|
លោក Vu Ba Phu ប្រធាននាយកដ្ឋានជំរុញពាណិជ្ជកម្មនៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម (រូបថត៖ VNA) |
កិច្ចប្រជុំនេះមានគោលបំណងជួយឧបត្ថម្ភដល់អង្គភាពអាជីវកម្មវៀតណាមអាចទាញយកបាននូវឱកាសពីកិច្ចព្រមព្រៀង EVFTA ដើម្បីបង្កើនការនាំចេញទៅកាន់ប្រទេសអាល្លឺម៉ង់។ នៅក្នុងសិក្ខាសាលានោះ សហគ្រាសវៀតណាមជិត ៤០ បានណែនាំដល់អង្គភាពអាជីវកម្មអាឡឺម៉ង់នូវផលិតផលវៀតណាមជាច្រើនប្រភេទ ដូចជាទឹកភេសជ្ជៈផលិតផលកសិកម្ម គ្រឿងឧបភោគបរិភោគនិងផលិតផលប្រើប្រាស់ក្នុងគ្រួសារជាដើម ដែលសមស្របសម្រាប់តម្រូវការរបស់អតិថិជននៅប្រទេសអាល្លឺម៉ង់និយាយដោយឡែកនិងសហភាពអឺរ៉ុបដោយនិយាយរួម។ លោក Vu Ba Phu ប្រធាននាយកដ្ឋានជំរុញពាណិជ្ជកម្មនៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមបានវាយតម្លៃថា៖
«តាមរយៈកិច្ចប្រជុំនេះ ភាគីនានានឹងធ្វើការផ្លាស់ប្តូរយលបល់គ្នា ដោយបើកចំហដើម្បីស្វែងយល់អំពីតម្រុវការ និងសមត្ថភាពរបស់គ្នាទៅវិញទៅមក ព្រមទាំងឈានទៅចុះហត្ថលេខាលើកិច្ចសន្យាសហប្រតិបត្តិការបន្ថែមទៀត ដើម្បីបង្កើនពាណិជ្ជកម្មរវាងវៀតណាមនិងអាឡឺម៉ង់ ដោយមិនត្រឹមតែតាមរយៈវិធីបែបប្រពៃណីប៉ុណ្ណោះទេ ថែមទាំងអនុវត្តតាមបែបអនឡាញដើម្បីជួយជំរុញទំនាក់ទងភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាមនិងសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ឲ្យកានតែប្រសើរឡើងថែមទៀត ព្រមទាំងចូលរួមចំណែកពូនជ្រុំទំនាក់ទំនងដែលធ្លាប់មានការអភិវឌ្ឍន៍យ៉ាងគង់វង្ស ក៏ដូចជាកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធទៀតផង»៕
តាម VOV5- វិទ្យុសម្លេងវៀតណាម