• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

មិត្តភក្តិជាមួយនឹងវៀតណាម

រតនវត្ថុជាតិទាំងពីរនៅសារមន្ទីរប៊ិញយឿង (Binh Duong)

សារមន្ទីរខេត្តប៊ិញយឿង (Binh Duong) ស្ថិតនៅលេខ៥៦៥ មហាវិថីប៊ិញយឿង (Binh Duong) សង្កាត់​​ហេបថាញ (Hiep Thanh) ទីក្រុង​ថូយ៉ូវ​​ម៉ោត (Thu Dau Mot) បាន​សម្ពោធឆ្លងនិងដាក់ឱ្យប្រើប្រាស់នៅឆ្នាំ២០០៤។ សារមន្ទីរមានផ្ទៃដី២០០០ម៉ែត្រការេ វត្ថុបុរាណមានចំនួន១.៣០០គ្រឿង និងឯកសារវិទ្យាសាស្រ្តចំនួន៥០ច្បាប់។ ក្នុងនោះ មានរតនវត្ថុជាតិទាំងពីរគឺ ផ្នូរពាងឈើគម្របមហោរធឹកភូចាញ (Phu Chanh) និងរូបសំណាកសត្វយក់ចួរ (Doc Chau) បានមជ្ឈដ្ឋានវិទ្យាសាស្រ្ត និងភ្ញៀវទេសចរចាប់អារម្មណ៍ស្វែងយល់។

ផ្នូរពាងឈើ - មហោរធឹកភូចាញ (Phu Chanh)  មានអាយុកាលប្រហែលនៅសតវត្សរ៍ទី១ ដល់សតវត្ស៍ទី២ នាដើមគ្រិស្តសករាជ។ ផ្នូរពាងឈើគម្របមហោរធឹក រកឃើញនៅចុងឆ្នាំ១៩៨៨ ដោយលោក ង្វៀន វ៉ាន់គឿង (Nguyen Van Cuong) (ភូមិ៦ ឃុំវិញតឹន - Vinh Tan ស្រុកតឹនអ្វៀន -Tan Uyen)។ ខណៈបានឃើញ មជ្ឈមណ្ឌលស្រាវជ្រាវបុរាណវិទ្យា ចំណុះវិទ្យាស្ថានវិទ្យាសាស្តសង្គម នៅទីក្រុងហូជីមិញ សហការជាមួយនឹងសារមន្ទីរខេត្ត បានកំណាយនៅត្រង់ទីកន្លែងរកឃើញមហោរធឹក ក៏បានជួបប្រទះឃើញពាងឈើមួយ ដែលនៅរក្សាបានដូចសភាពដើម និងវត្ថុបុរាណមួយចំនួននៅក្នុងពាង តាមរូបភាពបែបបូជា។



សារមន្ទីរខេត្តប៊ិញយឿង (Binh Duong) ទាក់ទាញភ្ញៀវទេសចរកុះករ ចូលមកទស្សនា ស្វែងយល់។


សារមន្ទីរមានផ្ទៃដី២០០០ម៉ែត្រការេ រួមមានវត្ថុបុរាណ១.៣០០គ្រឿង និងឯកសារវិទ្យាសាស្រ្តចំនួន៥០ច្បាប់។


ភ្ញៀវទេសចរចូលទស្សនាសារមន្ទីរខេត្តប៊ិញយឿង (Binh Duong)។
 

ពាងឈើហ្វីញដាន (Huynh Dan) (ឈើ Dalbergia odorifera) កម្ពស់៦១សង់ទីម៉ែត្រ រង្វង់មាត់៤៦ - ៥០សង់ទិម៉ែត្រ មានសរសៃក្រយៅមូលជាច្រើន។ មហោរធឹកខ្ពស់ប្រហែល៤០សង់ទិម៉ែត្រ ផ្ទៃមុខស្គរ៤៧,៥សង់ទីម៉ែត្រ បន្ទាត់អង្កត់ផ្ចិត៤៤សង់ទីម៉ែត្រ។ ផ្ទៃមុខស្គរមានរូបផ្កាយ១០ជ្រុង ចម្រុះចម្លោះផ្កាយតុបតែងដោយក្បាច់រូបរោមសត្វក្ងោកគម្លាតស្មើគ្នា ជាមួយនឹងក្បាច់អក្សរវី (V) តម្រួតលើគ្នា។ ពាងឈើនិងមហោរធឹក ប្រគំជាមួយគ្នា ក្លាយជាផ្នូរពាងឈើនិងមហោរធឹក។

នេះជាបែបបូជាថ្មីប្លែក បានរកឃើញលើកដំបូងក្នុងប្រវត្តិសាស្រ្តបុរាណវិទ្យាវៀតណាមនិងពិភពលោក។ ការប្រើប្រាស់ “ក្តារមឈូស” ដោយពាងឈើ ប្រើមហោរធឹកធ្វើជាគម្រប នេះជាឯកសារថ្មីក្នុងការស្រាវជ្រាវសកម្មភាពរស់នៅនៃសហគមន៍ប្រជាជនបុរាណ នៅលើភូមិសាស្រ្តទិសអាគ្នេយ៍នៃភូមិភាគខាងត្បូងវៀតណាម។

 


ផ្នូរពាងឈើ គម្របមហោរធឹក រតនវត្ថុជាតិ កំណាយនៅកេរដំណែលបុរាណវិទ្យាភូចាញ (Phu Chanh)។


ផ្នូរពាងឈើ កំណាយនៅកេរដំណែលបុរាណវិទ្យាភូចាញ (Phu Chanh)។


រូបសំណាកសត្វយក់ចួរ (Doc Chua) - រតនាវត្ថុជាតិ កំណាយនៅកេរដំណែលបុរាណវិទ្យាយក់ចួរ (Doc Chua)។
 

ដំណាលនោះ រតនាវត្ថុរូបសំណាកសត្វយក់ចួរ (Doc Chua) មានអាយុកាលមុននេះប្រហែល៣០០០ឆ្នាំ បានរកឃើញនៅកេរដំណែលបុរាណវិទ្យាយក់ចួរ (Doc Chua) (ឃុំតឹនអ្វៀន - Tan Uyen ស្រុកប៊ិញយឿង - Binh Duong) រហូតមកដល់សព្វថ្ងៃជាវត្ថុគ្មានពីរ។

រូបសំណាកកម្ពស់៥,៤សង់ទីម៉ែត្រ បណ្តោយ៦,៤សង់ទីម៉ែត្រ នៅរក្សាដូចសភាពដើម មានតែស្លាក់ស្នាមល្អិតមួយចំនួនតូចត្រូវខូចខាត់។ រូបសំណាកបានសូនដោយស្ពាន់ មានពណ៌ខៀវដោយសារអ៊ុកស៊ីកម្ម។ តែរូបសំណាកសត្វយក់ចូរ (Doc Chua)  មិនទាន់ស្គាល់ថាជាសត្វអ្វី។ ការរកឃើញរូបសំណាកសត្វមួយ ដែលមានរូបរាងសត្វដំរីឈរពីលើសត្វមួយផ្សេង ជាវត្ថុបុរាណមួយយ៉ាងពិសេស ដែលមិនទាន់មានឃើញនៅទីណាមួយ នៃកេរដំណែលនៅតំបន់ទិសអាគ្នេយ៍នៃភូមិភាគខាងត្បូងវៀតណាម ទន្ទឹមនោះរូបសំណាកក៏មានតម្លៃស្រាវជ្រាវវប្បធម៌ជាក់ស្តែងមួយ ស្តីពីលក្ខណៈវប្បធម៌ផ្នូរនៅសម័យបុរេប្រវត្តិ៕

អត្ថបទនិងរូបថត៖ ថុងហាយ 


វិចិត្រការិនី Ando Saeko ជាមួយមនោសញ្ចេតនានឹងគំនូរខ្មុកម្រក្សណ៍វៀតណាម

វិចិត្រការិនី Ando Saeko ជាមួយមនោសញ្ចេតនានឹងគំនូរខ្មុកម្រក្សណ៍វៀតណាម

មកកាន់​ប្រទេសវៀតណាម​កាលពី​ឆ្នាំ​១៩៩៥ វិចិត្រការិនី​​ជនជាតិ​ជប៉ុន​ Ando Saeko បាន​ចំណាយ​រយៈពេល​ជិត​៣០ឆ្នាំ​ សម្រាប់បុព្វហេតុ​របរ​សិល្បៈគំនូរ​​ខ្មុក​ម្រក្សណ៍​ និងរបរ​ថ្នាំពណ៌​​ប្រពៃណរបស់​វៀតណាម​។

Top