ដៀនក្វាង (Dien Quang) - ពាណិជ្ជសញ្ញាជាតិខាងវិស័យអគ្គិសនីវៀតណាម

ដៀនក្វាង (Dien Quang) - ពាណិជ្ជសញ្ញាជាតិខាងវិស័យអគ្គិសនីវៀតណាម


ដៀន​ក្វាង​ (Dien Quang) ជា​ពណិជ្ជសញ្ញា​ដែល​ទទួល​បាន​ពានរង្វាន់​ពាណិជ្ជសញ្ញា​ជាតិ​ ១៤​ឆ្នាំបន្តបន្ទាប់ រួម​នឹង​ពានរង្វាន់​ប្រជាប្រិយ​ភាព​ជាច្រើន​ ដែល​អ្នកប្រើប្រាស់​ និង សមាគម​ជ្រើសរើស​។ ដៀន​ក្វាង​ (Dien Quang) បច្ចុប្បន្ន​បាន​ក្លាយ​ជា​ដៃគូ​យុទ្ធសស្ត្រខាង​ដំណោះ​ស្រាយ​បំភ្លឺ​​វៃឆ្លាត​​គ្រប់​ជ្រុង​ជ្រោយ​ សម្រាប់​គម្រោង​​សំណង់​ធំៗ​​ក្នុង​ស្រុក​និង​ដំណោះ​ស្រាយ​​ទូទៅ​​សម្រាប់ទីប្រជុំជន​​វៃឆ្លាត​។​

ដៀន​ក្វាង​ (Dien Quang) អង្គភាព​តែមួយគត់​តំណាង​ឱ្យ​វិស័យ​បំភ្លឺ​​​វៀតណាម​ ទទួល​​បាន​កិត្តិនាម​​ពាណិជ្ជសញ្ញា​ជាតិ​ ជា​ច្រើន​ឆ្នាំ​បន្តបន្ទាប់​។ សមទ្ធិផល​​នេះ​ ដែល​ទទួល​បាន​ តាម​​សម្តី​របស់​គណៈ​កម្មការ​ដឹក​នាំ​​ក្រុមហ៊ុន​ គឺដោយ​​ដៀន​ក្វាង (Dien Quang) ​បាន​វិនិយោគ​ចូល​​ផលិតកម្ម​ គ្រប់គ្រង​​គុណភាព​ ឆ្លើយ​តប​តម្រូវការ​​កំហិត​ហ្មត់ចត់​ នៃ​ពាណិជ្ជសញ្ញា​ជាតិ​​វៀតណាម​។​

ទិដ្ឋភាព​មណ្ឌល​រោង​ចក្រ​របស់​ក្រុមហ៊ុន​ភាគហ៊ុន​ដៀន​ក្វាង (Dien Quang)​។ រូបថត៖ ឯកសារ​ដៀនក្វាង​

ជាក់ស្តែង​ ជាមួយ​កំហិត​គុណភាព​ ដៀនក្វាង​ (Dien Quang) បាន​អនុវត្ត​ រក្សា​ប្រព័ន្ធ​គ្រប់​គ្រង​គុណភាព​។ ប្រកាស​​អំពី​គុណភាព​ផលិតផល​ តាម​ការកំណត់​​របស់​​ច្បាប់​។ វិនិយោគ​រក្សា​​គុណភាព​​ផលិតផល​។ ដោយ​​កំហិត​ផ្លាស់​ប្តូរ​ច្នៃប្រតិដ្ឋ​ថ្មី​ ដៀន​ក្វាង (Dien Quang) ផ្តោតទៅលើគោលនយោបាយ​លើកទឹក​ចិត្ត​ផ្លាស់ប្តូរ​ថ្មី​ ច្នៃ​ប្រតិដ្ឋ​ ក៏ដូចជា​រៀបចំ​ការងារ​ស្រាវ​ជ្រាវ​ និង អភិវឌ្ឍ​ (R&D)។ កំហិត​សមត្ថភាព​នាំមុខ ​រួម​មាន​១៤ខ្លឹម​សារ​ដូចជា៖ ចក្ខុវិស័យ​សហគ្រាស​, តម្លៃស្នូលរបស់សហគ្រាស,​ ផែនការ​អភិវឌ្ឍ​ធនធាន​មនុស្ស​, ចក្ខុវិស័យ​​ពាណិជ្ជសញ្ញា, កំណត់ទីតាំង​ពាណិជ្ជសញ្ញា​,​ការ​ពារ​​ពាណិជ្ជសញ្ញា។ល។​

បង្កើត​នៅ​ឆ្នាំ១៩៧៣ កាលដើម​ឡើយ​​ ដៀន​ក្វាង (Dien Quang) ​ជា​សហគ្រាស​ផលិត​​ឯកទេស​​ខាង​អំពូល​ភ្លើង​ និង ឧបករណ៍​អគ្គិសនី​។ ផ្តើម​ចេញ​ពី​និន្នាការ​អភិវឌ្ឍ​ទីក្រុង​វៃឆ្លាត​ ឬ​ទីប្រជុំ​ជន​វៃឆ្លាត​ នៅ​ប្រទេស​មួយ​​ចំនួន​ដូចជា​៖ កូរេខាងត្បូង​ ស្វីស​ អង់គ្លេស​ និង អេស្ប៉ាញ ដៀន​ក្វាង​ (Dien Quang) យល់ឃើញ​ថា​នេះ ​ជា​ឱកាស​សម្រាប់​បង្វែ​ខ្លួន​ ហើយ​ក៏​​ចាប់​ផ្តើម​វិនិយោគ​ចូល​ផលិតកម្ម​​ផលិតផល​វៃឆ្លាត។ ផលិតផល​របស់​ដៀនក្វាង (Dien Quang) ​មិនត្រឹមតែ​​ផ្តល់​ពន្លឺ​ នៅទាំង​មាន​សុវត្ថិភាព​ និង មាន​​ប្រណីត​ខ្ពស់​។​

នៅ​ឆ្នាំ​២០១៦ ដៀនក្វាង​ (Dien Quang) បង្វែ​អង្គភាព​ផលិត​កម្ម​​ផលិតផល​ប្រពៃណី ​ទៅ​ជាក្រុមហ៊ុន​​បច្ចេកវិទ្យា​។ រូបថត៖ ថុង​ហាយ​

ពឹ​ង​ផ្អែក​លើ​​ប្រៀបខ្លាំង​ជាគ្រឹះ​​ដែល​មានស្រាប់​ ដៀនក្វាង (Dien Quang) ​បាន​ប្រែខ្លួន​​ពី​​សហគ្រាស​​ផលិតកម្ម​ឯកទេស​​មួយ​ ទៅ​ស្រាវជ្រាវ ​និង ​អភិវឌ្ឍ​​ បង្វែ​​បង្កើត​ជា​សម្ពន្ធ​ក្រុមហ៊ុន​​បច្ចេកវិទ្យា​ ជាមួយ​​​ដំណោះស្រាយ​បំភ្លឺ​​​វៃឆ្លាត​ សម្រាប់​ទីក្រុង ​និង ​ទីប្រជុំ​ជន​។ ដៀនក្វាង (Dien Quang) ​មាន​ប្រៀប​​ខ្លាំង​ ពិសេស​ខាង​វិស័យ​​បំភ្លឺ​ និង បញ្ជា​វៃឆ្លាត​​។​

ចំណុច​​ខុសប្លែក​មកពី​ដៀន​ក្វាង (Dien Quang) ​គឺ​ជា​​សេវាកម្ម​ និង ​ដំណោះស្រាយ​បំភ្លឺ​​​សម្បូរ​បែប​ រស់​រវើក​ អាច​​បញ្ជា​ ដំឡើង ស្វ័យប្រវត្តិកម្ម​វៃឆ្លាត​ នាំមកភាព​ងាយស្រួល​ វៃឆ្លាត​ សុវត្ថិភាព និង​ប្រណីត ឆ្លើយ​តប​​នឹងតម្រូវការ​​អតិថិជន​ ជួយ​ប្រឹត​​សំចៃ​ថាមពល​ កាត់បន្ថយ​​ប្រាក់ចំណាយ សម្រាប់​សំណង់​​ដុត​បំភ្លឺ​ និង ប្រើប្រាស់​ប្រសិទ្ធភាព​​ធនធាន​។​

ដល់​ឆ្នាំ​២០១៩ ដៀន​ក្វាង (Dien Quang) ​ដាក់ឱ្យ​ដំណើរការ​រោង​ចក្រ​ដៀន​ក្វាង (Dien Quang)​បច្ចេកវិទ្យា​​ខ្ពស់ ​នៅ​ខណ្ឌ​៩។ រូបថត៖ ថុង​ហាយ​

បច្ចុប្បន្ន​ ដៀន​ក្វាង (Dien Quang) ​ជា​សហគ្រាស​មាន​ទ្រង់ទ្រាយ​​ផលិតកម្ម​ធំ​ ដោយ​មាន​រោង​ចក្រ​​ផលិត​កម្ម​ ក្នុងនោះ​មាន​រោង​ចក្រ​ចំនួន​៤ដាក់​នៅ​វៀតណាម​ និង រោង​ចក្រ​មួយ​​ដាក់​នៅ​ Venezuela សមត្ថភាព​​ផលិត​សម្រេច​ជិត ​២០០លាន​ផលិតផល ​ក្នុងមួយ​ឆ្នាំ​​។​

នៅ​ពេល​​វេលាខាងមុខ ដៀនក្វាង​ (Dien Quang) អភិវឌ្ឍ​ដំណោះស្រាយ​បច្ចេកវិទ្យា​​វៃឆ្លាត​ទំនើប​​ជាច្រើន​ ចូល​រួម​​ផ្លាស់ប្តូរ​គ្រប់ជ្រុង​ជ្រោយ​ បង្កើត​កម្លាំង​ចលករ​​កំណើន​សេដ្ឋកិច្ច​ សង្គម​​រឹង​មាំជាង​ នៅ​តាម​តំបន់​សេដ្ឋកិច្ច​សំខាន់ៗ​​របស់វៀតណាម​ ជាមួយ​​គោល​បំណង​​ អាច​បម្រួញ​គម្លាត​​អំពី​បច្ចេកវិទ្យា​ នឹងទីក្រុង​អភិវឌ្ឍ​ក្នុង​ស្រុក ​និង​ពិភពលោក​។​

ឧបករណ៍​បំភ្លឺមួយ​ចំនួន​ របស់ក្រុមហ៊ុន​ភាគហ៊ុន​ដៀនក្វាង​ (Dien Quang)។ រូបថត៖ ថុង​ហាយ​

ជាមួយ​បេសកកម្ម​ច្នៃប្រតិដ្ឋជា​​ផលិតផល​ សេវាកម្ម​ និង​ដំណោះស្រាយ​នាំ​មក​ភាព​ងាយស្រួល​ សុវត្ថិភាព​ ប្រណីត​ ចូលរួម​លើកកម្ពស់​គុណភាព​រស់នៅ​របស់​ប្រជាជន​ និង សង្គម​ ដៀន​ក្វាង (Dien Quang) ​តែង​សន្យា​នាំមកនូវ​ផលិតផល​ សេវាកម្ម និង​ដំណោះ​ស្រាយ​គុណភាព​ ធានា​ភាព​ប្រណីត​ខ្ពស់ ភាពងាយស្រួល តម្លៃសមរម្យ​ និង ជិតស្និទ្ធ​អ្នកប្រើប្រាស់​ ជួយ​ជីវភាព​រស់នៅ​បាន​ប្រសើរ​ជាង​។ ដៀន​ក្វាង (Dien Quang)​កំណត់ការ​កសាង​យុទ្ធសាស្រ្ត​ផលិតកម្ម​ ធ្វើ​អាជីវកម្ម​ ផ្សារភ្ជាប់នឹង​គោលបំណង​​អភិវឌ្ឍ​​ចីរភាព​ ចូលរួម​ផល​ប្រយោជន៍​រួម​​សម្រាប់ប្រទេសជាតិ​។​

ដៀន​ក្វាង​ (Dien Quang) ជា​ពាណិជ្ជសញ្ញា​ផ្សារភ្ជាប់នឹង​អ្នកប្រើប្រាស់​វៀតណាម​ ឆ្លងកាត់​សតវត្សរ៍​ជាច្រើន​។ រូបថត៖ ថុង​ហាយ​

ជាពាណិជ្ជសញ្ញា​ made in Viet Nam កើត​ក្រោម​វិស័យ​ឧស្សាហកម្ម​វៀតណាម​ ដៀន​ក្វាង (Dien Quang) ​តែង​មាន​មហិច្ឆតា​ធំ​ នោះ​គឺ​នាំ​ផលិតផល​ សេវាកម្ម​របស់​ខ្លួន​ចេញទៅ​ពិភពលោក​ ដើម្បី​​ចូល​រួម​កម្លាំងចំណែកមួយ​​ ​ក្នុង​​ការងារ​លើកកម្ពស់​ទំនិញ​វៀតណាម​៕​

ដៀន​ក្វាង​ (Dien Quang)មាន​ប្រៀប​ពិសេស​នៅ​វិស័យ​ពីរ​៖ រចនា​បំភ្លឺ​និងបញ្ជា​វៃឆ្លាត​។​ រូបថត៖ ថុង​ហាយ​

នៅ​ឆ្នាំ​២០១៦ ដៀន​ក្វាង​ (Dien Quang) បង្វែ​ពី​អង្គការ​ផលិត​កម្ម​ ផលិតផល​ប្រពៃណី​ ទៅ​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​។ ដល់​ឆ្នាំ​២០១៩ រោង​ចក្រ​ដៀន​ក្វាង (Dien Quang) ​បច្ចេកវិទ្យា​ខ្ពស់​របស់ក្រុមហ៊ុន​បាន​ដាក់ឱ្យ​ដំណើរការ​នៅ​ខណ្ឌ​៩ ទីក្រុងហូជីមិញ។ ឆ្នាំ​២០២០ ដៀន​ក្វាង (Dien Quang) ​ធ្វើបមាណិយកម្ម​​រចនា​សម្ពន្ធ​​វិស័យ​ទំនិញទាំង​៥ នាំចេញទីផ្សារ​រួម​មាន​៖ បំភ្លឺ​ ឧបករណ៍​អគ្គិសនី គ្រឿង​ប្រើប្រាស់ ថាមពល​ព្រះអាទិត្យ​ និង បញ្ជា​វៃឆ្លាត​។​

អត្ថបទ​៖ ថាវ​វី - រូបថត៖ ថុង​ហាយ​ និងឯកសារ​ដៀន​ក្វាង​

ប្រែសម្រួល៖ រីកើង​


Top