ផ្តើមចេញពីគោលបំណងផលិតជាផលិតផលកសិកម្មស្អាត បងង្វៀនឌិញធេប (Nguyen Dinh Thiep) និងសហការីមួយចំនួនបានប្តេជ្ញាចិត្តអនុវត្តទម្រង់រូបភាពវប្បកម្មរបស់ភូមិ “មហស្ចារ្យ” Kawakami ជប៉ុន ដំណាក់កាលដំបូងសម្រេចបានជោគជ័យនិងយកជំនះលើអ្នកប្រើប្រាស់នៅទីផ្សារវៀតណាម។
បង ង្វៀនឌិញធេប (Nguyen Dinh Thiep) នាយកក្រុមហ៊ុនភាគហ៊ុនបន្លែ ផ្លែ មើម (បន្លែជប៉ុន-វៀតណាម) ឲ្យដឹងថា៖ “ក្រុមហ៊ុនយើងខ្ញុំមានសមាជិកមួយចំនួនបានទៅដល់ភូមិ Kawakami ផ្ទាល់ ដើម្បីសិក្សារបៀបធ្វើកសិកម្មស្អាត ដូចនេះបាននាំយកទម្រង់រូបភាពត្រឡប់មកឃុំត្រុងងៀ - Trung Nghia (ទីក្រុងហឹងអៀន - Hung Yen)។ ក្នុងនោះកសិករនៅខាងប្រទេសជប៉ុនបានពីគ្រោះឧបត្ថម្ភបច្ចេកទេស កូនពូជ និងម៉ាស៊ីនមួយចំនួន សម្រាប់យើងខ្ញុំងាយស្រួលក្នុងបទដ្ឋានផលិតកម្ម”។
ចំណុចលេចធ្លោនៃការដាំដំណាំបន្លែ ក្នុងកសិដ្ឋានបន្លែជប៉ុន-វៀតណាមនៅខេត្តហឹងអៀន (Hung Yen) ក្រៅពីធ្វើដីធ្លីហ្មត់ចត់ ដាក់ជីសរីរាង្គមួយលើក កូនពូជធានាគ្រប់ស្តង់ដារ ទើប ១០០% បន្លែដាំនៅលើថ្នាល សុទ្ធតែបានគ្របដណ្តប់ផ្ទាំងប៉្លាសស្ទិក ដើម្បីសំចៃទឹកស្រោចស្រប់ បង្កើនសមត្ថភាពក្រេបយកជីវជាតិនិងរក្សាសំណើមឲ្យបន្លែ។ “បច្ចេកវិទ្យាដាំបន្លែរបស់ជប៉ុនផ្សេងពីបទដ្ឋានរបស់វៀតណាម នោះគឺជនជាតិជប៉ុនធ្វើប្រព្រឹត្តិកម្មដីធ្លីមួយលើក ដាក់ជីរមួយលើក ដូច្នេះក្នុងបទដ្ឋានដាំបន្លែ ការធ្វើដីធ្លីមួយលើកអាចដាំបានពី២ដល់៣រដូវ” បងង្វៀនឌិញធេប (Nguyen Dinh Thiep) សង្កត់ធ្ងន់។
បន្លែមកពីកសិដ្ឋាន នឹងបានប្រមូលផលយកទៅច្នៃដំបូង ខ្ចប់បន្លែ ហើយនាំទៅរក្សាទុកនៅឃ្លាំងក្លាស់សេ ដោយសីតុណ្ហភាពទាបរហូត
ដល់ពេលចែកចាយទៅដល់អ្នកប្រើប្រាស់នៅថ្ងៃស្អែក ដូច្នេះជានិច្ចតែងរក្សាបានកម្រិតស្រស់ឆ្ងាញ់របស់ផលិតផល។
បន្លែមកពីកសិដ្ឋានបានរក្សាស្អាត ដូច្នេះតែងធានាបានកម្រិតស្រស់ឆ្ងាញ់។
ផលិតផលបន្លែផ្លែមើមរបស់ក្រុមហ៊ុនផលិតគ្រប់គុណភាព បរិមាណផលលំនឹង មានទំនុកចិត្ត បានភោជនីយដ្ឋាន
ផ្សារទំនើបចុះកិច្ចសន្យាប្រមូលទិញផលិតផលទាំងអស់។
ប្អូនៗមតេយ្យសាលាឡីវយ៉ាយ (Lieu Giai) ( KIDS BY NATURE) ទស្សនាទម្រង់រូបភាពវប្បកម្ម និងបទពិសោធន៍ធ្វើកសិកម្មស្អាត
នៅក្នុងកសិដ្ឋានរបស់ក្រុមហ៊ុនភាគហ៊ុនបន្លែផ្លែមើមជប៉ុន-វៀតណាម - ភូមិទីញឡិញ (Tinh Linh) ឃុំត្រុងងៀ (Trung Nghia)
ទីក្រុងហឹងអៀន (Hung Yen)។ រូបថត៖ ឯកសារ។ |
អត្ថបទ៖ ធុកហៀន រូបថត៖ ខាញ់ឡុង និងឯកសារ