ព័ត៌មាន

ផ្នែកឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម បូកសរុបរយៈពេល១០ឆ្នាំនៃចលនា “ប្រជាជនវៀតណាមផ្តល់អាទិភាពប្រើប្រាស់ទំនិញវៀតណាម”

 នាយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម បានបើកការតាំងពិព័រណ៍ ដើ​ម្បី​បូក​សរុបនូវសមិទ្ធិ ១០ឆ្នាំ ទទួលបានពីចលនា “ប្រជាជនវៀតណាមផ្តល់អាទិភាពប្រើប្រាស់ទំនិញ វៀតណាម”​ និងសន្និសីទបូកសរុប រយៈពេល១០ឆ្នាំ នៃការអនុវត្តចលនា “ប្រជាជនវៀតណាម ផ្តល់អាទិភាព ប្រើប្រាស់​ទំនិញ​វៀតណាម” ផ្នែកឧស្សាហកម្មនិងពាណិជ្ជក​ម្មផងដែរ។
 
ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ ក្រសួងឧស្សាហក​ម្មនិងពាណិជ្ជកម្ម បានអនុវត្តនូវវិធានការជាច្រើន ដើម្បីជំ​រុញកា​រ​អនុវត្តយុទ្ធនាការ “ប្រជាជនវៀត​ណាមផ្តល់អាទិភាពប្រើប្រាស់ទំនិញវៀតណាម” តាមរយៈ​សកម្ម​ភាព​ជាច្រើន​ក្នុងវិស័យដូចជាការកសាង គោលនយោបាយជួយឧបត្ថម្ភផលិតកម្ម។ ជាពិសេស ការពារ​អតិថិជន​ដោយ​មិន​ផ្ទុយនឹងបទប្បញ្ញត្តិរបស់អង្គការពាណិជ្ជកម្មពិភពលោក។
 
នៅឯ​សន្និសីទបូកសរុបរយៈពេល១០ឆ្នាំនៃការអនុវត្តចលនា “ប្រជាជនវៀតណាម ផ្តល់​អាទិភាព​ប្រើ​ប្រាស់​ទំនិញ​វៀត​ណាម​” នោះ ផ្នែកឧស្សាហកម្មនិងពាណិជ្ជកម្ម បានធ្វើការបូកសរុប សកម្មភាពរយៈពេល១០ឆ្នាំ នៃការ​អនុវត្ត​ក៏ដូ​ច​ជាដាក់ចេញសំណើរសម្រាប់ពេលវេលាខាងមុខ។ លោកស្រី Le Viet Nga អនុប្រធាន​នាយកដ្ឋាន​ទីផ្សារ​ក្នុង​ស្រុកនៃក្រសួងឧស្សាកម្មនិងពាណិជ្ជកម្មវៀតណាម បានឲ្យដឹងថា៖
 
“តាមរយៈ​ព្រឹត្តិការណ៍នេះ យើងខ្ញុំបានប្រមូលនូវបទពិសោធន៍និងរូបសណ្ឋានល្អបំផុត របស់​ផ្នែក​ឧស្សាហកម្ម​និង​ពាណិជ្ជកម្ម​ ក្នុងដំណើរការអនុវត្តចលនា ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងបង្កើតការងារធ្វើ។  យើង​នឹង​ស្វែង​រកនូវដំណោះស្រាយថ្មីៗ បន្ថែមទៀត ខណៈពេលដែល​វៀត​ណាម​ចូល​រួម​យ៉ាង​ជ្រៅក្នុ​ង​សេដ្ឋកិច្ច​ពិភពលោក​។ យើងមានដំណោះស្រាយថ្មីសម្រាប់ផលិតផលវៀតណាមអាចទាក់ទាញអតិថិជនវៀត ណាមច្រើនបំផុ​ត”៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 


top