• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

មិត្តភក្តិជាមួយនឹងវៀតណាម

“គ្រួសារការទូតអំណរបុណ្យតេត ២០២៦” - ស្ពានវប្បធម៌ដែលតភ្ជាប់ទំនាក់ទំនងការទូតនៅទីក្រុងហូជីមិញ

នាថ្ងៃទី ៧ ខែកុម្ភ នៅទីក្រុង ហូជីមិញ សហភាពបណ្តាអង្គការមិត្តភាពទីក្រុងហូជីមិញ (HUFO) បានរៀបចំកម្មវិធី “គ្រួសារការទូតអំណរបុណ្យតេត ២០២៦” សម្រាប់គ្រួសារអគ្គកុងស៊ុលនៃបណ្តាប្រទេស នៅក្នុងទីក្រុង។

លោកស្រី Alexandra Smith អគ្គកុងស៊ុលអង់គ្លេសប្រចាំទីក្រុងហូជីមិញ កំពុងទស្សនាសួនផ្កាព្រីង (រូបថត៖ ង៉ុកសួន/VOV ទីក្រុងហូជីមិញ)
 

កម្មវិធីនេះរួមមានសកម្មភាពវប្បធម៌ប្រពៃណីវៀតណាមជាច្រើនដូចជា៖ ការទស្សនាសួនផ្កាអង្គាសីល សារមន្ទីរអាវផាយ ធ្វើនំបាញ់តេត និងនំបាញ់អ៊ីត សរសេរអក្សរផ្ចង់សម្រាប់ឆ្នាំថ្មី ធ្វើរូបចម្លាក់ដីឥដ្ឋ រីករាយជាមួយតន្ត្រីប្រពៃណីវៀតណាម និងចម្រៀងប្រជាប្រិយ...។

លោក ប៉ាង តេ ឆេង អគ្គកុងស៊ុលសិង្ហបុរីប្រចាំទីក្រុងហូជីមិញ បានសម្តែងសេចក្តីរីករាយក្នុងការចូលរួមក្នុងកម្មវិធីនេះ៖ “ខ្ញុំពិតជារីករាយណាស់ដែលបានទៅទស្សនាសួនផ្កាអង្គាសីល និងសារមន្ទីរ អាវផាយ។ ខ្ញុំក៏ចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការស្វែងយល់អំពីប្រវត្តិនៃអាវ ផាយ (សម្លៀកបំពាក់ប្រពៃណីវៀតណាម)។ ខ្ញុំបានដឹងថាមានអាវផាយរចនាបថភាគខាងជើង និងអាវផាយរចនាបថភាគខាងត្បូង ដែលមានការរចនាខុសៗគ្នា។ នេះគឺជាបទពិសោធន៍វប្បធម៌ដ៏សម្បូរបែប ហើយខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងភាពច្នៃប្រឌិត របស់អ្នករចនា អាវផាយ”។

ពេលវេលាដ៏កក់ក្តៅនៃអន្តរកម្មនៅក្នុងលំហវប្បធម៌ប្រពៃណីអាវផាយ (រូបថត៖ ង៉ុកសួន/VOV ទីក្រុងហូជីមិញ

លោក Firdauz Othman អគ្គកុងស៊ុលម៉ាឡេស៊ីប្រចាំទីក្រុងហូជីមិញ បានចែករំលែកថា៖ “ខ្ញុំឃើញថា ប្រជាជនវៀតណាមមានភាពរាក់ទាក់និងរួសរាយរាក់ទាក់។ នៅពេលដែលឃើញជនបរទេសស្លៀកអាវផាយ មានការរីករាយយ៉ាងខ្លាំង។ នៅប្រទេសម៉ាឡេស៊ី យើងក៏ទទួលយកវប្បធម៌ផ្សេងទៀតផងដែរ ហើយខ្ញុំមានអារម្មណ៍ថាស៊ាំ និងដូចនៅផ្ទះនៅប្រទេសវៀត ណាម។ នេះជាឆ្នាំទីបីរបស់ខ្ញុំនៅប្រទេសវៀតណាមក្នុងនាមជាអគ្គកុង ស៊ុល ហើយខ្ញុំមានអារម្មណ៍ថា កន្លែងនេះបានក្លាយជាផ្ទះទីពីររបស់ខ្ញុំ”។

លោកស្រី Alexandra Smith អគ្គកុងស៊ុលអង់គ្លេសប្រចាំទីក្រុងហូជីមិញ បានឲ្យដឹងថា៖ “មនុស្សនិងវប្បធម៌របស់វៀតណាមពិតជាអស្ចារ្យ ហើយជាអ្វីដែលខ្ញុំចូលចិត្តរៀនអំពីពេលរស់នៅក្នុងទីក្រុងហូជីមិញ។ ខ្ញុំយល់ថាប្រជាជនវៀតណាមបើកចំហចំពោះការចែករំលែក និងពន្យល់អំពីវប្បធម៌ ដូច្នេះខ្ញុំរៀនអ្វីថ្មីជារៀងរាល់ថ្ងៃ។ អគ្គកុងស៊ុលអង់គ្លេសកំពុងពង្រឹងទំនាក់ទំនងវប្បធម៌របស់ខ្លួនជាមួយទីក្រុងហូជីមិញបន្ថែមទៀត។ យើងបានចាប់ផ្តើមភាពជាដៃគូរវាងទីក្រុង Liverpool និងទីក្រុងហូជីមិញ។ នេះគឺជាឱកាសមួយដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរបន្ថែមទៀត”។

ជាពិសេស កម្មវិធីនេះយកចិត្តទុកដាក់ជាពិសេសចំពោះកុមារនៃគ្រួសារការទូត - "ឯកអគ្គរដ្ឋទូតតូចៗ" នាពេលអនាគត - ដែលរួមចំណែកដល់ការផ្សព្វផ្សាយចំណាប់អារម្មណ៍វិជ្ជមានអំពីប្រទេសវៀតណាម និងទីក្រុង ហូជីមិញដល់មិត្តភក្តិអន្តរជាតិ៕

កម្មវិធី និទាឃរដូវស្រុកកំណើតឆ្នាំ២០២៦ ប្រព្រឹត្តទៅនៅប្រទេសជាច្រើន

កម្មវិធី និទាឃរដូវស្រុកកំណើតឆ្នាំ២០២៦ ប្រព្រឹត្តទៅនៅប្រទេសជាច្រើន

នាថ្ងៃទី៣១ ខែមករា និងថ្ងៃទី១ ខែកុម្ភៈ នៅឧទ្យានកណ្តាលនៃទីក្រុង Fukuoka ប្រទេសជប៉ុន ស្ថានអគ្គកុងស៊ុល វៀតណាមប្រចាំទីក្រុង Fukuoka សហការជាមួយ សមាគជនវៀតណាមនៅទីក្រុង Fukuoka និងសមាគមអាជីវកម្ម វៀតណាមនៅទីក្រុង Kyushu បានរៀបចំកម្មវិធី និទាឃរដូវស្រុកកំណើតឆ្នាំ២០២៦ - បុណ្យចូលឆ្នាំថ្មីវៀតណាមលើកទី៧។

Top