• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ទេសចរណ៍

ភូមិសិនសុយហូ (Sin Suoi Ho) - ទីកន្លែងទេសចរណ៍ចំណាប់អារម្មណ៍ នៅខេត្តឡាយចូវ (Lai Chau)

ធ្វើដំណើរមកដល់ភូមិសិនសុយហូ (Sin Suoi Ho) នៅឃុំសិនសុយហូ (Sin Suoi Ho) (ស្រុកផុងធូ - Phong Tho) នៅរដូវកាលណាក៏ដោយក្នុងមួយឆ្នាំ ភ្ញៀវទេសចរនឹងត្រូវទាក់អារម្មណ៍ ដោយទេសភាពដ៏ស្រស់មនោរម្យ ព្រមនឹងទំនៀមទម្លាប់ប្រពៃណីនៃជនជាតិម៉ុង (Mong) នៅតែបានរក្សាដូចសភាពដើម។ មកដល់សព្វថ្ងៃ ភូមិសិនសុយហូ (Sin Suoi Ho) បានក្លាយជាចំណុចភ្លឺមួយ នៃទម្រង់អភិវឌ្ឍន៍ទេសចរណ៍សហគមន៍ នៅខេត្តឡាយចូវ (Lai Chau) នាំមកនូវភាពផ្លាស់ប្តូរថ្មី សម្រាប់ជីវភាពរស់នៅប្រជាជននៅទីនេះ។

ភូមិសិនសុយហូ (Sin Suoi Ho) ស្ថិតនៅកម្ពស់១.៥០០ម៉ែត្រ បើប្រៀបនឹងកម្រិតទឹកសមុទ្រ ក្នុងភាសាជនជាតិម៉ុង (Mong) សិនសុយហូ (Sin Suoi Ho) មានន័យថា “ស្ទឹងមានមាស”។ ឈ្មោះនោះ គ្រប់គ្រាន់បង្ហាញជូនភ្ញៀវទេសចរ យល់ដឹងអំពីភូមិតូចមួយដ៏សុខសាន ពោរពេញទៅដោយផ្លែឈើ ជាមួយនឹងជ្រលងដងស្ទឹង ដៃស្ទឹង ហូរស្រស្រាក់ទាំងយប់ថ្ងៃ។ ដែលហៅថាស្ទឹងមាសនោះ ពីព្រោះពាក្យសិន (Sin) មានដើមកំណើត មកពីភាសា Guanhua មានន័យថាមាស។ ជ្រោះនេះ ឮគេនិយាយថា មានមាសច្រើនណាស់ តែតាំងពីដើមមកដល់សព្វថ្ងៃ ប្រជាជនគ្មាននរណាជីកកំណាយឡើយ វាបានការពារឱ្យនៅដូចសភាពដើម រហោស្ថាន។
 

នៅភូមិសិនសុយហូ (Sin Suoi Ho) មាន១០គ្រួសារប្រកបមុខរបរ homestay  homestay នីមួយៗ សុទ្ធតែមានខ្លោងទ្វារ ផ្លាកឈើសរសេរអក្សរតេត ក្រងដោយខ្សែពួរ ឬខ្សែផ្តៅ ដាក់លេខទូរសព្ទ សេវាកម្ម ឈ្មោះម្ចាស់ផ្ទះ។ល។ អ្វីគ្រប់យ៉ាងសុទ្ធតែជិតស្និទ្ធនឹងធម្មជាតិ។

ភូមិសិនសុយហូ (Sin Suoi Ho) បានព័ទ្ធជុំវិញទៅដោយព្រៃធម្មជាតិស្រស់ស្អាតបំព្រង។ ផ្លូវធ្វើដំណើរទៅកាន់ជ្រោះបេះដូង ត្រូវដើរឆ្លងកាត់ព្រៃធម្មជាតិ តាមបណ្តោយដងស្ទឹងមាស។ ពីមជ្ឈមណ្ឌលភូមិ ទៅដល់ជ្រោះមាស មានចម្ងាយ១.៥០០ម៉ែត្រ ប៉ុន្តែត្រូវធ្វើដំណើរជ្រែកភ្នំ ឆ្លងព្រៃ ទើបទៅដល់។ នៅឆ្នាំ២០១៥ ទូទាំងភូមិ បានប្រមូលផ្តុំគ្នានៅតាមដងស្ទឹង គាស់លីសែងដុំថ្ម ពីដងស្ទឹងទៅធ្វើជាផ្លូវពិសេស ដូច្នេះការធ្វើដំណើរទៅមក មានភាពងាយស្រួលជាង ដើរកម្សាន្តផង គយគន់ទេសភាពរហោស្ថាននៃព្រៃភ្នំធម្មជាតិផង។



ព្រៃធម្មជាតិជុំវិញភូមិសិនសុយហូ (Sin Suoi Ho)។ រូបថត៖ តឹតសើន/កាសែតរូបភាពវៀតណាម

 

ជ្រោះបេះដូងនៅភូមិសិនសុយហូ (Sin Suoi Ho) ជាទីកន្លែងគយគន់ទេសភាពដ៏អស្ចារ្យ សម្រាប់ភ្ញៀវទេសចរ។ រូបថត៖ ង្វៀនឡឹន/កាសែតរូបភាពវៀតណាម

 

ភ្ញៀវទេសចរពាក់សម្លៀកបំពាក់ជនជាតិម៉ុង (Mong) ដើមកំណើត សម្រប់ខ្លួននឹងធម្មជាតិ ស្វែងយល់អំពីព្រៃធម្មជាតិ
និងជ្រោះបេះដូង នៅភូមិសិនសុយហូ (Sin Suoi Ho) ។ រូបថត៖ ង្វៀនឡឹន/កាសែតរូបភាពវៀតណាម

 

ភូមិសិនសុយហូ (Sin Suoi Ho) នៅមានផ្ទះលើដើមឈើចំណាស់ ដូចសម្បុកបក្សី សម្រាប់បម្រើភ្ញៀវទេសចរ ដែលចូលចិត្តពិសោធន៍នឹងធម្មជាតិ។
រូបថត៖ តឹតសើន/កាសែតរូបភាពវៀតណាម

 

របងថ្មព័ទ្ធជុំវិញភូមិ បានប្រជាជនធ្វើដោយដៃឯង។រូបថត៖ តឹតសើន/កាសែតរូបភាពវៀតណាម

 

ដំបូលផ្ទះដាំផ្កាពីលើ នៅភូមិសិនសុយហូ (Sin Suoi Ho) ។ រូបថត៖ ង្វៀន ឡឹន/កាសែតរូបភាពវៀតណាម
 

ផ្សារណាត់សិនសុយហូ (Sin Suoi Ho) ប្រជុំគ្នានៅយប់ថ្ងៃពុធនិងថ្ងៃសៅរ៍ជារៀងរាល់សប្តាហ៍។ រូបថត៖ ក្វីត្រុង

 

ក្រៅពីគយគន់ទេសភាពធម្មជាតិ ភ្ញៀវទេសចរនៅបានស្វែងយល់អំពីជីវភាពរស់នៅ មុខរបរប្រពៃណីពិសេស របស់បងប្អូន នៅភូមិសិនសុយហូ (Sin Suoi Ho)។ រូបថត៖ តឹតសើន/កាសែតរូបភាពវៀតណាម 

 

ជនជាតិម៉ុង (Mong) នៅភូមិសិនសុយហូ (Sin Suoi Ho) សម្តែងសិល្បៈបម្រើភ្ញៀវទេសចរ។ រូបថត៖ ក្វីត្រុង

 
ផ្ទះ homestay បានតុបតែងលក្ខណៈបែបជនជាតិ មានសណ្តាប់ធ្នាប់ ស្អាតបាត នាំមកអារម្មណ៍កក់ក្តៅជូនភ្ញៀវទេសចរ មកសម្រាកនៅទីនេះ។ រូបថត៖ តឹតសើន/កាសែតរូបភាពវៀតណាម
 

អញ្ជើញមកដល់ភូមិសិនសុយហូ (Sin Suoi Ho) ភ្ញៀវទេសចរមិនអាចរំលងបានការភ្ញាក់ផ្អើល ពេលទស្សនាផ្ទាល់ភ្នែក នូវផ្ទះឈើ ផ្ទះជញ្ជាំងដីឥដ្ឋ បែបស្ថាបត្យកម្មជនជាតិម៉ុង (Mong)។ ចំណុចពិសេសនៃផ្ទះទាំងនេះ គឺមានរបងថ្មព័ទ្ធជុំវិញផ្ទះបានតម្រៀបដោយដៃ ផ្លូវចូលផ្ទះមួយចំនួន មានចងដាក់ផើងផ្កាអ័រគីដេ បញ្ចេញផ្កាស្រស់ស្អាត។ រចនាសម្ពន្ធនេះ ផ្តល់ភាពរឹងមាំឱ្យផ្ទះផង មានប្រយោជន៍ផ្តល់ភាពត្រជាក់នៅរដូវប្រាំង និងរក្សាកម្តៅនៅរដូវរងាផង។ មកដល់សព្វថ្ងៃ ភូមិសិនសុយហូ (Sin Suoi Ho) នៅរក្សាបានផ្ទះជញ្ជាំងដីឥដ្ឋប្រពៃណីរាប់សិនខ្នង បង្កើតបានទេសភាពដ៏មនោរម្យ ទន្ទឹមនោះបង្កើនបន្ថែមភាពទាក់ទាញ ចំពោះភ្ញៀវទេសចរ។

មិនត្រឹមតែប៉ុណ្ណោះ ភូមិសិនសុយហូ (Sin Suoi Ho) នៅទាក់ទាញភ្ញៀវទេសចរ ដោយជីវភាពរស់នៅ វប្បធម៌ ស្មារតី ជាមួយនឹងចម្រៀងមនោសញ្ចេតនា ទំនុកភ្លេង របាំកែន ធ្វើឱ្យរណ្តំចិត្តមនុស្សគ្រប់គ្នា។ នារីជនជាតិម៉ុង (Mong) នៅតែស្លៀកពាក់ តម្បាញសម្លៀកបំពាក់ប្រពៃណី ច្នៃដោយសំពត់ឡាញ និងនៅរក្សាបច្ចេកទេសគូរក្រមួន លើសំពត់ពិសេស បានស្នងបន្តពីជំនាន់មួយទៅជំនាន់មួយ។

 

ផ្សារណាត់ភូមិសិនសុយហូ (Sin Suoi Ho) ក៏ជាកន្លែងទេសចរណ៍ទាក់ទាញភ្ញៀវទេសចរ។ នៅទីនេះ ភ្ញៀវទេសចរ អាចចូលរួមពិសោធន៍នូវសកម្មភាពដូចជាកិនស្រូវ យកឃុំ។ល។ ផ្សារណាត់ប្រជុំគ្នាមួយសប្តាហ៍ពីរលើក នៅយប់ថ្ងៃពុធនិងថ្ងៃសៅរ៍។ ផ្សារណាត់មិនត្រឹមតែជាទីកន្លែងដោះដូរទំនិញ នៅទាំងជាទីកន្លែងសម្រាប់មាមីងរួមប្រាស្រ័យ ជួបជុំ សកម្មភាពវប្បធម៌សហគមន៍ របស់ជនជាតិភាគតិចផងដែរ។

ភូមិសិនសុយហូ (Sin Suoi Ho) មាន១៣៦គ្រួសារ ប្រជាជន៧០០នាក់ ១០០%ជាជនជាតិម៉ុង (Mong) ក្នុងនោះមាន១០គ្រួសារ ចូលរួមអភិវឌ្ឍន៍ទេសចរណ៍សហគមន៍។ សព្វថ្ងៃ ភូមិសិនសុយហូ (Sin Suoi Ho) មានទទួលភ្ញៀវទេសចរជាង១០០នាក់ក្នុងមួយថ្ងៃ ដោយមានតម្លៃពី៧០.០០០ - ១០០.០០០ដុងក្នុងមួយយប់។ មធ្យុមរៀងរាល់ឆ្នាំ ភូមិសិនសុយហូ (Sin Suoi Ho) ទទួលភ្ញៀវទេសចរក្នុងស្រុកនិងអន្តរជាតិ ប្រហែល១០០.០០០នាក់ អញ្ជើញមកទស្សនា ពិសោធន៍លើសេវាកម្មទាំងនេះ។

តាមបង អាញ វ៉ាងអាចិញ (Anh Vang A Chinh) មេភូមិសិនសុយហូ (Sin Suoi Ho) ជាមួយនឹង “រ៉ែមាស” ជាធនធានធម្មជាតិ ធនធានវប្បធម៌សម្បូរបែប ភូមិសិនសុយហូ (Sin Suoi Ho) បាននិងកំពុងក្លាយជាភូមិទេសចរណ៍សហគមន៍ទាក់ទាញ់ភ្ញៀវទេសចរក្នុងស្រុកនិងអន្តរជាតិ ហើយទីនេះក្លាយជា “ចំណុចភ្លឺ” ខាងផ្នែកទេសចរណ៍សហគមន៍នៃខេត្តឡាយចូវ (Lai Chau) ដោយសារការធ្វើត្រឹមត្រូវ ជាមួយនឹងស្មារតី សេវាជំនាញនៃប្រជាជនទីនេះ៕

អនុវត្ត៖ តឹតសើន ង្វៀនឡឹន ក្វីត្រុង
ប្រែសម្រួល៖ រីកើង​



អាងទឹកហាងដូវ (Hang Dau)៖ ស្ថាបត្យកម្មបុរាណនៅកណ្តាលរដ្ឋធានី

អាងទឹកហាងដូវ (Hang Dau)៖ ស្ថាបត្យកម្មបុរាណនៅកណ្តាលរដ្ឋធានី

មានអាយុកាល​ជិត​១៣០ឆ្នាំ ​អាងទឹក​ហាងដូវ​ (Hang Dau) បាន​ចាត់ទុក​ជា​កេរដំណែល​ស្ថាបត្យកម្ម​បុរាណមួយ​នៅ​ហាណូយ​។

Top