អគ្គសនីថាមពលខ្យល់តឹនធ្វឹន (Tan Thuan)
រោងចក្រអគ្គិសនីថាមពលខ្យល់តឹនធ្វឹន (Tan Thuan) មានកម្លាំងផលិត៧៥ MW រួមមានបង្គោលចំនួន១៨ សាងសង់ដោយក្រុមហ៊ុនភាគហ៊ុនវិនិយោគថាមពលបង្កើតឡើងវិញខេត្តកាម៉ៅ (CMC) ជាក្រុមហ៊ុនម្ចាស់វិនិយោគ។ នេះជារោងចក្រអគ្គិសនីថាមពលខ្យល់ ជិតច្រាំងដំបូងនៅខេត្តកាម៉ៅ។
រោងចក្រផ្តើមសាងសង់នៅឆ្នាំ២០១៩ ដោយមានផ្នែកលម្អិតស្មុគស្មាញខ្ពស់ជាច្រើន បានដំណើរការសាងសង់នៅលើរូបសណ្ឋានដីផ្សេងៗ។ ក្នុងនោះ បង្គោលអគ្គិសនីថាមពលខ្យល់ចំនួន១៨ បានស្ថិតនៅឆ្ងាយច្រាំងសមុទ្រទាំងស្រុង បង្គោលនៅឆ្ងាយបំផុត មានចម្ងាយរហូតដល់៥,៣គីឡូម៉ែត្រ ខ្សែកាប់២២kVចម្រុះរួមមាន៥ខ្សែកាប់នៅក្រោមដីតភ្ជាប់នឹងបង្គោល tuabin ថាមពលខ្យល់ទាំង១៨ អូសភ្ជាប់នឹងស្ថានីយ៍ប្តូរតង់ស្យុង។ ជាពិសេសស្ថានីយ៍ប្តូរតង់ស្យុង១១០kV ស្ថិតនៅមាត់ទន្លេ ដែលមានកម្រិតសំណឹកដីខ្ពស់ ដោយអន្តរកម្មនៃខ្សែទឹក ខ្សែកាប់១១០kV មានប្រវែង៦,២គីឡូម៉ែត្រ រត់កាត់តំបន់ដែលមានព្រែក ប្រឡាយជាច្រើន ទាមទារត្រូវមានការគិតគូរហ្មត់ចត់ សាងសង់ត្រឹមត្រូវ ព្រមទាំងមានការសហការរវាងអ្នកម៉ៅការនិងអ្នកម៉ៅការ។
នៅឆ្នាំ២០២២ រោងចក្រដាក់ឱ្យដំណើរការ។ ចរន្តអគ្គិសនីស្ងាត់ៗបំពាក់ពាណិជ្ជសញ្ញាតឹនធ្វឹន (Tan Thuan) បានបំពេញបន្ថែមលើប្រព័ន្ធអគ្គិសនីជាតិប្រហែល២២៥លានkWhក្នុងមួយឆ្នាំ ចូលរួមធានាសន្តិសុខថាមពល ជំរុញសេដ្ឋកិច្ចមូលដ្ឋានអភិឌ្ឍ បង្កើតការងារសម្រាប់ពលករ និង ប្រភពចំណូលស្ថេរភាពសម្រាប់ថវិកាខេត្តកាម៉ៅ ប្រហែល៤៥ពាន់លានដុងក្នុងមួយឆ្នាំ។
ខេត្តកាម៉ៅ មានឆ្នេរសមុទ្រប្រវែង២៥០គីឡូម៉ែត្រ កំពុងរងការប៉ះពាល់ធ្ងន់ធ្ងរដោយសារស្ថានភាពបាក់ច្រាំងសមុទ្រ។ ការអភិវឌ្ឍថាមពលបង្កើតឡើងវិញ នៅតំបន់សមុទ្រ កំពុងបើកឱកាសជួយឱ្យខេត្តកាម៉ៅរក្សាបានដី។ ជាមួយគោលបំណងវិនិយោគអភិវឌ្ឍអនាគតបៃតងចីរភាព រោងចក្រអគ្គិសនីថាមពលខ្យល់តឹនធ្វឹន (Tan Thuan) បានអះអាង បញ្ជាក់សមត្ថភាព និងបទពិសោធន៍របស់ CMC ក្នុងវិស័យថាមពលបង្កើតឡើងវិញ ជាមួយនឹងគម្រោងអគ្គិសនីថាមពលខ្យល់ ចូលរួមអភិវឌ្ឍនិងធ្វើឱ្យសម្បូរបែបប្រភពថាមពលអគ្គិសនីជាតិ៕
អត្ថបទ៖ ថុងហាយ រូបថត៖ ង្វៀនថាំង ហ្វាងហា ឡេមិញ ថុងហាយ
ប្រែសម្រួល៖ រីកើង