• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីបណ្ដែតប្រទីពលើទន្លេ Thach Han រំលឹកវិញ្ញាណក្ខ័ន្ធវីរយុទ្ធជនពលី


 ការបណ្ដែតប្រទីពលើទន្លេ Thach Han។ (រូបថត៖ VOV) 
 

ការបណ្ដែត​ប្រទីពលើទន្លេ Thach Han ជាសកម្មភាពជាប្រចាំរបស់ប្រជាជនក្នុងតំបន់និងលើទូទាំងប្រទេស។
 
ក្នុងឱកាស​រំលឹកខួបលើកទី៧៣ទិវាយុទ្ធជនពិការ យុទ្ធជនពលី (ថ្ងៃទី២៧ កក្កដា ឆ្នាំ២០២០) នាយប់ថ្ងៃទី៤ កក្កដា នៅ​ឯមាត់ទន្លេ Thach Han បានប្រព្រឹត្តទៅនូវពិធីបណ្ដែតប្រទីព ក្នុងបំណង​សម្ដែង​នូវ​ការ​ដឹង​គុណ​និង​រំលឹក​វិញ្ញាណក្ខ័ន្ធរបស់បណ្ដាវីរយុទ្ធជនពលី ដែលបានប្រយុទ្ធនិង​ពលីជីវិត​យ៉ាង​អង់​អាច​ក្លាហាន​ដើម្បី​ឯករាជ្យ​ សេរីភាពរបស់មាតុប្រទេស។ ពិធីនេះមានការចូលរួមរបស់អតីតយុទ្ធជន យុវជននិង​ប្រជាជន​យ៉ាង​ច្រើន​កុះករ​។

ក្នុង​អំឡុងពេល៨១ថ្ងៃនិងយប់នារដូវក្ដៅឆ្នាំ១៩៧២ យុទ្ធជនវៀតណាមរាប់ពាន់នាក់បានឆ្លងទន្លេ Thach Han ដោយ​មិនអើពើដល់គ្រោះថ្នាក់ ហើយបង្កើតឡើងរាល់យុទ្ធជ័យដ៏ភ្លឺស្វាង។ មានកុលបុត្រ​កុលធីតាជាច្រើន​របស់​មាតុ​ភូមិ​​បានពលីជីវិតនៅលើទន្លេនេះ។ នាសព្វថ្ងៃ សង្គ្រាមបា​នកន្លងផុតទៅហើយ ទន្លេ ​Thach Han ត្រូវ​បាន​ចាត់​ទុក​ថា ជាឈាបនដ្ឋានដែលគ្មានផ្នូរ។
 
ការបណ្ដែត​ប្រទីពលើទន្លេ Thach Han ជាសកម្មភាពជាប្រចាំរបស់ប្រជាជនក្នុងតំបន់និងលើទូទាំងប្រទេស។ ជារៀងរាល់ឆ្នាំ ប្រជាជនពី​គ្រប់ទិស​ទីតែង​តែមក​ដល់ទីនេះ​ដើម្បី​សម្ដែងនូវការ​ដឹងគុណ ចំពោះវីរយុទ្ធជន​ដែលបាន​លះបង់ជីវិត ដើម្បីឯករាជ្យនិងសេរីភាពរបស់ប្រជា​ជាតិ៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top