• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

មិត្តភក្តិជាមួយនឹងវៀតណាម

របរជាងទងឆ្លាក់ប្រាក់នៃជនជាតិម៉ុង (Mong) នៅភូមិ​ឡាវសា (Lao Xa)

ភូមិឡាវសា (Lao Xa) ឃុំសុងឡា (Sung La) ជាដើមកំណើតនៃមុខរបរជាងទងឆ្លាក់ប្រាក់ប្រពៃណីនៃជនជាតិម៉ុង (Mong) នៅលើខ្ពង់រាបថ្មដុងវ៉ាន់ (Dong Van) (ខេត្តហាយ៉ាង - Ha Giang)។ គ្រឿងអាលង្ការប្រាក់ ដែលបានធ្វើនៅឡាវសា (Lao Xa) មិនត្រឹមតែទុកសម្រាប់ជនជាតិម៉ុង (Mong) តុបតែងខ្លួន បង្ហាញពីភាពមានស្តុកស្តម្ភ នៅតាមពិធីបុណ្យទាន នៅទាំងបានប្រើប្រាស់ដូចជាវត្ថុមួយសម្រាប់ការពារសុខភាព នាំមកនូវសុភមង្គល។

ចម្លាក់ប្រាក់ជាមុខរបរសិប្បកម្មប្រពៃណី  ដែលមានតួនាទីសំខាន់ក្នុងជីវភាពរស់នៅ វប្បធម៌ របស់បងប្អួនជនជាតិ នៅតំបន់ខ្ពង់រាបថ្មដុងវ៉ាន់ (Dong Van)។ គ្រឿងអាលង្ការប្រាក់ គឺជាទ្រពចំណងដៃកូនទូទៅ ដែលបានឪពុកម្តាយជនជាតិម៉ុង (Mong) ជូនទៅឱ្យកូន ពេលមានគ្រួសារថ្មី។ ដោយប្រការនោះ មុខរបរជាងទងឆ្លាក់ប្រាក់ នៅតែបានជនជាតិម៉ុង (Mong) រក្សាទុកនិងពង្រីក បង្កើតជាផលិតផលទុកសម្រាប់បម្រើជីវភាពរស់នៅ។

នៅដុងវ៉ាន់ (Dong Van) នរណាក៏ដឹងភូមិឡាវសា (Lao Xa) ឃុំសុងឡា (Sung La) គឺជាដើមកំណើតនៃមុខរបរជាងទងឆ្លាក់ប្រាក់ប្រពៃណី របស់ជនជាតិម៉ុង (Mong)។ តំបន់ដីនេះ ច្នៃផលិតផលឆ្លាក់ប្រាក់ល្បីឈ្មោះក្នុងតំបន់។ តាំងពីយូរ រាល់ពេលចង់កម្មង់គ្រឿងអាលង្ការប្រាក់ដូចចិត្ត ប្រជាជនមូលដ្ឋាន មិនត្រឹមតែជនជាតិម៉ុង (Mong) ជនជាតិដទៃទៀត ក៏ធ្វើដំណើរទៅកាន់ភូមិឡាវសា (Lao Xa) ដើម្បីរកទិញដែរ។

 


កងករប្រណីត ច្នៃដោយជាងទងឆ្លាក់ប្រាក់ នៅភូមិឡាវសា (Lao Xa)។ រូបថត៖ វៀតគឿង/កាសែតរូបភាពវៀតណាម

 
ជាងទងឆ្លាក់ប្រាក់ក្នុងគ្រួសារមួយ នៅភូមិឡាវសា (Lao Xa)។ រូបថត៖ វៀតគឿង/កាសែតរូបភាពវៀតណាម
 
ដំណាក់កាលដុតស្លប្រាក់ ដើម្បីច្នៃគ្រឿងអាលង្ការ។ រូបថត៖ វៀតគឿង/កាសែតរូបភាពវៀតណាម
 

កម្រងឧបករណ៍ឆ្លាក់ក្បាច់រចនាប្រពៃណីលើប្រាក់ របស់ជនជាតិម៉ុង (Mong) នៅភូមិឡាវសា (Lao Xa)។ រូបថត៖ វៀតគឿង/កាសែតរូបភាពវៀតណាម

 

ស្នាមដំប្រណីតនៅលើកងករបុរាណប្រពៃណី របស់ជនជាតិម៉ុង (Mong) ធ្វើឡើងដោយជាងទងនៅភូមិឡាវសា (Lao Xa)។ រូបថត៖ វៀតគឿង/កាសែតរូបភាពវៀតណាម
 

ជនជាតិម៉ុង (Mong) នៅភូមិឡាវសា (Lao Xa) បង្កើតម៉ាស៊ីនជំនួយលើដំណាក់កាលផលិតគ្រឿងអាលង្ការប្រាក់ដោយខ្លួនឯង។ រូបថត៖ វៀតគឿង/កាសែតរូបភាពវៀតណាម

 

លោក ម៉ួ សែស៊ីញ (Mua Se Sinh) (អាយុ៦៧ឆ្នាំ) ជាសិប្បករឆ្លាក់ប្រាក់ល្បីឈ្មោះបំផុត ដែលមានបទពិសោធន៍យូរឆ្នាំ ផ្សារភ្ជាប់នឹងមុខរបរជាងទង ជាង៥០ឆ្នាំ នៅភូមិឡាវសា (Lao Xa)។ រូបថត៖ វៀតគឿង/កាសែតរូបភាពវៀតណាម

 

 

គ្រឿងអាលង្ការប្រាក់ បានបង្កើតដោយថ្វីដៃសិប្បកម្មជនជាតិម៉ុង (Mong)នៅភូមិឡាវសា (Lao Xa)។ រូបថត៖ វៀតគឿង/កាសែតរូបភាពវៀតណាម

 

មុខរបរជាងទងឆ្លាក់ប្រាក់នៅភូមិឡាវសា (Lao Xa) បានមនុស្សគ្រប់ជំនាន់ក្នុងគ្រួសារ រក្សានិងស្នងបន្ត។ ជាមួយទស្សនាទានរក្សាមុខរបរ មុខរបរជាងទងឆ្លាក់ប្រាក់ បង្រៀនតែអ្នកនៅក្នុងគ្រួសារ។ ដើម្បីស្វែងយល់អំពីរបៀបបង្កើតផលិតផលឆ្លាក់ប្រាក់ពិសេស របស់ជនជាតិម៉ុង (Mong) យើងខ្ញុំបានអញ្ជើញទៅដល់ផ្ទះ លោក ម៉ួ សែស៊ីញ  (Mua Se Sinh) (អាយុ៦៨ឆ្នាំ)។ លោកជាសិប្បករឆ្លាក់ប្រាក់ល្បីឈ្មោះបំផុត ដែលមានបទពិសោធន៍ផ្សារភ្ជាប់នឹងមុខរបរជាងទង ជាង៥០ឆ្នាំ។

លោក ម៉ួ សែស៊ីញ (Mua Se Sinh) ចែករំលែកថា លោកបានជីដូនជីតា ឪពុកម្តាយ បង្រៀនរបរជាងទងឆ្លាក់ប្រាក់តាំងពីវ័យកុមារ។ ដើម្បីបង្កើតបានអាលង្ការប្រាក់មួយ ជនជាតិម៉ុង (Mong) ត្រូវប្រើឧបករណ៍ច្នៃរួមមាន៖ ឧបករណ៍ផ្លុះ ពុម្ពសិត ឧបករណ៍កិន ញញួរ ដង្កាប់គ្រប់ប្រភេទ និងគ្រឿងដំឆ្លាក់ក្បាច់រចនា។ កាលដើមឡើយ វត្ថុធាតុប្រើសម្រាប់ច្នៃច្រើនជាស្ពាន់ ប្រាក់សុទ្ធ។ ឥឡូវប្រភេទប្រាក់នេះ កម្រមានណាស់ គ្រួសារលោកតែងប្រើវត្ថុធាតុប្រាក់ធម្មតាដើម្បីផលិត។ ការដែលជ្រើសបានប្រាក់សុទ្ធ មិនលាយលំវត្ថុធាតុផ្សេងៗ ជាប្រការ ដែលកំណត់នៃការច្នៃផលិតផល សម្រេចបានគុណភាព។

ផលិតផលឆ្លាក់ប្រាក់ មានលក្ខណៈច្នៃប្រតិដ្ឋ ប្រណីតខ្ពស់ បានបង្កើតនៅភូមិឡាវសា (Lao Xa) ដោយមានបទដ្ឋានច្នៃរួមមានច្រើនដំណាក់កាល។ ចាប់តាំងពីស្លប្រាក់ សិតចូលពុម្ព ច្នៃរួបរាង រួចទើបឆ្លាក់ក្បាច់រចនា ខាត់ឱ្យរលើប។ ដើម្បីឆ្លាក់បានលើប្រាក់ ទាមទារជាងទងត្រូវមានថ្វីដៃ និងការផ្ចិតផ្ចង់។ ជាងនេះទៅទៀត ជាងទងឆ្លាក់ប្រាក់ ក៏ត្រូវមានភាពអត់ធ្មត់ ឧស្សាហ៍ តស៊ូ ជាច្រើនឆ្នាំដើម្បីសម្រេចបានកម្រិតបច្ចេកទេសប្រណីតជំនាញ នៃមុខរបរជាងទងប្រាក់ នៅភូមិឡាវសា (Lao Xa)។

គ្រឿងអាលង្ការប្រាក់ បានបង្កើតដោយថ្វីដៃជំនាញ នៃសិប្បករជនជាតិម៉ុង (Mong) នៅភូមិឡាវសា (Lao Xa) មានភាពពិសេស រំលេចក្បាច់រចនារស់រវើក ទាក់ទាញអ្នកមើល។ គ្រឿងអាលង្ការប្រាក់នៅទីនេះ មិនត្រឹមតែប្រណីត នៅមានគ្រប់ប្រភេទសម្បូរបែប៖ ចិញ្ចៀន កងដៃ កងជើង ស្កងករ។ល។ ជាមួយនឹងសម្លៀកបំពាក់ ផលិតផលឆ្លាក់ប្រាក់ មកពីភូមិឡាវសា (Lao Xa) រំលេចសម្រស់កាន់តែស្អាត បញ្ចេញពណ៌ឆើតឆាយ របស់បងប្អូននៅតំបន់ខ្ពង់រាបថ្មដុងវ៉ាន់ (Dong Van)៕

 

អនុវត្ត៖ វៀតគឿង
ប្រែសម្រួល៖ រីកើង


Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្មដោយបច្ចេកវិទ្យា AR

Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្មដោយបច្ចេកវិទ្យា AR

Lucian Rodriguez Lovell សព្វថ្ងៃជា​សិក្ខាកាម​ គ្រូប​ង្រៀន​រចនា​ នៅ​សកលវិទ្យាល័យ​ RMIT ប្រទេស​វៀតណាម។

Top