• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រព័ន្ធផ្សព្វផ្សាយអឺរ៉ុបយកចិត្តទុកដាក់ខ្លាំងចំពោះកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦

ប្រព័ន្ធផ្សព្វផ្សាយនៅអាល្លឺម៉ង់និងអូទ្រីស បានសម្តែងការចាប់អារម្មណ៍ចំពោះសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដែលបានដំណើរការកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ តាមប្រព័ន្ធវិដេអូក្រោមអធិបតីភាពរបស់វៀតណាម។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ប្រធានអាស៊ាន ២០២០ បានថ្លែងនៅក្នុងសន្និសីទសារព័ត៌ មាន អំពីកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ នារសៀលថ្ងៃទី ២៦ ខែមិថុនាឆ្នាំ ២០២០ ។



សារព័ត៌មាន Junge Welt របស់អាល្លឺម៉ង់ នៅថ្ងៃទី ២៧ ខែមិថុនា បានឲ្យដឹងថា បញ្ហាគន្លឹះក្នុងកិច្ចប្រជុំលើកនេះ គឺដើម្បីស្វែងរកដំណោះស្រាយសម្រាប់ស្តារសេដ្ឋកិច្ចឡើងវិញក្រោយជំងឺរាតត្បាត COVID-19 ក៏ដូចជាបង្កើនកិច្ចសហប្រតិបត្តិការជាមួយដៃគូ។ អញ្ជើញថ្លែងមតិក្នុងឱកាសបើកកិច្ចប្រជុំ នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc រំពឹងថា កិច្ចប្រជុំនេះនឹងជាឱកាសមួយ ដើម្បីបញ្ជាក់ឡើងវិញនូវសាមគ្គីភាព ឆន្ទៈនយោ បាយនិងការប្តេជ្ញាចិត្តរបស់បណ្តាប្រទេសសមាជិកអាស៊ានដើម្បីជំនះពុះពាររាល់ឧបសគ្គទាំង ឡាយ រឹងមាំបោះជំហានទៅមុខ។

ទន្ទឹមជាមួយគ្នានោះ អាស៊ានបានប្តេជ្ញាយ៉ាងមុតមាំចំពោះការធ្វើសេរីភាវូបនីយកម្មនិងសមាហរណកម្មសេដ្ឋកិច្ច ដោយខិតខំបំពេញនូវកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ក្នុងពេលឆាប់ៗនេះ។ កាសែត Junge Welt បានវាយតម្លៃថា ការដែលអាស៊ានបានរួមជាមួយចិន ជប៉ុន កូរ៉េខាងត្បូង អូស្រ្តាលីនិងនូវែលសេឡង់ អាចចុះកិច្ចព្រមព្រៀង RCEP នៅចុងឆ្នាំនេះ ដែលនឹងរួមចំណែកជួយអាស៊ានឱ្យជៀសផុតពីការលំបាកបណ្តាលពីជំងឺរាតត្បាតជាពុំខាន។

ជាមួយគ្នានេះ គេហទំព័រ Salzburger Nachrichten របស់អូទ្រីស មុននេះក៏បានរាយការណ៍អំពីការរៀបចំកិច្ចប្រជុំកំពូលអាស៊ានផងដែរ។ អត្ថបទបានដកស្រងនូវព័ត៌មានរបស់ក្រសួងការបរទេសវៀតណាម ដោយលើកឡើងនូវចំណុចសំខាន់ៗចំនួន ៣ នៃកិច្ចប្រជុំ រួមមាន
ការឆ្លើយតបនឹងជំងឺរាតត្បាត COVID-19; ភាពតានតឹងនៃភូមិសាស្ត្រនយោបាយនិងការប្រគល់សិទ្ធិអំណាចជូនចំពោះស្ត្រីផងដែរ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

អភិវឌ្ឍន៍តំបន់ដីសណ្តទន្លេក្រហម ប្រពៃណី តភ្ជាប់ របកគំហើញ បរិយាប័ន្ន គ្រប់ជ្រុងជ្រោយ និងនិរន្តរភាព

អភិវឌ្ឍន៍តំបន់ដីសណ្តទន្លេក្រហម “ប្រពៃណី តភ្ជាប់ របកគំហើញ បរិយាប័ន្ន គ្រប់ជ្រុងជ្រោយ និងនិរន្តរភាព”

នាព្រឹកថ្ងៃទី៩ ឧសភា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ប្រធានក្រុមប្រឹក្សាសម្របសម្រួលតំបន់ដីសណ្ដទន្លេក្រហម (ក្រុមប្រឹក្សា) បានអញ្ជើញជាអធិបតីសន្និសីទលើកទី៣ នៃក្រុមប្រឹក្សា ដើម្បីប្រកាសផែនការមេសម្រាប់តំបន់ ដីសណ្តទន្លេក្រហម ដំណាក់កាលឆ្នាំ ២០២១- ២០៣០ ចក្ខុវិស័យដល់ ២០៥០។

Top