• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

មិត្តភក្តិជាមួយនឹងវៀតណាម

រឿងនិទាននារី គាវ (Kieu) បានសម្តែងលើឆាកល្ខោនអាយ៉ង

វាសនារបស់នារី គៀវ (Kieu ) (របស់​អ្នកសិក្បករ​​ឆ្នើម ឡេជឹក (Le Chuc) និងអ្នកនិពន្ធ ង្វៀនហៀវ (Nguyen Hieu) អ្នកដឹកនាំ​សិល្បៈករប្រជាជន ង្វៀន ទៀនយុង (Nguyen Tien Dung) ) ត្រូវបាន កែសម្រួល​ពីស្នាដៃ​រឿង កាវ (Kieu) ដែល​និពន្ធដោយ កវីង្វៀនយូ (Nguyen Du)។ នេះជាលើកទី ១ ដែលតួអង្គ នារី គាវ ( Kieu ) បានលើកឡើង នៅក្នុងល្បាស់ កំណាព្យរបស់មហាកវិ ង្វៀនយូ (Nguyen Du)  បានសម្តែង​លើ​ឆាកល្ខោន​អាយ៉ង​ តាមរយៈការ​សម្តែងល្ខោន​អាយ៉ងនិង មនុស្ស)។

ដើម្បីទទួលបានភាពជោគជ័យនៃការសម្តែងនេះទាមទារការចូលរួមវិភាគទានជាច្រើនពីក្រុមទាំងមូល ចាប់ផ្តើមពីការ ធ្វើ ឆាកសម្តែងរហូតដល់អ្នកដឹកនាំរឿង តន្រ្តី ភ្លេង ភ្លើង បង្កើតរូបភាពអាយ៉ងឱ្យត្រូវនឹងចរិកតរបស់តួអង្គនីមួយៗ ដែលពិតជាសំខាន់ណាស់ ហើយ វិចិត្រករធ្វើការងារនេះ ដើរតួនាទីសំខាន់ ក្នុងការបង្កើតភាពជោគជ័យមួយនៃរឿងល្ខោនអាយ៉ង។ ការបង្កើតរូបភាពអាយ៉ងក្នុងរឿងល្ខោនអាយ៉ង” វាសនា របស់នារីគៀវ (Kieu)” ដែលទទួល បន្ទុកដោយ វិចិត្រករ ឡេ ឌីញង្វៀន (Le Dinh Nguyen) ។
 


ការសម្តែងរឿងល្ខោនអាយ៉ាងភាគច្រើនបើប្រាស់អាយ៉ងពាក់របាំងមុខ ចរិតរបស់តួអង្គត្រូវបានបង្ហាញតាមរយៈរបាំងមុខទាំងនោះ។


សិល្បការិនីសម្តែងល្ខោនអាយ៉ងរៀបចំការតុបតែងខ្លួន មុនពេលសម្តែង។


សិល្បការិនីររៀបចំឧបករណ៍សម្រាប់តួអង្គមួយ។


រូបភាពរបស់អាយ៉ង ៗ បង្ហាញយ៉ាងច្បាស់ពីចរិតរបស់តួអង្គនិមួយក្នុងរឿននិទាន គាវ (Kieu)។


ជាមួយនឹងទេពកោសល្យរបស់វិចិត្រករ ឡេ ឌីញង្វៀង (Le Dinh Nguyen) អាយ៉ង ដែលមានព្រលឹងដែលបាននាំមកនូវភាពទាក់ទាញជាច្រើន ក្នុងរឿងល្ខោនអាយ៉ង”វាសនានារីគាវ (Kieu)”។
 

វាសនានារីគាវ (Kieu)" បានសម្តែងតាមរយៈល្ខោនអាយ៉ង ដែលមានសាច់រឿងខ្លី ប៉ុន្តែគ្រប់គ្រាន់សម្រាប់ទស្សនិកជនអាចយល់ពីជីវិតរបស់នារី គៀវ (Kieu)។ រាល់កាលៈទេសៈនិងឈុតស្តែងក្នុងល្ខោនអាយ៉ាង“"វាសនានារីគាវ (Kieu)" មិនត្រឹមបានដោះស្រាយដោយលិល្បៈសម្តែងអាយ៉ងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការបង្កើតទីស្ថាននៃឆាកសម្តែង - ពន្លឺនិងតន្ត្រីប្រពៃណីរួមផ្សំនឹងតន្ត្រីនាពេលបច្ចុប្បន្ន លាយជាមួយព័ត៌មានលំអិតកំប្លុកកំប្លែងជ្រៅជ្រះនាំមកនូវខ្លឹមសានៃយុគសម័យ។  
 

ការសម្តែងល្ខោនអាយ៉ងនេះបានឈ្នះពានរង្វាន់ខ្ពស់ជាច្រើន នៅក្នុងមហោស្រពល្ខោនពិសោធន៍អន្តរជាតិឆ្នាំ ២០១៩ ដូចជា រឿងល្ខោនឆ្នើម ពានរង្វាន់ឆ្នើមសម្រប់អ្នកដឹកនាំរឿង ពានរង្វាន់សម្រាប់ វិចិត្រករឆ្នើម ពានរង្វាន់មាសចំនួនពីរ សម្រាប់តារាសម្តែងឆ្នើម  មេដាយប្រាក់ចំនួន ៥គ្រឿងសម្រាប់សិល្បករ សិប្បការិនីបានសម្តែងក្នុងល្ខោនអាយ៉ង។

កត្តាទាំងនេះធ្វើឱ្យស្នាដៃអក្សរសាស្ត្របុរាណមានភាពងាយស្រួល ដើម្បីមើលឃើញនិងទាក់ទាញការយកចិត្តទុកដាក់របស់ទស្សនិក​​ជន។ មិនមែនតាមលំដាប់លំដោយនៃការឆ្លងពេលវេលា ដូចក្នុងរឿងនិទាន នារី​គៀវ (Kieu) ទេ អ្នកដឹកនាំរឿងបានជ្រើស​រើស​តែ​ព្រឹត្តិការណ៍​សំខាន់ៗ ក្នុងជីវភាពរបស់​នារី គៀវ (Kieu)។ ចាប់ផ្តើមចេញពីការនិយាយបង្កាច់​បង្ខូចរបស់អ្នកលក់ ដោយគ្មានភស្តុតាង គ្រួសាររបស់នារី គៀវ (Kieu) ធ្លាក់ចូលក្នុងស្ថានភាពវេទនា។ នារីគៀវ(Kieu) ត្រូវលក់ខ្លួនពីរដងនិងដំណើរការលំបាក ឆ្លងកាត់ ១៥ ឆ្នាំ។


ការសម្តែងល្ខោនអាយ៉ងឪពុកម្តាយរបស់នារីគៀវ (Kieu) ត្រូវបានចាប់ខ្លួន។


ការសម្តែងនារី គឿវ (Kieu) លក់ខ្លួន ដើម្បីលោះឪពុក។


ការសម្តែងទេសភាពតថ្លៃរវាងម៉ាយ៉ាមស៊ីញ (Ma Giam Sinh) និងទូបា (Tu Ba)។


ការសម្តែងជំនួបរវាងនារីគៀវ (Kieu ) និងកូនកម្លោះ ទឹហាយ (Tu Hai) ។


ការសម្តែងលោក ទឹហាយ (Tu Hai) កាត់ក្តីអាស្រូវដែលធ្លាប់បានធ្វើបាបនារីគៀវ ​ (Kieu) ។


ការសម្តែងជំនួបរវាងលោក ទឹហាយ (Tu Hai)  និងលោក ហូនតុនហៀន (Ho Ton Hien) ។


ការសម្តែងនារីគៀវ (Kieu) ដាស់តឿនលោក ទឹហាយ (Tu Hai) ដែលបានចុះចាញ់រាជ្ជកាល។


ការសម្តែងលោក ទឹហាយ (Tu Hai) ត្រូវបានបោកបញ្ឆោត ហើយត្រូវបានសម្លាប់ដោយកងទ័ពរបស់លោក ហូន តុនហៀន (Ho Ton Hien) ។


ទេសភាពលោកស្រី  ហ័នធឺ (Hoan Thu) ច្រណែន និងវាយនារី គៀវ ( Kieu) ដែលសម្តែងឡើងវិញនៅលើឆាកល្ខោនអាយ៉ង។
 

ល្ខោនអាយ៉ងប្រឌិតដែលមានតួអង្គសំខាន់ពីរនាក់ទៀតគឺ លោក ង្វៀនយូ (Nguyen Du) ( (អាយ៉ងជក់) និងដាយទៀន (Dam Tien)  (រូបភាពចាប៉ីមួយប្រភេទ) គឺជាការសាកល្បងដ៏ភ្លឺស្វាងនៃរចនាសម្ពន្ធ័ល្ខោន  អាយ៉ង។ ការផ្លាស់ប្តូរឈុតសម្តែងពិតជានាំមកនូវអារម្មណ៍ជាច្រើនដល់ទស្សនិកជន។

ការសម្តែងភាគច្រើនប្រើប្រាស់អាយ៉ងពាក់របាំងមុខដែលបង្ហាញចរិតលក្ខណៈរបស់តួអង្គ។ លាក់នៅពីក្រោយនៃការរចនាអាយ៉ងទាំងនេះគឺជាភាពប៉ិនប្រសប់របស់អ្នកគ្រប់គ្រងអាយ៉ង។ ជាមួយនឹងទេពកោសល្យរបស់វិចិត្រករ លោក ឡេឌីញង្វៀន (Le Dinh Nguyen ) អាយ៉ងដែលមានព្រលឹងបាននាំមកនូវភាពទាក់ទាញជាច្រើននៅក្នុងរឿងល្ខោននេះ។

សិល្បករប្រជាជន ង្វៀន ទៀនយុង (Nguyen Tien Dung) បាននាំយកតន្រ្តីថ្មី ចូលក្នុងរៀងល្ខោនអាយ៉ងជាមួយនឹងការតែងនិពន្ធដោយតន្ត្រីករ ង្វៀនវិញទៀន (Nguyen Vinh Tien) និងតន្ត្រីករត្រឹនឌឹកមិញ (Tran Duc Minh)។ បទ ភ្លេងទាំង នោះគឺជាសំនៀងដែល ពោរពេញ ទៅដោយការអាណិត អាសូរអំពី វាសនារបស់នារី គៀវ (Kieu )។

“វាសនារបស់នារី គៀវ (Kieu )” របស់រោង ល្ខោនអាយ៉ងវៀតណាមគឺផ្អែកទៅលើរឿងរ៉ាវបុរាណៗដែលនិយាយអំពីបញ្ហាដែលត្រូវបានគេថ្កោលទោសនៅក្នុងសង្គមបច្ចុប្បន្នប្រការចាស់ប៉ុន្តែថ្មី នៅតែមានចំណុចរួមផ្សំនៃបញ្ហាសង្គម នាអតីតកាលនិងបច្ចុប្បន្ន។ ./ ។

អនុវត្តន៍៖ កុងដាត


វិចិត្រការិនី Ando Saeko ជាមួយមនោសញ្ចេតនានឹងគំនូរខ្មុកម្រក្សណ៍វៀតណាម

វិចិត្រការិនី Ando Saeko ជាមួយមនោសញ្ចេតនានឹងគំនូរខ្មុកម្រក្សណ៍វៀតណាម

មកកាន់​ប្រទេសវៀតណាម​កាលពី​ឆ្នាំ​១៩៩៥ វិចិត្រការិនី​​ជនជាតិ​ជប៉ុន​ Ando Saeko បាន​ចំណាយ​រយៈពេល​ជិត​៣០ឆ្នាំ​ សម្រាប់បុព្វហេតុ​របរ​សិល្បៈគំនូរ​​ខ្មុក​ម្រក្សណ៍​ និងរបរ​ថ្នាំពណ៌​​ប្រពៃណរបស់​វៀតណាម​។

Top