• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ទេសចរណ៍

ពណ៌បៃតងនៅភូមិចាកកឹមថាញ (Cam Thanh)

ចំពោះទីតាំង​ងាយ​ស្រួល​ ស្ថិត​នៅ​ក្បែរ​កេរដំណែល​វប្បធម៌​​ពិភព​លោក​ ក្រុង​​បុរាណ​ហូយ​អាន​ (Hoi An) និង​ទីបម្រុង​មណ្ឌលជីវចម្រុះ​​ពិភព​លោក​កោះ​​ចាម (Cham) បាន​​ចាត់​ទុក​ជា​សួត​​ដង្ហើម​រស់​របស់​ក្រុ​ងបុរាណ​ហូយ​អាន (Hoi An)​ ព្រៃ​ចាក​កឹម​ថាញ (Cam Thanh) ​ជា​ទីកន្លែង​ទេសចរណ៍​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាច្រើន​​​អញ្ជើញមក​លេង​កម្សាន្ត​​នៅទី​នេះ​​។​

​នៅ​ចម្ងាយពី​ក្រុង​បុរាណ​ហូយ​អាន (Hoi An)​ ប្រហែល​៣គីឡូម៉ែត្រ​ ព្រៃចាក​កឹម​ថាញ​​ (Cam Thanh) ដ៏​ធំ​ឆេង​ មើល​ទៅ​ដូចជាតំបន់​​ព្រែក​ទន្លេ​ទិស​ខាង​លិច​នៃ​ភាគ​ខាងត្បូង​វៀតណាម​ ដែលបាន​​បំប្រួញតូច​មក​។​ គ្រាន់តែ​ ខុសប្លែក​ពី​តំបន់​ខាងលិច​នៃ​ភាគខាង​ត្បូងវៀតណាម​ គឺ​អ្នកភូមិ​ធ្វើ​ដំណើរ​ចូល​ព្រៃ​​ចាក​ដោយ​ទូក​បី​សន្លឹក​ រី​ឯនៅ​​ភូមិ​កឹម​ថាញ​ (Cam Thanh) បែរជា​ធ្វើដំណើរ​ដោយ​ទូក​កញ្ជើ។ អារម្មណ៍​ដែល​បាន​អង្គុយ​លើទូក​កញ្ជើ​​ឃ្លីង​ឃ្លោង​​ជ្រែក​​ក្រោម​ធាង​ចាក​ត្រជាក់ និង​អាស្រ័យ​ពេញលេញ​​​ទិដ្ឋភាព​ជនបទ​នៃ​តំបន់​ទឹក​ទន្លេ​ ធ្វើ​ឲ្យ​នរណា​ក៏​មាន​អារម្មណ៍​សោក​​ស្តាយ​​មិន​ដាច់​អាល័យ​ពី​ទី​កន្លែង​នេះ​។
 
អ្នកភូមិ​​ក្នុងតំបន់​និទាន​ថា ព្រៃចាក​នេះ ចាក់​ឫស្ស​បង្កើត​កូន​ពូន​ចៅ​មុន​នេះ​ជាង​២០០ឆ្នាំ។ ពូជ​ចាក​នៅទី​នេះ ​ដោយសារ​​អ្នកភូមិ​នៅ​​តំបន់​ខាងលិច​នៃ​ភាគ​ខាងត្បូង​វៀតណាម​ ចរនិវេសន៍​យក​មកដាំ។ ដើម​ចាក​តំបន់​​ខាងលិច​នៃភាគ​ខាង​ត្បូងវៀតណាម​​ ចូល​មកសម​​ស្របនឹង​​​​ដីធ្លី​នៅ​តំបន់​សមុទ្រ​ភូមិ​ភាគ​កណ្តាល​​ តាម​លំដាប់​ចេះតែ​រីក​ដុះដាល​ពាសពេញ​ក្លាយជា​ព្រៃចាក។ កាល​ដំបូង​ ព្រៃចាក​ទូលាយ​ប្រហែល​៧​ហិកតា​ ទើប​អ្នកភូមិ​​​​ហៅថា​​ព្រៃចាក​ប្រាំពីរ​ហិកតា​  តែ​ឥឡូវ​ព្រៃចាក​លូត​លាស់​ឡើង​ដល់​ជាង​១០០ហិកតា​។​



 អ្នកនេសាទសម្តែង​បំណិន​ជំនាញ​ លើការ​ចែវ​ទូក​កញ្ជើ​បម្រើ​ភ្ញៀវទេសចរណ៍​​​ភូមិ​​​ព្រៃចាក​កឹម​ថាញ ​(Cam Thanh)។​ រូបថត៖ តឹត​សើន​

 ធ្វើ​ដំណើរ​លើ​ទូក​កញ្ជើ​​រសាត់អណ្តែតជ្រែក​ក្រោម​ធាង​ចាក​សំយាក​ បង្កើត​ជូន​ភ្ញៀវទេសចរណ៍​នូវ​អារម្មណ៍ធូ​ស្រាល​ ​ស្រស់ស្រាយ​​
នៃ​ជីវភាព​រស់​នៅ​លើ​តំបន់​ព្រែក​ទន្លេ​។ ​រូបថត៖ តឹត​សើន​


 ភូមិ​ព្រៃចាក​កឹម​ថាញ​ (Cam Thanh) ជា​ទីកន្លែ​ង​ពិសេស​មិន​អាច​ណា​ចោល​រំលង​ ពេលធ្វើ​ដំណើរ​​ទៅ​ទេសចរណ៍នៅ​​ក្រុង​បុរាណ​ហូយអាន​
(Hoi An)។ រូបថត៖​ តឹត​សើន​

 ភ្ញៀវទេសចរណ៍​រួម​នឹង​​អ្នក​ភូមិ​​ទៅ​ស្ទូច​ក្តាម​ (​ជា​ផលិតផល​ប្រចាំ​ស្រុក​)​។ រូបថត៖​ កុង​ដាត​

 ព្រៃចាក​កឹម​ថាញ (Cam Thanh)​ មាន​ផ្ទៃដី​ទូលាយ​ជាង​១០០​ហិកតា​។ រូបថត៖​ កុង​ដាត​

តាំង​ពីយូ​រ​ ព្រៃ​ចាក​បាន​គ្រប់​ដណ្តប់​ របាំង​អ្នក​ភូមិ​កឹម​ថាញ​ (Cam Thanh) ជៀស​វាង​បាន​ខ្យល់​ព្យុះ​រលក​​​បោក​បាច់​ពី​ច្រក​សមុទ្រ​កឿដាយ ​​(Cua Dai) ឥឡូវ​នេះ វា​នៅជា​ជញ្ជាំង​​ការពារ​ទីបម្រុង​មណ្ឌលជីវចម្រុះ​​ពិភពលោក​កោះ​ចាម​ (Cham) ​​និង​ជា​ទីកន្លែង​ជ្រក​កោន​នៃ​ជលផលគ្រប់​​ប្រភេទ​។
 
គ្រាន់​តែ​១៥០ពាន់​​ដុង​ (ប្រហែល​ជាង​៦ដូល្លាអាមេរិក)​ ភ្ញៀវទេសចរណ៍​អាច​ជួល​ទូក​កញ្ជើ​​សម្រាប់​តែ​អ្នក​ដំណើរ​ពីរនាក់​ និង​អ្នក​ចែវ​ទូក​ម្នាក់​ គឺយើង​អាច​ធ្វើដំណើរ​ទស្សនា​​ទេសភាព​រហស្ថានស្រស់​ស្អាត​ទូទៅ​នៃ​ព្រៃចាកនេះ។ អ្នកចែវ​ទូក​ទាំងឡាយ​សុទ្ធតែ​ជា​អ្នកភូមិ​​ ពួកគាត់​ធ្លាប់ជា​​អ្នកនេសាទ ចរិត​ស្លូត​បូត​ រាកទាក់​ភ្ញៀវ​។​
 
អំឡុង​ពីរ​ម៉ោង​ អង្គុយ​ទូក​រសាត់​​អណ្តែត​បត់បែន​តាម​​​ព្រែកប្រឡាយ​​ជ្រែក​ក្រោម​ធាង​ចាក​បៃតង ភ្ញៀវ​ទេសចរណ៍​​បាន​ពិសោធន៍​នូវ​​អារម្មណ៍​ទិដ្ឋភាព​ ស្តាប់​អ្នក​ចែវ​ទូក​ច្រៀង​ចម្រៀង​ប្រជាប្រិយ​ស្រុក​ក្វាង​ណាម (Quang Nam) ​ដ៏​ពីរោះ​សណ្តំ ចម្រុះ​ទេសភាព​​អ្នកភូមិ​កំពុង​បង់​សំណាញ់​ ឬខ្លួន​ជា​អ្នក​ស្ទូច​ត្រី​ក្តាម​ដោយ​ផ្ទាល់​ នៅ​ក្រោម​គុម្ពចាក​ ជាពិសេស​អ្នក​ទាំង​នេះ​នៅ​បាន​ទស្សនា​ការ​សម្តែង​​​ចែវ​ទូក​កញ្ជើ​។ ក្រោម​ថ្វីដៃដ៏ជំនាញ​នៃ​​អ្នក​ចែវ​​ទូក​លើព្រែក​ទន្លេ​ ទូក​កញ្ជើ​ផ្អៀង​ផ្អង​វិលៗ​ធ្វើ​ឲ្យ​អ្នក​អង្គុយ​លើ​ទូក​កាន់​ជាប់​មាត់​ទូក​ ដើម្បីមិន​ត្រូវ​ខ្ទាត​​ចេញ​​ពី​ទូក​។ អារម្មណ៍​រន្ធត់បែប​នេះ ​ធ្វើ​ឲ្យ​ភ្ញៀវទេសចរណ៍​​ ភ័យ​ខ្លាច​​ផង រំភើប​ចង់សាក​​ល្បង​ផង​ យ៉ាង​នេះ​សម្លេង​​ស្រែក​លាយនឹង​សូរ​សំណើច​​ លាន់​រំពង​ពេញ​​​កំណាត់ព្រែក​មួយ​។​
 
បង​​ឌូ​វ៉ាន់​តៀន​ (Do Van Tien) ជា​សមាជិក​ម្នាក់​នៃ​ក្រុម​ទូក​កញ្ជើ​នៅភូមិ​​កឹម​ថាញ (Cam Thanh) ​ឲ្យ​ដឹង​ថា ទូទាំង​ភូមិ​វ៉ាន់​ឡាំង (Van Lang) ​សព្វថ្ងៃ​មានទូក​ជាង​៣០០​គ្រឿង​ ភ្ញៀវទេសចរណ៍​មកទីនេះ ​ភាគ​ច្រើនគឺ​​​ជន​ជាតិ​​កូរ៉េខាង​ត្បូង​ ចិន​ និង​ជនជាតិមួយ​ចំនួន​​​ទ្វីប​អឺរ៉ុប​។ នៅ​រដូ​វប្រាំង​ភ្ញៀវទេសចរណ៍​មក​ទស្សនា​ ច្រើន​កុះករ​ ជួន​​មាន​ក្រុម​ឡើង​ដល់​រាប់​ពាន់​នាក់​។ ភូមិ​​កឹម​ថាញ​ (Cam Thanh) ទាក់ទាញ​ភ្ញៀវទេសចរណ៍​ ដោយសារ​មាន​ព្រៃ​ចាក​​រហស្ថាន​​បរិសុទ្ធ​ សេវាកម្ម​ទេសចរណ៍ជក់​ចិត្ត​​និង​ប្លែក​ៗ។​


 អ្នក​ចែវ​ទូក​ធ្វើ​​សត្វ​ពី​ស្លឹក​ចាក​ចាស់​ សម្រាប់​ជូន​ភ្ញៀវទេសចរណ៍​។​ រូបថត៖ កុង​ដាត​

 ប្អូនៗចូល​ចិត្ត​​រូបសត្វ​​និង​វត្ថុ​ធ្វើ​អំពី​ស្លឹក​ចាក​ ដែល​អ្នក​ភូមិ​​នៅ​ទីនេះ​ធ្វើជូន​។​រូបថត៖ តឹតសើន​​

 មកជាមួយ​ព្រៃ​ចាក​កឹម​ថាញ ​(Cam Thanh) ភ្ញៀវទេសចរណ៍​នឹង​ជួប​ប្រទះ​អ្នកភូមិ​​​​នេសាទ​ ដោ​យ​វិធី​ប្រពៃណី​។ រូបថត៖ កុង​ដាត​

 អ្នកនេសាទ​ទាំងនេះ​ណែ​នាំ​ភ្ញៀវទេសចរណ៍​របៀប​បង់​​សំណាញ់​ចាប់​ត្រី។​ ​រូបថត៖ កុង​ដាត​

បន្ទាប់ពី​​​ដំណើរ​ទស្សនា​​ព្រៃ​ចាក​កឹមថាញ ​(Cam Thanh) ​​ភ្ញៀវទេសចរណ៍​អាច​ចត់​សម្រាក​​​​នៅទី​ចំណត់​ពិសា​ទឹក​ដូង​​ត្រជាក់​ និង​គយ​គន់​មើល​ទេសភាព​ទូទៅ​​នៃ​ព្រែក​ទន្លេ​ ពោរពេញទៅ​ដោយ​ដើម​​ចាក​​បៃតង​។ អារម្មណ៍​សុខ​សាន្ត​​ស្រស់​​ស្រាយ​នេះ ធ្វើ​ឲ្យ​ទឹក​ចិត្តភ្ញៀវទេសចរណ៍​មិន​ចង់​ឃ្លាត​ឆ្ងាយ​ តែង​មាន​​កូន​ចិត្ត​មួយ​រំពឹ​ង​សន្យា​នឹង​​​វិល​ត្រឡប់​​មក​ភូមិ​​ចាក​​កឹម​ថាញ ​(Cam Thanh)​ ពេល​មាន​ឱកាស​ទៅ​​ក្រុងបុរាណ​ហូយ​អាន​ (Hoi An)៕​
 

អត្ថបទនិង​រូបថត៖ តឹត​សើន​ កុង​ដាត​

អាងទឹកហាងដូវ (Hang Dau)៖ ស្ថាបត្យកម្មបុរាណនៅកណ្តាលរដ្ឋធានី

អាងទឹកហាងដូវ (Hang Dau)៖ ស្ថាបត្យកម្មបុរាណនៅកណ្តាលរដ្ឋធានី

មានអាយុកាល​ជិត​១៣០ឆ្នាំ ​អាងទឹក​ហាងដូវ​ (Hang Dau) បាន​ចាត់ទុក​ជា​កេរដំណែល​ស្ថាបត្យកម្ម​បុរាណមួយ​នៅ​ហាណូយ​។

Top