• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីបិតការប្រឡងអូឡាំពិករូបវិទ្យាអាស៊ី ឆ្នាំ២០១៨៖ វៀតណាមបានឈ្នះមេដាយមាសចំនួន ៤ គ្រឿង

នារសៀលថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០១៨ នៅរដ្ឋធានីហាណូយបានប្រព្រឹត្តទៅពិធីបិតអូឡាំពិករូបវិទ្យាអាស៊ីលើកទី ១៩ (APhO 2018) ។

វៀតណាមបានឈ្នះមេដាយមាសចំនួន ៤ គ្រឿងក្នុងការប្រឡងអូឡាំពិករូបវិទ្យាអាស៊ី ឆ្នាំ២០១៨

ឆ្នាំនេះក្រុមសិស្សវៀតណាមឈ្នះបានមេដាយមាសចំនួន ៤ គ្រឿង មេដាយប្រាក់ចំនួន ២ គ្រឿង និង មេ​ដាយ​សំរិ​តចំនួន ២ គ្រឿង។ សាស្ត្រាចារ្យរង លោក Hoang Minh Son សាកលវិទ្យាធិការនៃមហាវិទ្យាល័យពហុវិទ្យាហាណូយ និងជាប្រធានគណៈកម្មាធិការចាត់ តាំងការប្រឡងអូឡាំពិករូបវិទ្យាអាស៊ីលើកទី ១៩ បានឲ្យដឹងថា៖

"ឆ្នាំនេះវិញ្ញាសារទ្រឹស្តីនិងវិញ្ញាសារអនុវត្តពិតជាល្អមែនទែន លទ្ធផលនៃការប្រឡងរបស់បេក្ខជនទាំងនេះក៏ល្អ​ផង​ដែរ។ ដូច្នេះ គណៈកម្មការអ្នកជំនាញនិងក្រុមប្រឹក្សា អ្នកជំនាញ អន្តរជាតិបានសម្រេចចិត្តបង្កើនរង្វាន់ជាមេ​ដាយមាសឡើងថែមទៀត។ រីឯក្រុមសិស្ស វៀតណាមឈ្នះបានមេដាយមាសចំនួន ៤ គ្រឿង រុស្ស៊ីឈ្នះបានមេដាយមាសចំនួន ៥ គ្រឿង និងចិនឈ្នះបានមាដាយមេដាយចំនួន ៨ គ្រឿង។ នេះប្រាកដជាជាស្នាដៃដ៏ល្អប្រសើរ ណាស់។"

ការប្រឡងអូឡាំពិករូបវិទ្យាអាស៊ីតត្រូវបានរៀបចំឡើងលើកទី ២ នៅវៀតណាមចាប់ពីថ្ងៃទី ៦ ឧសភា ដល់ថ្ងៃទី ១២ ឧសភា ដោយមានការចួលរួមបេក្ខជនចំនួន ១៨៥ នាក់ ក្រុមចំនួន ៤៨ ក្រុម និងអ្នកសង្កេតការណ៍ ចំនួន ២៩ នាក់ ដែលមកពីប្រទេស និងតំបន់ដែនដីចំនួន ២៥៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

អភិវឌ្ឍន៍តំបន់ដីសណ្តទន្លេក្រហម ប្រពៃណី តភ្ជាប់ របកគំហើញ បរិយាប័ន្ន គ្រប់ជ្រុងជ្រោយ និងនិរន្តរភាព

អភិវឌ្ឍន៍តំបន់ដីសណ្តទន្លេក្រហម “ប្រពៃណី តភ្ជាប់ របកគំហើញ បរិយាប័ន្ន គ្រប់ជ្រុងជ្រោយ និងនិរន្តរភាព”

នាព្រឹកថ្ងៃទី៩ ឧសភា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ប្រធានក្រុមប្រឹក្សាសម្របសម្រួលតំបន់ដីសណ្ដទន្លេក្រហម (ក្រុមប្រឹក្សា) បានអញ្ជើញជាអធិបតីសន្និសីទលើកទី៣ នៃក្រុមប្រឹក្សា ដើម្បីប្រកាសផែនការមេសម្រាប់តំបន់ ដីសណ្តទន្លេក្រហម ដំណាក់កាលឆ្នាំ ២០២១- ២០៣០ ចក្ខុវិស័យដល់ ២០៥០។

Top