• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

បទយកការណ៍ឯកទេស

ផ្នែកគយវៀតណាមជំរុញការកែទម្រង់យ៉ាងខ្លាំងក្លាដើម្បីធ្វើសមាហរណកម្ម

ដោយការកែទម្រង់មានលក្ខណៈទម្លុះភាពទល់ច្រកក្នុងការធ្វើសម្រួលបែបបទរដ្ឋបាលតាមទិសដៅទំនើប បើកចំហ តម្លាភាព…សមស្របនឹងបទដ្ឋានអន្តរជាតិ ផ្នែកគយវៀតណាមបានជួយសហគមន៍អាជីវកម្មក្នុងនិងក្រៅប្រទេសសន្សំពេលវេលានិងប្រាក់ចំណូល ដើម្បីរួមចំណែកលើកកម្ពស់សមត្ថភាពប្រកួតប្រជែងជាតិ ត្រៀមខ្លូនក្នុងការធ្វើសមាហរណកម្មនៅទីលានលេងល្បែងធំ ក្នុងនោះមានសហគមន៍សេដ្ឋកិច្ច ASEAN (AEC) នាចុងឆ្នាំ ២០១៥ នេះ

VNACCS/VCIS -  ជំហានទម្លុះភាពទល់ច្រករបស់គយអេឡិកត្រូនិច

បណ្តាឆ្នាំថ្មីៗ នេះ“គយអេឡិចត្រូនិច” បានចាប់ផ្តើមអនុវត្តន៍នៅប្រទេសវៀតណាមនិងបង្កើតចំណាប់អារម្មណ៍ល្អសំរាប់សមាគមន៍អាជីវកម្ម ដោយសារភាពឆាប់រហ័ស ងាយស្រួលនិងប្រសិទ្ធភាព។ ប៉ុន្តែការអនុវត្តន៍នេះគ្រាន់តែសាកល្បងបញ្ឈប់នៅអង្គភាពមួយចំនួន ដូច្នេះមិនបង្កើតការផ្លាស់ប្តូរយ៉ាងខ្លាំងក្លាក្នុងផ្នែកគយវៀតណាមទេ។

នាថ្មីៗនេះ ក្រោយការដឹកនាំយ៉ាងខ្លាំងក្លារបស់រដ្ឋាភិបាល ផ្នែកគយបានមានជំហានផ្លាស់ប្តូរយ៉ាងខ្លាំងក្លក្នុងការកែទម្រង់បែបបទរដ្ឋបាល ដើម្បីកែលំអបរិស្ថានធ្វើពាណិជ្ជកម្ម លើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់ប្រទេសជាតិ។ ការផ្លាស់ប្តូរនេះបានទទួលភាពជោគជ័យដែលមានលក្ខណៈទម្លុះភាពទល់ច្រកនៅដំណាក់កាលដំបូងក្នុងការអនុវត្តន៍យុទ្ធសាស្ត្រកែទម្រង់នូវការទំនើបនីយកម្មរបស់អគ្គនាយកដ្ឋានគយរហូតដល់ឆ្នាំ ២០២០ ត្រូវបានយល់ព្រមដោយលោកនាយករដ្ឋមន្ត្រីង្វៀនតឹនយុង។ ពិសេសគឺការអនុវត្តន៍ប្រព័ន្ធឆ្លងព្រំដែនយ៉ាងស្វ័យប្រវត្តិនិងប្រព័ន្ធគ្រប់គ្រងគយឆ្លាត (VNACCS/VCIS)  នៅនាយកដ្ឋានគយនិងសាខាគយ​លើ​ទូទាំងប្រទេសចំនួន ១០០ %។


បុគ្គលិកគយនៃក្រុមត្រួតពិនិត្យចំណតយន្តហោះ - សាខាគយនៃស្ថានីយ៍អ្នកដំណើរអាកាសយានដ្ឋានអន្តរជាតិណូយបាយ  T2 កំពុងត្រួតពិនិត្យការដឹកទំនិញពីយន្តហោះទៅដល់កំពង់ផែអាកាស


បន្ទប់គ្រប់គ្រងនៃសាខាគយនៅស្ថានីយ៍អ្នកដំណើរអាកាសយានដ្ឋានអន្តរជាតិណូយបាយ  T2 ត្រូវប្រដាប់ឧបករណ៍ទំនើបនិងជឿនលឿន

កម្មាភិបាលគយនៃការិយាល័យត្រួតពិនិត្យនិងប្រឆាំងការរត់ពន្ធនៃស្ថានីយ៍អ្នកដំណើរអាកាសយានដ្ឋាន
អន្តរជាតិណូយបាយ  T2 ពិនិត្យទំនិញដោយម៉ាស៊ីនឆ្លុះផ្ទាល់


កម្មាភិបាលគយនៃសាខាគយនៅស្ថានីយ៍អ្នកដំណើរអាកាសយានដ្ឋានអន្តរជាតិ  T2  ប្រើប្រាស់ឆ្កែជំនាញ ដើម្បីត្រួតពិនិត្យគ្រឿងញៀននៅបណ្តាឃ្លាំង

បងង្វៀនវ៉ាន់ង៉ុកធ្វើការក្នុងក្រុមត្រួតពិនិត្យតំបន់ចំណតយន្តហោះ  - សាខាគយនៅស្ថានីយ៍អ្នកដំណើរអាកាសយានដ្ឋានណូយបាយ  T2 ត្រួតពិនិត្យការដឹកជញ្ជូនទំនិញពីយន្តហោះចុះចំណតរថយន្ត

លោកង្វៀនម៉ាញទុង ប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាននិងស្ថិតិ (អគ្គនាយកដ្ឋានគយ)

"ប្រព័ន្ធ VNACCS/VCIS  បានជួយកាត់បន្ថយពេលវេលាអនុវត្តនៅដំណាក់កាលសំខាន់ៗ ទាំងឡាយ ដែលធ្វើបែបបទគយ ពិសេសគឺដំណាក់កាលបំពេញបែបបទនិងដោះស្រាយបែបបទនេះ.."

ការអនុវត្តន៍ VNACCS/VCIS គឺជាកម្លាំងដើម្បីផ្នែកគយជំរុញយ៉ាងខ្លាំងថែមទៀតនូវការអនុវត្តន៍បច្ចេកវិទ្យាក្នុងបណ្តាវិស័យ ដែលទាក់ទងដូចជា៖ បង់ព័ន្ធអេឡិចត្រូនិច (E - payment),  Manifest អេឡិចត្រូនិច (E - Manifest) វិក័យប័ត្រអេឡិចត្រូនិច (E - Invoice) លិខិតអនុញ្ញតិអេឡិចត្រូនិច (E- C/O và E – Permit)…

តាមលោកង្វៀនម៉ាញទុង ប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាននិងស្ថិតិ (អគ្គនាយកដ្ឋានគយ) ការអនុវត្តន៍ប្រព័ន្ធ VNACCS/VCIS បានកាត់បន្ថយពេលវេលាអនុវត្តន៍នៅដំណាក់កាលសំខាន់ៗ ក្នុងនោះមានដំណើរការបំពេញសលាកប័ត្រចេញ – ចូល និងដំណោះស្រាយសលាកប័ត្រនេះ។ នាសព្វថ្ងៃនេះ ពេលវេលាទទួល ដោះស្រាយនិងឆ្លើយតបព័ត៌មានក្នុងសលាកប័ត្រចេញ – ចូល ត្រឹមតែចំណាយពី ១ – ៣ វិនាទី។ ចំពោះទំនិញក្នុងបញ្ជីនាមទំនិញពណ៌បៃតង (ឥតពិនិត្យសំណុំរឿងក្រដាសនិងឥតពិនិត្យទំនិញ) ពេលវេលាឆ្លងដែនចំណាយពី ១ – ៣ វិនាទី។


ជាបន្តបន្ទាប់ ពេលវេលាអនុវត្តន៍បែបបទត្រួតពិនិត្យគយចំពោះទំនិញនាំចេញ – នាំចូលតែចំណាយពីរឬបីនាទីជំនួសការអូសបន្លាយពេលវេលាច្រើនម៉ោងដូចពេលមុន កាត់បន្ថាយគួរឲ្យកត់សម្គាល់ការស្ទះទំនិញនាំចេញ–នាំចូលនៅច្រកទ្វារព្រំដែនមួយចំនួន។ ក៏ដូចជាការបង់ពន្ធ អគ្គនាយកដ្ឋានគយបានសហការជាមួយធនាគារពាណិជ្ជកម្មចំនួន ១៧ និងតភ្ជាប់អ៊ីនធើណេត online ជាមួយធនាគារជាតិ ដើម្បីអនុវត្តន៍ការទូទាត់អេឡិចត្រូនិចតាមរយៈធនាគារ។

ក្នុងរយៈពេល ១៥ នាទី បន្ទាប់ពីអាជីវកម្មបង់លុយនៅធនាគារជាតិ ព័ត៌មានបង់លុយនឹងលេចចេញនៅច្រកព្រំដែនគយនិងបានទូទាត់ជាភ្លាម លុបបំបាត់ជំពាក់បំណុលពន្ធនិងអនុញ្ញាតិឲ្យទំនិញឆ្លងព្រំដែន។ គុណសម្បត្តិដ៏លេចធ្លោនៃប្រព័ន្ធ VNACCS/VCIS បានសហគមន៍អាជីវកម្មវាយតំលៃខ្ពស់ផង ពីព្រោះវាជំរុញការបង់ពន្ធយ៉ាងឆាប់រហ័ស តម្លាភាព កាត់បន្ថយស្ថានភាពបង្ខំការបង់ពន្ធមិនត្រឹមត្រូវ ក៏ដូចជាកាត់បន្ថយពេលវេលាទំនិញឆ្លងព្រំដែនរបស់អាជីវកម្ម។


ប្រការមួយទៀតក៏គួរឲ្យយកចិត្តទុកដាក់ នេះគឺជាការអនុវត្តន៍ប្រព័ន្ធ VNACCS/VCIS ក៏ជំរុញការចូលរួមរបស់បណ្តាក្រសួង ផ្នែកពាក់ព័ន្ធ ដើម្បីកាត់បន្ថយជាអតិបរមាពេលវេលាបំពេញបែបបទនាំចេញ – នាំចូលចំពោះអាជីវកម្ម បង្កើតកម្លាំងប្រកួតប្រជែងខ្លាំងសំរាប់អាជីវកម្មវៀតណាម ថែមទាំងនេះគឺជាកម្លាំងជំរុញដំណើរការ​កែ​ទម្រង់បែបបទរដ្ឋបាលរបស់ស្ថាប័នគ្រប់គ្រងរដ្ឋសំដៅបង្កើតរដ្ឋាភិបាលអេឡិចត្រូនិចមួយដែរ។


សាខាគយកំពង់ផែកាយឡឹន  – អង្គភាពដំបូងរបស់នាយកដ្ឋានគយខេត្តក្វាងនិញប្រើប្រាស់ប្រព័ន្ធ VNACCS/VCIS
ជាផ្លូវការ


ក្រុមត្រួតពិនិត្យចំណតរថយន្តនៃនាយកដ្ឋានគយកាយឡឹន – ខេត្តក្វាងនីញកំពុងត្រួតពិនិត្យបណ្តារថយន្តដែលនាំចូលនៅកំពង់ផែកាយឡឹន

ក្រុមត្រួតពិនិត្យចំណតនៃនាយកដ្ឋានកាយឡឹន – ខេត្តក្វាងនីញត្រួតពិនិត្យតួលេខរបស់ប្រភេទរថយន្តនិមួយៗដែលត្រូវបាននាំចូលក្នុងប្រទេសវៀតណាមនៅកំពង់ផែកាយឡឹន

បណ្តារថយន្តដឹកទំនិញមានចំណុះធំត្រូវបាននាំចូលក្នុងប្រទេសវៀតណាមនៅកំពង់ផែកាយឡឹន


តាមស្ថិតិរបស់នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាននិងស្ថិតិ (អគ្គនាយកដ្ឋានគយ) គិតដល់ថ្ងៃទី ៣១ ខែមិនា ឆ្នាំ២០១៥ មានអាជីវកម្មចូលរួមធ្វើបែបបទគយអេឡិចត្រូនិចចំនួន ៥៣.២០០ ដែលមានសលាកប័ត្រចេញ  – ចូល  ៦,១ លានសន្លឹក តំលៃពាណិជ្ជកម្មទទួលបាន ២៤៤ ពាន់លានដុល្លារអាមេរិក

ការអនុវត្តយ៉ាងជោគជ័យប្រព័ន្ធ VNACCS/VCIS ក្នុងរយៈពេលកន្លងទៅក៏ជួយផ្នែកគយមានមូលដ្ឋានជាក់ស្តែងនិងនិតិវិធីសេនាធិការឲ្យរដ្ឋសភាសុក្រិត​ច្បាប់​គយ​​ត្រូវបានកែប្រែ (មានសុពលភាពចាប់ពីថ្ងៃទី ០១ ខែមករា ឆ្នាំ២០១៥) តាមទិសដៅកសាងផ្នែកគយទំនើបសមស្របនឹងបទបញ្ញត្តិរួមក្នុងតំបន់និងអន្តរជាតិ


ដោយប្រព័ន្ធ VNACCS/VCIS គ្រោងរហូតដល់ចុងឆ្នាំ២០១៥                 នៅពេល
សហគមន៍សេដ្ឋកិច្ច ASEAN (AEC)  មានសកម្មភាពជាផ្លូវការ ព្រមទាំងពេលវេលាឆ្លងព្រំដែនរបស់ទំនិញនាំចូល – នាំចេញរបស់វៀតណាមនឹងទទួលកំរិតមធ្យមក្នុងចំណោម ៦ ប្រទេសល្អបំផុតក្នុងតំបន់ ASEAN (ASEAN-6 រួមមាន ៖ សឹង្ហបុរី ម៉ាឡេស៊ី ថៃ ហ្វីលីពីន ឥណ្ឌូនេស៊ី និងប្រុយណេ) ហើយរហូតដល់ឆ្នាំ ២០១៦ នឹងទទួលកំរិតមធ្យម ក្នុងចំណោមអាស៊ាន-៤ (រួមមាន៖ សឹង្ហបុរី ម៉ាឡេស៊ី ថៃ ហ្វីលីពីន) ចំណាយពេលវេលានាំចេញតិចជាង ១០ ថ្ងៃនិងចំណាយពេលវេលានាំចូលតិចជាង ១២ ថ្ងៃ។

ស្ថានភាពជាក់ស្តែងពីបណ្តាអង្គភាព

នៅតំបន់ត្រួតពិនិត្យទំនិញនិងធ្វើបែបបទឆ្លងព្រំដែនទាំងឡាយនៃបណ្តានាយកដ្ឋាននិងសាខាគយនៅអាកាសយានដ្ឋានអន្តរជាតិណូយបាយ (រដ្ឋធានីហាណូយ) នៅកំពង់ផែទឹកជ្រៅកាយឡឹន (ខេត្តក្វាងនិញ) នៅច្រកទ្វារព្រំដែនម៉ោងកាយ (ខេត្តក្វាងនិញ) នៅតំបន់ឧស្សាហកម្មអៀនផង (ខេត្តបាក់និញ) …ដែលយើងខ្ញុំមកទស្សនានៅពេលថ្មីៗ នេះ មិនឃើញទិដ្ឋភាពឥតសណ្តាប់ធ្នាប់នូវគំនរបញ្ជី ទិដ្ឋភាពរងចាំច្រើនកុះករ ជំនួសនោះគឺទិដ្ឋភាពស្ងៀមស្ងាត់ សណ្តាប់ធ្នាប់ នឹងបរិយាកាសធ្វើការជាជំនាញនិងទំនើប។ ចំណាប់អារម្មណ៍ល្អជាង នៅបណ្តាអង្គភាពនេះ ប្រព័ន្ធកុំព្យូទ័ររូមមានបណ្តាឧបករណ៍ឆ្លុះcontainer  cameraត្រួតពិនិត្យ  seal កំណត់ GPS…ដ៏ទំនើបៗត្រូវបានប្រដាប់យ៉ាងគ្រប់គ្រាន់ រួមចំណែកក្នុងការកាត់បន្ថយពេលវេលា​បំ​ពេញបែបបទគយសំរាប់បណ្តាអាជីវកម្ម។

ជាក់ស្តែង នៅស្ថានីយ៍អ្នកដំណើរ T2 - អាកាសយានដ្ឋានអន្តរជាតិ គឺជាស្ថានីយ៍អ្នកដំណើរអាកាសយានដ្ឋានទំនើបបំផុតនៅប្រទេសវៀតណាមទើបប្រើប្រាស់ប្រព័ន្ធ VNACCS/VCIS ប្រកបដោយប្រសិទ្ធភាព ដែលបង្ហាញ​យ៉ាងច្បាស់លាស់តាមជើងយន្តហោះ បរិមាណសលាកប័ត្រចេញ-ចូលក្នុងការងារឆ្លងព្រំដែននិងក្នុងការ​ងារប្រឆាំងការរត់ពន្ធ។


សាខាគយនៅច្រកទ្វារព្រំដែនម៉ោងកាយ (ខេត្តក្វាងនិញ) ដោះស្រាយយ៉ាងឆាប់រហ័សនិងងាយស្រួលបែបបទគយទាំងឡាយសំរាប់អាជីវកម្មតាមប្រព័ន្ធ VNACCS/VCIS

ប្រព័ន្ធម៉ាស៊ីនឆ្លុះដ៏ទំនើបត្រួតពិនិត្យការនាំចេញ -នាំចូលនៅច្រកទ្វារព្រំដែនម៉ោងកាយ (ខេត្តក្វាងនិញ)

គយនៅច្រកទ្វារព្រំដែនម៉ោងកាយត្រួតពិនិត្យទំនិញនាំចូលនៅវាលដីត្រួតពិនិត្យឆ្ងាយពីច្រកទ្វារព្រំដែនម៉ោងកាយប្រមាណ ១ គីឡូម៉ែត្រ

រហូតដល់បច្ចុប្បន្ននេះ អគ្គនាយកដ្ឋានគយត្រូវបានប្រដាប់ប្រព័ន្ធឆ្លុះ container ចំនួន ១១ មិន ទទួលថវិការនៅនឹងទីកន្លែងត្រួតពិនិត្យទំនិញទេ ហើយកន្លែងត្រួតពិនិត្យបានដាក់ នៅបណ្តា ទី​កន្លែងសំខាន់ៗ មានបរិមាណទំនិញជាច្រើនចំ​ណុះ​នាយកដ្ឋានគយចំនួន ៦​។ ក្នុងឆ្នាំ២០១៥ អគ្គនាយកដ្ឋានគយបានដាក់ឲ្យ​ប្រើប្រាស់បន្ថែមម៉ាស៊ីនឆ្លុះឥវ៉ាន់និងទំនិញចំនួន ៩៧ គ្រឿង ប្រព័ន្ធ camera ចំនួន ១៩ នៅ០៩សាខាខេត្ត ទីក្រុងនិងនៅពេលខាងមុខឆាប់ៗនេះនឹងប្រដាប់បន្ថែមម៉ាស៊ីនឆ្លុះ container ចំនួន ៥ គ្រឿង ថែមទៀត។

តាមលោកវូក្វឹកហ៊ុង ប្រធានសាខាគយនៃអាកាសយានដ្ឋានអន្តរជាតិណូយបាយ ក្រោយរយៈពេលតែ ៣ ខែដាក់ឲ្យដំណើរការជាផ្លូវការ ប្រព័ន្ធបន្ទប់ camera​ត្រួត​ពិនិត្យ ម៉ាស៊ីន និងឧបករណ៍ដ៏ទំនើបៗ សាខាគយនៅអាកាសយានដ្ឋានអន្តរជាតិ​ណូយបាយបានបំពេញបែបបទជើងយន្តហោះជាង ១១.០០០ ជើងរួមមានបរិមាណភ្ញៀវចំនួន ១,៦ លាននាក់។ ក្នុងនោះជើងយន្តហោះទៅក្រៅប្រទេសចំនួន ៦០០០ ជើង រួមមានអ្នកធ្វើដំណើរចំនួន ៩០០.០០០ នាក់និងឥវ៉ាន់ចំនួន ៧០០.០០០ កញ្ចប់ ព្រមទាំងធ្វើបែបបទចូលប្រទេសសំរាប់ជើងយន្តហោះចំនួន ៥០០ ជើងរួមមានអ្នកធ្វើដំណើរចំនួន ៧២៤.៣៤០ នាក់និងឥវ៉ាន់ចំនួន ៧២៤.៣៤០កញ្ចប់…

រីឯនៅសាខាគយកំពង់ផែនៅខេត្តក្វាងនិញ ក្នុងរយៈពេលជិត ១ ខែ អនុវត្តន៍មានអាជីវកម្មធ្វើបែបបទគយអេឡិចត្រូនិចលើប្រព័ន្ធ VNACCS/VCIS ចំនួន ៦០។ បរិមាណសលាកប័ត្រចេញ-ចូលគយអេឡិចត្រូនិចនៅទីនេះទទួលបាន​៤០៨/​៤០៨​ សន្លឹក (អត្រាសលាកប័ត្រចេញ-ចូលចុះបញ្ជីទំរង់ដូចគ្នា ទទួលបាន ១០០%) តំលៃពាណិជ្ជកម្មអនុវត្តបែបបទគយអេឡិចត្រូនិចទទួលបាន ១៣០.៩២៥.៧៤៤ ដុល្លារអាមេរិក (ទទួលបាន១០០%នៃតំលៃនាំចេញ-នាំចូលទំ​រង់​ដូចគ្នា)។ នាសព្វថ្ងៃនេះអាជីវកម្មបានប្រើប្រាស់ហត្ថលេខាជាលេខ ដើម្បីបំ​ពេញ​បែបបទគយអេឡិចត្រូនិច (ស្មើនឹង ៩១,៣%)… គុណសម្បត្តិនៃប្រព័ន្ធក៏បង្ហាញយ៉ាងច្បាស់លាស់នៅសាខាគយច្រកទ្វារព្រំដែនម៉ោងកាយ (ខេត្តក្វាង​និញ​)។

នៅទីនេះសាខាគយបានអនុវត្តចុះបញ្ជីសលាកប័ត្រចេញ-ចូល អេឡិចត្រូនិចចំនួន ១.៩០៧ និងតំលៃពាណិជ្ជកម្មអេឡិចត្រូនិចទទួលបាន ៧៥០ លានដុល្លារអាមេរិក។ បរិមាណសលាកប័ត្រ​ចេញ-ចូលអេឡិចត្រូនិចនាឆ្នាំ២០១៤អនុវត្តន៍ដោយសាខាគយម៉ោងកាយមានចំនួន ៥.៨២៥ឈុត និងមាន​តំលៃពាណិជ្ជកម្មទទួលបាន ៩៤១១ លានដុល្លារអាមេរិក (ទទួលបាន ១០០% នៃសរុបបែបបទនិង ១០០%​នៃតំលៃពាណិជ្ជកម្ម)បានដាក់ចេញ។

នៅក្រុមធ្វើបែបបទគយគ្រប់គ្រងបណ្តាតំបន់ឧស្សាហកម្មអៀនផង (ខេត្តបាក់និញ) ទីកន្លែងប្រមូលភាគច្រើន​បណ្តា “ក្រុមហ៊ុនធំ”បរទេស ការអនុវត្តន៍ប្រព័ន្ធ VNACCS/VCIS ក៏ទទួលបានលទ្ធផលល្អ។ លោក​ប៊ុយ​ង៉ុក​យុង អនុប្រធានសាខាគយខេត្តបាក់និញឲ្យដឹងថា ជាមធ្យមក្នុងមួយថ្ងៃក្រុមធ្វើបែបបទនៅទីនេះបានត្រួតនិង​ឆ្លងព្រំដែនសលាកប័ត្រចូល-ចេញរបស់បណ្តាអាជីវកម្មចំនួន ៥០០ សន្លឹក។ នៅថ្ងៃច្រើនបំផុត បរិមាណសលាកប័ត្រចូល - ចេញព្រំដែនឡើងដល់ ១.៥០០ សន្លឹក។ ឧទាហរណ៍ដូចជាតំបន់ឧស្សាហកម្មអៀនផង ទីកន្លែងប្រមូលបណ្តាវិនិយោគិនបរទេសធំៗ ប្រព័ន្ធ VNACCS/VCISបានអនុវត្តន៍យ៉ាងប្រសិទ្ធភាព ដំណាក់កាលជំនាញរបស់គយទាំងឡាយសុទ្ធតែកំណត់និងទំនើបមិនចេញនឹងគយនៅប្រទេសអាមេរិក អាល្លឺម៉ង់ និង​ជប៉ុនទេ។


គយនៃតំបន់ឧស្សហកម្មអៀនផង - ខេត្តបាក់និញត្រួតពិនិត្យទំនិញមុនពេលនាំចេញពីតំបន់ឧស្សាហកម្ម

កម្មាភិបាលគយអនុវត្តការបិទបោះត្រារថយន្តដឹកទំនិញ

ត្រួតពិនិត្យចុងក្រោយបណ្តារថយន្តដឹកទំនិញមុនពេលចេញពីតំបន់ឧស្សាហកម្ម
អនុវត្តន៍វិធានការឆ្លងព្រំដែនអេឡិចត្រូនិចនៅតំបន់ឧស្សាហកម្មអៀនផង  - ខេត្តបាក់និញ

វិធានការឆ្លងព្រំដែនអេឡិចត្រូនិចជួយអាជីវកម្មបំពេញបែបបទឆ្លងព្រំដែនប្រកបដោយងាយស្រួលជាង

យើងអាចនិយាយថា ការអនុវត្តន៍ប្រព័ន្ធ VNACCS/VCIS ប្រកបដោយជោគជ័យបានបង្កើតជំហានទម្លុះភាពទល់ច្រកក្នុងដំណើរការកែទម្រង់រដ្ឋភិបាលសំដៅទំនើបនីយកម្មផ្នែកគយវៀតណាមចំពោះមុខទ្វារសមាហរណកម្ម។ វាបានបើកចេញឳកាសជាច្រើនសំរាប់សហគមន៍អាជីវកម្មនិយាយដោយឡែកនិងខឿនសេដ្ឋកិច្ចវៀតណាមនិយាយរួម ជាពិសេសនៅពេលសហគមន៍សេដ្ឋកិច្ចនឹងបង្កើតនាឆាប់ៗនេះ នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៥ខាងមុខ៕


អត្ថបទ៖ ថាវវី រូបថត៖ តឹតសើន
 

nguyenhuonggiang

ស្វែងយល់នូវវប្បធម៌ជនជាតិ មឿង (Muong) នៅខេត្ត ហ័រប៊ិញ (Hoa Binh)

ស្វែងយល់នូវវប្បធម៌ជនជាតិ មឿង (Muong) នៅខេត្ត ហ័រប៊ិញ (Hoa Binh)

ចំងាយ​​ប្រហែល ៧០ គីឡូម៉ែត្រ តាមទិសនិរតីនៃទីក្រុងហាណូយ (Ha Noi) ខេត្ត ហ័រប៊ិញ (Hoa Binh) ត្រូវបានគេស្គាល់ជា "ទឹកដីនៃវីរៈកថា" ជាកន្លែងដែលមានជនជាតិ មឿង (Muong)...

Top