• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ពាណិជ្ជសញ្ញាវៀតណាម

បន្លែជប៉ុន - វៀតណាមយក​ជំនះលើអ្នកប្រើប្រាស់

ផ្តើម​ចេញពី​គោល​បំណង​ផលិត​ជា​ផលិតផល​កសិកម្មស្អាត​ បងង្វៀន​ឌិញ​ធេប (Nguyen Dinh Thiep) និង​សហការី​មួយចំនួន​បាន​ប្តេជ្ញា​ចិត្ត​អនុវត្ត​ទម្រង់​រូបភាព​វប្បកម្ម​របស់​ភូមិ​ “មហស្ចារ្យ​” Kawakami ជប៉ុន​ ដំណាក់កាលដំបូង​សម្រេច​បាន​ជោគ​ជ័យ​និង​យក​ជំនះ​លើ​​​អ្នកប្រើប្រាស់នៅ​​ទី​ផ្សារ​វៀត​ណាម​។ 

បង ង្វៀន​ឌិញ​ធេប​ (Nguyen Dinh Thiep) នាយក​ក្រុមហ៊ុន​ភាគហ៊ុន​​បន្លែ​ ផ្លែ ​មើម​ (បន្លែ​ជប៉ុន​-វៀតណាម​) ឲ្យដឹងថា៖ “ក្រុម​ហ៊ុន​យើង​ខ្ញុំ​មាន​សមាជិក​មួយ​ចំនួន​បានទៅដល់​ភូមិ Kawakami ផ្ទាល់​ ​ ដើម្បី​សិក្សា​របៀប​​ធ្វើ​កសិកម្ម​ស្អាត​ ដូចនេះ​បាន​នាំយក​ទម្រង់​រូបភាព​ត្រឡប់​មក​ឃុំ​ត្រុង​ងៀ​ - Trung Nghia (ទីក្រុង​ហឹង​អៀន - Hung Yen)។ ក្នុង​នោះ​កសិករ​នៅ​ខាង​ប្រទេសជប៉ុន​​បានពីគ្រោះ​ឧបត្ថម្ភ​​បច្ចេកទេស​ កូន​ពូជ និង​ម៉ាស៊ីន​មួយ​ចំនួន​ សម្រាប់​យើង​ខ្ញុំ​ងាយ​ស្រួល​ក្នុង​បទដ្ឋាន​ផលិតកម្ម”។​
 
ចំណុច​លេច​ធ្លោ​​នៃ​ការ​ដាំដំណាំ​បន្លែ ​ក្នុង​កសិដ្ឋាន​បន្លែ​ជប៉ុន​-វៀតណាម​នៅ​ខេត្ត​​ហឹង​អៀន​ (Hung Yen)  ក្រៅ​ពី​ធ្វើដី​ធ្លីហ្មត់ចត់​​ ដាក់​ជីសរីរាង្គ​​មួយ​លើក​ កូន​ពូជធានា​គ្រប់​ស្តង់ដារ​ ទើប ​១០០%​ បន្លែ​ដាំ​នៅ​លើ​ថ្នាល​ សុទ្ធតែ​បាន​​គ្របដណ្តប់​ផ្ទាំង​​ប៉្លាសស្ទិក​ ដើម្បី​សំចៃ​ទឹក​ស្រោច​ស្រប់​ បង្កើន​សមត្ថភាព​ក្រេប​យក​ជីវ​ជាតិ​និង​រក្សា​សំណើម​ឲ្យ​បន្លែ​។​ “បច្ចេកវិទ្យា​ដាំ​បន្លែ​របស់​ជប៉ុន​ផ្សេង​ពី​​បទដ្ឋាន​​របស់​វៀតណាម​ នោះគឺ​ជនជាតិ​ជប៉ុន​ធ្វើ​ប្រព្រឹត្តិកម្ម​ដី​ធ្លី​មួយ​លើក​ ដាក់​ជីរ​មួយលើក​ ដូច្នេះ​​ក្នុង​បទដ្ឋាន​​ដាំ​​បន្លែ​ ការ​ធ្វើ​ដី​ធ្លី​មួយលើក​អាច​ដាំ​បាន​ពី​២ដល់​​៣រដូវ​” បងង្វៀន​ឌិញ​ធេប​ (Nguyen Dinh Thiep) សង្កត់​ធ្ងន់​។​

 



 កសិដ្ឋាន​បន្លែ​ជប៉ុន​-វៀតណាម​ ប្រើ​ប្រាស់​ជីរ​សរីរាង្គ​ពី​ប្រភព​វត្ថុធាតុ​សរីរាង្គ​ប្រពៃណី​ (​លាមក​សត្វ​ចិញ្ចឹម​) និង​ជីរ​គិមី​​
សម្រាប់​ធ្វើ​ឲ្យ​ស្លឹក​បន្លែមានភាព​​ល្អ​​ស្រួយ​ និង​សុវត្ថិភាព​ជូនអ្នកប្រើប្រាស់​


 គ្រាប់​ពូជ​បន្លែ​ប្រពៃណី​របស់​វៀតណាម​ បាន​បណ្តុះ​នៅ​កសិដ្ឋាន​បន្លែ​ជប៉ុន-វៀតណាម​​។

 ក្រោយ​ពេល​ធ្វើ​ដី​ ដាក់​គ្រាប់ពូជ​ រាយ​អង្កាម​ពីលើ​​ផ្ទៃមុខ​ថ្នាល​ មាន​ឥទ្ធិពល​ធ្វើ​ឲ្យ​ផ្ទៃមុខ​ដី​ផោះ​ល្អ​ មិន​ហាប់ បន្ទាប់ពី​​ស្រោចទឹក​រាល់តែ​លើក
​ឬ​ក្រោយពេល​​មេឃភ្លៀង​។​


 បន្លែ​ដាំ​នៅលើ​ថ្នាល ​បាន​គ្រប់​ដោយ​ផ្ទាំង​ប៉្លាស្ទិក ​តាម​ទម្រង់​រូបភាព​នៅ​ភូមិ​ Kawakami ដើម្បី​រក្សា​សំណើម​ជូន​បន្លែ​
បង្កើន​សមត្ថភាព​ក្រេប​យក​ជីវជាតិ​ កាត់បន្លយ​ដី​កខ្វក់ ​និង​ស្មៅ​ព្រៃ​ជូន​បន្លែ​។​


 ប្រព័ន្ធ​​ទឹក​ស្រោច​មកពី​ប្រភព​ទឹក​ស្អាត​នៅទីក្រុង​ហឹង​អៀន (Hung Yen) បាន​ដំណើរ​ការ​លំនឹង​និង​ស្រោច​ស្រប​ច្រើន​នៅពេល​ថ្ងៃ​ក្តៅ​​
ដើម្បី​មិនឲ្យ​​បន្លែត្រូវ​​ស្រពោន​។


 បច្ចុប្បន្ន ​ក្រុម​ហ៊ុន​មានដី​​ជាង​​២ហិកតា​​ ដាំ​​បន្លែ ផ្លែ​​ មើម​ ចំនួន​២២​ប្រភេទ​ គ្រប់​​ស្តង់ដារ​​គុណភាព​និង​ផ្តល់​បណ្ណ​ទទួល​ស្គាល់​ ។

ដាំ​ស្ពៃ​ខៀវ​​ក្នុង​ផ្ទះសំណាញ់​តាម​ស្តង់ដារ​ VietGAP របស់ក្រុម​ហ៊ុន​ភាពហ៊ុន​ជប៉ុន​-វៀតណាម ​អនុវត្ត​បច្ចេក​ទេស​ខ្ពស់​ ជួយ​បន្លែ​​នៅ​ដាច់​
ដោយ​ឡែក​ពី​សត្វល្អិត​បង្ក​ជំងឺ​ ឬ​ទប់ស្កាត់​ចំពោះ​​​អាកាសធាតុ​បម្រែ​បម្រួល​ខុស​ប្រក្រតី​។


 តំបន់​ដាំ​បន្លែ​របស់​ក្រុម​ហ៊ុន​បន្លែ​ជប៉ុន​-វៀតណាម​ ធានា​បាន​លក្ខណៈ​វិនិច្ឆ័យ​​ទាំង​ប្រាំ​តាម​ស្តង់ដារ​កសិកម្ម​ជប៉ុន​៖ ពូជ​ស្អាត​ ទឹក​ស្អាត​
ដី​ស្អាត​ ដាក់​គ្រាប់ពូជ​ស្អាត​ ប្រមូល​ផល​ខ្ចប់​ស្អាត​។​


 បច្ចុប្បន្ន​ ផ្ទៃដី​២ហិកតា​ នៅ​ក្បែរ​ផ្ទៃដី​ប្រពល​វប្បកម្ម​ ប្រភេទបន្លែប្រពៃណី​របស់វៀតណាម​ ក្រុម​ហ៊ុន​ភាគហ៊ុន​បន្លែ​ជប៉ុន-​វៀតណាម​
នៅ​ប្តូរវេន​ដាំ​ប្រភេទបន្លែ​ដូចជា​៖ ស្ពៃ​សាឡាត​ ស្ពៃក្តោបបូគោ​​មាន​ប្រភពមក​​ពី​ជប៉ុន​។​


 បន្លែ​ស្ពៃខៀវ​ ស្ពៃចង្កឹះ...។ល។​ របស់​ក្រុម​ហ៊ុន​បាន​ប្រមូលផលនៅ​ពេល​រសៀល​ជ្រេទៅ​ ឬ​ពេល​មិន​ទាន់​មាន​ពន្លឺព្រះអាទិត្យរះឡើង​
ទើប​ធានា​បាន​កម្រិត​ស្រស់​​ឆ្ងាញ់​ក្នុង​បទដ្ឋានរក្សា​ ​និង​ចែក​ចាយ​ទៅ​ដល់​អ្នកប្រើប្រាស់​។​


 ផលិតផល​បន្លែ​របស់​ក្រុម​ហ៊ុន​បន្លែ​ជប៉ុន-​វៀតណាម​ បាន​ដាំ​ទាំង​ស្រុង​ដោយ​មិន​​ប្រើប្រាស់​ថ្នាំ​ការពារ​រុក្ខជាតិ​ កម្ចាត់​ដង្កូវ​ កម្ចាត់ស្មៅ​ព្រៃ​
និ​ង​ជី​រគិមី​ ដូចនេះយើង​អាច​ហូប​ភ្លាម​នៅ​នឹង​កន្លែង​។​


 អ្នក​ឯកទេស​ជប៉ុន​សង្កេត​ពិនិត្យ​​ ណែនាំ​ទម្រង់​រូបភាព​​វប្បកម្ម​ បច្ចេទេសលេខ​​ ថែ​ទាំ​បន្លែ​ឲ្យ​វិស្វករ​ង្វៀន​ឌិញ​ធេប​ (Nguyen Dinh Thiep)
ត្រឹន​បាកឹន​ (Tran Ba Can) ក្នុង​កសិដ្ឋា​ន​របស់​ក្រុម​ហ៊ុន​ភាព​ហ៊ុន​បន្លែ​ ​ផ្លែ មើម ​​ជប៉ុន-​វៀតណាម​ រូបថត៖ ឯកសារ​

 ក្រុម​អ្នក​ឯកទេស​ជប៉ុន​សង្កេតពិនិត្យ​ទម្រង់​រូបភាព​ បទដ្ឋាន​វប្បកម្ម​​​បន្លែ​សាឡាត​ជប៉ុន​ ក្នុង​​កសិដ្ឋាន​របស់​ក្រុម​ហ៊ុន​ភាគ​ហ៊ុន​
បន្លែ​ផ្លែមើម​ជប៉ុន​-វៀតណាម​។​ រូបថត៖ ឯកសារ

​សព្វថ្ងៃ​ ប្រព័ន្ធ​ផ្ទះសំណាញ់​​ទូលាយ​២ហិកតា របស់​ក្រុម​ហ៊ុន​ភាគ​ហ៊ុន​​បន្លែ​ផ្លៃ​មើម​ជប៉ុន-វៀតណាម​ នៅ​តំបន់​ជនបទ​ទីញ​ឡិញ​ (Tinh Linh) ឃុំ​ត្រុង​ងៀ​ (Trung Nghia) (ទីក្រុង​ហឹង​អៀន - Hung Yen)​ ស្ថិត​នៅ​ឆ្ងាយ​ពី​តំបន់​​ឧស្សាហកម្ម​ តំបន់​ទីប្រជុំជន​​​ ដូច្នេះទើប​​ធានា​បាន​ប្រភព​​ទឹក​ស្រោច​ស្រប់ ​និង​បរិយាកាស​បរិសុទ្ធ​សម្រាប់​ផលិតផល​​ ធានា​បាន​លក្ខណៈ​វិនិច្ឆ័យ​​ស្អាត​ទាំង​៥​ តាម​ស្តង់ដា​កសិកម្ម​ជប៉ុន៖​​ ពូជស្អាត ទឹក​ស្អាត​ ដីស្អាត​ ដាំ​ស្អាត ប្រមូលផល​ខ្ចប់​ស្អាត។​
 
នៅ​ក្បែរ​ផ្ទៃដី​​ប្រពល​វប្បកម្ម​ដាំ​​ប្រភេទបន្លែប្រពៃណី​របស់​វៀតណាម​ ក្រុម​ហ៊ុន​​ភាគ​ហ៊ុន​បន្លែផ្លែ​មើម​ជប៉ុន​-វៀតណាម​​ នៅ​ប្តូរ​វេន​ដាំ​ប្រភេទ​បន្លែ​ដូចជា​៖ សាឡាត​​ សាឡាត​ពណ៌ស្វាយ​ ស្ពៃបូគោ ប៉េង​ប៉ោះ​ផ្លែ​តូច​...។ល។ មាន​ប្រភព​មកពីជប៉ុន​។​

ឆ្នាំ​២០១៦ ក្រុមហ៊ុន​ប្រមូល​ផល​បាន​រាប់រយ​តោន​បន្លែ​ផ្លែ​មើម​ ផ្គត់​ផ្គង់​ឲ្យ​ផ្សារទំនើប​ និង​ហាង​ស្បៀង​អាហារ​ស្អាត​នៅ​ខេត្ត​ហឹង​អៀន​ (Hung Yen) ហាណូយ​និង​តំបន់​ជិត​ខាង​ ទទួល​បាន​ប្រាក់​ចំណូល​ជាង​២ពាន់​លាន​ដុង​ ប្រាក់​កម្រៃ​៥០០​លានដុង​។ មធ្យម​១ហិកតា​ដាំ​បន្លែ​ផ្តល់បាន​ប្រាក់​​កម្រៃ​​២៥០​លានដុង​​ក្នុង​មួយ​ឆ្នាំ​។​​


ទោះបី​មិន​មាន​រូប​រាងពី​​ក្រៅ​​ជក់ចិត្ត​ មិន​ស្រស់​ប៉ុន្មាន​ តែ​ផលិតផល​បន្លែ​របស់​ក្រុមហ៊ុន​បាន​ដាំ​ទាំង​ស្រុង​ដោយ​មិន​ប្រើ​ថ្នាំ​ការពារ​រុក្ខជាតិ​ ថ្នាំ​កម្ចាត់​ដង្កូវ​​ ថ្នាំ​កម្ចាច់​ស្មៅព្រៃ​ ជីរគិមី​ ដូចនេះ​យើង​អាច​ហូបបាន​នៅ​នឹង​ទីកន្លែង​។​
 
បាន​ដាំ​តាម​បច្ចេកវិទ្យា​ជប៉ុន​-វៀតណាម ដូច្នេះ​​​ទើប​តម្លៃ​ខ្ពស់ជាង​តម្លៃ​ប្រពៃណី​នៅលើ​ទីផ្សារ​​ពី​១,៥ - ២​ដង​ ទន្ទឹម​នោះ​ផលិតផល​បន្លៃ​របស់​ក្រុម​ហ៊ុន​បន្លែផ្លែ​មើម​ជប៉ុន-វៀតណាម​ នៅ​បានទីផ្សារ​និង​អ្នកប្រើប្រាស់​ទទួល​ស្គាល់​។​ បន្ទាប់ពី​​ប្រមូលផល​ បន្លែបាន​ខ្ចប់​ បិទ​តែម​ប្រឆាំង​ទំនិញ​ខ្លែង​ក្លាយ​ និង​ផ្គត់​ផ្គង់​ចេញទៅ​ទីផ្សារ​តម្លែ​ចុះឡើង​ក្នុងចន្លោះ ​ពី​២០.០០០ដល់​២៥.០០០ដុង (ប្រហែល​១ដូល្លាអាមេរិក)​ ​ក្នុង​មួយ​គីឡូក្រាម​។​
 
សព្វថ្ងៃ​ ក្រុមហ៊ុន​បាន​ផលិត​បន្លែ​ផ្លែ​មើម​ចំនួន​២២​ប្រភេទ​ គ្រប់​​ស្តង់ដារ​​គុណភាព ​និង​បាន​ផ្តល់​បណ្ណ​ទទួល​ស្គាល់​ VietGAP។ ផលិតផល​បន្លែ​ផ្លែ​មើម​ជប៉ុន​​វៀតណាម​​បាន​ផលិត​តាម​រដូវ ​ទើប​បន្លែ​មាន​គុណភាព​ល្អ​ បាន​ភោជនីយដ្ឋាន​​ ផ្សារទំនើប​ចុះកិច្ច​សន្យា​​ប្រមូល​ទិញ​ផលិតផល​​ទាំង​អស់​​” បង​ង្វៀន​ឌិញ​ដេប (Nguyen Dinh Thiep) ​ឲ្យ​ដឹងបន្ថែម​៕

 

 

 បន្លែមក​ពី​កសិដ្ឋាន​​ នឹង​បាន​ប្រមូល​ផល​យកទៅ​ច្នៃដំបូង​ ខ្ចប់បន្លែ​ ហើយ​​នាំ​ទៅរក្សា​ទុក​នៅ​​ឃ្លាំង​ក្លាស់សេ​ ដោយ​​សីតុណ្ហភាព​ទាប​​រហូត​
ដល់​ពេល​ចែក​ចាយ​​ទៅ​ដល់​អ្នក​ប្រើប្រាស់​នៅ​ថ្ងៃ​ស្អែក ដូច្នេះ​ជានិច្ច​តែង​​​រក្សា​បាន​កម្រិត​ស្រស់​ឆ្ងាញ់​របស់​ផលិតផល។​


 បន្លែ​មកពី​កសិដ្ឋាន​បានរក្សា​​ស្អាត​ ដូច្នេះ​តែង​ធានា​បាន​កម្រិត​ស្រស់​ឆ្ងាញ់​។​


 ផលិត​ផល​បន្លែ​ផ្លែ​មើម​របស់​ក្រុមហ៊ុន​ផលិត​គ្រប់​​គុណភាព​ បរិមាណ​ផល​លំនឹង ​​មាន​ទំនុក​ចិត្ត​ បាន​ភោជនីយដ្ឋាន​
ផ្សារទំនើប​ចុះកិច្ច​សន្យា​ប្រមូលទិញ​ផលិតផល​ទាំង​អស់​។​


 ប្អូន​ៗមតេយ្យ​សាលា​​​ឡីវ​យ៉ាយ​ (Lieu Giai) ( KIDS BY NATURE) ទស្សនា​ទម្រង់​រូបភាព​វប្បកម្ម​ និង​បទពិសោធន៍​ធ្វើ​កសិកម្ម​ស្អាត​
នៅក្នុង​​កសិដ្ឋាន​របស់​ក្រុមហ៊ុន​ភាគ​ហ៊ុន​បន្លែផ្លែ​មើម​ជប៉ុន​-វៀតណាម​ - ភូមិ​ទីញ​ឡិញ​ (
Tinh Linh) ឃុំ​ត្រុង​ងៀ (Trung Nghia)
ទីក្រុង​ហឹង​អៀន (Hung Yen)​។ រូបថត៖ ឯកសារ​។​

 អត្ថបទ៖ ធុក​ហៀន​ រូបថត៖ ខាញ់ឡុង​ និង​ឯកសារ​

ផលិតផលវេជ្ជសាស្រ្តបុរាណ FITO PHARMA ឈានដល់ថ្នាក់អន្តរជាតិ

ផលិតផលវេជ្ជសាស្រ្តបុរាណ FITO PHARMA ឈានដល់ថ្នាក់អន្តរជាតិ

ជាមួយ​នឹង​មហិច្ឆតា​​ និងចក្ខុវិស័យ​ក្លាយ​ជា​ពាណិជ្ជសញ្ញា​ផលិតផល ​ដែលមាន​ប្រភព​ពី​រុក្ខ​ឱសថ ឈានមុខនៅវៀតណាម​ និងស្មើ​លំដាប់​អន្តរជាតិ​ ផ្តើមពី​សហគ្រាស​គ្រួសារ​​មួយ​ ដែល​បានបង្កើត​នៅ​ឆ្នាំ​១៩៩៩ ពឹង​ផ្អែក​លើ​គ្រឹះស្ថាន​ និងភាពប្រៀប​របស់វៀតណាម​ខាង​វិស័យ​វេជ្ជឱសថ​សាស្រ្ត​បុរាណ​ បន្ទាប់ពី​ពីរ​ទសវត្សរ៍​អភិវឌ្ឍ ក្រុមហ៊ុន​ទទួល​ខុសត្រូវ​មានកម្រិត​ផលិតផល​ឱសថ​ FITO PHARMA បានក្លាយ​ជា​ក្រុមហ៊ុន​មួយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ឱសថ​​មាន​កិត្យានុភាព​ឈានមុខ​នៅ​វៀតណាម​ ដែល​មាន​ផលិតផល​នាំចេញ​ទៅកាន់ប្រទេស​ជាច្រើន​លើពិភពលោក​។​

Top