NAVICO - ក្រុមហ៊ុននាំចេញត្រីប្រាធំលំដាប់លេខ២ លើភពលោក

NAVICO - ក្រុមហ៊ុននាំចេញត្រីប្រាធំលំដាប់លេខ២ លើភពលោក

ទិដ្ឋភាព​ទាំងមូលនៃតំបន់​ចិញ្ចឹម​ត្រីប្រា​​របស់​ក្រុមហ៊ុន​ NAVICO នៅ​ឃុំ​មីថើយ​ (My Thoi) ស្រុក​ឡុង​ស្វៀន​ (Long Xuyen) ខេត្ត​អានយ៉ាង (An Giang)​។

NAVICO ជា​សហគ្រាស​មួយក្នុង​ចំណោម​សហគ្រាស​ជលផល​ មានខ្សែ​សង្វាក់​ផលិតបិទជិត​ តាំងពី​បង្កាត់​​​ពូជ​ ចិញ្ចឹម​ រហូត​ដល់​ការផលិត​ និង​កែច្នៃ​ ឆ្លើយ​​តប​តម្រូវការ​​ម៉ឹង​ម៉ាត​​ពី​​អ្នកនាំចូល​។ ផលិតផល​ត្រីប្រា​របស់ក្រុមហ៊ុន​​ NAVICO បាន​​នាំចេញ​ទៅ​កាន់ប្រទេស​ជាង​​១០០​ នៅតា​ម​ទីផ្សារ​ទ្វីប​​អាស៊ី ទ្វីប​អ៊ឺរ៉ុប​ ទ្វីប​​អាមេរិក ដូចជា​ប្រេស៊ីស​ ម៉ិក​ស៊ិក​ រុស្សី សហភាព​អ៊ឺរ៉ូប​ ចិន និង​អូស្រ្តាលី។ល។​

NAVICO បច្ចុប្បន្ន​ជា​សហគ្រាស​ផលិតកម្ម និងនាំចេញ​ត្រីប្រា​លំដាប់​លេខ​២ លើ​ពិភពលោក​ ដោយមាន​​តំបន់​ចិញ្ចឹម​ប្រពៃណី​ចំនួន​២៥០​ហិកតា​(ផ្គត់​ផ្គង់​ត្រី​​វត្ថុធាតុដើម​ឡើង​​ដល់​១២០.០០០តោន​ក្នុងមួយ​ឆ្នាំ​) តំបន់​​ចិញ្ចឹម​ត្រី​​បច្ចេកវិទ្យា​ខ្ពស់ ​ទើបនឹង​វិនិយោគកាលពី​ឆ្នាំ​២០១៨ ​ដែល​មានផ្ទៃដី​​ចំនួន​៦០០ហិកតា​ (ផ្គត់ផ្គង់​ត្រី​វត្ថុ​ធាតុ​ឡើង​​ដល់​​២៥០.០០០តោនក្នុងមួយ​ឆ្នាំ)។


ចំណី​ត្រី​៨០០.០០០តោន​ក្នុងមួយ​ឆ្នាំ​ បាន​ផលិត​តាមបទដ្ឋាន​បិទជិត​ ដើម្បី​បម្រើ​តម្រូវការ​នៃ​ក្រុមហ៊ុន​​ NAVICO។​ សំណាកត្រីប្រា​នៅ​តំបន់​ចិញ្ចឹម​មីថើយ​ (My Thoi) ស្រុក​ឡុង​ស្វៀន​ (Long Xuyen) ​របស់​ក្រុមហ៊ុន​ NAVICO។
សំណាកត្រីប្រា​នៅ​តំបន់​ចិញ្ចឹម​មីថើយ​ (My Thoi) ស្រុក​ឡុង​ស្វៀន​ (Long Xuyen) ​របស់​ក្រុមហ៊ុន​ NAVICO។

NAVICO បច្ចុប្បន្ន​កំពុង​ដំណើរការ​រោងចក្រ​កែច្នៃ​ជល​ផល​ចំនួន​០៤ រួមមាន​រោងចក្រ​បង្កក​ណាមវៀត (DL152) រោង​ចក្រ​បង្កក​​ប៉ាស៊ីហ្វីក (DL384) រោង​ចក្របង្កក​​មហាសមុទ្រ​ឥណ្ឌា​ (DL18) រោង​ចក្របង្កក​អាត្លងទិក ​(DL408) ដោយ​​មាន​កម្លាំង​ផលិតកែច្នៃ​​ជល​ផល​សរុប​ ​ឡើង​ដល់​១.២០០តោន​ក្នុង​មួយថ្ងៃ​ សម្រេចបានគ្រប់គ្រាន់​​​បណ្ដាការទទទួលស្គាលគុណភាព​ ISO, Global GAP, HACCP, IFS, BRC, GMP និង​ HALAL

NAVICO ក៏ជាម្ចាស់កម្មសិទ្ធិ​ត្រីមេពូជ​ចំនួន​២០.​០០០​ក្បាល​ មាន​សមត្ថភាព​បង្កើតកូនត្រី​​ចំនូន​​១៤​ពាន់លាន​ក្បាល​។ ជាមួយ​បច្ចេកវិទ្យា​ជ្រើសរើស​ហ្សែន​ មកពី​ប្រទេស​ន័រវេស​ សមត្ថភាព​ត្រី​រស់​ដែល​បង្កើត​ដោយ​ក្រុមហ៊ុន​កូនពូជ ​បាន​វាយតម្លៃមានភាព​លំនឹង​​​។ បច្ចុប្បន្ន​ ផ្ទៃដី​ប្រើប្រាស់​សម្រាប់​បង្កាត់ពូជ​របស់​ក្រុមហ៊ុន​ NAVICO មាន​​ផ្ទៃ​១៥០ហិកតា​ នៅ​តំបន់​ចិញ្ចឹម​បច្ចេកវិទ្យាខ្ពស់​ប៊ិញ​ភូ​ (Binh Phu) (ឃុំ​ប៊ិញ​ភូ - Binh Phu ស្រុក​ចូវភូ - Chau Phu ខេត្ត​អាន​យ៉ាង - An Giang)។ រោង​ចក្រ​ផលិត​ចំណី​ត្រី​ របស់ក្រុមហ៊ុន​មាន​ពលានុភាព​ឡើង​ដល់​៨០០.០០០តោន​ក្នុងមួយឆ្នាំ​ ផ្គត់​ផ្គង់​១០០%តម្រូវការ​នៃ​​តំបន់​ចិញ្ចឹមរបស់​ក្រុមហ៊ុន​ NAVICO

នៅ​ខែមេសា​ ឆ្នាំ​២០២៣ NAVICO  និង ក្រុមហ៊ុន Amicogen Inc (កូរេខាង​ត្បូង​) សម្ពោធឆ្លង​រោង​ចក្រ​ Aminavico នៅ​តំបន់​​ឧស្សាហកម្ម​ថូតណូត​​ (Thot Not) - ​ទីក្រុង​​កឹនធើ ដែល​​មានផ្ទៃដី​ជាង​៩.៦០០ម៉ែត្រ​ការេ​។ រោងចក្រ Aminavico ជារោង​ចក្រឧស្សាហកម្ម​បច្ចេកវិទ្យា​​​ជីវសាស្រ្ត​ស្វ័យប្រវត្តិ​ ខ្សែសង្វាក់​ផលិត Collagen ​ និង Gelatine ចេញពី​ស្បែក​ត្រី​ តាម​​បច្ចេកវិទ្យា​ប្រទេស​​កូរេខាងត្បូង​ បច្ចុប្បន្ន​​ជា​រោង​ចក្រ​មួយ​​នៃរោង​ចក្រទាំងពីររបស់ប្រទេស​​វៀតណាម​ ដែលផលិត​​បាន​ Collagen peptide​។ នេះ​ចាត់ទុក​ជា​​ព្រឹត្តិការណ៍​សំខាន់​មួយ គូសបញ្ជាក់​ការ​កែច្នៃ​គ្រឿង​បន្ទាប់បន្សំ​មក​ពី​ត្រី​ប្រា​ ក្លាយ​​ជា​ផលិតផល​នាំចេញ ដែល​​មានតម្លៃ​​រាប់​លាន​ដូល្លាអាមេរិក​ នៃសហគ្រាសវៀតណាម​។​ 


តាម​លោក​ យ័ន ​តើយ (Doan Toi) អគ្គនាយកក្រុមហ៊ុន​ NAVICO កាលពីឆ្នាំ​២០០០ ស្បែក​​ត្រី​ប្រា ​លក់បាន​ដោយ​តម្លៃ​​​​ត្រឹម៣០០០ដុង​ក្នុង​មួយ​គីឡូ​ក្រាមតែ​ប៉ុណ្ណោះ​​ តែឥឡូវ​ ពេលបាន​កែ​​ច្នៃ​ក្លាយ​ជា​ Collagen និង​​ Gelatine តម្លៃ​​ទំនិញ​ពេល​ទៅ​ដល់​ដៃ​អតិថិជន​របស់រោងចក្រ​ Amicogen ​ នៅ​ប្រទេសកូរេខាងត្បូង​ ​មាន​តម្លៃ​ជិត​​៣លាន​ដុង​ក្នុង​មួយ​​គីឡូក្រាម​។ សព្វថ្ងៃ​មាន​អតិថិជន​ចំនួន​១៥ ដែល​បាន​ចុះបញ្ជី​ទិញ​ផលិតផល​នេះ​ពី​រោង​​ចក្រ​។ ដោយ​សមត្ថភាព​​កម្លាំង​ផលិតវត្ថុធាតុ​ដើម​​​ប្រហែល​៤៥០តោន​ក្នុង​មួយថ្ងៃ​ដូចសព្វថ្ងៃ​ រៀងរាល់​ថ្ងៃ​រោង​ចក្រ​កែច្នៃ​ NAVICO អាចផ្គត់​ផ្គង់​បរិមាណ​​ស្បែកត្រីប្រា​ចំនួន​ធំ​ សម្រាប់​ផលិត​ Collagen និង​ Gelatine

គម្រោង​ចម្រាញ់​ Collagen និង​ Gelatine ចេញពី​ស្បែក​ត្រី​ប្រា​ ជា​ខ្សែ​សង្វាក់​មួយ​នៃ​សម្ព័ន្ធ​ខ្សែសង្វាក់​ប្រព័ន្ធ​ផលិតបិទជិត​ ដោយមាន​​ទ្រង់ទ្រាយ​ធំ​ នៃក្រុមហ៊ុន​​ NAVICO​។ នេះ​ក៏ជា​​គម្រោង​យុទ្ធសាស្រ្ត​ក្នុង​ផែនការ​បង្វែ​រចនាសម្ព័ន្ធ ​ទៅ​ជា​ផលិតផលឱ្យ​​មានតម្លៃខ្ពស់ ដោយ​មាន​បច្ចេកទេសខ្ពស់ជាច្រើន​​របស់​​ក្រុមហ៊ុន​ NAVICO។ ហេតុនេះ ទិសដៅ​ថ្មី​របស់ក្រុមហ៊ុន​​ NAVICO អំពីការ​​ផលិត​កែច្នៃ Collagen និង​ Gelatine ​ តាម​បច្ចេកវិទ្យា​​ថ្មី​ សមស្រប់ទាំងស្រុង​ជាមួយនឹង​ទិសដៅ​​អភិវឌ្ឍ​​វិទ្យាសាស្រ្ត​​បច្ចេកវិទ្យា​​នៃរដ្ឋាភិបាល​ រួម​ចំណែក​លើកកម្ពស់​គុណភាព​​ជីវភាព​រស់នៅ​​នៃប្រជាជន ​និងកំណើន​សេដ្ឋកិច្ច​។​


គម្រោង​ចម្រាញ់​ Collagen និង​ Gelatine ចេញពី​ស្បែក​ត្រី​ប្រា​ ជា​ខ្សែសង្វាក់​មួយ​នៃសម្ព័ន្ធ​ខ្សែសង្វាក់​ប្រព័ន្ធ​ផលិតបិទជិត​ ដោយ​ទ្រង់ទ្រាយ​ធំ ​នៃ​ក្រុមហ៊ុន​ NAVICO។

NAVICO មាន​ដើមកំណើតគឺ​ក្រុមហ៊ុន​ទទួលខុសត្រូវ​មានកម្រិត​ណាមវៀត សកម្មភាព​ខាង​វិស័យ​កសាង​ស៊ីវិល​ និងឧស្សាហកម្ម​។ មើល​ឃើញ​សក្តានុពល​នៃ​ខឿនសេដ្ឋកិច្ច​ជលផល​នៅ​វៀតណាម​ កាលពីឆ្នាំ​២០០០ លោក​ យ័ន​ តើយ​ (Doan Toi) បានហ៊ាន​វិនិយោគ​ បើកទូលាយ​វិសាលភាព​សកម្មភាព​ទៅ​កាន់ទីផ្សារ​ជលផល​។ រោងចក្រ​បង្កក​ណាម​វៀត​ ឯកទេស​កែច្នៃ​ត្រីប្រា​ ត្រី​បាសា​ ​បាន​បង្កើតឡើង​ ជាគំនូស​ស្នាមមួយ​​​ឈាន​ចូល​ទីផ្សារ​​នៃ​ក្រុមហ៊ុន​ NAVICO។ ក្រុមហ៊ុន​​ណាមវៀត ដំឡើង​​ឯកភាវូបនីយកម្ម​ភាគហ៊ុន​ជាផ្លូវការ​នៅ​ឆ្នាំ​២០០៦ និង​ចុះបញ្ជី​​នៅលើ​ទីផ្សារ​ HoSE ឆ្នាំ​២០០៧​។​

មហិច្ឆិតារបស់ក្រុមហ៊ុន​ NAVICO ផ្តើមពី​ថ្ងៃ​បង្កើត​ដំបូង​ នោះគឺ​បានរួម​ចំណែក​ជំរុញ​ខឿនសេដ្ឋកិច្ច​ ផ្លាស់ប្តូរ​ជីវភាព​រស់នៅ​នៃ​នេសាទករ​។ បេសកកម្ម​ដែល​លោក​ យ័ន​ តើយ​ (Doan Toi) ចង់ឱ្យ​​ក្រុម​ហ៊ុន​ NAVICO អនុវត្ត​បាន​ នោះគឺ​នាំមកជូន​​ប្រភពស្បៀង​អាហារ​ស្អាត​បំផុត ល្អបំផុត​ ដើម្បី​សុខភាព​អ្នកប្រើប្រាស់​ក្នុងស្រុក​និង​បរទេស​។​ 


មកដល់​សព្វថ្ងៃ​ ឆ្លងកាត់រយៈ​ពេល​ជាង​២០ឆ្នាំបង្កបង្កើត​ ជាមួយ​នឹង​ទី​ជំហ​ជា​សហគ្រាស​នាំចេញ​ត្រីប្រា​ធំ​លំដាប់​លេខ២ លើ​ពិភពលោក​ ក្រុមហ៊ុន NAVICO នៅតែបន្តស្រាវជ្រាវ​ សិក្សា​ផលិតបាននូវ​​ស្បៀង​អាហារ​ស្អាត​ ​ និង​ប្រភេទ​ផលិតផល​បៃតងជា​​ច្រើន​ថែមទៀត ឆ្ពោះទៅរក​ខឿន​ផលិត​កម្ម​វដ្ត​មួយ​ ក្នុងអនាគតឆាប់ៗនេះ​៕

 

អត្ថបទ៖ ថាវ​វី​ រូបថត៖ វូ ខាញឡុង​

ប្រែសម្រួល៖ រីកើង

 


Top