អគ្គសនីថាមពលខ្យល់តឹនធ្វឹន (Tan Thuan)

អគ្គសនីថាមពលខ្យល់តឹនធ្វឹន (Tan Thuan)

 
នៅលំហសមុទ្រ​ឃុំ​តឹន​ធ្វឹន​ (Tan Thuan) ស្រុក​ដឹម​យ៉ើយ​ (Dam Doi) មាន​បណ្តុះ tuabin យក្ស ជា​​របស់​​រោងចក្រ​អគ្គសនី​ថាមពល​ខ្យល់តឹន​ធ្វឹន​ (Tan Thuan) ​សម្រាប់​បំពេញ​បន្ថែមលើ​ប្រព័ន្ធ​អគ្គិសនី​ជាតិ​ប្រហែល​២២៥​លាន​ ​kWh​ ​ក្នុង​មួយ​ឆ្នាំ និង​ជា​អាសយដ្ឋាន​ទេសចរណ៍​ដ៏ប្រពៃ​ ពេល​ធ្វើ​ដំណើរមកដល់​​ដែន​ដី​ខេត្ត​កាម៉ៅ​។​
វាល​អគ្គិសនី​ថាមពល​ខ្យល់​តឹន​ធ្វឹន​ (Tan Thuan)។ រូបថត៖ ឡេមិញ/​កាសែតរូបភាព​វៀតណាម​

រោង​ចក្រ​អគ្គិសនី​ថាមពល​ខ្យល់​តឹន​ធ្វឹន​ (Tan Thuan) មាន​កម្លាំង​ផលិត​៧៥ MW រួម​មាន​បង្គោល​ចំនួន​១៨ សាងសង់​ដោយ​ក្រុមហ៊ុន​ភាគ​ហ៊ុន​វិនិយោគ​ថាមពល​បង្កើត​ឡើង​​វិញ​​ខេត្ត​កាម៉ៅ​ (CMC) ជាក្រុមហ៊ុន​ម្ចាស់​វិនិយោគ​។ នេះ​ជា​រោងចក្រ​អគ្គិសនី​ថាមពល​ខ្យល់​ ជិ​តច្រាំង​ដំបូង​នៅ​ខេត្ត​កាម៉ៅ។

រោងចក្រ​ផ្តើម​សាងសង់​នៅ​ឆ្នាំ​២០១៩ ដោយមាន​ផ្នែក​លម្អិត​ស្មុគស្មាញ​ខ្ពស់​ជាច្រើន​ បាន​ដំណើរការ​សាងសង់​នៅលើ​រូបសណ្ឋានដី​ផ្សេងៗ​។ ក្នុងនោះ​ បង្គោល​អគ្គិសនី​ថាមពល​​ខ្យល់​ចំនួន​១៨ បាន​ស្ថិតនៅ​ឆ្ងាយ​ច្រាំង​សមុទ្រ​ទាំង​ស្រុង​ បង្គោល​នៅ​ឆ្ងាយ​បំផុត​ មានចម្ងាយរហូតដល់​​៥,៣គីឡូម៉ែត្រ​ ខ្សែកាប់​២២kVចម្រុះរួមមាន​៥ខ្សែកាប់​នៅ​ក្រោម​ដី​តភ្ជាប់​នឹង​បង្គោល tuabin ថាមពល​ខ្យល់​​ទាំង​១៨ ​អូស​ភ្ជាប់​នឹង​ស្ថានីយ៍​ប្តូរតង់ស្យុង​​។ ជាពិសេស​ស្ថានីយ៍​ប្តូរតង់ស្យុង​១១០kV ស្ថិតនៅ​មាត់ទន្លេ​​ ដែល​មាន​កម្រិត​សំណឹកដី​​ខ្ពស់​ ដោយ​អន្តរកម្ម​នៃ​ខ្សែទឹក​ ខ្សែកាប់​១១០kV ​មានប្រវែង​៦,២គីឡូម៉ែត្រ​ រត់កាត់​តំបន់​ដែលមាន​ព្រែក ប្រឡាយជា​​​ច្រើន​ ទាមទារ​ត្រូវមាន​ការ​គិត​គូរ​​ហ្មត់​ចត់​ សាងសង់​ត្រឹមត្រូវ​ ព្រមទាំង​មាន​ការ​សហការ​រវាងអ្នកម៉ៅការ​​និងអ្នកម៉ៅការ​​។​


នៅ​ឆ្នាំ២០២២ រោងចក្រ​ដាក់​ឱ្យ​ដំណើរការ​។ ចរន្តអគ្គិសនី​ស្ងាត់​ៗ​បំពាក់​ពាណិជ្ជសញ្ញា​​តឹន​ធ្វឹន​ (Tan Thuan) បាន​បំពេញ​បន្ថែម​លើ​​ប្រព័ន្ធ​អគ្គិសនីជាតិ​ប្រហែល​២២៥លានkWhក្នុងមួយឆ្នាំ ចូល​រួម​ធានា​សន្តិសុខ​ថាមពល​ ជំរុញ​សេដ្ឋកិច្ច​មូលដ្ឋាន​អភិឌ្ឍ​ បង្កើតការងារ​សម្រាប់​ពលករ​ និង ប្រភព​ចំណូល​ស្ថេរភាព​សម្រាប់​ថវិកាខេត្ត​កាម៉ៅ​ ប្រហែល​៤៥ពាន់លាន​ដុង​ក្នុងមួយ​ឆ្នាំ​។​

ខេត្ត​កាម៉ៅ​ មាន​ឆ្នេរសមុទ្រ​ប្រវែង​២៥០​គីឡូម៉ែត្រ ​កំពុង​រង​ការ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដោយ​សារ​ស្ថានភាព​បាក់ច្រាំង​សមុទ្រ​។​ ការ​អភិវឌ្ឍ​ថាមពល​បង្កើតឡើង​វិញ​ នៅ​តំបន់​សមុទ្រ ​កំពុង​បើក​ឱកាស​ជួយឱ្យ​​ខេត្ត​កាម៉ៅ​រក្សា​បានដី​។ ជាមួយ​​គោល​បំណង​វិនិយោគ​អភិវឌ្ឍ​​អនាគត​បៃតង​ចីរភាព​ រោងចក្រ​អគ្គិសនី​ថាមពល​ខ្យល់​តឹន​ធ្វឹន​ (Tan Thuan) បានអះអាង​ ​បញ្ជាក់​សមត្ថភាព ​និង​បទពិសោធន៍​របស់ CMC​ ក្នុងវិស័យ​ថាមពល​បង្កើតឡើងវិញ​ ជាមួយនឹង​គម្រោង​អគ្គិសនីថាមពល​ខ្យល់​ ចូល​រួម​អភិវឌ្ឍ​និង​ធ្វើឱ្យ​សម្បូរបែប​ប្រភព​ថាមពល​អគ្គិសនី​ជាតិ​៕​

 
ប្រព័ន្ធ​ខ្សែកាប់​អគ្គិសនី​ចេញពី​ tuabin ទៅកាន់​ស្ថានីយ៍​ប្តូរតង់ស្យុង​ រោង​ចក្រ​អគ្គិសនី​ថាមពល​ខ្យល់​តឹន​ធ្វឹន​ (Tan Thuan)។ រូបថត៖ ឡេមិញ​/កាសែតរូបភាពវៀតណាម​

  អត្ថបទ៖ ថុង​ហាយ រូបថត៖ ង្វៀនថាំង ហ្វាងហា ឡេមិញ ថុង​ហាយ​

ប្រែសម្រួល៖ រីកើង


Top