• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ទេសចរណ៍

ពិសោធន៍ Meliá Ho Tram Beach Resort

Meliá Ho Tram Beach Resort ជា​មណ្ឌល​សម្រាក​លំហែកាយ​​ដំបូង ​មាន​ពាណិជ្ជសញ្ញា​ Melia Hotels and Resorts នៅ​ភូមិ​ភាគ​ខាង​ត្បូងវៀតណាម​​ និងជា​មណ្ឌល​សម្រាក​លំហែ​កាយ​ទី​៤នៅ​វៀតណាម​ ដំណាលពី​​ Melia ហាណូយ​​ Melia ដាណាំង Melia និង Melia BaVi Mountain Retreat នេះ​បាន​ចាត់​ទុក​ជា​​មណ្ឌល​សម្រាកលំហែ​កាយ​ ដែល​មាន​កម្រិត​លំដាប់​​អន្តរជាតិ​ នៅ​តំបន់​​​ភូមិភាគ​ខាងត្បូងវៀតណាម​​។

​មណ្ឌល​សម្រាកលំហែកាយ​ ស្ថិតនៅ​មាត់​សមុទ្រ​ហូត្រាម​ (Ho Tram) ​ចំណុះ​​ខេត្ត​បារៀ - វុង​តាវ​ ចម្ងាយ​ពី​ទី​ក្រុង​ហូជីមិញ​​ប្រហែល​១៤០​គីឡូម៉ែត្រ​​។​ Meliá Ho Tram Beach Resort មានផ្ទៃដី​​១៧​ហិកតា​ រួម​មាន​សេវាកម្ម​​​លំដាប់​​តាម​ស្តងដា​រ​​អន្តរជាតិ ​ដូចជា​ភោជនីយដ្ឋាន​ចំនួន​បី អាង​​ហែល​ទឹកចំនួន​​៣ ​bar មួ​យ​បន្ទប់​ ហាង​​កាហ្វេ​ មណ្ឌល spa សាល​សន្និសីទ​ មណ្ឌល​លេង​​កម្សាន្ត​សម្រាប់​កុមារ​ បន្ទប់​កីឡា​ និង​​ហាង​វត្ថុអនុស្សាវរីយ៍​។ មណ្ឌល Resort មានបន្ទប់​ស្តងដា​និង​លំដាប់ថ្នាក់​​ខ្ពស់ ​​​សរុប​​១៥២​​បន្ទប់​ អគារ​វិឡា​បែរ​​មុខទៅ​ទិស​​សមុទ្រ​​​៦១ខ្នង​។​

បោះ​ជំហាន​​ចូល​ Meliá Ho Tram Beach Resort យើងខ្ញុំ​ភ្ញាក់​ផ្អើលយ៉ាង​​​ខ្លាំង​​នៅ​ពេល​ទីនេះ ​បាន​គ្រប​ដណ្តប់​​​ដោយ​ជួរ​​​​ដូង​ខៀវ​ស្រស់​​ ធ្វើ​ឱ្យ​អារម្មណ៍​កាន់​ស្រស់​ស្រាយ​​។ បាន​ព័ទ្ធ​​​ជុំវិញទៅ​ដោយ​ព្រៃ​​លិច​ទឹក​ប្រៃ​ និង​​ទន្លេ​ Ray ហើយ​​​នៅ​ជិត​​មណ្ឌល​អភិរក្ស​ធម្មជាតិ​ផឿក​ប៊ូវ (Phuoc Buu) ​​និង​​ទឹក​ជ្រោះ​ក្តៅ​ប៊ិញ​ចូវ​  (Binh Chau) មណ្ឌល​សម្រាក​​លំហែកាយ​សមស្រប់ ​សម្រាប់​ភ្ញៀវ​ទេសចរ​លំហែកាយ​និង​ស្វែង​យល់​ធម្មជាតិ​។​

 


 បរិយាកាស​បៃតង​នៅ​ Meliá Ho Tram Beach Resort។ រូបថត៖ ​ឯកសារ​


 រចនា​ឆើត​ឆាយ​និង​ទំនើប​នៅ​ Meliá Ho Tram Beach Resort។ រូបថត៖ ឯកសារ​


 អាង​ហែលទឹក​ Infinity pool ​លំដាប់​ខ្ពស់​នៅ​ Meliá Ho Tram Beach Resort។ រូបថត៖ ឯកសារ


 អគារ​វិឡា​ពេញទៅ​ដោយ​សេវកម្ម​។ រូបថត៖ ឯកសារ


 បន្ទប់​ហាត់ប្រាណ gym នៅ Meliá Ho Tram Beach Resort។​ រូបថត៖ ឯកសារ


 បន្ទប់គេង ​រចនាសម្រាប់​រាល់​​ពេល​ភ្ញៀវ​ទេសចរ​ក្រោក​ពីដំណេក​សុទ្ធតែទទួល​​បាន​ពន្លឺ​ព្រះអាទិត្យ​។​ រូបថត៖ ឯកសារ


 សេវាកម្ម spa នៅ​ Meliá Ho Tram Beach Resort។​​ រូបថត៖ ឯកសារ


 មណ្ឌល​កីឡា​ទឹក​សម្រាប់​កុមារ​។ រូបថត៖ ឯកសារ


 អាង​ហែលទឹក​បៃតង។ រូបថត៖ ឯកសារ

 

ក្បែរ​​ពណ៌ខៀ​វនៃ​រុក្ខជាតិ​ បន្ទប់​ និង​អគារ​វិឡា​ នៅទី​នេះ​សុទ្ធតែ​បែរ​មុខទៅ​ទិស​សមុទ្រ​ពណ៌​ខៀវ​។ គួ​រ​ចាប់អារម្មណ៍ ​អគារ​វិឡាទាំងអស់​ដែល​មាន​បន្ទប់ពីរ​ បី​ បួន​ និង​មាន​ផ្ទៃក្រឡា​បន្ទប់​ពី​២២០​ម៉ែត្រ​ការេ​ រហូតដល់​៤៦៥​ម៉ែត្រ​ការេ​។​​ Meliá Ho Tram Beach Resort សុទ្ធតែមាន​អាង​ហែលទឹកនៅដាច់​​ដោយ​ឡែក​ មណ្ឌល​អាង​អាហារ​ BBQ ក្បាល​ទឹក​ផ្កា​ឈូក​ខាងក្រៅ​ចម្ការ​ មណ្ឌល​សកម្មភាពប្រចាំថ្ងៃ​​និង​អាហារ​ពិសេស​ បាន​នាំ​មក​ជូន​ភ្ញៀវទេសចរ​ នូវ​ការ​​ពិសោធន៍​សម្រាក​លំហែកាយ ​​ដែល​មាន​ភាព​សង្ហា​និង​លំដាប់​ថ្នាក់​ខ្ពស់​។

បងស្រី​ Julia Nguyen (អាណិកជនអាមេរិក​​) ​ឱ្យ​ដឹងថា៖ “បរិយាកាស​​នៅ​ Meliá Ho Tram Beach Resort បរិសុទ្ធណាស់​​ បុគ្គលិក​បម្រើ​ហ្មត់ចត់​។ យើង​ខ្ញុំ​បាន​ផ្តល់​ពេល​វេលា​យ៉ាង​ច្រើន ​ទៅ​ហាល​ស្រូបយក​​ពន្លឺ​​ព្រះអាទិត្យ​និង​សេវាកម្ម​ bar នៅ​​​ក្បែរ​អាង​ហែលទឹក​​។ យើង​ខ្ញុំ​ក៏វាយ​តម្លៃ​ខ្ពស់​ការ​រចនា​សង្ហារិម​នៅ Melia មានភាព​ឆើត​ឆាយ​និង​ទំនើប​។ កម្រាល​គ្រែ​ ខ្នើយ​ឱប​ និង​កន្សែង​គុណភាព​ខ្ពស់​”។​

ចំណុច​ចំណាប់អារម្មណ៍​បំផុត​របស់​ Meliá Ho Tram Beach Resort គឺអាងទឹក Infinity pool ​ទូលាយ​ជិត​១.៥០០​ម៉ែត្រការេ​។ នេះជា​ទីកន្លែង​សម្រាប់​ភ្ញៀវទេសចរ​លំហែ​កាយ និង​​បណ្តែល​អារម្មណ៍ផង និង​ជា​ទីកន្លែង​សម្រាប់​ភ្ញៀវទេសចរ​ថត​រូប​ “រស់បែប​និម្មិត​” ស្រស់ស្អាត​ផង​ដែរ​។ ចំណុច​មួយ​ទៀត ដែល​មិនអាច​រំលង​បាន​ គឺ​ YHI Spa ដោយ​មាន​​បន្ទប់​ដាច់ដោយ​ឡែក​ចំនួន​១០ បង្កើត​សម្រាប់​​ភ្ញៀវទេសចរ​មាន​បរិយាកាស​លំហែ​អារម្មណ៍​មួយ។

ប្រសិនបើ​ មិត្ត​កំពុង​ស្វែងរក​អាសយដ្ឋាន​ទេសចរណ៍​ សម្រាកលំហែកាយ​លំដាប់អន្តរជាតិ​ ជិត​ទីក្រុង​ហូជីមិញ ​ដែល​មាន​បរិយាកាស​ស្ងប់​ស្ងាត់ ព្រមទាំង​មាន​ធម្មជាតិបញ្ចេញ​ពណ៌​បៃតង​។​ Meliá Ho Tram Beach Resort ជា​អាសយដ្ឋាន​​ដ៏​ល្អប្រពៃ៕​

 


 មណ្ឌល​អាហារ​សម្បូរ​បែប​។ រូបថត៖ ឯកសារ


 អាហារ​បាន​ច្នៃ​តាម​តម្រូវការ​របស់​អតិថិជន​។ រូបថត៖ ឯកសារ


 បរិយាកាស​ល្អុក​ល្អើន​។ រូបថត៖ ឯកសារ


 ដុត​​ភ្លើង​ជំរុំ​នៅ​លើ​ឆ្នេរ​សមុទ្រ​។ រូបថត៖ ឯកសារ


 ភ្ញៀវ​ទេសចរ​ធាក់កង់​ក្នុងបរិវេណ​ Meliá Ho Tram Beach Resort។ រូបថត៖ ឯកសារ


 Meliá Ho Tram Beach Resort ជាអាសយដ្ឋាន​សម្រាក​លំហែកាយ​ដ៏ប្រពៃ​សម្រាប់​ក្រុម​គ្រួសារ​នា​ឱកាស​ចុង​សប្តាហ៍​។ រូបថត៖ ឯកសារ

 


 អត្ថបទ៖ ថុង​ហាយ  រូបថត៖​ ឯកសារ​
 


អាងទឹកហាងដូវ (Hang Dau)៖ ស្ថាបត្យកម្មបុរាណនៅកណ្តាលរដ្ឋធានី

អាងទឹកហាងដូវ (Hang Dau)៖ ស្ថាបត្យកម្មបុរាណនៅកណ្តាលរដ្ឋធានី

មានអាយុកាល​ជិត​១៣០ឆ្នាំ ​អាងទឹក​ហាងដូវ​ (Hang Dau) បាន​ចាត់ទុក​ជា​កេរដំណែល​ស្ថាបត្យកម្ម​បុរាណមួយ​នៅ​ហាណូយ​។

Top