ជាពណិជ្ជសញ្ញាដែលទទួលបានពានរង្វាន់ពាណិជ្ជសញ្ញាជាតិ ១៤ឆ្នាំបន្ត
ដៀនក្វាង (Dien Quang) ជាពណិជ្ជសញ្ញាដែលទទួលបានពានរង្វាន់ពាណិជ្ជសញ្ញាជាតិ ១៤ឆ្នាំបន្តបន្ទាប់ រួមនឹងពានរង្វាន់ប្រជាប្រិយភាពជាច្រើន ដែលអ្នកប្រើប្រាស់ និង សមាគមជ្រើសរើស។ ដៀនក្វាង (Dien Quang) បច្ចុប្បន្នបានក្លាយជាដៃគូយុទ្ធសស្ត្រខាងដំណោះស្រាយបំភ្លឺវៃឆ្លាតគ្រប់ជ្រុងជ្រោយ សម្រាប់គម្រោងសំណង់ធំៗក្នុងស្រុកនិងដំណោះស្រាយទូទៅសម្រាប់ទីប្រជុំជនវៃឆ្លាត។
ដៀនក្វាង (Dien Quang) អង្គភាពតែមួយគត់តំណាងឱ្យវិស័យបំភ្លឺវៀតណាម ទទួលបានកិត្តិនាមពាណិជ្ជសញ្ញាជាតិ ជាច្រើនឆ្នាំបន្តបន្ទាប់។ សមទ្ធិផលនេះ ដែលទទួលបាន តាមសម្តីរបស់គណៈកម្មការដឹកនាំក្រុមហ៊ុន គឺដោយដៀនក្វាង (Dien Quang) បានវិនិយោគចូលផលិតកម្ម គ្រប់គ្រងគុណភាព ឆ្លើយតបតម្រូវការកំហិតហ្មត់ចត់ នៃពាណិជ្ជសញ្ញាជាតិវៀតណាម។
ទិដ្ឋភាពមណ្ឌលរោងចក្ររបស់ក្រុមហ៊ុនភាគហ៊ុនដៀនក្វាង (Dien Quang)។ រូបថត៖ ឯកសារដៀនក្វាង
ជាក់ស្តែង ជាមួយកំហិតគុណភាព ដៀនក្វាង (Dien Quang) បានអនុវត្ត រក្សាប្រព័ន្ធគ្រប់គ្រងគុណភាព។ ប្រកាសអំពីគុណភាពផលិតផល តាមការកំណត់របស់ច្បាប់។ វិនិយោគរក្សាគុណភាពផលិតផល។ ដោយកំហិតផ្លាស់ប្តូរច្នៃប្រតិដ្ឋថ្មី ដៀនក្វាង (Dien Quang) ផ្តោតទៅលើគោលនយោបាយលើកទឹកចិត្តផ្លាស់ប្តូរថ្មី ច្នៃប្រតិដ្ឋ ក៏ដូចជារៀបចំការងារស្រាវជ្រាវ និង អភិវឌ្ឍ (R&D)។ កំហិតសមត្ថភាពនាំមុខ រួមមាន១៤ខ្លឹមសារដូចជា៖ ចក្ខុវិស័យសហគ្រាស, តម្លៃស្នូលរបស់សហគ្រាស, ផែនការអភិវឌ្ឍធនធានមនុស្ស, ចក្ខុវិស័យពាណិជ្ជសញ្ញា, កំណត់ទីតាំងពាណិជ្ជសញ្ញា,ការពារពាណិជ្ជសញ្ញា។ល។
បង្កើតនៅឆ្នាំ១៩៧៣ កាលដើមឡើយ ដៀនក្វាង (Dien Quang) ជាសហគ្រាសផលិតឯកទេសខាងអំពូលភ្លើង និង ឧបករណ៍អគ្គិសនី។ ផ្តើមចេញពីនិន្នាការអភិវឌ្ឍទីក្រុងវៃឆ្លាត ឬទីប្រជុំជនវៃឆ្លាត នៅប្រទេសមួយចំនួនដូចជា៖ កូរេខាងត្បូង ស្វីស អង់គ្លេស និង អេស្ប៉ាញ ដៀនក្វាង (Dien Quang) យល់ឃើញថានេះ ជាឱកាសសម្រាប់បង្វែខ្លួន ហើយក៏ចាប់ផ្តើមវិនិយោគចូលផលិតកម្មផលិតផលវៃឆ្លាត។ ផលិតផលរបស់ដៀនក្វាង (Dien Quang) មិនត្រឹមតែផ្តល់ពន្លឺ នៅទាំងមានសុវត្ថិភាព និង មានប្រណីតខ្ពស់។
នៅឆ្នាំ២០១៦ ដៀនក្វាង (Dien Quang) បង្វែអង្គភាពផលិតកម្មផលិតផលប្រពៃណី ទៅជាក្រុមហ៊ុនបច្ចេកវិទ្យា។ រូបថត៖ ថុងហាយ
ពឹងផ្អែកលើប្រៀបខ្លាំងជាគ្រឹះដែលមានស្រាប់ ដៀនក្វាង (Dien Quang) បានប្រែខ្លួនពីសហគ្រាសផលិតកម្មឯកទេសមួយ ទៅស្រាវជ្រាវ និង អភិវឌ្ឍ បង្វែបង្កើតជាសម្ពន្ធក្រុមហ៊ុនបច្ចេកវិទ្យា ជាមួយដំណោះស្រាយបំភ្លឺវៃឆ្លាត សម្រាប់ទីក្រុង និង ទីប្រជុំជន។ ដៀនក្វាង (Dien Quang) មានប្រៀបខ្លាំង ពិសេសខាងវិស័យបំភ្លឺ និង បញ្ជាវៃឆ្លាត។
ចំណុចខុសប្លែកមកពីដៀនក្វាង (Dien Quang) គឺជាសេវាកម្ម និង ដំណោះស្រាយបំភ្លឺសម្បូរបែប រស់រវើក អាចបញ្ជា ដំឡើង ស្វ័យប្រវត្តិកម្មវៃឆ្លាត នាំមកភាពងាយស្រួល “វៃឆ្លាត សុវត្ថិភាព និងប្រណីត” ឆ្លើយតបនឹងតម្រូវការអតិថិជន ជួយប្រឹតសំចៃថាមពល កាត់បន្ថយប្រាក់ចំណាយ សម្រាប់សំណង់ដុតបំភ្លឺ និង ប្រើប្រាស់ប្រសិទ្ធភាពធនធាន។
ដល់ឆ្នាំ២០១៩ ដៀនក្វាង (Dien Quang) ដាក់ឱ្យដំណើរការរោងចក្រដៀនក្វាង (Dien Quang)បច្ចេកវិទ្យាខ្ពស់ នៅខណ្ឌ៩។ រូបថត៖ ថុងហាយ
បច្ចុប្បន្ន ដៀនក្វាង (Dien Quang) ជាសហគ្រាសមានទ្រង់ទ្រាយផលិតកម្មធំ ដោយមានរោងចក្រផលិតកម្ម ក្នុងនោះមានរោងចក្រចំនួន៤ដាក់នៅវៀតណាម និង រោងចក្រមួយដាក់នៅ Venezuela សមត្ថភាពផលិតសម្រេចជិត ២០០លានផលិតផល ក្នុងមួយឆ្នាំ។
នៅពេលវេលាខាងមុខ ដៀនក្វាង (Dien Quang) អភិវឌ្ឍដំណោះស្រាយបច្ចេកវិទ្យាវៃឆ្លាតទំនើបជាច្រើន ចូលរួមផ្លាស់ប្តូរគ្រប់ជ្រុងជ្រោយ បង្កើតកម្លាំងចលករកំណើនសេដ្ឋកិច្ច សង្គមរឹងមាំជាង នៅតាមតំបន់សេដ្ឋកិច្ចសំខាន់ៗរបស់វៀតណាម ជាមួយគោលបំណង អាចបម្រួញគម្លាតអំពីបច្ចេកវិទ្យា នឹងទីក្រុងអភិវឌ្ឍក្នុងស្រុក និងពិភពលោក។
ឧបករណ៍បំភ្លឺមួយចំនួន របស់ក្រុមហ៊ុនភាគហ៊ុនដៀនក្វាង (Dien Quang)។ រូបថត៖ ថុងហាយ
ជាមួយបេសកកម្មច្នៃប្រតិដ្ឋជាផលិតផល សេវាកម្ម និងដំណោះស្រាយនាំមកភាពងាយស្រួល សុវត្ថិភាព ប្រណីត ចូលរួមលើកកម្ពស់គុណភាពរស់នៅរបស់ប្រជាជន និង សង្គម ដៀនក្វាង (Dien Quang) តែងសន្យានាំមកនូវផលិតផល សេវាកម្ម និងដំណោះស្រាយគុណភាព ធានាភាពប្រណីតខ្ពស់ ភាពងាយស្រួល តម្លៃសមរម្យ និង ជិតស្និទ្ធអ្នកប្រើប្រាស់ ជួយជីវភាពរស់នៅបានប្រសើរជាង។ ដៀនក្វាង (Dien Quang)កំណត់ការកសាងយុទ្ធសាស្រ្តផលិតកម្ម ធ្វើអាជីវកម្ម ផ្សារភ្ជាប់នឹងគោលបំណងអភិវឌ្ឍចីរភាព ចូលរួមផលប្រយោជន៍រួមសម្រាប់ប្រទេសជាតិ។
ដៀនក្វាង (Dien Quang) ជាពាណិជ្ជសញ្ញាផ្សារភ្ជាប់នឹងអ្នកប្រើប្រាស់វៀតណាម ឆ្លងកាត់សតវត្សរ៍ជាច្រើន។ រូបថត៖ ថុងហាយ
ជាពាណិជ្ជសញ្ញា “made in Viet Nam” កើតក្រោមវិស័យឧស្សាហកម្មវៀតណាម ដៀនក្វាង (Dien Quang) តែងមានមហិច្ឆតាធំ នោះគឺនាំផលិតផល សេវាកម្មរបស់ខ្លួនចេញទៅពិភពលោក ដើម្បីចូលរួមកម្លាំងចំណែកមួយ ក្នុងការងារលើកកម្ពស់ទំនិញវៀតណាម៕
ដៀនក្វាង (Dien Quang)មានប្រៀបពិសេសនៅវិស័យពីរ៖ រចនាបំភ្លឺនិងបញ្ជាវៃឆ្លាត។ រូបថត៖ ថុងហាយ
នៅឆ្នាំ២០១៦ ដៀនក្វាង (Dien Quang) បង្វែពីអង្គការផលិតកម្ម ផលិតផលប្រពៃណី ទៅជាក្រុមហ៊ុនបច្ចេកវិទ្យា។ ដល់ឆ្នាំ២០១៩ រោងចក្រដៀនក្វាង (Dien Quang) បច្ចេកវិទ្យាខ្ពស់របស់ក្រុមហ៊ុនបានដាក់ឱ្យដំណើរការនៅខណ្ឌ៩ ទីក្រុងហូជីមិញ។ ឆ្នាំ២០២០ ដៀនក្វាង (Dien Quang) ធ្វើបមាណិយកម្មរចនាសម្ពន្ធវិស័យទំនិញទាំង៥ នាំចេញទីផ្សាររួមមាន៖ បំភ្លឺ ឧបករណ៍អគ្គិសនី គ្រឿងប្រើប្រាស់ ថាមពលព្រះអាទិត្យ និង បញ្ជាវៃឆ្លាត។
អត្ថបទ៖ ថាវវី - រូបថត៖ ថុងហាយ និងឯកសារដៀនក្វាង
ប្រែសម្រួល៖ រីកើង