• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

បទយកការណ៍ឯកទេស

ខេត្តឡុងអាន (Long An) - ច្រកទ្វារចេញចូលរបស់តំបន់ខាងលិចនៃភូមិភាគខាងត្បូង

គឺជាច្រកទ្វារចេញចូលមួយ តភ្ជាប់នឹងទីក្រុងហូជីមិញ (Ho Chi Minh) មជ្ឈមណ្ឌលសេដ្ឋកិច្ចធំបំផុតរបស់ប្រទេសវៀតណាមនិងបណ្តាខេត្តដែលស្ថិត​​នៅតំបន់ខាងលិចនៃភូមិភាគខាងត្បូងនាសព្វថ្ងៃនេះ ខេត្តឡុងអាន (Long An) មានសក្តានុពលជាច្រើនដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច​​​​​ប្រកបដោយគ្រប់ជ្រុងជ្រោយ ផ្អែកទៅលើការអភិវឌ្ឍន៍កសិកម្ម​​ដោយប្រើប្រាស់​​​បច្ចេកវិទ្យា​​ខ្ពស់និងទេសចរណ៍ដែលមាន​​លក្ខណៈពិសេសរបស់តំបន់ព្រែកទន្លេ។

ដីល្អទទួលផ្កាស្រស់ស្អាត

ខេត្ត​ឡុង​អាន (Long An) ​មានទីតាំងស្ថិត​នៅ​ច្រកទ្វារ​ចេញ​ចូល​ក្នុង​ទីក្រុង​ហូជី មិញ (Ho Chi Minh) មជ្ឈមណ្ឌល​​​សេដ្ឋកិច្ច​ធំបំ​ផុត​​​ នៅ​ប្រទេស​វៀតណាម ​ខាង​កើត​មាន​​កំពង់​ផែ​សមុទ្រ​ឆ្ពោះ​ទៅ​កាន់ទ្វារទន្លេ ស័យ​រ៉ាប (Soai Rap) ចម្ងាយ​ពី​​​សមុទ្រ​ខាង​កើត ១៥ គីឡូ​ម៉ែត្រ​ ខាង​លិច​មាន​បណ្តាច្រកទ្វារ​ព្រំដែន​ជាមួយ​ព្រះ​រាជាណាចក្រ​កម្ពុជា ​ទីតាំង​​ងាយ​ស្រួល​សំរាប់​ការ​ខិត​ឈាន​​ជិតដល់​​​ការវិនិយោគ​ចូល​ក្នុង​តំបន់។


ខេត្ត​ឡុង​អាន ​​(Long An) គឺ“តំបន់​ល្អប្រសើរ​និង​បង្កើត​បញ្ញាជនជា​ច្រើន” ប្រជាជន​ឡុង​អាន (Long An) ​ស្លូត​បូត​និងរាក់ទាក់។ ហេតុនេះ ​នៅ​ពេល​​មកទស្សនា​​ខេត្តឡុង​អាន (Long An) ​យើង​នឹង​ស្វែង​យល់​រឿង​រ៉ាវ​​ដ៏គួរ​ឲ្យ​ចាប់​អារម្មណ៍​និងចាប់​ចិត្តស្តីពីការ​កាប់​ឆ្ការព្រៃរានយកដីពី ​ ២០០ ឆ្នាំមុន ក៏ដូចជា​សង្គ្រាម​​ការ​ពារ​​ប្រទេសជាតិ​​ ប្រឆាំង​ពួក​ឈ្លានពានពីសតវត្សរ៍​ទី១៩ ផង​ដែរ។
  
មកទស្សនា​​តំបន់​ក្រោម​នៃខេត្តឡុង​អាន (Long An) ភ្ញៀវ​មិន​អាចភ្លេច​ចិរិត​រាក់​ទាក់​​និង​មានចិត្ត​រាប់​​អានភ្ញៀវ​របស់​ប្រជាជន​ស្រុក​កឹន​ដឿក (Can Duoc) ស្រុក​កឹន​យួក (Can Giuoc) ពិសា​ម្ហូបអាហារ​សាមញ្ញ​ ប៉ុន្តែឈ្ងុយឆ្ងាញ់​និង​មិន​អាច​បំភ្លេច​បាន​ទេ ដូចជា​៖  សាច់​ក្រក​ស្រុក​​កឹន​ដឿក (Can Duoc) អំបុកកឹន​យួក (Can Giuoc) (អំបុក​ប្រភេទនេះធ្វើ​ពី​ម្សៅមី ស៊ុបទា ស្ករនិង​ប្រេង) …

ជាពិសេស ដោយប្រព័ន្ធព្រែក​និងទន្លេខ្វាត់ខ្វែង​និង​​​មាន​ធនធាន​ធម្មជាតិ​សម្បូរ៍ ខេត្ត​ឡុង​អាន (Long An) មាន​គុណសម្បត្តិជា​ច្រើន​ ដើម្បី​អភិវឌ្ឍន៍​ទេសចរណ៍​របៀបទន្លេ​ព្រែក។ ពី​កណ្តាល​ទីក្រុង​តឹន​អាន (Tan An) នៃខេត្ត​ឡុង​អាន (Long An) យើង​ខ្ញុំ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​ ៦២​ ទៅ​ដល់​តំបន់​ដុង​ថាប​មឿយ (Dong Thap Muoi) ដ៏​ល្បីឈ្មោះ​ ដោយ​លក្ខណៈ​ពិសេស​​របស់​វប្បធម៌​ខាង​លិច​នៃ​ភូមិភាគ​ខាង​ត្បូងនេះ។


ទីក្រុងតឹនអាន (Tan An) របស់ខេត្តឡុងអាន (Long An) ។
រូបថត៖ ង្វៀនឡឹន


ស្រូវនិងអង្ករគឺជាផលិតផលកសិកម្មសំខាន់ៗ របស់ខេត្តឡុងអាន (Long An) ។
រូបថត៖ ង្វៀនឡឹន


ខេត្តឡុងអាន (Long An) គឺជាតំបន់ដែលមានភូមិរបរប្រពៃណីជាច្រើន ដូចជា៖ ភូមិធ្វើនំបាញ់ត្រាង
(banh Trang) ញឹនហ័រ (Nhon Hoa) នៅសង្កាត់ ៥ ទីក្រុងតឹនអាន (Tan An)។
រូបថត៖ ថុងហាយ


មុខរបរតម្បាញកន្ទេល នៅស្រុកកឹនដឿក (Can Duoc) ។
រូបថត៖ ថុងហាយ


មុខរបរផលិតស្គរប៊ិញអាន (Binh An) នៅឃុំប៊ិញឡាង (Binh Lang)  ស្រុកតឹនទ្រូ (Tan Tru) ។
រូបថត៖ ឡេមិញ


ផ្លែស្រកានាគចូវថាញ (Chau Thanh) កសិផលដ៏ល្បីឈ្មោះរបស់ខេត្តឡុងអាន (Long An)។
រូបថត៖ ង្វៀនឡឹន


ពីយូរលង់មកនេះហើយ សាច់ក្រកកឹនដឿក (Can Duoc) ជាល្បីឈ្មោះ ពីព្រោះមុខម្ហូបប្រពៃណីនេះរបស់ប្រជាជនណាមបូ (Nam Bo) គឺជាកាដូដែលជូនសាច់ញាតិក្នុងបុណ្យនានានិងបុណ្យចូលឆ្នាំថ្មីប្រពៃណី។
រូបថត៖ ង្វៀនឡឹន

មួយក្នុងចំណោមបណ្តាតំបន់ឧស្សហកម្ម ស្ថិតក្នុងភូមិសាស្ត្រខេត្តឡុងអាន (Long An)។
រូបថត៖ ង្វៀនឡឹន


ការផលិតបន្ទះដែកថែបនាំចេញ នៅក្នុងតំបន់ឧស្សាហកម្ម នៅខេត្តឡុងអាន (Long An)។
រូបថត៖ ង្វៀនឡឹន


ភ្ញៀវទេសចរណ៍មកទស្សនាប្រព័ន្ធអេកូដុងថាបមឿយ (Dong Thap Muoi)។
រូបថត៖ ង្វៀនឡឹន


តំបន់ ដុងថាបមឿយ (Dong Thap Muoi) គឺតំបន់សម្បូរ៍សក្តានុពលអេកូទេសចរណ៍ដែលមានលក្ខណៈពិសេស
របស់វប្បធម៌នៃតំបន់ទន្លេព្រែក នៅខេត្តឡុងអាន។
រូបថត៖ ង្វៀនឡឹន

អាច​និយាយថា នេះ​គឺ​ជាសក្តានុពល​ទេសចរណ៍ដ៏ធំបំផុត​របស់​​ខេត្ត​ឡុង​អាន (Long An) ដើម្បី​ភ្ញៀវ​អាច​មកទស្សនា​តំបន់​អេកូទេសចរណ៍​ផង និង​ស្វែង​យល់​នូវ​តំលៃ​វប្បធម៌ពិសេស​ក្នុង​ជីវភាព​​រស់នៅ​​របស់​ប្រជាជន​នៅ​តំបន់​ទឹកទន្លេនេះផង។ គំរូគឺ​​ភូមិអណ្តែតទឹកតឹន​ឡឹប (Tan Lap) (ស្រុក​មូក​ហ័រ) (Moc Hoa) តំបន់អភិរក្ស​​ដីលិច​ទឹក​ឡាង​សែន ( Lang Sen) ស្រុក​តឹន​ហ៊ឹង (Tan Hung) តំបន់​អេកូទេសចរណ៍​ដុង​ថាប​មឿយ (Dong Thap Muoi) ស្ថិត​ក្នុងភូមិសាស្ត្រ​ស្រុក​ម៉ូក​ហ័រ(Moc Hoa)វិញ​ហ៊ឹង (Vinh Hung)ថាញ​ហ័រ​(Thạnh Hoa)និងតឹន​ថាញ(Tan Thanh) សុទ្ធតែ​គឺតំបន់​អេកូទេសចរណ៍​ពិសេសរបស់ខេត្ត​ឡុង​អាន (Long An) ​និយាយ​ដោយឡែក​និង​តំបន់​ណាមបូ​(Nam Bo) និយាយ​រួម។

ខេត្ត​ឡុង​អាន (Long An) មាន​ ២៨ តំបន់​ឧស្សាហកម្ម​​​និង​ ៣០ ប្រទេស​និង​តំបន់​លើទូទាំង​ពិភពលោក​បាន​វិនិយោគ​ចូល ក្នុង​នោះ​មាន​ ៦ ប្រទេស​និង​តំបន់​​កំពុង​ឈាន​មុខគេ​ក្នុងរាយ​បញ្ជី​ស្តី​ពី​​​ដើម​ទុន​វិនិយោគ ដូចជា៖ អង់គ្លេស តៃវ៉ាន់ ជប៉ុន សឹង្ហបុរី កូរ៉េខាង​ត្បូង​និង​អាមេរិក។ ​


ខេត្ត​ឡុង​អាន (Long An) មាន​ ២៨ តំបន់​ឧស្សាហកម្ម​​​និង​ ៣០ប្រទេស​និង​តំបន់​លើទូទាំង​ពិភពលោក​បាន​វិនិយោគ​ចូល ក្នុង​នោះ​មាន​ ៦ ប្រទេស​និង​តំបន់​​កំពុង​ឈាន​មុខគេ​ក្នុងរាយ​បញ្ជី​ស្តីពី​​ដើម​ទុន​វិនិយោគ ដូចជា៖ អង់គ្លេស តៃវ៉ាន់ ជប៉ុន សឹង្ហបុរី កូរ៉េខាង​ត្បូង​និង​អាមេរិក។ ​មកទស្សនាខេត្តឡុង​អាន (Long An) ​ភ្ញៀវទេសចរណ៍​សម្រប​ខ្លួន​ក្នុង​​​អាកាសធាតុ​បរិសុទ្ធ​ពី​ព្រៃ​ស្មាច់ស្រងាត់​​មើល​ដាច់​កន្ទុយ​ភ្នែក ហិត​ក្លិនក្រអូប​និង​គយគន់ទេសភាព​ស្រស់​ស្អាតរបស់​វាល​ភក់​ដាំ​ផ្កា​ឈូក​ដ៏ធំល្វឹង​ល្វើយ​ នៅ​តំបន់​ដុង​ថាប​មឿយ (Dong Thap Muoi)។ ក្នុង​ដំណើរ​មកទស្សនា​ខេត្ត​ឡុងអាន ​(Long An) ​នេះ ភ្ញៀវ​មាន​ឱកាសពិសា​​មុខ​ម្ហូបអាហារ​សាមញ្ញ​និង​​ពោរពេញ​លក្ខណៈពិសេស​នៃតំបន់​ទន្លេព្រែក​ណាមបូ (Nam Bo) ដូច ជា ៖ ​សម្លម្ជូរផ្កាស្នោ ញាំ​ក្រអៅ​ឈូក ​ត្រីឆ្តោ​អាំង​ជ្រលក់​​អំបិល​ម្ទេស…

ខេត្ត​ឡុងអាន ​(Long An) គឺជា​តំបន់​បង្កប់​តំលៃវប្បធម៌ ប្រវត្តិសាស្ត្រដែល​មាន​តំលៃ។ មកទស្សនា​តំបន់​កេរ្តិ៍​ដំណែល​បុរាណវត្ថុវិទ្យា​ប៊ិញ​តា (Binh Ta) ឃុំ​ឌឹក​ហ័រហា (Hoa Ha) ស្រុក​ឌឹក​ហ័រ (Duc Hoa)  ភ្ញៀវ​ទេសចរណ៍​នឹង​ស្វែង​យល់​​​​​វប្បធម៌ - ប្រវត្តិសាស្ត្រ​ជា​ពិសេស​នៃ​ខឿន​វប្បធម៌​អុក​អែវ (Oc Eo) ខឿន​វប្បធម៌​បុរាណ​បាន​ឋិតនៅ​និង​រីកចំរើន​យ៉ាង​ខ្លាំង​ក្លា​ នៅ​តំបន់​វាល​ទំនាប​​គឹវ​ឡុង ​(Cuu Long) និង​ខាង​កើត​នៃតំបន់​ណាមបូ (Nam Bo) តាំង​ពី​សតវត្សរ៍​ទី ១ ដល់ សតវ​ត្សរ៍ទី ៧ មុនគ.ស។ នា​ឆ្នាំ១៩៨៩ តំបន់កេរ្តិ៍​ដំណែល​នេះ​បានរដ្ឋ​ទទួល​ស្គាល់​គឺកេរ្តិ៍​ដំណែល​ប្រវត្តិសាស្ត្រ - វប្បធម៌​ចំណាត់​ថ្នាក់​ជាតិ។

នា​បច្ចុប្បន្ននេះ កេរ្តិ៏​ដំណែល​ប៊ិញ​តា (Binh Ta) មិនត្រឹម​តែ​ទីកន្លែង​មកទស្សនា​ដ៏​ចាប់ចិត្ត​សំរាប់​អ្នក​បុរាណ​វត្ថុវិទ្យា ក៏​ដូចជា​យុវវ័យ​ដែល​មាន​ចំណូលចិត្ត​​ស្រាវ​ជ្រាវវប្បធម៌អុកអែវ (Oc Eo) ប៉ុណ្ណោះទេ ថែមទាំងគឺ​ទីកន្លែង​​ស្វែងយល់​វប្បធម៌ពិសេស​សំរាប់ភ្ញៀវទេសចរណ៍​ក្នុង​និង​ក្រៅ​ស្រុក​ នៅ​ពេល​មកទស្សនា​ខេត្ត​ឡុង​អានផង​ដែរ។


ចំណាប់អារម្មណ៍​នៅ​ក្បែរ​ទន្លេ​វ៉ាម​កូ (Vam Co)

ខេត្ត​ឡុង​អាន (Long An) មានទីតាំង​ និង​ប្រភាពធនធានធម្មជាតិ​សមស្រប​នឹង​​ការ​អភិវឌ្ឍន៍នូវ​ផលិត​​កសិផល​ជា​ច្រើន​ប្រភេទ ទទួល​បានបរិមាណ​សរុប​ដ៏​ខ្ពស់ ដូចជា៖ បរិមាណ​សរុប​នៃ​ស្រូវ (ឈរ​លំដាប់លេខ​៤ នៅ​វាល​ទំនាប​ទន្លេគីវឡុង (Cuu Long)) បរិមាណ​សរុបនៃ​​ផ្លែ​ស្រកានាគ (ឈរ​ក្រោយ​​ខេត្ត​ប៊ិញ​ធួន (Binh Thuan​)​)​...​ហេតុ​នេះ ក្នុង​ប៉ុន្មាន​ឆ្នាំ​មក​នេះ​ ខេត្ត​ឡុង​អាន (Long An) បាន​សកម្ម​អភិវឌ្ឍន៍​​ទម្រង់​រូបភាព​ផលិតកសិកម្ម​​ដោយ​​ប្រើប្រាស់​បច្ចេកវិទ្យាខ្ពស់ តាម​ទិសដៅ​ផលិត​កសិផល បន្សំនឹង​បំរែបំរួល​អាកាសធាតុ និង​ទាក់ទាញ​ការវិនិយោគ​ចូល​ក្នុង​ខេត្ត។

ខេត្ត​ឡុង​អាន (Long An) ស្ថិតក្បែរ​ទន្លេ​វ៉ាម​កូ (Vam Co) ដោយ​លក្ខខណ្ឌធម្មជាតិល្អ​ប្រសើរ ដូច្នេះ​នា​សព្វ​ថ្ងៃនេះ​ខេត្ត​នេះ​ជា​ល្បី​ឈ្មោះ​​ទូទាំង​តំបន់​ណាមបូ (Nam Bo) ពីព្រោះ​បណ្តា​​កសិផល​ពិសេស​ ដូចជា៖ អង្ករក្រអូប​​ចើដាវ (Cho Dao) ផ្លែឪឡឹក​ឡុង​ទ្រី (Long Tri) ផ្លែ​ម្នាស់​បេន​​លឹក (Ben Luc) ​ផ្លែ​ស្រកានាគ​ចូវថាញ (Chau Thanh) សណ្តែត ដីឌឹក​ហ័រ (Duc Hoa) អំពៅ​ធូថឿ (Thu Thua) ...

​ប្រសិទ្ធភាព​មកពី​គោលនយោបាយ​​នេះ​បាន​ទទួល​លទ្ធផល​ច្បាស់លាស់ ​កំណាត់​ផ្លូវ​ពីទីក្រុង​តឹន​អាន ​(Tan An) មកដល់​ស្រុក​ចូវថាញ (Chau Thanh) បាន​ក្រប់ដណ្តប់​ដោយពណ៌​បៃតងនៃ​ដំណាំ​ផ្លែស្រកានាគ ចំណុះ​​​ពណ៌បៃតង​នេះគឺពណ៌​ក្រហម​ស្រស់​របស់​ផ្លែ​ស្រកានាគ​ទុំ​​ដែល​ជិត​ដល់​រដូវ​ប្រមូល​ផល។


ទម្រង់រូបភាពដាំដំណាំផ្លែស្រកានាគ តាមស្តង់ដារ VietGAP នៅស្រុកចូវថាញ (Chau Thanh)។
រូបថត៖ ង្វៀនឡឹន


ផ្លែស្រកានាគគឺកសិផលសំខាន់ៗ របស់វិស័យកសិកម្មខេត្តឡុងអាន (Long An)។
រូបថត៖ ង្វៀនឡឹន


ទម្រង់រូបភាពដាំបន្លែស្អាតក្នុងផ្ទះសំណាញ់ នៅស្រុកកឹនយួក (Can Giuoc)។
រូបថត៖ ង្វៀនឡឹន


នាបច្ចុប្បន្ននេះ ស្រុកកឹនយួក (Can Giuoc) មានសហកករណ៍ដាំបន្លែស្អាត ឆ្លើយតបនឹងតម្រូវការបន្លែស្អាត
នៅទីផ្សារបណ្តាខេត្ត ស្ថិតក្នុងតំបន់ណាមបូ (Nam Bo)។
រូបថត៖ ង្វៀនឡឹន


ការវេចខ្ចប់ផលិតផលអង្ករប្រអូបចើដាវ (Cho Cao) នៅក្រុមហ៊ុន MECOFOOD ។
រូបថត៖ ង្វៀនឡឹន


លោក​វ៉​វ៉ាន់​វ៉ឹន (Vo Van Van) ប្រធាន​ការិយាល័យ​កសិកម្ម​និងអភិវឌ្ឍន៍​ជនបទស្រុក​ចូវថាញ (Chau Thanh) បាន​និយាយឲ្យដឹង​ថា ស្រុក​ចូវថាញ (Chau Thanh) គឺ​តំបន់​ដាំ​ដំណាំ​ផ្លែ​ស្រកា​នាគ​ធំបំផុត​របស់​ខេត្តឡុង​អាន (Long An) ផ្ទៃដីដាំ​ដំណាំ​ផ្លែ​ប្រភេទនេះ​ស្មើ​ជាង ៩០% នៃផ្ទៃដី​​ដាំ​ដុះ​ ហើយ​នឹង​បង្កើន​ឡើង​ទៀត។ ស្រុក​នេះ​កំពុង​ស៊ើបអង្កេត ត្រួតពិនិត្យ​និង​ខិតខំ​ប្រឹង​ប្រែង ដើម្បី​ដល់​ចុង​ឆ្នាំ២០១៧​ នេះ​នឹង​​​កសាងដាំ​ដំណាំ​ផ្លែស្រកានាគ​ទទួល​ស្តង់ដារទំហំ​ ​​ ៣០០ ហិចតា​ និង​រហូត​ដល់​ឆ្នាំ២០២០ ផ្ទៃដី​ដាំប្រភេទ​ផ្លែនេះ​ទំហំ ២.០០០ ហិចតា។

នា​សព្វ​ថ្ងៃនេះ ខេត្ត​ឡុង​អាន (Long An) បាន​និង​កំ​ពុង​​បញ្ជា​ណែនាំ​កម្មវិធី​​ទម្លុះ​ភាព​ទល់​ច្រក​នូវ​ការអភិវឌ្ឍន៍​កសិកម្ម​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ខ្ពស់ តភ្ជាប់​​នឹង​រៀបចំ​​សម្ព័ន្ធរចនា​​វិស័យ​​កសិកម្ម ក្នុង​នោះ​​ប្រមូលលើ​ដំណាំ​និង​សត្វចិញ្ចឹមទាំង​ ៥ ប្រភេទ ក្នុងនោះ​មាន​ស្រូវ ផ្លែ​ស្រកា​នាគ​ បន្លែ​និង​សាច់​គោ។
ជា​ដំបូង ខេត្ត​បាន​បង្កើត​​តំ​បន់​ឯកវប្បកម្ម ដូចជា៖ តំបន់​ដាំ​ស្រូវ​មាន​គុណភាព​ខ្ពស់ នៅ​តំបន់​ដុង​ថាប​មឿយ (Dong Thap Muoi) តំបន់​ដាំ​ផ្លែ​ស្រកានាគ នៅ​ស្រុក​ចូវថាញ (Chau Thanh) តំបន់​ដាំ​បន្លែ​កឹន​យួក (Can Giuoc) …
(លោក​ត្រឹន​វ៉ាន់​កឹន (Tran Van Can) ប្រធាន​គណៈកម្មការ​ប្រជាជន​ខេត្ត​ឡុង​​អាន (Long An))។

ទន្ទឹម​នឹង​​ផ្លែ​ស្រកានាគ ​ប្រភេទ​ដំណាំ​សរសរ​ទ្រុងនាំ​ចេញ​ផ្សេង​ទៀត​របស់​ខេត្ត​ឡុង​អាន (Long An) គឺ​ស្រូវដែល​បាន​វិនិយោគ​ ដូច្នេះ​​ការ​ដាំដុះស្រូវបានបើកទូលាយ​យ៉ាង​​ខ្លាំងក្រៃលែង។ នា​ប៉ុន្មាន​ថ្ងៃ​ក្នុង​រដូវ​ប្រមូល​ផល​ បើសិន​មានឱកាស​មកទស្សនាតំបន់​ដុងថាប​មឿយ (Dong Thap Muoi) ដូចជា ស្រុក​តឹន​ហ៊ឹង (Tan Hung) ស្រុក​ម៉ូក​ហ័រ (Moc Hoa) ស្រុក​វិញ​ហ៊ឹង (Vinh Hung) ស្រុក​ថាញ​ហ័រ (Thanh Hoa) និង​ទីរួម​ខេត្ត​គៀន​តឿង (Kien Tuong) ... យើង​ខ្ញុំ​បាន​ភ្ញាក់​ផ្អើល​ចំពោះ​ទេសភាព​​ស្រែ​ស្រូវ​​រាប់​ពាន់​ហិចតា​​កំពុង​ទុំ​ពណ៌លឿងធំល្វឹង​ល្វើយ។​ បាន​ឲ្យ​ដឹង​ថា ​ក្នុង​ខេត្ត​នេះ​មាន​ទំហំ​ដាំ​​ស្រូវ​នាំ​ចេញ​ទំហំ ៤០.០០០ ហិច​តា ក្នុង​នោះ​មាន​ ១៣៥០ ហិចតា ត្រូវ​ដាំ​​និង​ប្រើប្រាស់​​បច្ចេកវិទ្យាខ្ពស់។ រហូត​ដល់​ឆ្នាំ​២០២០ ខេត្ត​ឡុង​អាន (Long An) ខិត​ខំ​ប្រឹង​ប្រែង​​​​មាន​ទំហំ​ដាំ​ស្រូវ​​និង​ប្រើប្រាស់​​បច្ចេកវិទ្យា​ខ្ពស់ ទំហំ ២០.០០០ ហិចតា។

ចំពោះ​ស្រុក​ចូវថាញ​ (Chau Thanh) និង​តំបន់​ដុង​ថាប​មឿយ (Dong Thap Muoi) ដ៏ល្បីឈ្មោះ​ ដោយ​ផ្លែ​ស្រកានាគ​និង​ស្រូវ រីឯ​ស្រុកកឹន​យួក (Can Giuoc) ស្រុក​កឹន​ដឿក (Can Duoc) វិញ​ បាន​ឲ្យ​ស្គាល់​ ដូចជា​ជង្រុក​បន្លែ​ស្រស់​​របស់​ខេត្ត។ លោក ដាំង​យុយ​យូង (Dang Duy Dung) នាយក​សហករណ៍​បន្លែ​សុវត្ថិភាព​​ភឿក​ធីញ (Phuoc Thinh)  ឃុំ​ភឿក​ហៅ (Phuoc Hau)  ស្រុក​កឹន​យួក (Can Giuoc) បាន​ឲ្យ​ដឹងថា៖ ​តំបន់​នេះ​បាន​ដាំ​បន្លែ​ពី​យូរលង់​មកនេះហើយ ក្នុង​រយៈពេល ២០ ឆ្នាំ ​មិន​កែប្រែនិង​មិន​ប្រើប្រាស់​ប្រភេទជីណា​ទេ​ ​ប៉ុន្តែគុណភាព​បន្លែ​នៅតែ​ធានា​​និង​មាន​​រសជាតិ​ឈ្ងុយ​ឆ្ងាញ់​ពិសេស។

អាច​និយាយថា​ ដោយ​ប្រភព​ធនធាន​ធម្មជាតិ​សម្បូរ៍ ដូច្នេះ​នា​សព្វ​ថ្ងៃនេះ ស្រុក​កឹន​យួក (Can Giuoc)  ស្រុក​កឹន​ដឿក (Can Duoc) ​បាន​បង្កើត​សហករណ៍ដាំ​បន្លែ​សុវត្ថិភាព​និង​​បន្លែ​​ស្រស់​​គ្រប់​ប្រភេទ ដើម្បី​ផ្គត់​ផ្គង់​ឲ្យ​ទីផ្សារ​គ្រប់​ខេត្ត​ ក្នុង​តំបន់​ណាបូ (Nam Bo)។ ជាមធ្យម បណ្តា​ទម្រង់​រូបភាព​ដាំ​បន្លែ​សុវត្ថិភាព​​បានទទួល​ប្រាក់​ចំណូល​ជាង ៣៧ លាន​ដុង ក្នុង​ទំហំ ១០០០ ម៉ែត្រ​ការេសំរាប់​ពីររដូវ។

តាម​លោក​ឡេវ៉ាន់ហ័ង (Le Van Hoang) នាយកមន្ទីរ​កសិកម្ម​និងអភិវឌ្ឍន៍​ជនបទខេត្ត​ឡុង​អាន (Long An) នាពេល​ឆាប់ៗនេះ ខេត្ត​ឡុង​អាន​បាន​អនុវត្តន៍ការងារ​រៀបចំ ជំរុញ​យ៉ាង​ខ្លាំង​ការស្រាវ​ជ្រាវ អនុវត្តន៍​​វិទ្យាសាស្ត្រ បច្ចេកវិទ្យា រៀបចំ​ផលិតកម្ម​ឡើងវិញ ធានា​ដំណើរ​ការវិនិយោគ ដំណើរការផលិតកម្ម​និងជំរុញ​យ៉ាង​ខ្លាំងនូវ​ទំនាក់ទំនង​ផលិត  - ផ្គត់ផ្គង់​​./


អត្ថបទ៖ ង្វៀន​វូថាញ​ដាត រូបថត៖ ង្វៀន​ឡឹន
និង​ឯកសារ​របស់​កាសែត​រូបភាព​វៀតណាម

ស្វែងយល់នូវវប្បធម៌ជនជាតិ មឿង (Muong) នៅខេត្ត ហ័រប៊ិញ (Hoa Binh)

ស្វែងយល់នូវវប្បធម៌ជនជាតិ មឿង (Muong) នៅខេត្ត ហ័រប៊ិញ (Hoa Binh)

ចំងាយ​​ប្រហែល ៧០ គីឡូម៉ែត្រ តាមទិសនិរតីនៃទីក្រុងហាណូយ (Ha Noi) ខេត្ត ហ័រប៊ិញ (Hoa Binh) ត្រូវបានគេស្គាល់ជា "ទឹកដីនៃវីរៈកថា" ជាកន្លែងដែលមានជនជាតិ មឿង (Muong)...

Top