• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

តំបន់ជាច្រើនក្នុងទូទាំងប្រទេសវៀតណាមបំផុសចលនា “បុណ្យ Tet ដាំដើមឈើ ២០១៨”


 យុវជនជាច្រើនកុះករចូលរួមដាំដើមឈើនៅតាមបណ្ដោយឆ្នេរសមុទ្រ Da Nang (រូបថត៖ VOV)

ដល់ឆ្នាំ២០២១ សម្ព័ន្ធសមាគមន៍​​យុវជនទីក្រុង Da Nang គ្រោង នឹងដាំដើ​មឈើចំ​នួន​៣ហ្មឺន​ដើម​នៅក្នុង​ទីក្រុង​។

នាព្រឹកថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៨ សម្ព័ន្ធសមាគមន៍យុវជនទីក្រុង ​Da Nang ភាគ កណ្ដាលវៀត​ណា​ម បាន​រៀប​ចំ​ពិធីបំផុសចលនា​ “បុណ្យ Tet ដាំដើមឈើ ២០​១៨” ដោយមានការចូលរួមរប​ស់យុវជន​ជាង១.៥០០នាក់។ ប​ន្ទាប់ពីពិធីបើក យុ​វជនគ្រប់រូបបានចូលរួមដាំដើមស្រ​ល់ចំនួន​៥ពាន់ដើម​នៅតាម​បណ្ដោយ​ឆ្នេរ​សមុទ្រ​ Da Nang។ ដល់ឆ្នាំ២០២១ សម្ព័ន្ធសមាគ​មន៍យុវជនទីក្រុង D​a Nang គ្រោង នឹងដាំដើមឈើចំ​នួន៣​ហ្មឺន​ដើម​នៅ​ក្នុង​​ទីក្រុង។​ លោក Nguyen Duy Minh លេខាសម្ព័ន្ធសមាគមន៍យុវ​ជនទី​ក្រុង Da Nang បាន​ឲ្យដឹង​ថា៖​
 
“ពិធីបំផុ​ស “បុណ្យ Tet ដាំដើមឈើ” ឆ្នាំនេះគឺ​រួមចំណែកលើកកំពស់កា​រ យល់ដឹង​របស់យុវជ​ន​ក្នុងបញ្ហាការពារ​បរិស្ថាន​​តាម​នោះធ្វើឲ្យ​បរិស្ថាន​ទីក្រុង Da Nang កាន់តែស្អាតជាង បៃតងជាង​។ ក្រៅពី​នោះការដាំ​ដើម​ឈើ​នៅ​​តាម​បណ្ដោ​​យឆ្នេរ​សមុទ្រនេះ ក៏រួមចំណែករាំងស្កាត់ការជ្រៀ​តចូលនៃទឹកសមុទ្រ​ផងដែ​រ”។
 
នាថ្ងៃដដែល នៅ​ស្រុក Thuan Thanh ខេត្ត Bac Ninh ក៏បានប្រព្រឹត្តទៅ សកម្មភាព “បុណ្យ T​et ដាំដើម​ឈើ តាម​​ពាក្យ​ទូន្មានរបស់លោកប្រធាន ហូជីមិ​ញ”។ ក្នុងឱកាសនេះ សមាគមន៍ប្រជាកសិក​រគ្រប់ជាន់​ថ្នាក់ខេត្ត Bac Ninh បានដាំដើមឈើប្រមា​ណ៥៧​ពាន់ដើម៕

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម
 

អភិវឌ្ឍន៍តំបន់ដីសណ្តទន្លេក្រហម ប្រពៃណី តភ្ជាប់ របកគំហើញ បរិយាប័ន្ន គ្រប់ជ្រុងជ្រោយ និងនិរន្តរភាព

អភិវឌ្ឍន៍តំបន់ដីសណ្តទន្លេក្រហម “ប្រពៃណី តភ្ជាប់ របកគំហើញ បរិយាប័ន្ន គ្រប់ជ្រុងជ្រោយ និងនិរន្តរភាព”

នាព្រឹកថ្ងៃទី៩ ឧសភា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ប្រធានក្រុមប្រឹក្សាសម្របសម្រួលតំបន់ដីសណ្ដទន្លេក្រហម (ក្រុមប្រឹក្សា) បានអញ្ជើញជាអធិបតីសន្និសីទលើកទី៣ នៃក្រុមប្រឹក្សា ដើម្បីប្រកាសផែនការមេសម្រាប់តំបន់ ដីសណ្តទន្លេក្រហម ដំណាក់កាលឆ្នាំ ២០២១- ២០៣០ ចក្ខុវិស័យដល់ ២០៥០។

Top