដោយរបួសដាច់សសៃកែងជើង ជូនក្រុមជម្រើសជាតិវៀតណាម ផាន វ៉ាន់ឌឹក (Phan Van Duc)។ រូបថត៖ តឹតសើន អ្នកឯកទេសសុខាភិបាល លោក Choi Ju Young ចែករំលែកនឹងកីឡាករនៅវគ្គប្រកួតមួយ នៃក្រុមជម្រើសជាតិវៀតណាម។ រូបថត៖ ថាញយ៉ាង អ្នកឯកទេសសុខាភិបាល លោក Choi Ju Young ពិភាក្សាការងារនឹងគ្រូបង្វឹក Park Hang Seo ។ រូបថត៖ ថាញយ៉ាង អ្នកឯកទេសសុខាភិបាល លោក Choi Ju Young ក្នុងករណីជំនួយសុខាភិបាល ជូនកីឡាករក្នុងការប្រកួតមួយ នៃក្រុមជម្រើសជាតិវៀតណាម នៅរង្វង់ជម្រុះ World cup ២០២២។ រូបថត៖ ថាញយ៉ាង អ្នកឯកទេសសុខាភិបាល លោក Choi Ju Young តែងតែបានគ្រូបង្វឹក Park Hang Seo ទុកចិត្តប្រគល់បន្ទុកតាមដានសុខភាព ជូនកីឡករទាំងអស់នេះ។រូបថត៖ ថាញយ៉ាង អ្នកឯកទេសសុខាភិបាល លោក Choi Ju Young រួមនឹងសមាជិកនៃគណៈគ្រូបង្វឹកក្រុមជម្រើសវៀតណាម ប្រព្រឹត្តពិធីគោរពទង់ ច្រៀងចម្រៀងគោរពទង់ជាតិវៀតណាម នៅចំពោះមុខការប្រកួតមួយ។ រូបថត៖ ថាញយ៉ាង ទន្ទឹមវិធីសាស្រ្ត ដែលបានពិសោធន៍ជាក់ស្តែងអំពីប្រសិទ្ធភាព អ្នកឯកទេស លោក Choi Ju Young នៅតែបន្តកែលម្អ អភិវឌ្ឍន៍បន្ថែមនូវវិធីសាស្រ្តថ្មីៗ។ មកដល់សព្វថ្ងៃ កីឡាករនៃក្រុមជម្រើសជាតិវៀតណាមមួយចំនួន បានអ្នកឯកទេស លោក Choi Ju Young អនុវត្តវិធីសាស្រ្តព្យាបាល និង ស្តារនីតិសម្បទាប្រកបដោយប្រសិទ្ធភាពល្អប្រសើរដូចជា៖ វ៉ាន់ហូវ (Van Hau) ឌិញត្រុង (Dinh Trong) វ៉ានថាញ (Van Thanh) ហាឌឹកចិញ (Ha Duc Trinh) ត្រុងហ្វាង (Trong Hoang) វ៉ាន់ក្វៀត (Van Quyet)។ សព្វថ្ងៃ លោកកំពុងបន្តព្យាបាលជូនដល់កីឡាករ ឌិញត្រុង(Dinh Trong) វ៉ានឌឹក (Van Duc)។ "ចិត្តសាស្រ្តនៃកីឡាករទាំងឡាយ ក៏ជាកក្តាសំខាន់មួយក្នុងបទដ្ឋានព្យាបាល បំផុតគឺ កីឡាករត្រូវរបួស ដែលរងការព្យាបាលរយៈពេលវែង។ ខ្ញុំតែងតែរក្សា និង ពង្រឹងស្មារតី ដើម្បីជានិច្ចផ្តល់កម្លាំងចិត្ត សុទិដ្ឋិនិយម ជូនចំពោះកីឡាករ ដែលកំពុងព្យាបាល។ ខ្ញុំក៏ត្រូវខាតពេលវេលាយ៉ាងច្រើន ដើម្បីពិភាក្សា រួមប្រាស្រ័យជានិច្ច ជំនួយលើកទឹកចិត្តដល់កីឡាករ” អ្នកឯកទេស លោក Choi Ju Young ចែករំលែក។ ទន្ទឹមការព្យាបាលរបួសជូនកីឡាករនៅវៀតណាម អ្នកឯកទេស លោក Choi Ju Young ក៏ស្នើសូមបញ្ជូនកីឡាករវៀតណាម ចេញទៅព្យាបាលនៅកូរ៉េខាងត្បូង។ នេះជាទីកន្លែង ដែលលោកធ្លាប់បានធ្វើការយូរឆ្នាំ នៅមន្ទីរពេទ្យកូរ៉េខាងត្បូង ក៏ដូចជាមានទំនាក់ទំនងច្រើនផ្នែកខាងវិស័យនេះ។ និយាយអំពីការងារទៅអនាគតនៅប្រទេសវៀតណាម អ្នកឯកទេស លោក Choi Ju Young ឱ្យដឹងថា៖ “ខ្ញុំគិតថា ការអភិវឌ្ឍនៃការងារព្យាបាលស្តារនីតិសម្បទា ជូនកីឡាករទាំងអស់ ព្រមទាំងរួមដំណើរនឹងការរីកចម្រើន នៃក្រុមបាល់ទាត់ ហើយទូលាយជាង គឺសុខាភិបាលកីឡាវៀតណាម។ ទោះបីខ្ញុំអញ្ជើញមកនៅវៀតណាម មិនបានយូរប៉ុន្មាន ប៉ុន្តែខ្ញុំសង្ឃឹមជាមួយការចូលរួមចំណែករបស់ខ្លួន នឹងសន្សឹមបំពេញលើកង្វះខាត ព្រមនឹងលើកកម្ពស់វិធីសាស្រ្តព្យាបាលជូនសុខាភិបាលកីឡាវៀតណាម៕ អត្ថបទ៖ ង៉ឹនហា មិញធូ រូបថត៖ តឹតសើន ថាញយ៉ាង

ជាអ្នកមានបទពិសោធន៍ច្រើន ផ្នែកខាងវិស័យសុខាភិបាលកីឡា នៅកូរ៉េខាងត្បូង ចាប់ពីខែមេសា ឆ្នាំ២០១៩ អ្នកឯកទេស លោក Choi Ju Young បានរួមធ្វើការនឹងលោកគ្រូបង្វឹក Park Hang Seo ក្នុងការងារគ្រប់គ្រង ថែទាំសុខភាពជូនកីឡាករ នៃក្រុមជម្រើសបាល់ទាត់ជាតិវៀតណាម។ មកដល់សព្វថ្ងៃ លោកបានចូលរួមការងារសុខាភិបាល ជំនួយក្រុមជម្រើសជាតិវៀតណាមក្នុងគ្រប់ការប្រកួត នៅ Asiad Cup ២០១៨, AFF Suzuki Cup ២០១៨, King’s Cup ២០១៩, រង្វង់ជម្រុះអាស៊ី ២០២០ និង រង្វង់ជម្រុះ World Cup ២០២២។ មុនពេលអញ្ចើញមកធ្វើការនៅវៀតណាម លោក Choi Ju Young ធ្លាប់ធ្វើការជាមួយនឹងក្រុមជម្រើសបាល់ទាត់កាតាចំនួន១០ឆ្នាំ ព្រមទាំងធ្វើការជាមួយក្រុមជម្រើសជាតិកូរ៉េខាងត្បូងជិត២០ឆ្នាំទៀតផង ខណៈលោកកំពុងធ្វើការនៅនឹងសហព័ន្ធបាល់ទាត់ប្រទេសនេះ។ បន្ទាប់ពីពេលវេលានោះ មិនធ្វើការផ្ទាល់នៅនឹងកីឡដ្ឋានបាល់ទាត់ទៀត លោកបានវិលត្រឡប់មកមន្ទីរពេទ្យធ្វើការ និង ចូលរួមបង្រៀនមុខវិជ្ជាមួយចំនួន នៅសកលវិទ្យល័យនៅកូរ៉េខាងត្បូង។ “ចំពោះខ្ញុំ នេះមិនមែនជាការជ្រើសរើសមួយដ៏ងាយនោះទេ ពេលដែលខ្ញុំបានឃ្លាតឆ្ងាយពីកីឡដ្ឋានបាល់ទាត់អស់រយៈពេលជិត១០ឆ្នាំ។ ទោះបីផ្តើមចេញពីសម្តីស្នើ ចូលរួមការងារនឹងលោកគ្រូបង្វឹក Park Hang Seo ប៉ុន្តែខ្ញុំក៏យល់ឃើញថានៅប្រទេសវៀតណាម ក៏មានមនុស្សយកចិត្តទុកដាក់ដល់ ផ្នែកខាងវិស័យសុខាភិបាលកីឡា។ ខ្ញុំចង់ធ្វើការ គាំទ្រ ពួកគាត់នៅនឹងកីឡដ្ឋានបាល់ទាត់ ឬនិយាយរបៀបផ្សេង គឺលើកកម្ពស់កម្រិតវិជ្ជាជំនាញ ផ្នែកខាងវិស័យសុខាភិបាលកីឡាវៀតណាម” លោក Choi Ju Young ចែករំលែក។ ពេញអញ្ជើញមកដល់វៀតណាម អ្នកឯកទេស លោក Choi Ju Young យល់ឃើញថានៅប្រទេសវៀតណាម មានរចនាសម្ពន្ធសម្ភារបម្រើជូនការងារនៅមានកង្វះខាតតិចតួច ម្លោះហើយ លោកបាននាំយកឧបករណ៍សម្ភារដែលចាំបាច់ជំនួយដល់ការងារជំនាញរបស់ខ្លួន។ ទោះបីមានបញ្ហាលំបាកបា្រកដមួយចំនួន ប៉ុន្តែចំពោះឧបករណ៍សម្ភារដែលកំពុងមាន លោកតែងតែអនុវត្តបាននូវកម្មវិធី និង វិធីសាស្រ្តរបស់ខ្លួន។ អ្នកឯកទេសសុខាភិបាល លោក Choi Ju Young ជាអ្នករួមចំណែកស្ងាត់ៗ ជូនភាពជោគជ័យនៃក្រុមបាល់ទាត់វៀតណាម។ រូបថត៖ តឹតសើន អ្នកឯកទេសសុខាភិបាល លោក Choi Ju Young ព្យាបាលស្តារនីតិសម្បទា ជូនកីឡាករ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបាល់ទាត់វ័យក្មេង PVF។ រូបថត៖ តឹតសើន ខ្សែការពារកណ្តាល ត្រឹន ឌិញត្រុង (Tran Dinh Trong) នៃក្រុមជម្រើសជាតិវៀតណាម បានអ្នកឯកទេសសុខាភិបាល លោក Choi Ju Young ណែនាំហាត់ស្តារនីតិសម្បទាសកម្ម នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបាល់ទាត់វ័យក្មេង PVF ។ រូបថត៖ តឹតសើន អ្នកឯកទេសសុខាភិបាល លោក Choi Ju Young ព្យាបាលស្តារនីតិសម្បទា ដោយរបួសដាច់សសៃកែងជើង ជូនក្រុមជម្រើសជាតិវៀតណាម ផាន វ៉ាន់ឌឹក (Phan Van Duc)។ រូបថត៖ តឹតសើន អ្នកឯកទេសសុខាភិបាល លោក Choi Ju Young ចែករំលែកនឹងកីឡាករនៅវគ្គប្រកួតមួយ នៃក្រុមជម្រើសជាតិវៀតណាម។ រូបថត៖ ថាញយ៉ាង អ្នកឯកទេសសុខាភិបាល លោក Choi Ju Young ពិភាក្សាការងារនឹងគ្រូបង្វឹក Park Hang Seo ។ រូបថត៖ ថាញយ៉ាង អ្នកឯកទេសសុខាភិបាល លោក Choi Ju Young ក្នុងករណីជំនួយសុខាភិបាល ជូនកីឡាករក្នុងការប្រកួតមួយ នៃក្រុមជម្រើសជាតិវៀតណាម នៅរង្វង់ជម្រុះ World cup ២០២២។ រូបថត៖ ថាញយ៉ាង អ្នកឯកទេសសុខាភិបាល លោក Choi Ju Young តែងតែបានគ្រូបង្វឹក Park Hang Seo ទុកចិត្តប្រគល់បន្ទុកតាមដានសុខភាព ជូនកីឡករទាំងអស់នេះ។រូបថត៖ ថាញយ៉ាង អ្នកឯកទេសសុខាភិបាល លោក Choi Ju Young រួមនឹងសមាជិកនៃគណៈគ្រូបង្វឹកក្រុមជម្រើសវៀតណាម ប្រព្រឹត្តពិធីគោរពទង់ ច្រៀងចម្រៀងគោរពទង់ជាតិវៀតណាម នៅចំពោះមុខការប្រកួតមួយ។ រូបថត៖ ថាញយ៉ាង ទន្ទឹមវិធីសាស្រ្ត ដែលបានពិសោធន៍ជាក់ស្តែងអំពីប្រសិទ្ធភាព អ្នកឯកទេស លោក Choi Ju Young នៅតែបន្តកែលម្អ អភិវឌ្ឍន៍បន្ថែមនូវវិធីសាស្រ្តថ្មីៗ។ មកដល់សព្វថ្ងៃ កីឡាករនៃក្រុមជម្រើសជាតិវៀតណាមមួយចំនួន បានអ្នកឯកទេស លោក Choi Ju Young អនុវត្តវិធីសាស្រ្តព្យាបាល និង ស្តារនីតិសម្បទាប្រកបដោយប្រសិទ្ធភាពល្អប្រសើរដូចជា៖ វ៉ាន់ហូវ (Van Hau) ឌិញត្រុង (Dinh Trong) វ៉ានថាញ (Van Thanh) ហាឌឹកចិញ (Ha Duc Trinh) ត្រុងហ្វាង (Trong Hoang) វ៉ាន់ក្វៀត (Van Quyet)។ សព្វថ្ងៃ លោកកំពុងបន្តព្យាបាលជូនដល់កីឡាករ ឌិញត្រុង(Dinh Trong) វ៉ានឌឹក (Van Duc)។ "ចិត្តសាស្រ្តនៃកីឡាករទាំងឡាយ ក៏ជាកក្តាសំខាន់មួយក្នុងបទដ្ឋានព្យាបាល បំផុតគឺ កីឡាករត្រូវរបួស ដែលរងការព្យាបាលរយៈពេលវែង។ ខ្ញុំតែងតែរក្សា និង ពង្រឹងស្មារតី ដើម្បីជានិច្ចផ្តល់កម្លាំងចិត្ត សុទិដ្ឋិនិយម ជូនចំពោះកីឡាករ ដែលកំពុងព្យាបាល។ ខ្ញុំក៏ត្រូវខាតពេលវេលាយ៉ាងច្រើន ដើម្បីពិភាក្សា រួមប្រាស្រ័យជានិច្ច ជំនួយលើកទឹកចិត្តដល់កីឡាករ” អ្នកឯកទេស លោក Choi Ju Young ចែករំលែក។ ទន្ទឹមការព្យាបាលរបួសជូនកីឡាករនៅវៀតណាម អ្នកឯកទេស លោក Choi Ju Young ក៏ស្នើសូមបញ្ជូនកីឡាករវៀតណាម ចេញទៅព្យាបាលនៅកូរ៉េខាងត្បូង។ នេះជាទីកន្លែង ដែលលោកធ្លាប់បានធ្វើការយូរឆ្នាំ នៅមន្ទីរពេទ្យកូរ៉េខាងត្បូង ក៏ដូចជាមានទំនាក់ទំនងច្រើនផ្នែកខាងវិស័យនេះ។ និយាយអំពីការងារទៅអនាគតនៅប្រទេសវៀតណាម អ្នកឯកទេស លោក Choi Ju Young ឱ្យដឹងថា៖ “ខ្ញុំគិតថា ការអភិវឌ្ឍនៃការងារព្យាបាលស្តារនីតិសម្បទា ជូនកីឡាករទាំងអស់ ព្រមទាំងរួមដំណើរនឹងការរីកចម្រើន នៃក្រុមបាល់ទាត់ ហើយទូលាយជាង គឺសុខាភិបាលកីឡាវៀតណាម។ ទោះបីខ្ញុំអញ្ជើញមកនៅវៀតណាម មិនបានយូរប៉ុន្មាន ប៉ុន្តែខ្ញុំសង្ឃឹមជាមួយការចូលរួមចំណែករបស់ខ្លួន នឹងសន្សឹមបំពេញលើកង្វះខាត ព្រមនឹងលើកកម្ពស់វិធីសាស្រ្តព្យាបាលជូនសុខាភិបាលកីឡាវៀតណាម៕ អត្ថបទ៖ ង៉ឹនហា មិញធូ រូបថត៖ តឹតសើន ថាញយ៉ាង