• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងវៀតណាមនិងអាល្លឺម៉ង់

លោក Vu Ba Phu ប្រធាននាយកដ្ឋានជំរុញពាណិជ្ជកម្មនៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម (រូបថត៖ VNA)


កិច្ចប្រជុំនេះមានគោលបំណងជួយឧបត្ថម្ភដល់អង្គភាពអាជីវកម្មវៀតណាមអាចទាញយកបាននូវឱកាសពីកិច្ចព្រមព្រៀង EVFTA ដើម្បីបង្កើនការនាំចេញទៅកាន់ប្រទេសអាល្លឺម៉ង់។ នៅក្នុងសិក្ខាសាលានោះ សហគ្រាសវៀតណាមជិត ៤០ បានណែនាំដល់អង្គភាពអាជីវកម្មអាឡឺម៉ង់នូវផលិតផលវៀតណាមជាច្រើនប្រភេទ ដូចជាទឹកភេសជ្ជៈផលិតផលកសិកម្ម គ្រឿងឧបភោគបរិភោគនិងផលិតផលប្រើប្រាស់ក្នុងគ្រួសារជាដើម ដែលសមស្របសម្រាប់តម្រូវការរបស់អតិថិជននៅប្រទេសអាល្លឺម៉ង់និយាយដោយឡែកនិងសហភាព​អឺរ៉ុបដោយនិយាយរួម។ លោក Vu Ba Phu ប្រធាននាយកដ្ឋានជំរុញពាណិជ្ជកម្មនៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម​​បានវាយតម្លៃថា៖

«តាមរយៈកិច្ចប្រជុំនេះ ភាគីនានានឹងធ្វើការផ្លាស់ប្តូរយលបល់គ្នា ដោយបើកចំហដើម្បីស្វែងយល់អំពីតម្រុវការ និងសមត្ថភាពរបស់គ្នាទៅវិញទៅមក ព្រមទាំងឈានទៅចុះហត្ថលេខាលើកិច្ចសន្យាសហប្រតិបត្តិការបន្ថែមទៀត ដើម្បីបង្កើនពាណិជ្ជកម្មរវាងវៀតណាមនិងអាឡឺម៉ង់ ដោយមិនត្រឹមតែតាមរយៈវិធីបែបប្រពៃណីប៉ុណ្ណោះទេ ថែមទាំងអនុវត្តតាមបែបអនឡាញដើម្បីជួយជំរុញទំនាក់ទងភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាមនិងសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ឲ្យកានតែប្រសើរឡើងថែមទៀត ព្រមទាំងចូលរួមចំណែក​ពូនជ្រុំទំនាក់ទំនងដែលធ្លាប់មានការអភិវឌ្ឍន៍យ៉ាងគង់វង្ស ក៏ដូចជាកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធទៀតផង»៕
តាម VOV5- វិទ្យុសម្លេងវៀតណាម
 

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top