ព័ត៌មាន
ផ្នែកឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម បូកសរុបរយៈពេល១០ឆ្នាំនៃចលនា “ប្រជាជនវៀតណាមផ្តល់អាទិភាពប្រើប្រាស់ទំនិញវៀតណាម”
នាយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម បានបើកការតាំងពិព័រណ៍ ដើម្បីបូកសរុបនូវសមិទ្ធិ ១០ឆ្នាំ ទទួលបានពីចលនា “ប្រជាជនវៀតណាមផ្តល់អាទិភាពប្រើប្រាស់ទំនិញ វៀតណាម” និងសន្និសីទបូកសរុប រយៈពេល១០ឆ្នាំ នៃការអនុវត្តចលនា “ប្រជាជនវៀតណាម ផ្តល់អាទិភាព ប្រើប្រាស់ទំនិញវៀតណាម” ផ្នែកឧស្សាហកម្មនិងពាណិជ្ជកម្មផងដែរ។
ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម បានអនុវត្តនូវវិធានការជាច្រើន ដើម្បីជំរុញការអនុវត្តយុទ្ធនាការ “ប្រជាជនវៀតណាមផ្តល់អាទិភាពប្រើប្រាស់ទំនិញវៀតណាម” តាមរយៈសកម្មភាពជាច្រើនក្នុងវិស័យដូចជាការកសាង គោលនយោបាយជួយឧបត្ថម្ភផលិតកម្ម។ ជាពិសេស ការពារអតិថិជនដោយមិនផ្ទុយនឹងបទប្បញ្ញត្តិរបស់អង្គការពាណិជ្ជកម្មពិភពលោក។
នៅឯសន្និសីទបូកសរុបរយៈពេល១០ឆ្នាំនៃការអនុវត្តចលនា “ប្រជាជនវៀតណាម ផ្តល់អាទិភាពប្រើប្រាស់ទំនិញវៀតណាម” នោះ ផ្នែកឧស្សាហកម្មនិងពាណិជ្ជកម្ម បានធ្វើការបូកសរុប សកម្មភាពរយៈពេល១០ឆ្នាំ នៃការអនុវត្តក៏ដូចជាដាក់ចេញសំណើរសម្រាប់ពេលវេលាខាងមុខ។ លោកស្រី Le Viet Nga អនុប្រធាននាយកដ្ឋានទីផ្សារក្នុងស្រុកនៃក្រសួងឧស្សាកម្មនិងពាណិជ្ជកម្មវៀតណាម បានឲ្យដឹងថា៖
“តាមរយៈព្រឹត្តិការណ៍នេះ យើងខ្ញុំបានប្រមូលនូវបទពិសោធន៍និងរូបសណ្ឋានល្អបំផុត របស់ផ្នែកឧស្សាហកម្មនិងពាណិជ្ជកម្ម ក្នុងដំណើរការអនុវត្តចលនា ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងបង្កើតការងារធ្វើ។ យើងនឹងស្វែងរកនូវដំណោះស្រាយថ្មីៗ បន្ថែមទៀត ខណៈពេលដែលវៀតណាមចូលរួមយ៉ាងជ្រៅក្នុងសេដ្ឋកិច្ចពិភពលោក។ យើងមានដំណោះស្រាយថ្មីសម្រាប់ផលិតផលវៀតណាមអាចទាក់ទាញអតិថិជនវៀត ណាមច្រើនបំផុត”៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម