• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

អាស៊ាន

យុទ្ធសាស្ត្រទីផ្សារទេសចរណ៍អាស៊ាន

នៅក្នុងបរិបទនៃ Covid-19 ដែលការធ្វើ​ឌីជីថល​និងការផ្លាស់ប្តូរ​ថ្មីដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍទេសចរណ៍បណ្តាប្រទេសជាសមាជិកអាស៊ានកំពុងរៀបចំផែនការយុទ្ធសាស្ត្រទីផ្សារយ៉ាងសកម្មដើម្បីពង្រឹងការប្រើប្រាស់បច្ចេកវិទ្យានិង​ការ​ផ្លាស់ប្តូរ​ ដើម្បីអភិវឌ្ឍវិស័យទេសចរណ៍។ នោះគឺជាព័ត៌មាន​ដែលបានដាក់ចេញក្នុងសន្និសីទអនឡាញអំពីស្ថាប័នទេសចរណ៍អាស៊ានលើកទី ៥៣ ដែលបានធ្វើឡើង ​ក្នុងខែកុម្ភៈកន្លង​មក។

ជាពិសេស ការកសាងរឿងរ៉ាវអំពីយីហោទេសចរណ៍អាស៊ីអាគ្នេយ៍ដែលកាន់តែទាក់ទាញ៖ កំណត់គោលដៅរបស់យីហោធ្វើឲ្យព្រមៗគ្នាយីហោលើបណ្តាញផ្សព្វផ្សាយរួម ផលិតវីដេអូផ្សព្វផ្សាយ ... ផ្តោតលើទីផ្សារនិងមុខសញ្ញាមួយចំនួន។ 

ប្រទេសវៀតណាមគឺជាប្រទេសអធិបតីក្នុងការកាត់តែងសេចក្តីប្រកាសអាស៊ានស្តីពីទេសចរណ៍ឌីជីថលនិងត្រូវបានអនុម័តដោយថ្នាក់ដឹកនាំអាស៊ាននៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ នៅថ្ងៃទី ១២ ខែវិច្ឆិកាឆ្នាំ ២០២០។

ទីផ្សារនិងមុខសញ្ញាសមស្របឆ្ពោះទៅកាន់តំបន់ដែននិយាយភាសា អង់គ្លេស រួមមាន៖ សហរដ្ឋអាមេរិកឥណ្ឌាអង់គ្លេសនិងអូស្ត្រាលី។ ទន្ទឹមនឹងនេះដើម្បីអនុវត្តសកម្មភាពផ្សព្វផ្សាយឱ្យកាន់តែមានប្រសិទ្ធភាព៖ បង្កើតយុទ្ធសាស្ត្រជំរុញការផ្សព្វផ្សាយ តាមរយៈបណ្តាញសង្គមដោយផ្តោតលើការផ្សព្វផ្សាយតាម Facebook Instagram ។

យុទ្ធសាស្រ្តទីផ្សារដំណាក់កាលថ្មីត្រូវបានកែសំរួលដោយផ្អែកលើនិន្នាការដែលបានព្យាករណ៍បន្ទាប់ពីជំងឺរាតត្បាត COVID-19និងអាស្រ័យទៅលើសមត្ថភាពហិរញ្ញវត្ថុរបស់អាស៊ាន។ យុទ្ធសាស្ត្រនេះត្រូវបានពិភាក្សាដោយក្រុមការងារគណៈកម្មការប្រកួតប្រជែងទេសចរណ៍និងស្ថាប័នទេសចរណ៍ជាតិ
 


ពិនិត្យសីតុណ្ហភាពរាងកាយដើម្បីការពារការឆ្លងមេរោគ Sar-Cov2 សម្រាប់ប្រជាជននៅរាជធានីភ្នំពេញនៃប្រទេសកម្ពុជានៅថ្ងៃទី ៩ ខែសីហាឆ្នាំ ២០២០ ។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម (VNA)


យុវជនមកពីបណ្តាប្រទេសអាស៊ានបានអញ្ជើញចូលរួមក្នុងកម្មវិធីជួបប្រាស្រ័យយុវជនអាស៊ាន - ចិននៅទីក្រុងទេសចរណ៍ដ៏ល្បីល្បាញ- ខេត្តសៀមរាបនៃប្រទេសកម្ពុជាក្នុងឆ្នាំ ២០១៦ ។ រូបថត៖ ផាមគឿន/VNA


ប្រជាជនថៃបានស្វាគមន៍ឆ្នាំថ្មីសកល ឆ្នាំ ២០២១ ដោយការបាញ់កាំជ្រួចចម្រុះពណ៌នៅទីក្រុងបាងកកនៅថ្ងៃទី ១ ខែមករាឆ្នាំ ២០២១ ។
រូបថត៖ VNA



លោកសាន់តាក្លូសជិះដំរីដើម្បីចែករបាំងដល់ប្រជាជននៅខេត្ត Ayutthayaនៃប្រទេសថៃនៅថ្ងៃទី ២៣ ខែធ្នូឆ្នាំ ២០២០ ។
រូបថត៖ AFP / VNA



តុបតែងយ៉ាងត្រចះត្រចង់ ដើម្បីស្វាគមន៍ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចូលឆ្នាំ២០២១នៅទីក្រុងគូឡាឡាំពួរនៃប្រទេសម៉ាឡេស៊ី។
រូបថត៖ THX / VNA



បាញ់ថ្នាំសំលាប់មេរោគដើម្បីទប់ស្កាត់នឹងការរីករាលដាលនៃជំងឺ COVID-19នៅទីក្រុងកូឡាឡាំពួរនៃប្រទេសម៉ាឡេស៊ីថ្ងៃទី ១២ ខែកុម្ភៈឆ្នាំ ២០២១ ។
រូបថត៖ THX / VNA



ប្រជាជនពាក់ម៉ាស់ ដើម្បីការពារការឆ្លងជំងឺ COVID-19នៅទីក្រុងគូឡាឡាំពួនៃប្រទេសម៉ាឡេស៊ីនៅថ្ងៃទី ១១ ខែមករាឆ្នាំ ២០២១ ។
រូបថត៖ THX / VNA



អំពូលគោមចម្រុះពណ៌ស្វាគមន៍ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅមជ្ឈមណ្ឌលពាណិជ្ជកម្មនៅ Marina Bay នៃប្រទេសសិង្ហបុរីនៅថ្ងៃទី ៨ ខែកុម្ភៈឆ្នាំ ២០២១ ។
រូបថត៖ THX / VNA 



ភូមិ ភៀងបាន (Phieng Ban) (ឃុំណាតាវ (Na Tau)ទីក្រុង ឌៀនបៀនភូ (Dien Bien Phu))ជាកន្លែងដែលមានតំបន់ដាំដំណាំព្រូនធំជាងគេនៅខេត្តនេះដែលមានទំហំជិត ២០ ហិចតា។ ផ្កាព្រូននៅឃុំណាតាវ ( Na Tau) ចាប់ផ្តើមរីកផ្កានៅពាក់កណ្តាលខែមករានិងអូលបន្លាយរហូតដល់ចុងខែកុម្ភៈបដែលង្កើតបានជាភាពរ៉ូមែនទិក ហើយក្លាយជាគោលដៅទេសចរណ៍ពេញនិយមសម្រាប់យុវវ័យនារដូវផ្ការីក។ រូបថតៈ ស្វឹនទឹ/ VNA


ភ្ញៀវទេសចរជិះទូកនិងទស្សនាមណ្ឌលទេសចរណ៍ ត្រឹនបាជួត (Tran Ba Chuot) ស្រុក ឡាយវូង (Lai Vung)។
រូបថត៖ ង្វៀនវ៉ាន់ទ្រី / VNA

 


ប្រទេសវៀតណាមដែលជាប្រទេសដឹកនាំនៃគម្រោងអភិវឌ្ឍន៍ផលិតផលទេសចរណ៍មហោស្រពបានបង្កើតកម្មវិធីដំណើរកម្សាន្ត និងចូលរួមក្នុមមហោស្រពចំនួន ១៤ ដោយភ្ជាប់ទិសដៅនៃបណ្តាប្រទេសសមាជិកអាស៊ាន។ តាមគ្រោងទុក បន្ទាប់ពីទទួលបានយោបល់ពីបណ្តាប្រទេសផ្សេងទៀត សៀវភៅឧទ្ទេសនាមនូវដំណើរទេសចរណ៍អាស៊ាននឹងត្រូវបានជាស្រេចនិងប្រកាសយ៉ាងទូលំទូលាយនៅលើគេហទំព័រផ្លូវការរបស់អាស៊ាន។

វិស័យទេសចរណ៍គឺជាវិស័យមួយក្នុងចំណោមបណ្តាវិស័យសំខាន់ៗនៃកិច្ចសហប្រតិបត្តិការក្នុងអាស៊ាន។ យុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍អាស៊ាន ២០១៦-២០២៥ កំណត់ចក្ខុវិស័យ“រហូតដល់ឆ្នាំ ២០២៥ អាស៊ាននឹងក្លាយជាគោលដៅទេសចរណ៍ដែលមានគុណភាពខ្ពស់ដោយផ្តល់ជូនអ្នកទេសចរនូវការស្វែងយល់ដ៏ប្លែកៗនិងពិសេស។ការអភិវឌ្ឍប្រកបដោយចីរភាពទទួលខុសត្រូវគ្រប់ជ្រុងជ្រោយ និងមានតុល្យភាព; ចូលរួមវិភាគទានយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រជាជនក្នុងតំបន់ទាំងមូល។ ” ដើម្បីសម្រេចបាននូវចក្ខុវិស័យយុទ្ធសាស្ត្របានដាក់ចេញនូវទិសដៅធំៗ ចំនួនពីររួមមាន៖ លើកកម្ពស់ការប្រកួតប្រជែងនៃវិស័យទេសចរណ៍ក្នុងតំបន់អាស៊ាន ដោយចាត់ទុកដូចជាទិសដៅរួមនិងធានាការអភិវឌ្ឍប្រកបដោយចីរភាពនិងគ្រប់ជ្រុងជ្រោយ ទន្ទឹមនឹងនេះ ជំរុញការអភិវឌ្ឍប្រភពធនធានមនុស្សធ្វើការក្នុងវិស័យទេសចរណ៍./.

 

ក្នុងឆ្នាំ ២០១៩ ភ្ញៀវ ទេសចរអន្តរជាតិមកកាន់តំបន់អាស៊ានមានចំនួន ១៤៣,៥ លាននាក់ស្មើនឹង ៩,៦% នៃចំនួនភ្ញៀវទេសចរអន្តរជាតិសរុបនៅលើពិភពលោក។ អត្រាកំណើនឈានដល់ ៦,១% ខ្ពស់ជាងអត្រាកំណើនទូទៅរបស់ពិភពលោក (៤%) ។ ចំណូលសរុបមកពីទេសចរណ៍អន្តរជាតិសម្រេចបាន ១៧០,៩ ពាន់លានដុល្លារកើនឡើង ៨.៥% បើប្រៀបធៀបនឹងឆ្នាំ ២០១៧។ ភ្ញៀវទេសចរណ៍មកតំបន់អាស៊ានភាគច្រើនជាភ្ញៀវទេសចរណ៍ក្នុងតំបន់និងអាស៊ីឦសាន។

អត្ថបទ៖ កាសែតរូបភាពវៀតណាម រូបថត៖ VNA
បកប្រែដោយង្វៀនយ៉ាង

 

ព្រឹត្តិការណ៍ ៥០ ឆ្នាំ ទំនាក់ទំនងអាស៊ាន និង អូស្រ្តាលី

ព្រឹត្តិការណ៍ ៥០ ឆ្នាំ ទំនាក់ទំនងអាស៊ាន និង អូស្រ្តាលី

នៅ​កិច្ច​ប្រជុំកំពូល​ពិសេស​ អបអរ​សាទរខួប​​អនុស្សាវរីយ​លើកទី​៥០ ទំនាក់ទំនង​អាស៊ាន​ និងអូស្ត្រាលី បានប្រព្រឹត្តទៅ​នា​ខែមីនាកន្លង​ហើយ​ នៅទីក្រុង​ Melbourne ប្រទេស​អូស្ត្រាលី...

Top