មិត្តភក្តិជាមួយនឹងវៀតណាម កម្មវិធី និទាឃរដូវស្រុកកំណើតឆ្នាំ២០២៦ ប្រព្រឹត្តទៅនៅប្រទេសជាច្រើន 03/02/2026 នាថ្ងៃទី៣១ ខែមករា និងថ្ងៃទី១ ខែកុម្ភៈ នៅឧទ្យានកណ្តាលនៃទីក្រុង Fukuoka ប្រទេសជប៉ុន ស្ថានអគ្គកុងស៊ុល វៀតណាមប្រចាំទីក្រុង Fukuoka សហការជាមួយ សមាគជនវៀតណាមនៅទីក្រុង Fukuoka និងសមាគមអាជីវកម្ម វៀតណាមនៅទីក្រុង Kyushu បានរៀបចំកម្មវិធី និទាឃរដូវស្រុកកំណើតឆ្នាំ២០២៦ - បុណ្យចូលឆ្នាំថ្មីវៀតណាមលើកទី៧។ កម្មវិធី "និទាឃរដូវស្រុកកំណើតឆ្នាំ២០២៦" នៅទីក្រុង Fukuoka ប្រទេសជប៉ុន។ (រូបថត៖ VOV)ស្តង់ប្រមាណ ៣០ ដែលដាក់លក់ម្ហូបអាហារ តាំងពិព័រណ៍វប្បធម៌ ល្បែងកំសាន្តប្រជាប្រិយ និងបទពិសោធន៍នៃបុណ្យចូលឆ្នាំថ្មីប្រពៃណី បានបង្កើតឡើង "ប្រទេសវៀតណាមខ្នាតតូច" នៅកណ្ដាលទីក្រុង Fukuoka ដ៏ទំនើប។ រូបភាពកុមារតម្រង់ជួរដើម្បីទទួលបានអាំងប៉ាវ មនុស្សពេញវ័យសុំអក្សរផ្ចង់នាដើមឆ្នាំថ្មី និស្សិតនិងគ្រួសារវៀតណាមដែលបានរស់នៅក្នុងប្រទេស ជប៉ុនច្រើនឆ្នាំ ជួបជុំគ្នាជុំវិញស្ពកនំអន្សមជ្រុងនិងប្រជាជនជប៉ុនរីករាយនឹងមុខម្ហូបប្រពៃណី និងបទពិសោធន៍នៃបុណ្យចូលឆ្នាំថ្មីវៀតណាម... លោកស្រី Vu Chi Mai អគ្គកុងស៊ុលវៀតណាមប្រចាំទីក្រុង Fukuoka បានសង្កត់ធ្ងន់ថា៖លោកស្រី Vu Chi Mai អគ្គកុងស៊ុលវៀតណាមប្រចាំទីក្រុង Fukuoka។ (រូបថត៖ VOV)“កម្មវិធី និទាឃរដូវស្រុកកំណើតឆ្នាំ២០២៦ មានអត្ថន័យជាពិសេស ព្រោះវាត្រូវបានប្រារព្ធឡើងនៅក្នុងបរិបទ ដែលមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្ត វៀតណាមទើបតែបញ្ចប់ប្រកដោយជោគជ័យ។ នេះគឺជាព្រឹត្តិការណ៍សំខាន់មួយ ដែលបើកយុគសម័យអភិវឌ្ឍន៍ថ្មី - យុគសម័យនៃការស្ទុះឈានទៅមុខយ៉ាងខ្លាំងក្លារបស់ប្រជាជាតិវៀតណាម ជាមួយនឹងទិសដៅនិងសេចក្តីប្រាថ្នាដ៏ធំធេងសម្រាប់អនាគតរបស់ប្រទេសជាតិ”។ក្នុងពេលជាមួយគ្នានោះ នាយប់ថ្ងៃទី១ ខែកុម្ភៈ ស្ថានអគ្គកុងស៊ុលប្រចាំទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី បានរៀបចំពិធីជួបជុំគ្នាដើម្បីទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីឆ្នាំ២០២៦។ ព្រឹត្តិការណ៍នេះបានទាក់ទាញជនជាតិវៀតណាមជាង ៣០០នាក់ ដែលរស់នៅក្នុងរដ្ឋ ញូវសៅវែល រដ្ឋ ឃ្វីនឡែន និងរដ្ឋ អូស្ត្រាលីខាងត្បូង។ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្ត បាត់ដំបង រៀបចំកម្មវិធី «និទាឃរដូវស្រុកកំណើតឆ្នាំ២០២៦»។ (រូបថត៖ VOV)នាយប់ថ្ងៃទី១ ខែកុម្ភៈ ផងដែរ នៅខេត្ត បាត់ដំបង ប្រទេសកម្ពុជា ស្ថានអគ្គកុងស៊ុលវៀតណាមបានរៀបចំកម្មវិធី «និទាឃរដូវស្រុកកំណើតឆ្នាំ២០២៦»។ នេះជាឱកាសសម្រាប់ប្រជាជនជួបជុំនិងចែករំលែកជាមួយគ្នាទៅវិញទៅមក ដើម្បីឲ្យតម្លៃប្រពៃណីត្រូវបានបន្ត និងសហគមន៍ប្រជាជនដើមកំណើតវៀតណាមនៅភាគ ពាយ័ព្យកម្ពុជា កាន់តែជិតស្និទ្ធ សាមគ្គីគ្នា និងរឹងមាំ។ លោក ត្រឹន វ៉ាន់បាវ ប្រធានសមាគមខ្មែរ-វៀតណាមនៅកម្ពុជា សាខាខេត្តបាត់ដំបង បានចែករំលែកថា៖“យើងមានក្ដីសោមនស្សរីករាយនិងជឿជាក់ថា នាពេលអនាគតនឹងមានការជួយឧបត្ថម្ភកាន់តែច្រើនសម្រាប់សហគមន៍ ជនវៀតណាមនៅកម្ពុជា ដើម្បីធ្វើសមាហរណកម្មយ៉ាងងាយស្រួលជាមួយប្រទេសសាម៉ី។ ទន្ទឹមនឹងនោះ រួមចំណែកក្នុងការកសាងសហគមន៍ជនវៀតណាមឲ្យកាន់តែប្រសើរឡើងផងដែរ”។ សម្រាប់ប្រជាជនវៀតណាមម្នាក់ៗ មិនថារស់នៅទីណាក៏ដោយ បុណ្យតេត ជានិច្ចកាលជាខ្សែអំបោះស្មារតីដ៏រឹងមាំដែលតភ្ជាប់បងប្អូនជនរួមជាតិជាមួយនឹងស្រុកកំណើត៕ តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាថ្ងៃទី៣១ ខែមករា និងថ្ងៃទី១ ខែកុម្ភៈ នៅឧទ្យានកណ្តាលនៃទីក្រុង Fukuoka ប្រទេសជប៉ុន ស្ថានអគ្គកុងស៊ុល វៀតណាមប្រចាំទីក្រុង Fukuoka សហការជាមួយ សមាគជនវៀតណាមនៅទីក្រុង Fukuoka និងសមាគមអាជីវកម្ម វៀតណាមនៅទីក្រុង Kyushu បានរៀបចំកម្មវិធី និទាឃរដូវស្រុកកំណើតឆ្នាំ២០២៦ - បុណ្យចូលឆ្នាំថ្មីវៀតណាមលើកទី៧។ កម្មវិធី "និទាឃរដូវស្រុកកំណើតឆ្នាំ២០២៦" នៅទីក្រុង Fukuoka ប្រទេសជប៉ុន។ (រូបថត៖ VOV)ស្តង់ប្រមាណ ៣០ ដែលដាក់លក់ម្ហូបអាហារ តាំងពិព័រណ៍វប្បធម៌ ល្បែងកំសាន្តប្រជាប្រិយ និងបទពិសោធន៍នៃបុណ្យចូលឆ្នាំថ្មីប្រពៃណី បានបង្កើតឡើង "ប្រទេសវៀតណាមខ្នាតតូច" នៅកណ្ដាលទីក្រុង Fukuoka ដ៏ទំនើប។ រូបភាពកុមារតម្រង់ជួរដើម្បីទទួលបានអាំងប៉ាវ មនុស្សពេញវ័យសុំអក្សរផ្ចង់នាដើមឆ្នាំថ្មី និស្សិតនិងគ្រួសារវៀតណាមដែលបានរស់នៅក្នុងប្រទេស ជប៉ុនច្រើនឆ្នាំ ជួបជុំគ្នាជុំវិញស្ពកនំអន្សមជ្រុងនិងប្រជាជនជប៉ុនរីករាយនឹងមុខម្ហូបប្រពៃណី និងបទពិសោធន៍នៃបុណ្យចូលឆ្នាំថ្មីវៀតណាម... លោកស្រី Vu Chi Mai អគ្គកុងស៊ុលវៀតណាមប្រចាំទីក្រុង Fukuoka បានសង្កត់ធ្ងន់ថា៖លោកស្រី Vu Chi Mai អគ្គកុងស៊ុលវៀតណាមប្រចាំទីក្រុង Fukuoka។ (រូបថត៖ VOV)“កម្មវិធី និទាឃរដូវស្រុកកំណើតឆ្នាំ២០២៦ មានអត្ថន័យជាពិសេស ព្រោះវាត្រូវបានប្រារព្ធឡើងនៅក្នុងបរិបទ ដែលមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្ត វៀតណាមទើបតែបញ្ចប់ប្រកដោយជោគជ័យ។ នេះគឺជាព្រឹត្តិការណ៍សំខាន់មួយ ដែលបើកយុគសម័យអភិវឌ្ឍន៍ថ្មី - យុគសម័យនៃការស្ទុះឈានទៅមុខយ៉ាងខ្លាំងក្លារបស់ប្រជាជាតិវៀតណាម ជាមួយនឹងទិសដៅនិងសេចក្តីប្រាថ្នាដ៏ធំធេងសម្រាប់អនាគតរបស់ប្រទេសជាតិ”។ក្នុងពេលជាមួយគ្នានោះ នាយប់ថ្ងៃទី១ ខែកុម្ភៈ ស្ថានអគ្គកុងស៊ុលប្រចាំទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី បានរៀបចំពិធីជួបជុំគ្នាដើម្បីទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីឆ្នាំ២០២៦។ ព្រឹត្តិការណ៍នេះបានទាក់ទាញជនជាតិវៀតណាមជាង ៣០០នាក់ ដែលរស់នៅក្នុងរដ្ឋ ញូវសៅវែល រដ្ឋ ឃ្វីនឡែន និងរដ្ឋ អូស្ត្រាលីខាងត្បូង។ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្ត បាត់ដំបង រៀបចំកម្មវិធី «និទាឃរដូវស្រុកកំណើតឆ្នាំ២០២៦»។ (រូបថត៖ VOV)នាយប់ថ្ងៃទី១ ខែកុម្ភៈ ផងដែរ នៅខេត្ត បាត់ដំបង ប្រទេសកម្ពុជា ស្ថានអគ្គកុងស៊ុលវៀតណាមបានរៀបចំកម្មវិធី «និទាឃរដូវស្រុកកំណើតឆ្នាំ២០២៦»។ នេះជាឱកាសសម្រាប់ប្រជាជនជួបជុំនិងចែករំលែកជាមួយគ្នាទៅវិញទៅមក ដើម្បីឲ្យតម្លៃប្រពៃណីត្រូវបានបន្ត និងសហគមន៍ប្រជាជនដើមកំណើតវៀតណាមនៅភាគ ពាយ័ព្យកម្ពុជា កាន់តែជិតស្និទ្ធ សាមគ្គីគ្នា និងរឹងមាំ។ លោក ត្រឹន វ៉ាន់បាវ ប្រធានសមាគមខ្មែរ-វៀតណាមនៅកម្ពុជា សាខាខេត្តបាត់ដំបង បានចែករំលែកថា៖“យើងមានក្ដីសោមនស្សរីករាយនិងជឿជាក់ថា នាពេលអនាគតនឹងមានការជួយឧបត្ថម្ភកាន់តែច្រើនសម្រាប់សហគមន៍ ជនវៀតណាមនៅកម្ពុជា ដើម្បីធ្វើសមាហរណកម្មយ៉ាងងាយស្រួលជាមួយប្រទេសសាម៉ី។ ទន្ទឹមនឹងនោះ រួមចំណែកក្នុងការកសាងសហគមន៍ជនវៀតណាមឲ្យកាន់តែប្រសើរឡើងផងដែរ”។ សម្រាប់ប្រជាជនវៀតណាមម្នាក់ៗ មិនថារស់នៅទីណាក៏ដោយ បុណ្យតេត ជានិច្ចកាលជាខ្សែអំបោះស្មារតីដ៏រឹងមាំដែលតភ្ជាប់បងប្អូនជនរួមជាតិជាមួយនឹងស្រុកកំណើត៕
អត្ថបទផ្សេងទៀត ដំណើរបេតិកភណ្ឌនៅ "ផ្ទះរួម" នៃ៥៤ជនជាតិវៀតណាម21/02/2026មិត្តភក្តិជាមួយនឹងវៀតណាមគណៈប្រតិភូដែលជាឯកអគ្គរដ្ឋទូត អ្នកតំណាង ប្រធានស្ថាប័ននានា និងអង្គការអន្តរជាតិប្រចាំនៅវៀតណាម បានមានដំណើរទស្សនកិច្ច និងស្វែងយល់ អំពីវប្បធម៌ដ៏ពិសេសនៃជនជាតិវៀតណាម នៅភូមិវប្បធម៌ - ទេសចរណ៍បណ្តាជនជាតិវៀតណាម។ “គ្រួសារការទូតអំណរបុណ្យតេត ២០២៦” - ស្ពានវប្បធម៌ដែលតភ្ជាប់ទំនាក់ទំនងការទូតនៅទីក្រុងហូជីមិញ09/02/2026មិត្តភក្តិជាមួយនឹងវៀតណាម“អាវុធមុតស្រួច” នៃកិច្ចការបរទេសការពារជាតិ និងការទូតប្រជាជន14/01/2026មិត្តភក្តិជាមួយនឹងវៀតណាមYoshioka Norihiko – អ្នកតភ្ជាប់ស្ពានវប្បធម៌ជប៉ុន - វៀតណាម12/01/2026មិត្តភក្តិជាមួយនឹងវៀតណាមលោក Andy Soloman៖ បីទសវត្សរ៍និទានរឿងវៀតណាមដោយពន្លឺ01/01/2026មិត្តភក្តិជាមួយនឹងវៀតណាមសាស្រ្តាចារ្យ បណ្ឌិត Furuta Motoo៖ ពីអ្នកវៀតណាមវិទ្យា ក្លាយជាអ្នកឈានមុខ សម្រាប់សាកលវិទ្យាល័យសកល30/11/2025មិត្តភក្តិជាមួយនឹងវៀតណាមវិចិត្រករ Yuichi Kimura និងកម្រងសៀវភៅ "លេងជាមួយកូន"12/11/2025មិត្តភក្តិជាមួយនឹងវៀតណាម អត្ថបទផ្សេងទៀត