• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

អាស៊ាន

ជំរុញភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាម - សីង្ហបុរីកាន់តែទូលំទូលាយ និងស៊ីជម្រៅ

 តាមការអញ្ជើញរបស់រដ្ឋមន្រ្តីក្រសួងការបរទេស លោក ប៊ុយថាញសើន (Bui Thanh Son) រដ្ឋមន្ត្រីការបរទេសសិង្ហបុរីលោក Vivian Balakrishnan បានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ នៅប្រទេសវៀតណាមនិងចូលរួមក្នុងកិច្ចសន្ទនាគោលនយោបាយជាន់ខ្ពស់នៃកិច្ចប្រជុំអាស៊ី - អឺរ៉ុបចាប់ពីថ្ងៃទី ២០-២៣ ខែមិថុនាឆ្នាំ ២០២១ ។

វៀតណាម - សិង្ហបុរីឆ្ពោះទៅកាន់កិច្ចព្រមព្រៀងទ្វេភាគីស្តីពីសេដ្ឋកិច្ចឌីជីថល

នាព្រឹកថ្ងៃទី ២១ ខែមិថុនា រដ្ឋមន្រ្តីក្រសួងការបរទេសលោក ប៊ុយថាញសើន(Bui Thanh Son) បានជួបពិភាក្សាការងារជាមួយលោក Vivian Balakrishnan រដ្ឋមន្រ្តីក្រសួងការបរទេសសិង្ហបុរី។ រដ្ឋមន្រ្តីទាំងពីរបានអះអាងពីតួនាទីសំខាន់របស់ក្រសួងការបរទេសទាំងពីរក្នុងការតភ្ជាប់និងជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យផ្សេងៗ រួមចំណែកធ្វើឱ្យស៊ីជម្រៅភាពជាដៃគូយុទ្ធសាស្ត្រ​វៀតណាម - សឹង្ហបុរីការកាន់តែជឿទុកចិត្តនិងជាក់ស្តែង។

ភាគីទាំងពីរបានឯកភាពគ្នាសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីជំរុញការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ក៏ដូចជា រក្សាយន្តការសហប្រតិបត្តិការក្នុងទម្រង់នៃការផ្លាស់ប្តូរ តាមអ៊ីនធើណិតឬរៀបចំជំនួបទល់មុខគ្នានៅពេលមានលក្ខខណ្ឌអនុញ្ញាត។ នាពេលអនាគតឆាប់ៗនេះការពិគ្រោះយោបល់នយោបាយថ្នាក់អនុរដ្ឋមន្ត្រីក្រសួងការបរទេសលើកទី ១៤ នឹងត្រូវធ្វើឡើងនៅឆ្នាំ ២០២១ ។

រដ្ឋមន្រ្តីទាំងពីរក៏បានឯកភាពលើវិធានការជាក់លាក់មួយចំនួន ដើម្បីពង្រឹងការពិគ្រោះយោបល់រវាងក្រសួងការបរទេសទាំងពីរ ជាពិសេសលើបញ្ហាតំបន់និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ទៅវិញទៅមក។

ឆ្ពោះទៅការស្តារឡើងវិញនិងការអភិវឌ្ឍប្រកបដោយចីរភាព បន្ទាប់ពីការជំងឺរាតត្បាតនេះបានគ្រប់ រដ្ឋមន្រ្តីទាំងពីរបានបញ្ជាក់ពីភាពចាំបាច់ក្នុងការអនុវត្តកិច្ចព្រមព្រៀងតភ្ជាប់សេដ្ឋកិច្ចវៀតណាម - សិង្ហបុរីប្រកបដោយប្រសិទ្ធភាព ហើយមានគំនិតផ្តួចផ្តើមនូវកិច្ចសហប្រតិបត្តិការជាក់លាក់ក្នុងវិស័យដែលប្រទេសទាំងពីរមានសក្តានុពលនិងកម្លាំង ដូចជា ភ័ស្តុភារ ពាណិជ្ជកម្មអេឡិចត្រូនិច កសិកម្មបច្ចេកវិទ្យាខ្ពស់ ឧស្សាហកម្មកែច្នៃម្ហូបអាហារ ... អភិវឌ្ឍតំបន់ឧស្សាហកម្មវៀតណាម សីង្ហបុរី (VSIP) តាមគំរូនៃការច្នៃប្រឌិតការច្នៃប្រឌិតនិងភាពស្និទ្ធស្នាលជាមួយបរិស្ថាន។



នារសៀលថ្ងៃទី ២១ ខែមិថុនាឆ្នាំ ២០២១ នៅរដ្ឋធានីហាណូយ (Ha Noi) លោកប្រធានរដ្ឋ ង្វៀនស្វឹនភុក (Nguyen Xuan Phuc) បានទទួលជួបលោក Vivian Balakrishnan រដ្ឋមន្រ្តីក្រសួងការបរទេសសិង្ហបុរី ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ នៅប្រទេសវៀតណាម។ រូបថត៖ថុងញ៉ឹត / VNA


លោកប្រធានរដ្ឋ ង្វៀនស្វឹនភុក (Nguyen Xuan Phuc) បានផ្លាស់ប្តូរវត្ថុអនុស្សាវរីយ៍ជាមួយរដ្ឋមន្រ្តីក្រសួងការបរទេសសិង្ហបុរី លោក Vivian Balakrishnan ។
រូបថត៖ថុងញ៉ឹត / VNA



នារសៀលថ្ងៃទី ២១ ខែមិថុនាឆ្នាំ ២០២១ នៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តី ផាមមិញជីញ (Pham Minh Chinh) បានទទួលជួប រដ្ឋមន្រ្តីក្រសួងការបរទេសសឹង្ហបូរី លោក Vivian Balakrishnan ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសវៀតណាម។ រូបថត៖យឿងយ៉ាង / VNA


លោកនាយករដ្ឋមន្រ្តី ផាមមិញជីញ (Pham Minh Chinh) ប្រគល់វត្ថុអនុស្សាវរីយ៍ជូន រដ្ឋមន្រ្តីក្រសួងការបរទេសសឹង្ហបូរី លោកVivian Balakrishnan ។ រូបថត៖យឿងយ៉ាង / VNA

នាព្រឹកថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២១ នៅទីស្នាក់ការរដ្ឋាភិបាល លោកឧបនាយករដ្ឋមន្រ្តី ផាមប៊ិញមិញ (Pham Binh Minh) បានទទួលជួបលោក Vivian Balakrishnan រដ្ឋមន្រ្តីក្រសួងការបរទេសសិង្ហបុរី ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសវៀតណាម។ រូបថត៖ង្វៀឌៀប / VNA 

នារសៀលថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២១ នៅទីក្រុងហាណូយ សមមិត្ត ឡេហ័យទ្រុង (Le Hoai Trung) សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស ប្រធានគណៈកម្មាធិការមជ្ឈិមទទួលបន្ទុកកិច្ចការបរទេស បានទទួលជួបលោករដ្ឋមន្ត្រីក្រសួងការបរទេសសីង្ហបុរី ប្រធានគណៈកម្មាធិការកិច្ចការបរទេសបក្សសកម្មភាពប្រជាជនសិង្ហបុរី (PAP) Vivian Balakrishnan។
រូបថត៖ភឿងហ័រ/ VNA
 

នាព្រឹកថ្ងៃទី ២១ ខែមិថុនាឆ្នាំ ២០២១ នៅទីក្រុងហាណូយ រដ្ឋមន្រ្តីក្រសួងការបរទេសលោក ប៊ុយថាញសើន (Bui Thanh Son) បានទទួលស្វាគមន៍និងជួបពិភាក្សាការងារជាមួយលោករដ្ឋមន្រ្តីក្រសួងការបរទេសនៃសាធារណរដ្ឋសិង្ហបុរី Vivian Balakrishnan ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។ រូបថត៖ឡឹមខាញ / VNA


រដ្ឋមន្រ្តីក្រសួងការបរទេស លោក ប៊ុយថាញសើន ( Bui Thanh Son) និងរដ្ឋមន្រ្តីក្រសួងការបរទេសសឹង្ហបុរីលោក Vivian Balakrishnan និងគណៈប្រតិភូអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងការបរទេសទាំងពីរស្តីពីកម្មវិធីស្រាវជ្រាវវិស័យសម្រាប់មន្ត្រីជាន់ខ្ពស់បក្សកុម្មុយនិស្តវៀតណាម ក្នុងឆ្នាំដំណាក់កាល ២០២១ -២០២៣ ។ រូបថត៖ ឡាំខាញ / VNA


រដ្ឋមន្រ្តីក្រសួងការបរទេសលោក ប៊ុយថាញសើន (Bui Thanh Son) ជួបពិភាក្សាការងារជាមួយលោក Vivian Balakrishnan រដ្ឋមន្រ្តីក្រសួងការបរទេសសិង្ហបុរី។ រូបថត៖ ឡាំខាញ / VNA

ក្នុងដំណើរអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេស​វៀតណាម លោកប្រធានរដ្ឋ ង្វៀនស្វឹនភុក (Nguyen Xuan Phuc) លោកនាយករដ្ឋមន្រ្តី ផាមមិញជីញ (Pham Minh Chinh) ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លោក ដូវ៉ាន់ចៀន (Do Van Chien)  ឧបនាយករដ្ឋមន្ត្រី លោក  ផាមមិញជីញ (Pham Binh Minh) ប្រធានគណៈកម្មាធិការមជ្ឈិមទទួលបន្ទុកកិច្ចការបរទេស លោក ឡេហ័រទ្រុង ( Le Hoai Trung) បានទទួលជួបលោក Vivian Balakrishnan រដ្ឋមន្រ្តីក្រសួងការបរទេសសិង្ហបុរី ដើម្បីសំដែងការគួរសម។

ដើម្បីធានាឱ្យបាននូវការអភិវឌ្ឍពាណិជ្ជកម្មរវាងប្រទេសទាំងពីរប្រកបដោយតុល្យភាព រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម ប៊ុយថាញសើន (Bui Thanh Son) បានស្នើប្រទេសសីង្ហបុរីបើកទីផ្សារចំពោះផលិតផលមួយចំនួន ដូចជា ផលិតផលកសិកម្មរុក្ខាប្រមាញ់និងនេសាទ វាយនភ័ណ្ឌនិងស្បែកជើង។ ពង្រឹងការផ្សារភ្ជាប់និងកិច្ចសហប្រតិបត្តិការខ្សែសង្វាក់ក្នុងផលិតកម្មនិងកែច្នៃ ដើម្បីទាញយកផលប្រយោជន៍របស់ភាគីនិមួយៗ លើកកម្ពស់ពាណិជ្ជកម្មទ្វេភាគីនិងនាំចេញទៅកាន់ប្រទេសផ្សេងទៀត។

ដោយអះអាងថា សេដ្ឋកិច្ចឌីជីថលគឺជាកត្តាជំរុញដ៏សំខាន់មួយរបស់ប្រទេសនានា ក្នុងបដិវត្តឧស្សាហកម្មទី ៤ រដ្ឋមន្រ្តីទាំងពីរបានឯកភាពជំរុញការបង្កើតក្រុមការងារបច្ចេកទេស នៅលើវេទិកាសម្រាប់ដៃគូឌីជីថលឆ្ពោះទៅរកកិច្ចព្រមព្រៀងទ្វេភាគីស្តីពីសេដ្ឋកិច្ចឌីជីថល។

រដ្ឋមន្រ្តីទាំងពីរក៏បានឯកភាពអនុវត្តវិធានការណ៍ជាក់លាក់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗផ្សេងទៀត ដូចជា ការអប់រំ វប្បធម៌ទេសចរណ៍និងការប្រាស្រ័យទាក់ទងរវាងប្រជាជននិងប្រជាជន។

រដ្ឋមន្ត្រីទាំងពីរបានពិភាក្សាស៊ីជម្រៅលើបញ្ហាអន្តរជាតិនិងក្នុងតំបន់ដែលទទួលការយកចិត្តទុកដាក់ទៅវិញទៅមក ហើយបានបញ្ជាក់ថា នឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធនៅក្នុងអង្គការអន្តរជាតិនិងវេទិកាក្នុងតំបន់ ដូចជា វេទិកាអង្គការសហប្រជាជាតិ APEC អាស៊ាននិងអនុតំបន់មេគង្គ ក៏ដូចជាក្នុងដំណើរការផ្តល់សច្ចាប័ននិងអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មីដូចជា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) កិច្ចព្រមព្រៀងភាពដៃគូគ្រប់ជ្រុងជ្រោយសេដ្ឋកិច្ច ក្នុងតំបន់ (RCEP) ។

រដ្ឋមន្ត្រីទាំងពីរបានពិភាក្សាអំពីស្ថានភាពនៅសមុទ្រខាងកើត លើកកម្ពស់សន្តិភាព ស្ថិរភាព សន្តិសុខនិងសេរីភាព ក្នុងនាវាចរនិងអាកាសចរណ៍ គោរពច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញារបស់អង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS ១៩៨២) ។ អនុវត្តសេចក្តីប្រកាសស្តីពីការប្រព្រឹត្តរបស់ភាគីនានា នៅសមុទ្រខាងកើត (DOC) និងអនុវត្តក្រមប្រតិបត្តិរបស់ភាគីនានា នៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធភាពនិង ដែលសមស្របនឹង UNCLOS ១៩៨២ ។

នៅចុងបញ្ចប់នៃកិច្ចពិភាក្សានេះរដ្ឋមន្រ្តីក្រសួងការបរទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការស្តីពីការបណ្តុះបណ្តាលដល់មន្រ្តីជាន់ខ្ពស់នៃបក្សកុម្មុយនិស្តវៀតណាម ក្នុងដំណាក់កាល ២០២១-២០២៣ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សមត្ថភាពមន្ត្រីជាន់ខ្ពស់របស់ប្រទេសវៀតណាម។

 

ប្រទេសសីង្ហបុរីប្តេជ្ញាសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយវៀតណាម ដើម្បីស្តារឡើងវិញ ក្រោយការរីករាលដាលនៃជំងឺ Covid-19 

មុនដំណើរទស្សនកិច្ចជាផ្លូវការ នៅប្រទេសវៀតណាម ក្នុងបទសម្ភាសន៍ជាមួយអ្នកឆ្លើយឆ្លងព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មាន​វៀតណាម​ប្រចាំនៅប្រទេសសិង្ហបុរី លោក Vivian Balakrishnan រដ្ឋមន្រ្តីក្រសួងការបរទេសសីង្ហបុរីបានបង្ហាញនូវបំណងចង់ពិភាក្សាជាមួយថ្នាក់ដឹកនាំថ្មីរបស់ប្រទេសវៀតណាមអំពីវិធី ដើម្បីអភិវឌ្ឍទំនាក់ទំនងនៃប្រទេសទាំងពីរកាន់តែស៊ីជម្រៅនិងជាក់លាក់ ផ្លាស់ប្តូរយោបល់គ្នាស្តីពីការអភិវឌ្ឍក្នុងតំបន់និងអន្តរជាតិដែលភាគីទាំងពីរមានការចាប់អារម្មណ៍ទៅវិញទៅមក។

ដោយវាយតម្លៃលើទំនាក់ទំនងទ្វេភាគីសិង្ហបុរី - វៀតណាម លោករដ្ឋមន្រ្តី Vivian បានលើកឡើងថា ភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរត្រូវបានពង្រឹង ដោយទំនាក់ទំនងនយោបាយនិងសេដ្ឋកិច្ចរឹងមាំ ការផ្លាស់ប្តូរប្រាស្រ័យទាក់ទងរវាងប្រជាជននិងប្រជាជនប្រកបដោយភាពកក់ក្តៅនិងការទូលំទូលាយ។


រដ្ឋមន្ត្រីការបរទេសសិង្ហបុរីលោក Vivian Balakrishnan ថ្លែងនៅក្នុងកិច្ចសន្ទនាគោលនយោបាយជាន់ខ្ពស់ ASEM ។
រូបថត៖ ង្វៀនដៀប / ទីភ្នាក់ងារសារព័ត៌មានវៀតណាម



នាថ្ងៃទី ២២ ខែមិថុនាឆ្នាំ ២០២១ នៅទីក្រុងហាណូយ  (Ha Noi) រដ្ឋមន្រ្តីក្រសួងការបរទេសលោក ប៊ុយថាញសើន (Bui Thanh Son) បានអញ្ជើញធ្វើជាអធិបតី ក្នុងកិច្ចសន្ទនាគោលនយោបាយជាន់ខ្ពស់អាស៊ី - អឺរ៉ុប (ASEM) ដោយប្រធានបទ“ ២៥ ឆ្នាំនៃការបង្កើត ASEM - ពង្រឹងថែមទៀតទំនាក់ទំនងជាមួយដដៃគូអាស៊ី –  អឺរ៉ុប ក្នុងពិភពលោកកំពុងផ្លាស់ប្តូរ” តាមរយៈអ៊ីនធើណិតឬជំនួបទល់មុខ ក្នុងឱកាសអបអរសាទរគម្រប់ខួប ២៥ ឆ្នាំនៃការបង្កើតវេទិកាកិច្ចសហប្រតិបត្តិការអាស៊ី - អឺរ៉ុប (១៩៩៦-២០២១) ។ នៅក្នុងរូបថត៖ រដ្ឋមន្រ្តីក្រសួងការបរទេសលោក ប៊ុយថាញសើន ( Bui Thanh Son ) (ស្តាំទី ២) រដ្ឋមន្ត្រីការបរទេសសិង្ហបុរីលោក Vivian Balakrishnan (នៅខាងឆ្វេង) រដ្ឋមន្រ្តីក្រសួងការបរទេសកូរ៉េខាងត្បូងលោក Chung Eui Yong (ខាងក្រៅ រាប់ពីខាងស្តាំ) និងលោក Dominic Raab  រដ្ឋមន្រ្តីក្រសួងការបរទេសនិងអភិវឌ្ឍន៍អង់គ្លេស (ខាងឆ្វេង ទី ២) នៅឯកិច្ចសន្ទនា។ រូបថត៖ ង្វៀនដៀប / ទីភ្នាក់ងារសារព័ត៌មានវៀតណាម

បើតាមលោករដ្ឋមន្រ្តី Vivian  ទោះបីមានឥទ្ធិពលនៃការរាលដាលនៃជំងឺរាតត្បាត Covid-19 លើសេដ្ឋកិច្ចពិភពលោកក៏ដោយ ប៉ុន្តែទំនាក់ទំនងពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេសទាំងពីរនៅតែរឹងមាំដដែល។
តំបន់ឧស្សាហកម្មវៀតណាម - សឹង្ហបុរី មាន ៧ កន្លែង នៅទូទាំងប្រទេសវៀតណាមគឺជានិមិត្តរូបនៃកិច្ចសហប្រតិបត្តិការខាងសេដ្ឋកិច្ចដ៏អស្ចារ្យរវាងប្រទេសទាំងពីរ។ ភាគីទាំងពីរក៏សហការយ៉ាង​ជិតស្និទ្ធផងដែរ នៅវេទិកាជាច្រើនក្នុងតំបន់និងពហុភាគី រួមមានអាស៊ាននិងអង្គការសហប្រជាជាតិ។

ប្រទេសសិង្ហបុរីជាប្រភពវិនិយោគផ្ទាល់បរទេសធំជាងគេរបស់វៀតណាម។ ប្រទេសទាំងពីរបានជួយគ្នាទៅវិញទៅមកក្នុងគ្រាលំបាកនេះ រួមមាន ការបរិច្ចាគសម្ភារៈពេទ្យនិងររួមគ្នា ដើម្បីរក្សាសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ឱ្យនៅបើកចំហ។ ប្រទេសទាំងពីរក៏ប្តេជ្ញាចិត្តទាំងស្រុងចំពោះវ៉ាក់សាំងពហុភាគី ក៏ដូចជាការចែកចាយវ៉ាក់សាំងដោយស្មើភាពនិងសមធម៌ ផងដែរ។

ប្រទេសសឹង្ហបូរីបានសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយវៀតណាមក្នុងពេលដែលវៀតណាមធ្វើជាប្រធានអាស៊ាននៅឆ្នាំ ២០២០ និងជាសមាជិកអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០-២០២១។ ទាក់ទិននឹងនិន្នាការនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នាពេលខាងមុខ លោក Vivian បានសង្កត់ធ្ងន់ថា សិង្ហបុរីប្តេជ្ញាសហការយ៉ាងជិតស្និទ្ធជាមួយវៀតណាម ដើម្បី ធ្វើឲ្យប្រទេសទាំងពីរងើបឡើងខ្លាំង បន្ទាប់ពីជំងឺរាតត្បាតបានគ្រប់គ្រង។

ប្រទេសសឹង្ហបុរីកំពុងត្រៀមខ្លួនសំរាប់ការបើកឡើងវិញនូវព្រំដែនរបស់ខ្លួនហើយអាចនឹងពិចារណាមធ្យោបាយ ដើម្បីបន្តការធ្វើដំណើរម្តងទៀតរវាងវៀតណាមនិងសិង្ហបុរីប្រកបដោយសុវត្ថិភាពនិងប្រសិទ្ធភាព។ ប្រការនេះនឹងជះឥទ្ធិពលវិជ្ជមានដល់ការស្តារសេដ្ឋកិច្ចឡើង​វិញរបស់ប្រទេសទាំងពីរ។

លោករដ្ឋមន្រ្តី Vivian បានមានប្រសាសន៍ថា ក្នុងរយៈពេលវែង ប្រទេសទាំងពីរអាចរួមគ្នាស្វែងរកវិធានការ ដើម្បីពង្រឹងភាពធន់នៃខ្សែសង្វាក់ផ្គត់ផ្គង់និងសមត្ថភាពឆ្លើយតបនឹងជំងឺរាតត្បាត ក្នុងតំបន់ នាពេលអនាគត។

ប្រទេសទាំងពីរមានគោលបំណងនូវការពង្រឹងនិងពង្រីកភាពជាដៃគូយុទ្ធសាស្ត្របន្ថែមទៀត តាមរយៈការបន្តកិច្ចសហប្រតិបត្តិការថ្មីៗដូចជា ថាមពលស្អាត ការច្នៃប្រឌិតបច្ចេកវិទ្យានិងសេដ្ឋកិច្ចឌីជីថល៕

ទីភ្នាក់ងារសារព័ត៌មានវៀតណាម កាសែតរូបភាពវៀតណាម
ប្រែសម្រួលដោយង្វៀនយ៉ាង

ព្រឹត្តិការណ៍ ៥០ ឆ្នាំ ទំនាក់ទំនងអាស៊ាន និង អូស្រ្តាលី

ព្រឹត្តិការណ៍ ៥០ ឆ្នាំ ទំនាក់ទំនងអាស៊ាន និង អូស្រ្តាលី

នៅ​កិច្ច​ប្រជុំកំពូល​ពិសេស​ អបអរ​សាទរខួប​​អនុស្សាវរីយ​លើកទី​៥០ ទំនាក់ទំនង​អាស៊ាន​ និងអូស្ត្រាលី បានប្រព្រឹត្តទៅ​នា​ខែមីនាកន្លង​ហើយ​ នៅទីក្រុង​ Melbourne ប្រទេស​អូស្ត្រាលី...

Top