• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

មិត្តភក្តិជាមួយនឹងវៀតណាម

“អាវុធមុតស្រួច” នៃកិច្ចការបរទេសការពារជាតិ និងការទូតប្រជាជន

រាត្រីថ្ងៃទី ៩ ខែមករា នៅពហុកីឡដ្ឋានជាតិឡាវ ក្នុងទីក្រុងវៀងចន្ទន៍ បានក្លាយជាចំណុចកណ្តាលនៃការចាប់អារម្មណ៍ ខណៈដែលនៅទីនេះបានភ្លឺចែងចាំងដោយកម្មវិធីសម្តែងសិល្បៈក្នុងទំហំដ៏ឱឡារឹកមិនធ្លាប់មានពីមុនមក ក្រោមចំណងជើងថា “វៀតណាម - ឡាវ៖ បទចម្រៀងនៃមិត្តភាព”។

ឆាកនេះត្រូវបានរចនាឡើងក្នុងទ្រង់ទ្រាយធំ ជាមួយនឹងអេក្រង់ LED ពហុវិមាត្រ រួមផ្សំជាមួយនឹងបច្ចេកវិទ្យាផែនទី 3D ទំនើប។ រូបថត៖ VNA

រាត្រីសម្តែងសិល្បៈពោរពេញទៅដោយការចាប់អារម្មណ៍ និងបច្ចេកវិទ្យា

ព្រឹត្តិការណ៍នេះទាក់ទាញការអញ្ជើញចូលរួមយ៉ាងច្រើនកុះករពីសំណាក់អ្នកទស្សនាចំនួន ១៥,០០០ នាក់ សិល្បករ-យុទ្ធជនមកពីរោងមហោស្រពចម្រៀង និងរបាំកងទ័ព បានភ្លឺចែងចាំង ដែលតំណាងឱ្យស្មារតី និងទេពកោសល្យសិល្បៈរបស់កងទ័ពប្រជាជនវៀតណាម រួមចំណែកក្នុងការពូនជ្រំចំណងមហាសាមគ្គីភាពដ៏អស្ចារ្យរវាងប្រទេសទាំងពីរ។

កម្មវិធីនេះគឺជាអំណោយខាងស្មារតីពិសេសមួយពីបក្ស រដ្ឋ និងប្រជាជនវៀតណាម ជូនដល់មិត្តឡាវ ដោយមានវត្តមានរបស់ថ្នាក់ដឹកនាំ៖ លោក ថងលូន ស៊ីស៊ូលីត អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ; លោក សុនសៃ ស៊ីផាន់ដូន នាយករដ្ឋមន្ត្រីឡាវ; លោក Nguyen Van Hung រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម...

នៅក្នុងលំហដ៏ស្រស់ស្អាតនៃបច្ចេកវិទ្យា 3D និងអេក្រង់ LED និងភ្លើងភ្លឺចែងចាំង ជួរភ្នំ Truong Son ត្រូវបានសម្តែងឡើងយ៉ាងមហិមា រសរវើក។ លោក Nguyen Van Hung រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម បានសង្កត់ធ្ងន់ថា៖ “នេះគឺជាសំឡេងនៃវប្បធម៌ ជំនឿមោះមុត និងសេចក្តីប្រាថ្នា”។ ជាការឆ្លើយតប រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍ឡាវ សួនសាវ៉ាន់ វីយ៉ាខេត បានបញ្ជាក់ថា ព្រឹត្តិការណ៍នេះគឺជាភស្តុតាងនៃទំនាក់ទំនងដែល “ភ្លឺស្វាងជារៀងរហូតដូចផ្កាឈូកមាស និងផ្កាចំប៉ា”។

កម្មវិធីសិល្បៈប្រព្រឹត្តទៅក្នុងរយៈពេល ៩០ នាទី ដែលបែងចែកជាបីផ្នែក៖ “ជួរភ្នំ Truong Son - ប្រភពនៃសាមគ្គីភាព”, “សម្រស់ និងក្លិនក្រអូបនៃផ្កាចម្ប៉ា” - ផ្កាឈូកមាស” និង “ចែករំលែកអនាគតរួម” បានសបង្ហាញអំពីរូបភាពមួយនៃវឌ្ឍនភាពរបស់ប្រទេសជាតិទាំងពីរនៅក្នុងយុគសម័យថ្មី។

“ឯកអគ្គរដ្ឋទូត” នៃការជឿទុកចិត្ត និងសាមគ្គីភាព

កម្មវិធីសម្តែងសិល្បៈដ៏ឱឡារឹក ក្រោមចំណងជើងថា “វៀតណាម - ឡាវ៖ បទចម្រៀងនៃមិត្តភាព”។ រូបថត៖ VNA

ការចូលរួមចំណែកយ៉ាងសំខាន់ចំពោះភាពជោគជ័យដ៏គួរឱ្យកត់សម្គាល់របស់កម្មវិធីនេះ គឺវត្តមានដ៏គួរឱ្យចាប់អារម្មណ៍របស់សិល្បករមកពីរោងមហោស្រពចម្រៀង និងរបាំកងទ័ពវៀតណាម។ ដោយមានភាពក្លាហានចាស់ទុំរបស់កងទ័ព ការសម្តែងរបស់ពួកគេបាននាំមកនូវក្តីរំជួលចិត្តដល់ទស្សនិកជនយ៉ាងខ្លាំង។

ការសម្តែងដ៏រំជួលចិត្តបំផុតនៃរាត្រីនោះគឺបទចម្រៀង “អ៊ំហូ ក្តីស្រឡាញ់គ្មានព្រំដែន”។ ការសម្តែងរួមរវាងអ្នកចម្រៀងវៀតណាម និងឡាវ បានបង្កើតឡើងពេលវេលាប្រវត្តិសាស្ត្រមួយនៅលើឆាកសម្តែងសិល្បៈ។

ការដែលសិល្បករមកពីកងទ័ពនៃប្រទេសទាំងពីរបានច្រៀងសម្តែងរួមជាមួយគ្នាជាភាសាវៀតណាម និងឡាវ មិនត្រឹមតែផ្តល់កិត្តិយសដល់អគ្គមគ្គទ្ទេសក៍ឯកជាទីស្រឡាញ់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីភាពស្រដៀងគ្នា និងចំណងមិត្តភាពដ៏រឹងមាំរវាងកងកម្លាំងប្រដាប់អាវុធនៃប្រទេសទាំងពីរផងដែរ។ ការសម្តែងសិល្បៈនេះទទួលបានការអបអរសាទរយ៉ាងខ្លាំងពីថ្នាក់ដឹកនាំ និងអ្នកទស្សនារាប់ម៉ឺននាក់។

ការចូលរួមសម្តែងរបស់សិល្បករកងទ័ព និងទទួលខុសត្រូវចំពោះតួនាទីសំខាន់ៗ (ចាប់ពីការសម្តែងរហូតដល់ការផ្តល់ប្រឹក្សាយោបល់អំពីកម្មវិធីសិល្បៈ) បានបង្ហាញយ៉ាងច្បាស់ពីកិត្យានុភាពនៃសិល្បៈកងទ័ពនៅក្នុងរាល់ព្រឹត្តិការណ៍នយោបាយ និងការទូតកម្រិតជាតិ។

ការសម្តែងសិល្បៈបានបញ្ចប់ហើយ ប៉ុន្តែសំឡេង "ចម្រៀងនៃមិត្តភាព" នៅតែបន្លឺឡើង។ រូបភាពនៃសិល្បករ-យុទ្ធជនវៀតណាមកាន់ដៃមិត្តភក្តិឡាវយ៉ាងណែននៅលើឆាកសម្តែងពិតជាការបញ្ជាក់ដ៏មោះមុតបំផុត៖ មិនថាពិភពលោកផ្លាស់ប្តូរយ៉ាងណាទេ ប៉ុន្តែភាតរភាពរវាងវៀតណាម និងឡាវនឹងនៅតែរស់រវើក និងស្ថិតស្ថិរជារៀងរហូត ដោយរួមគ្នាបោះជំហានឈានចូលទៅក្នុងយុគសម័យថ្មីនៃការអភិវឌ្ឍ និងវិបុលភាព។

បន្ទាប់ពីកម្មវិធីសម្តែងសិល្បៈដ៏សំខាន់ជាប្រវត្តិសាស្ត្រនេះ លោកស្រីវរសេនីយ៍ឯក Hong Hanh នាយករោងមហោស្រពចម្រៀង និងរបាំកងទ័ព បានមានចំណាប់អារម្មណ៍ថា៖ “ដំណើរទស្សនកិច្ចសម្តែងសិល្បៈនេះមិនត្រឹមតែទទួលបានជោគជ័យខាងសិល្បៈប៉ុណ្ណោះទេ ថែមទាំងបានបង្កើតឥទ្ធិពលយ៉ាងធំធេងដល់ប្រព័ន្ធផ្សព្វផ្សាយ ដោយពង្រឹងមិត្តភាពដ៏អស្ចារ្យរវាងប្រទេសទាំងពីរទៀតផង”។

ជាពិសេស សិល្បករ-យុទ្ធជននៃកងទ័ពប្រជាជនវៀតណាមតែងតែត្រៀមខ្លួនជាស្រេចដើម្បីចូលរួមក្នុងកម្មវិធីនេះក្នុងនាមជា “ឯកអគ្គរដ្ឋទូតវប្បធម៌” ដោយបង្ហាញថាសិល្បៈកងទ័ពមិនត្រឹមតែបម្រើដល់កងទ័ពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានឈានដល់កម្រិតខ្ពស់ជាងមុន ដោយក្លាយជា “អាវុធមុតស្រួច” ក្នុងកិច្ចការបរទេសការពារជាតិ និងការទូតប្រជាជនទៅប្រជាជនផងដែរ៕

តាម kh.qdnd.vn

Yoshioka Norihiko – អ្នកតភ្ជាប់ស្ពានវប្បធម៌ជប៉ុន - វៀតណាម

Yoshioka Norihiko – អ្នកតភ្ជាប់ស្ពានវប្បធម៌ជប៉ុន - វៀតណាម

ក្នុងបរិបទនៃទំនាក់ទំនងរវាងវៀតណាម-ជប៉ុនមួយថ្ងៃកាន់តែជិតស្និទ្ធ វប្បធម៌បានក្លាយជាស្ពានដ៏សំខាន់មួយរវាង​ប្រជាជននៃប្រទេសទាំងពីរ​​។ លោក Yoshioka Norihiko នាយកមជ្ឈមណ្ឌលដោះដូរវប្បធម៌ជប៉ុនប្រចាំ​ប្រទេសវៀតណាម បាននិង​កំពុងចូលរួមចំណែក​ធ្វើឱ្យទំនាក់ទំនងនេះ កាន់តែស៊ីជម្រៅតាមរយៈគម្រោងច្នៃប្រតិដ្ឋ​ និង​កិច្ចសហប្រតិបត្តិការសិល្បៈ។ល។

Top