• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

អាស៊ាន

ជំហានថ្មីក្នុងដំណោះស្រាយសន្តិភាពបន្ទាត់ព្រំដែនរវាងវៀតណាម និង កម្ពុជា

នាយក​រដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្តេច​អគ្គមហា​សេនាបតី​ តេជោ ហ៊ុន​ សែន​ ដឹក​នាំ​គណៈ​ប្រតិភូ​ជាន់ខ្ពស់​នៃព្រះរាជាណាចក្រកម្ពុជា​ បាន​អញ្ជើញ​មកបំពេញទស្សនកិច្ច​ជាផ្លូវការ​ នៅ​ប្រទេស​វៀតណាម ចាប់ពី​ថ្ងៃ​ទី​៤ - ទី​៥ ខែ​តុលា ឆ្នាំ​២០១៩ តប​តាម​សេចក្តី​អញ្ជើញ​របស់​នាយក​រដ្ឋមន្រ្តី​​នៃ​រដ្ឋាភិបាល​វៀតណាម​​ លោក ង្វៀន​ ស្វឹន​ភុក (Nguyen Xuan Phuc)។ នាយករដ្ឋមន្រ្តី​នៃ​រដ្ឋាភិបាល​​វៀតណាម​​លោក ង្វៀន ស្វឹន​ភុក (Nguyen Xuan Phuc) រួមនឹង​​​​នាយក​រដ្ឋមន្រ្តី​នៃព្រះរាជា​ណាចក្រកម្ពុជា​ សម្តេច​​អគ្គមហាសេនាបតី តេជោ ហ៊ុន សែន​  សហអធីបតីក្នុង​​កិច្ច​ប្រជុំ​សរុប​ការងារ​​បែង​ចែកបោះ​​បង្គោល​ព្រំដែន​​លើដែន​ដីគោក ​រវាង​វៀតណាម ​និង​ កម្ពុជា ដំណាក់កាល​ ២០០៦ - ២០១៩។ ក្រៅ​ព្រឹត្តិការណ៍​ដ៏មាន​ន័យ​នេះ អនុរដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ ប្រធាន​គណៈ​កម្មាធិការ​ព្រំដែន​ជាតិ​ លោក ឡេ ហ្វាយ​ត្រុង​ (Le Hoai Trung) បាន​និយាយ​ជាមួយ​​កាសែត​ ស្តីពី​អត្ថន័យ​នៃ​ព្រឹត្តិការណ៍​នេះ​។​

 ព្រឹក​ថ្ងៃទី​៤ ខែ​តុលា ឆ្នាំ​២០១៩ នៅ​វិមាន​ប្រធាន​រដ្ឋ​ ​នាយករដ្ឋមន្រ្តី លោក​ង្វៀន ស្វឹន​ភុក (Nguyen Xuan Phuc) អញ្ជើញ​ធ្វើ​អធិបតី​ក្នុង​​ពិធី​ទទួល​ស្វាគមន៍​​នាយក​រដ្ឋមន្រ្តី​​នៃព្រះរាជាណាចក្រកម្ពុជា​  សម្តេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន​ សែន រួមនឹង​គណៈ​ប្រតិភូ​ជាន់ខ្ពស់​​ នៃ​ព្រះរាជា​ណាចក្រកម្ពុជា ដែលបាន​​​អញ្ជើញ​​មកបំពេញ​ទស្សនកិច្ច​ជាផ្លូវការ​នៅវៀតណាម​។ រូបថត៖ ថុង​ញ៉ឹត -ទីភ្នាក់​ងារសារ​ព័ត៌មានវៀតណាម​


នាយករដ្ឋមន្រ្តីនៃ​រដ្ឋាភិបាល​វៀតណាម​ លោក ង្វៀន​ ស្វឹន​ភុក (Nguyen Xuan Phuc) និង នាយករដ្ឋមន្រ្តីនៃ​ព្រះរាជាណាចក្រកម្ពុជា​ សម្តេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន​ សែន ព្រមជាមួយនឹង​​កុមារនៃ​​រដ្ឋធានី​ហាណូយ​ ក្នុងពិធី​ទទួល​​ស្វាគមន៍​។​ រូបថត៖ ថុង​ញ៉ឹត -ទីភ្នាក់​ងារសារ​ព័ត៌មានវៀតណាម


នាយករដ្ឋមន្រ្តី​នៃ​រដ្ឋាភិបាល​វៀតណាម​ លោក ង្វៀន​ ស្វឹន​ភុក (Nguyen Xuan Phuc) ពិភាក្សា​នឹង​នាយករដ្ឋមន្រ្តីនៃ​ព្រះរាជាណាចក្រកម្ពុជា សម្តេច​ អគ្គមហាសេនាបតី​​តេជោ ហ៊ុន ​សែន។ រូបថត៖ យ័នតឹន - ​ទីភ្នាក់ងារ​សារ​ព័ត៌មាន​វៀតណាម


អគ្គលេខាធិការ​ ប្រធាន​រដ្ឋ លោក ង្វៀន ភូ​ត្រុង (Nguyen Phu Trong) ​ទទួល​​ជួប​​​នាយករដ្ឋមន្រ្តីនៃ​ព្រះរាជាណាចក្រកម្ពុជា សម្តេច​​អគ្គមហាសេនាបតី​​តេជោ ហ៊ុន​ សែន។ រូបថត៖ ទ្រីយុង - ​ទីភ្នាក់ងារសារព័ត៌មានវៀតណាម​


ប្រធាន​រដ្ឋសភា លោកស្រី​​ ង្វៀន ធីគីម​ង៉ឹន​ (Nguyen Thi Kim Ngan) ​ជួប​សវនាការ​ជាមួយនឹង​​ នាយករដ្ឋមន្រ្តីនៃ​ព្រះរាជាណាចក្រកម្ពុជា សម្តេច​អគ្គមហាសេនាបតី​​តេជោ ហ៊ុន ​សែន ដែល​កំពុង​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ជាផ្លូវការ​​នៅវៀតណាម​។​ រូបថត៖ វ៉ាន​ឌេប​ - ​ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 

 អ្នក​យកព័ត៌មាន៖ សូម​លោក​អនុរដ្ឋមន្រ្តីឱ្យ​ដឹង​អំពី​អត្ថន័យ​នៃ​ការដែល​វៀត​ណាម​ និង កម្ពុជា​ចុះហត្ថលេខា​លើ​ឯកសារ​គតិយុត្តិ​​សំខាន់ទាំងពីរ​៖ សន្ធិសញ្ញា​​​ព្រំ​ដែន​ជាតិ​ឆ្នាំ​១៩៨៥ និង ឆ្នាំ​២០០៥ រវាងវៀតណាម​ និង កម្ពុជា​, ពិធី​សារ​ (Protocol) បែងចែក​​​បោះ​បង្គោលព្រំដែន​​​លើដែន​​ដីគោក​ ​រវាង​វៀតណាម​ និង កម្ពុជា មានន័យ​​ដូចម្តេច​​​?​

អនុរដ្ឋមន្រ្តី លោក ឡេ​ ហ្វាយ​ត្រុង​ (Le Hoai Trung)​៖ ព្រឹត្តិការណ៍​ថ្ងៃនេះ មាន​អត្ថន័យ​ដ៏​សំខាន់​​ក្នុងការ​ទំនាក់​ទំនង ​រវាង​វៀតណាម​ និង កម្ពុជា ក៏ដូចជា​ការងារ​​អំពី​ព្រំដែន​​​ដែនដី ​រវាង​ប្រទេសទាំង​ពីរ​។ ជាមួយ​នឹង​សក្ខីភាព​​ផ្ទាល់ នៃ​ ​នាយក​​រដ្ឋមន្រ្តី លោក ង្វៀន​ ស្វឹនភុក  (Nguyen Xuan Phuc) និង នាយករដ្ឋមន្រ្តី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ សម្តេច​អគ្គមហាសេនាបតី​​តេជោ ហ៊ុន​ សែន​ ស្ថាបន​សមត្ថកិច្ច​នៃ​ប្រទេសទាំងពីរ​ បាន​របាយការណ៍​អំពី​ការងារ​​បែង​ចែក​​បោះបង្គោល​​ព្រំដែន​ បានដំណើរការ​ច្រើន​​ឆ្នាំ​កន្លង​ហើយ​។ ក្នុង​ឱកាស​នេះ ប្រទេស​ទាំងពីរ​ បាន​ចុះហត្ថលេខាលើ​ឯកសារ​គតិយុត្តិ​ទាំងពីរ​ ដែល​មានសារៈ​សំខាន់​។ នោះគឺ ​សន្ធិសញ្ញា​បំពេញបន្ថែមសន្ធិសញ្ញា​កំណត់​ព្រំដែន​ជាតិ​​ឆ្នាំ​១៩៨៥ និង ឆ្នាំ​២០០៥ រវាង​វៀតណាម​ និង កម្ពុជា​, ពិធីសារ​(Protocol) បែង​​ចែក​បោះបង្គោល​​ព្រំដែន​លើ​​​ដែន​ដី​គោក​​ រវាង​វៀតណាម​ និង កម្ពុជា​។

ដូច្នេះ​ វៀតណាម​ និង ​កម្ពុជា​ បាន​ចុះហត្ថលេខា​លើ​ឯកសារ​គតិយុត្តិ​ដ៏សំខាន​ទាំងពីរ​ ស្តីពី​ការបែង​ចែក​​បោះបង្គោលព្រំ​ដែន​​លើ​ដែនដី​គោក ​រវាង​វៀតណាម​ និង កម្ពុជា​។ ឯកសារ​ទាំង​នេះ មាន​អត្ថន័យ​ និង សារៈ​សំខាន់ពិសេស ​រវាង​ប្រទេស​ទាំងពីរ​ អះអាង​សុឆន្ទៈ​​រវាង​ប្រទេសទាំង​ពីរ ក្នុង​ការ​ដោះស្រាយ​ដោយ​សន្តិវិធី​លើ​​​បន្ទាត់​ព្រំដែន ​សមស្រប់​នឹង​ច្បាប់​អន្តរជាតិ​ ផ្អែក​លើ​គោលការណ៍​គោរព​​ឯករាជ្យ​​អធិបតេយ្យ​ភាព​ បូរណភាព​ដែន​ដី​ សមភាព​ និង ប្រទេស​ទាំង​ពីរមានប្រយោជន៍​​រួម។

ជាមួយគ្នានេះដែរ សន្ធិសញ្ញា​ កិច្ច​ព្រមព្រៀង​ នឹ​ង​ក្រម​គតិយុត្តិ​សំខាន់​ និង ងាយ​ស្រួល​សម្រាប់​ការ​គ្រប់​គ្រង​បន្ទាត់​​ព្រំដែន​។ ជាមួយនឹង​៨៤%​នៃ​បន្ទាត់​ព្រំដែន ​រវាង​វៀតណាម​ និង កម្ពុជា​ បាន​បែងចែក​បោះបង្គោល​ មាន​​ន័យថាប្រហែល​១.០៤៥ / ១.២៤៥​គីឡូម៉ែត្រ​ នៃ​សរុប​ប្រវែង​បណ្តោយ​បន្ទាត់​ព្រំដែន​ រវាង​ប្រទេសទាំង​ពីរ​ បង្គោល​ទាំងអស់សរុប​រួមមាន បង្គោលមេ​​​​ បង្គោល​រណប​ និង បង្គោល​សម្គាល់នៅ​​តាមបណ្តោយ​បន្ទាត់​​ព្រំដែន​ នៃ​​ប្រទេស​ទាំងពីរ មាន​ទៅ​​ដល់​២.០៤៧​បង្គោល​។ ដូច្នេះ តាម​​បន្ទាត់ព្រំដែន​​ប្រមាណ​​ជិត​៧០០ម៉ែត្រ គឺ​មានទីតាំង​បង្គោល​មួយ​ ជួយ​គ្រប់​គ្រង​បន្ទាត់​ព្រំដែន​បានងាយ​ស្រួល​ជាង​ ទន្ទឹម​នោះ​​បង្ក​លក្ខណៈ​​ជូន​ការងារ​សហការ​ រវាង​កងកម្លាំង​សមត្ថកិច្ច​នៃ​ប្រទេសទាំងពីរ ​​​ក្នុងបញ្ហា​ធានា​សន្តិសុខ​ សុវត្ថិភាព​​ព្រះដែន​។ ម្យ៉ាង​ ការ​ឯកភា​ព​បែង​ចែកបោះ​បង្គោល​តាម​​បន្ទាត់​ព្រំដែន​ លើ​ដែនដី​គោក រវាង​ប្រទេសទាំង​ពីរ​ នឹង​រួម​ចំណែក​បង្កលក្ខណៈ​ងាយ​ស្រួល​សម្រាប់​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច - សង្គម រួម​ប្រាស្រ័យ​ប្រជា​ជនទាំង​​១០ខេត្ត​ ដែល​នៅ​ជាប់​បណ្តោយ​ព្រំដែន​របស់វៀតណាម​ និង ៩ខេត្ត​របស់​កម្ពុជា​។​ ប្រការ​នេះ ពិសេស​រួម​ចំណេក​ជួយ​ដោះស្រាយ​វិស័យ​សំខាន់មួយ ​ដែល​ពាក់ព័ន្ធ​ដល់អធិបតេយ្យភាព​ទឹក​ដី​។ នេះបញ្ហា​ពិសិដ្ឋ​រវាង​ជនជាតិទាំង​ពីរ​។​ ការ​ដោះ​ស្រាយ​​ជំហាន​សំខាន់នេះ​ នឹង​រួម​ចំណែកសម្រាប់ឱ្យ​ទំនាក់ទំនង​មិត្តភាព សន្តិភាព​ សហប្រតិបត្តិការ​អភិវឌ្ឍន៍​រវាង​វៀតណាម​ និង​ កម្ពុជា​។​

 


 នាយក​រដ្ឋមន្រ្តី​ទាំងពីរ​ អញ្ជើញ​ធ្វើ​សក្ខីភាពក្នុង​​ពិធីចុះហត្ថលេខាលើ​ ពិធី​សារ ​​(Protocol) បែង​ចែក​បោះបង្គោល​ព្រំដែន​លើដែន​ដី​គោក​ រវាង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ និង ព្រះរាជា​ណាចក្រកម្ពុជា​​។ រូបថត៖ ថុង​ញ៉ឹត​ - ទីភ្នាក់ងារសារ​ព័ត៌មាន​វៀតណាម​


 នាយក​រដ្ឋមន្រ្តី លោក ង្វៀន ស្វឹន​ភុក (Nguyen Xuan Phuc) និង នាយករដ្ឋមន្រ្តីនៃ​ព្រះរាជាណាចក្រ​កម្ពុជា​ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន​ សែន​ អញ្ជើញ​ធ្វើ​សក្ខីភាព​ក្នុង​ពិធី​ចុះ​ហត្ថលេខា លើ​ឧបសម្ពន្ធ​ផែនទី​ភ្ជាប់តាម​ពិធិសា​រ​​​ (Protocol) បែងចែក​បោះបង្គោល​ព្រំដែនលើដែន​​ដីគោក រវាង​សាធារណរដ្ឋ​ សង្គមនិយម​​វៀតណាម​ និង​ ព្រះរាជា​ណា​ចក្រ​កម្ពុជា​។ រូបថត៖ ថុង​ញ៉ឹត​ - ទីភ្នាក់ងារសារ​ព័ត៌មានវៀតណាម​


 នាយក​រដ្ឋមន្រ្តីទាំង​ពីរ​ បាន​ចុះ​ហត្ថលេខាលើ​សន្ធិសញ្ញា​បំពេញបន្ថែម សន្ធិសញ្ញា​កំណត់​ព្រំដែន​ជាតិ​ឆ្នាំ​១៩៨៥ និង សន្ធិសញ្ញា​បំពេញបន្ថែ​ម​​ឆ្នាំ​២០០៥ រវាង​សាធារណ​រដ្ឋសង្គម​និយម​វៀតណាម​ និង ព្រះរាជា​ណាចក្រ​កម្ពុជា​។ រូបថត៖ យឿង​យ៉ាង​ - ទីភ្នាក់ងារសារព័ត៌មានវៀតណាម​


 នាយករដ្ឋមន្រ្តី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) និង នាយករដ្ឋមន្រ្តីនៃ​ព្រះរាជាណាចក្រ​កម្ពុជា​ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន​ សែន​ ទស្សនា​​រូបភាព​​តាំង​ពិព័រណ៍​មួយ​ចំនួន​ នៅ​ក្នុង​សន្និសីទ​។ រូបថត៖ ថុង​ញ៉ឹត​ - ទីភ្នាក់ងារសារ​ព័ត៌មានវៀតណាម​


 នាយករដ្ឋមន្រ្តី​ទាំង​ពីរ​ប្រកាស​លទ្ធផល​​ពិភាក្សា ​​រវាង​គណៈ​ប្រតិភូ​ជាន់ខ្ពស់​​នៃ​រដ្ឋាភិបាល​ប្រទេសទាំងពីរ​ នឹងស្ថាបន​កាសែត​ក្នុង​និងក្រៅប្រទេស​។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម​


 នាយករដ្ឋមន្រ្តីទាំងពីរ​អញ្ជើញ​ធ្វើ​សក្ខីភាព​ ក្នុងពិធី​ចុះហត្ថលេខា​លើ​អនុសញ្ញា​យោគ​យល់ ​រវាង​ក្រសួង​ឧស្សាហពាណិជ្ជកម្ម​វៀតណាម និង ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ ស្តីពីការ​​សហប្រតិបត្តិការ​ខាង​វិស័យ​អគ្គិសនី​ និង កិច្ចព្រមព្រៀង ​រវាង​ក្រសួង​ឧស្សាហកម្ម និង ពាណិជ្ជកម្ម​វៀតណាម និង ក្រួសួង​ពាណិជ្ជកម្ម​កម្ពុជា​ ស្តីពីដំណើរ​ការ​​សាងសង់​ និង ផែន​ការ​ផ្តល់​​ផ្សារ​ព្រំដែន​បែប​កម្ពុជា​។ រូបថត៖ ថុង​ញ៉ឹត​ - ទីភ្នាក់ងារសារព័ត៌មានវៀតណាម​


 នាយករដ្ឋមន្រ្តី​ទាំង​ពីរ ​អញ្ជើញ​ធ្វើ​សក្ខីភាព​​ក្នុងពិធី​កិច្ច​ព្រមព្រៀង​ជំនួយ​ពង្រាយ​គម្រោង​ការ​អគារ​ធ្វើការ នៃ​គណៈ​​លេខា​ធិការ​​រដ្ឋសភា​កម្ពុជា​ និង អនុសញ្ញា​យោគ​យល់​ រវាង​ក្រសួង​ហិរញ្ញវត្ថុ​វៀតណាម និង ក្រសួង​ហិរញ្ញវត្ថុ​កម្ពុជា​ ស្តីពី​សហប្រតិបត្តិការ​ឧបត្ថម្ភគ្នាទៅ​វិញ​ទៅ​មក​ខាង​វិស័យ​គយ។ រូបថត៖ ថុង​ញ៉ឹត​ - ទីភ្នាក់ងារសារព័ត៌មានវៀតណាម​


 នាយករដ្ឋមន្រ្តី​ទាំង​ពីរ ​អញ្ជើញ​ធ្វើ​សក្ខីភាព​​ក្នុងពិធី​ចុះហត្ថលេខាលើ​​កិច្ចព្រមព្រៀង​ឧបត្ថម្ភ​រវាង​រដ្ឋាភិបាល​វៀតណាម​ និង រដ្ឋាភិបាល​កម្ពុជា​ ស្តីពី​ការ​បង្វែ​៣លាន​ដូល្លាអាមេរិក​ ដើម្បី​កសាង​ផ្នែក​មួយ​ចំនួន​សម្រាប់​មជ្ឈមណ្ឌល​ព្យាបាល​បន្សាប​គ្រឿង​ញៀន​ នៅ​ខេត្ត​ព្រះសីហនុ​។ រូបថត៖ ថុង​ញ៉ឹត​ - ទីភ្នាក់​ងារសារ​ព័ត៌មានវៀតណាម​


 នាយករដ្ឋមន្រ្តីទាំងពីរ ​អញ្ជើញ​ទស្សនា​ផលិតផល​នៃ​សហគ្រាស ដែល​បាន​​​តាំង​នៅ​សន្និសីទ​ពន្លឿន​វិនិយោគ​ និង ពាណិជ្ជកម្ម​វៀតណាម​ - កម្ពុជា​។ រូបថត៖ ថុង​ញ៉ឹត​ - ទីភ្នាក់ងារសារព័ត៌មានវៀតណាម​

 

អ្នក​យក​ព័ត៌មាន​៖ នៅ​សន្និសីទ​ថ្ងៃនេះ​ នាយករដ្ឋមន្រ្តីទាំង​ពីរ​សុទ្ធតែ​សម្តែង​ការ​ប្តេជ្ញា​ចិត្ត​​បន្ត​ពិភាក្សា​អំពី​បន្ទាត់​ព្រំដែន​ដីគោក ​ដែល​នៅ​សេស​សល់​ចំនួន ១៦ ភាគរយទៀត។ ហេតុនេះ​ដំណើរ​ការ​ពិភាក្សា​អំពី​ការបែង​ចែក​បន្ទាត់​ព្រំដែន ​នឹង​ប្រពឹ្រត្តទៅ​ដូច​ម្តេច​ខ្លះ​ ក្នុង​​ពេល​ខាង​មុខ​ ជម្រាប​ប្រសាសន៍អនុរដ្ឋមន្រ្តី​​?

អនុរដ្ឋមន្រ្តី​ លោក ឡេ​ ហ្វាយ​ត្រុង (Le Hoai Trung)​​៖ បន្ទាត់​ព្រំដែន​រវាង​វៀតណាម​ និង កម្ពុជា ​បាន​កំណត់​ផ្អែក​​លើ​សន្ធិសញ្ញា ​ស្តីពីការ​​កំណត់​ព្រំដែន​រវាង​វៀតណាម​ និង កម្ពុជា​ បាន​ចុះហត្ថលេខា​នាឆ្នាំ​១៩៨៥។ បន្ទាប់នោះបាន​បំពេញ​បន្ថែម​​នឹង​សន្ធិសញ្ញា​ឆ្នាំ​២០០៥ និង សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០១៩ ទើប​បាន​ចុះហត្ថលេខា​នា​​ថ្ងៃ​នេះ​។​

 

“ក្នុង៤​ទស្សវត​រ៍​កន្លង​ វៀតណាម​ និង កម្ពុជា​​បាន​ខិតខំ​ រួម​គ្នា​ដោះស្រាយ​បញ្ហា​ព្រំដែន​ ពង្រាយការងារ​បែង​ចែក​​​បោះបង្គោល​ព្រំដែន​លើដែន​ដីគោក​ រវាង​ប្រទេសទាំងពីរ​។ ​ការ​ខិតខំប្រឹងប្រែង​ទាំង​នេះ​ បាន​នាំមក​នូវ​សមិទ្ធផល​សំខាន់​ ថ្មី​បំផុត​គឺ​សន្និសីទ​សរុប​ការងារ​បែង​ចែក​បោះបង្គោល​ព្រំដែន​​លើ​ដែន​ដី​គោក​ ដំណាក់កាល​ ២០០៦ - ២០១៩ និង ពិធី​ចុះហត្ថលេខា​លើឯកសារ​គតិយុត្តិ​កត់សម្គាល់​សមិទ្ធផល ​បែង​ចែក​បោះបង្គោល​ព្រំដែន ទើប​បាន​រៀបចំ​នៅហាណូយនា​​ថ្ងៃទី​០៥ ខែតុលា ឆ្នាំ​២០១៩។​ នា​ឱកាស​ព្រឹត្តិការណ៍​ដ៏សំខាន់​នេះ ពូក​យើងចូរ​​​សំឡឹង​មើល​សាឡើងវិញ​ នូវ​ដំណើរ​ប្រវត្តិសាស្រ្ត​ទំនាក់ទំនង​វៀតណាម​ - កម្ពុជា​ ក៏ដូចជា​សមិទ្ធផល​សំខាន់​ដែល​ប្រទេសទាំងពីរ​បាន​ខិតខំ​សម្រេចបាន​ ក្នុងការងារ​ដោះស្រាយ​បញ្ហា​ព្រំដែន​ ដែន​ដី”។
ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ការបរទេស​ លោក ផាម​ បិញ​មិញ​ (Pham Binh Minh)

 

ការងារ​ព្រំដែន​វៀតណាម​ និង កម្ពុជា​ ចែកជា​បី​​ដំណាក់កាល​ចម្បង។​ ទី​១៖ ប្រទេស​​ទាំងពីរ​ឯកភាពលើ​​គោល​ការណ៍​​មូលដ្ឋាន ​ដើម្បីឯកភាព​ព្រំដែន​​ទឹក​ដី​។ បន្ទាប់មក ការ​កំណត់​​ព្រំដែន​បាន​បង្ហាញនៅ​ក្នុងខ្លឹមសារ​នៃ​​សន្ធិសញ្ញា​ក៏ដូចជា​រួម​ជាមួយ​​នឹង​ផែនទី​ដែល​បាន​ភ្ជាប់​តាម​ លម្អិត​ខណៈ​​នោះ ​គឺ​​កម្រង​ផែន​ទី​ Bonne មានតាំងពីសម័យ​បារាំង​ ដោយមាន​​អត្រា ​1/100.000 និង ផែនទី UTM ដែល​អត្រា ​1/50.000។ សន្ធិសញ្ញា​បំពេញបន្ថែម​លើកនេះ​ គឺបំពេញ​បន្ថែម​សម្រាប់​សន្ធិសញ្ញាចាស់ទាំង​ពីរ​ លើ​មូលដ្ឋាន​កម្រង​ផែន​ទី​ទំនើប​ ដោយ​មានអត្រា​ 1/25.000។ សព្វថ្ងៃ​ វៀតណាម​ និង កម្ពុជា​ កំពុង​ពង្រាយ​ដំណាក់កាល​ទី​៣​ បែង​ចែក​បោះបង្គោល​លើ​ភូមិសាស្រ្ត​។ ពេល​ដំណើរការ​ការងារនេះ ប្រទេសទាំងពីរ​នៅសល់​ចំនួន​១៦%​ ក្នុង​នោះមាន​​ប្រហែល​៦%​ នៃ​​ចំណែក​បន្ទាត់​ព្រំដែន​ដែលបាន​កំណត់​ និង បែង​ចែក​មូលដ្ឋាន ​ប៉ុន្តែ​មិនទាន់​ពង្រាយ​បោះបង្គោល​ដោយមាន​ប្រវត្តិយូរឆ្នាំ​ ប្រជាជនទាំងពីរ​អាច​​រស់​នៅ​ វប្បកម្ម​មកលើ​ចំណែ​កដី​គ្នា​ទៅ​វិញទៅ​មក​ បើ​គិត​តាម​បន្ទាត់​ព្រំដែន​គតិយុត្តិ​។ ហេតុនោះ​ហើយ​ បណ្តាល​ឱ្យ​មានការ​​ផ្លាស់ប្តូរ​ផ្ទៃដី​។ ប្រទេស​ទាំងពីរ ​នឹង​ពិភាក្សា​ជាមួយគ្នា​អំពី​ផ្ទៃដី​ផ្លាស់​ប្តូរ​សមស្រប់​។​

ចំពោះ​១០%​នៃ​បន្ទាត់​ព្រំដែន​ដែល​នៅសល់​មក​ ប្រទេស​ទាំងពីរ​មិនទាន់ឯកភាព​នឹង​គ្នាអំពី​ការបង្ហាញ​​នៅ​លើ​ផែន​ទី​។ ទន្ទឹមនោះ ចំនួន​១០%​ដែល​នៅសល់​នេះ គឺស្ថិតនៅ​ក្នុង​​​៦​-​៧​តំបន់​ផ្សេង​ៗ ម្លោះហើយ​ ការដោះស្រាយ​ត្រូវការ​បទដ្ឋាន​មួយ​ ផ្អែក​លើ​ការ​ប្តេជ្ញាចិត្ត​នៃ​នយោបាយ​រវាង​ប្រទេសទាំងពីរ​ មូលដ្ឋាន​ច្បាប់​ បទពិសោធន៍​អន្តរជាតិ​។ ការដែល​​ប្រទេសទាំងពីរ​ បាន​ចុះហត្ថលេខា​លើ​ឯកសារ​គតិយុត្តិ​ទាំងពីរ​​លើក​នេះ​ នឹង​បង្កើត​កម្លាំង​រុញ​យ៉ាង​ធំ​ សម្រាប់ឱ្យការ​ដោះស្រាយ​​បន្ទាត់​ព្រំដែនចំនួន​១៦%​​​ដែល​​នៅសល់​។ ពេល​វេលា​ខាងមុខ​ ប្រទេស​ទាំងពីរ​បន្តចរចា​ ថ្លឹង​ថ្លែង​លម្អិត​នៃ​ចំណែក៦%​ អំពី​ការ​ផ្លាស់ប្តូរ​ដី​ធ្លី​។​

គោលការណ៍តែ​មួយ​របស់វៀតណាម​ គឺដោះស្រាយ​ល្អ​នូវ​ការងារ​ព្រំដែន​ នៃ​ប្រទេស​ជិត​ខាង​ ​សមស្រប់​នឹង​ច្បាប់​អន្តរជាតិ​ ទុកធ្វើជា​មូលដ្ឋាន​សម្រាប់​ទំនាក់ទំនង​យូរ​អង្វែង​​រវាងបណ្តា​​ប្រទេស។ វៀតណាម​មាន​បន្ទាត់​ព្រំដែន​ជាប់នឹង​ប្រទេសទាំង​បី​គឺ​ ចិន ឡាវ កម្ពុជា​។ ​បន្ទាត់​ព្រំដែន​ពីរ​ រវាង​ចិន និង ឡាវ​ មាន​ប្រវែង​វែង​ជាង ​​ប៉ុន្តែ​បាន​ដោះស្រាយទាំង​ស្រុង​ ទាំង​ការងារ​បែង​ចែក​បោះបង្គោល​ ក៏ដូចជា​ការកសាង​បទបញ្ញត្តិ​ ស្តីពី​ការ​គ្រប់​គ្រង​ច្រក​ព្រំដែន​ គ្រប់​គ្រង​បង្គោល​បន្ទាត់​ព្រំដែន​រវាង​វៀតណាម​ និង​ ចិន វៀតណាម​ និង ឡាវ​។​ ហេតុនេះហើយ ព្រឹត្តិការណ៍​នេះ ជា​ជំហាន​សំខាន់​ក្នុង​ការ​ធ្វើសម្រេច​ទាំងស្រុង​នូវ​ដំណើរការ​ដោះស្រាយ​ព្រំដែន ​រវាង​វៀតណាម​ និង កម្ពុជា​។

អ្នក​យក​ព័ត៌មាន​៖ គោរព​អរគុណ​លោក​អនុរដ្ឋមន្រ្តី៕​

 


ព្រឹត្តិការណ៍ ៥០ ឆ្នាំ ទំនាក់ទំនងអាស៊ាន និង អូស្រ្តាលី

ព្រឹត្តិការណ៍ ៥០ ឆ្នាំ ទំនាក់ទំនងអាស៊ាន និង អូស្រ្តាលី

នៅ​កិច្ច​ប្រជុំកំពូល​ពិសេស​ អបអរ​សាទរខួប​​អនុស្សាវរីយ​លើកទី​៥០ ទំនាក់ទំនង​អាស៊ាន​ និងអូស្ត្រាលី បានប្រព្រឹត្តទៅ​នា​ខែមីនាកន្លង​ហើយ​ នៅទីក្រុង​ Melbourne ប្រទេស​អូស្ត្រាលី...

Top