• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រទេសនានាបង្កើនកម្រិតប្រកាសអាសន្នចំពោះការផ្ទុះជំងឺរលាកសួតបង្កដោយវីរុសកូរ៉ូណា

នាថ្ងៃទី ២៨ ខែមករា ចំពោះមុខការរីករាលដាលនៃជំងឺរលាកសួតដែលបណ្តាលមកពីវីរុសកូរ៉ូណាប្រភេទថ្មី នៅទីក្រុង Wuhan នោះ ប្រទេសចិននិងសហរដ្ឋអាមេរិកបានបង្កើនកម្រិតប្រកាសអាសន្នចំពោះដំណើរទេសចរណ៍​មក​កាន់ចិនដល់កម្រិតទីបី ជាកម្រិតខ្ពស់បំផុត ដោយណែនាំឱ្យប្រជាជនកាត់បន្ថយដំណើរទៅកាន់ចិន។

នៅខេត្ត Hubei (ចិន) ក្នុងរយៈពេលតែមួយថ្ងៃ បានកើនឡើងជិត ១៣០០ ករណីនៃជំងឺរលាកសួត ប្រភេទថ្មី បណ្តាលមកពីវីរុសកូរ៉ូណា

យោងតាមការព្រមាន ជំងឺរាតត្បាតនេះបង្កគ្រោះថ្នាក់ខ្លាំងណាស់ចំពោះភ្ញៀវទេសចរ ព្រោះបច្ចុប្បន្នមិនមានវិធានការបង្ការទប់ស្កាត់ការឆ្លងរីករាលដាលនៅឡើយ។ ការព្រមាននេះបានលើកឡើងថា ជំងឺរលាកសួតនៅ​ចិន​បានឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ហើយមនុស្សវ័យចំណាស់និងមានខុសភាពអន់ខ្សោយនឹងងាយរងគ្រោះថ្នាក់ជាងខណៈផ្ទុកជំងឺប្រភេទនេះ។

ក្រសួងការបរទេសសហរដ្ឋអាមេរិកបានស្នើសុំឱ្យអ្នកការទូតនៅទីក្រុង Wuhan ខេត្ត Hubei វិលត្រឡប់មកមាតុភូមិវិញ។ ក្រៅពីនេះ សហរដ្ឋអាមេរិកក៏បានយកយន្តហោះសម្រាប់ដឹកពលរដ្ឋរបស់ខ្លួនមកស្រុកវិញពីទីក្រុង​វូហាន នៅថ្ងៃទី ២៩ ខែមករាផងដែរ។ មន្ត្រីសុខាភិបាលអាមេរិកបានអោយដឹងថា មនុស្សប្រហែល ២៤០ នាក់នឹងឡើងយន្តហោះ។

ក៏ដូចទៅនឹងសហរដ្ឋអាមេរិកដែរ កាណាដានៅថ្ងៃទី ២៨ ខែមករា បានព្រមានដល់ពលរដ្ឋឱ្យចៀសវាងធ្វើដំណើរទៅខេត្ត Hubei ហើយតែងតែមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺរាតត្បាតនេះ។

ក្នុងពេលជាមួយគ្នានេះ មន្ទីរសុខាភិបាលរដ្ឋ Bayern នៃប្រទេសអាល្លឺម៉ង់ នៅយប់ថ្ងៃទី ២៧ ខែមករាបានបញ្ជាក់ពីករណីដំបូងនៅនៅភាគខាងត្បូងនៃប្រទេសអាល្លឺម៉ង់តែម្តង ដែលឆ្លងវីរុសកូរ៉ូណា។ អ្នកជំងឺជាបុរស មកពីទីក្រុង Starnberg នៃរដ្ឋ Bayern។ ឥឡូវនេះ បុរសម្នាក់នេះមានសុខភាពធម្មតាត្រូវបានត្រួតពិនិត្យដោយតាមរយៈវេជ្ជសាស្ត្រ និងត្រូវបានដាក់នៅដាច់ដោយឡែកពីគ្នាដើម្បីចៀសវាងការរីករាលដាល។

នៅប្រទេសជប៉ុនវិញ រដ្ឋាភិបាលបានសម្រេចចិត្តដាក់បញ្ចូលនូវជំងឺរលាកសួតបណ្តាលដោយវីរុសកូរ៉ូណា នៅក្នុងបញ្ជីជំងឺឆ្លងដែលមានគ្រោះថ្នាក់ជាពិសេស។ រីឯរដ្ឋាភិបាលចិន នាថ្ងៃទី ២៨ ខែមករាបានបញ្ជាក់ថា រហូតមកដល់ពេលនេះចំនួនអ្នកស្លាប់ដោយសារវីរុសកូរ៉ូណាមានរហូតដល់ ១០៦ នាក់ហើយ។ នៅតែមានករណីសង្ស័យចំនួន ៦៩៧៣ ករណីទៀត៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

អភិវឌ្ឍន៍តំបន់ដីសណ្តទន្លេក្រហម ប្រពៃណី តភ្ជាប់ របកគំហើញ បរិយាប័ន្ន គ្រប់ជ្រុងជ្រោយ និងនិរន្តរភាព

អភិវឌ្ឍន៍តំបន់ដីសណ្តទន្លេក្រហម “ប្រពៃណី តភ្ជាប់ របកគំហើញ បរិយាប័ន្ន គ្រប់ជ្រុងជ្រោយ និងនិរន្តរភាព”

នាព្រឹកថ្ងៃទី៩ ឧសភា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ប្រធានក្រុមប្រឹក្សាសម្របសម្រួលតំបន់ដីសណ្ដទន្លេក្រហម (ក្រុមប្រឹក្សា) បានអញ្ជើញជាអធិបតីសន្និសីទលើកទី៣ នៃក្រុមប្រឹក្សា ដើម្បីប្រកាសផែនការមេសម្រាប់តំបន់ ដីសណ្តទន្លេក្រហម ដំណាក់កាលឆ្នាំ ២០២១- ២០៣០ ចក្ខុវិស័យដល់ ២០៥០។

Top