• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ទេសចរណ៍

កោះថើយសើន (Thoi Son)

កោះ​​ថើយ​សើន (Thoi Son) ឬ​នៅ​ហៅ​ថា​កោះ​កោន​ឡឹន​​ (Con Lan) ស្ថិត​នៅ​ចុង​ប្រភព​​ទន្លេ​តៀន​ (Tien) ចំណុះ​​​ឃុំ​ថើយ​សើន​ (Thoi Son) ទីក្រុង​មីថ័រ​ (My Tho) ខេត្ត​តៀន​យ៉ាង (Tien Giang)​។ នេះ​ជា​ទីកន្លែង​​ទេសចរណ៍​ជនបទ​​ទាក់ទាញ​ភ្ញៀវ​អញ្ជើញ​មក​រាប់ពាន់​លើក​​ជារៀង​រាល់​ឆ្នាំ​ ដើម្បី​ពិសោធន៍​នូវ​​វប្បធម៌​​ទឹក​ទន្លេ​។

​ចាប់​ផ្តើម​ដំណើរ​ទេសចរណ៍​ ភ្ញៀវទេសចរ​នឹង​បាន​អង្គុយ​លើ​ទូក​ធំ​ បណ្តែត​រសាត់​តាម​​​ទន្លេតៀន (Tien) ឆ្ពោះ​ទៅកាន់​កោះ​ថើយ​​សើន (Thoi Son) ពិសោធន៍នូវ​​​ជីវភាព​ប្រចាំថ្ងៃ​ របស់​អ្នក​ស្រុក​ចិញ្ចឹម​ត្រីលើ​ក្បូន​​ និង គយ​គន់​ទេសភាព​​នៃ​ស្ពាន​រាច់​មេវ (Rach Mieu)​​។​

បន្ទាប់ពី​ចាកចេញពី​ទូក​ធ្វើ​ដំណើរ​​តាម​ថ្នល់​ស្រុក​ ភ្ញៀវទេសចរ​អាច​សម្រាក​​ក្នុង​ផ្ទះ​ស្លឹក​ គេង​លើ​អង្រឹង​តម្បាញ​ដោយ​ខ្សែ​ស្ទប់ចេក​ ឬ​អង្គុយ​​ពិសា​តែ​ទឹក​ឃ្មុំ​ឈ្ងុយ​ឆ្ងាយ​ សន្តាប់​កញ្ញា​ជនបទ​និទាន​រឿង​ស្នេហា​គូស្រករ​ ស្នេហា​ស្រុក​ភូមិ​កំណើត​ ទឹក​ដី​ ដោយ​សំណៀង​យ៉ាង​រណ្តំ​ចិត្ត​​។​

អ្នក​ស្រុក​នៅ​កោះ​ថើយ​សើន​​ (Thoi Son) នៅ​ទាំង​រីក​ចម្រើន​ខាង​វិស័យ​ចិញ្ចឹម​ឃ្មុំ​យក​ទឹក​ ធ្វើ​ស្ករ​គ្រាប់ នំបំពង ផលិត​សិប្បកម្ម​ភណ្ឌ​ជាដើម​។ ហេតុនេះ​ហើយ នេះជា​ឱកាស​​សម្រាប់​ឱ្យ​ភ្ញៀវទេសចរ ​​អាច​ទៅ​ទស្សនា​ភូមិ​​របរ​​ប្រពៃណី​ ស្វែង​យល់​អំពី​​បទដ្ឋាន​ធ្វើ​​ហត្ថកម្មស្ករគ្រាប់​ តម្បាញ​ឡែន​ ទស្សនា​​មណ្ឌល​តាំង​សិប្បកម្ម​ភណ្ឌ​​​ពិសេស​ ​ដែល​បាន​ធ្វើ​​ដោយ​វត្ថុធាតុ​​ចម្ប​ង​គឺ​ផ្លែ​ដូង​។​

 


 ភ្ញៀវទេសចរ​បរទេស​​​ស្វែង​យល់អំពី​​កោះ​ថើយ​សើន (Thoi Son) នៅលើ​​ទូក​តូច​​របស់​ប្រជា​អ្នក​ស្រុក​។ រូបថត៖ ថុង​ហាយ​​


 ទូក​​តូច​ដឹក​ភ្ញៀវទេសចរ​កុះករ​ ​ចែវទូក​​​កណ្តាល​ជួរ​ដើម​ចាក ដែល​​ជា​លក្ខណៈ​​ពិសេស​នៃ​កោះ​ថើយ​សើន (Thoi Son) ​។​ រូបថត៖ ត្រឹន​ត្វឹន​


 ភ្ញៀវទេសចរសម្រាក​កាយ ​ក្រេប​យក​​ទំនុកចម្រៀង​​​ចាប៉ី​នៃទឹក​ដី​ភូមិ​ភាគ​ខាង​ត្បូង​​ ក្នុង​ដំណើរ​ស្វែងយល់​​អំពី​កោះ​​ថើយ​សើន (Thoi Son) ​។ រូបថត៖ ថុង​ហាយ​


 ភ្ញៀវទេសចរ​​បរទេស​ ចូល​ចិត្ត​នឹង​ផលិតផល​ និង វត្ថុអនុស្សាវរីយ៍​មូលដ្ឋាន​នៅ​​លើកកោះ​ថើយ​សើន (Thoi Son)។ រូបថត៖​ ថុង​ហាយ






 កោះថើយ​សើន​ (Thoi Son) ដើ​ម​ឈើសម្បូរ​បែប​​​​ចេញ​ផ្លែ​ប្រក់ពេញ​មួយ​ ជា​ប្រភព​ផ្គត់​ផ្គង់​​​ផល្លានុផល​សម្រាប់​​ឱ្យ​ផ្សារ​ទំនិញ​ខេត្ត​តៀន​យ៉ាង (Tien Giang)​។ រូបថត៖ ត្រឹន​ត្វឹន​
 

ជាពិសេស​ ភ្ញៀវទេសចរ​អញ្ជើញ​មកទីនេះ​ នៅ​មាន​ឱកាស​ធ្វើ​ដំណើរ​កម្សាន្ត​​តាម​ទូក​រួម​នឹង​កញ្ញាជនបទ​ពាក់​សម្លៀក​បំពាក់អាវ​​បាបា (Ba Ba) ​ពាក់​​មួក​ចំហៀង​ក្បាល​ ដៃកាន់​ច្រវាចែវ​តាម​បណ្តោយ​ព្រែក​​ប្រឡាយ​ នៅ​​សង​ខាង​​ជួរ​រុក្ខជាតិ​ខៀវ​ស្រស់​​ស្រងាត់​។ ក្រៅពីនោះ​ ភ្ញៀវទេសចរ​​អាច​​ជ្រើសទៅ​ទស្សនា​ជុំវិញ​​ភូមិ​ស្រុក​ដោយ​​រទេះសេះ​។​

សកម្ម​ភាព​​ចំណាប់​ចិត្ត​បំផុត នៅ​មណ្ឌល​ទេសចរណ៍​​កោះ​ថើយ​សើន (Thoi Son) ​គឺ​បាច​​ប្រឡាយ​ចាប់ត្រី​។ ភ្ញៀវទេសចរ​​នឹង​បាន​ពាក់​អាវ​បាបា (Ba Ba) ដ៏ស្រទន់ ព្រមទាំង​​ប្រើប្រាស់​ឧបករណ៍​នេសាទ​ត្រី​ដូច​ជា​ អង្រុត កន្ត្រក់ស្រង់ត្រី​​ ក្លែង​​ខ្លួនធ្វើជា​ប្រជាកសិករ​​ភូមិភាគខាង​លិច ដ៏​​សាមញ្ញ​ស្មោះត្រង់។ ចំពោះ​​​ការ​ពិសោធន៍​នេះ ភ្ញៀវទេសចរ​នឹង​​បាន​ចាប់​ត្រី​ដោយ​ផ្ទាល់ដៃ ​ដែល​កំពុង​ពួន​ខ្លួន​ក្រោម​ទឹក​ យល់​បន្ថែម​អំពី​ជីវភាព​នៃ​អ្នក​ស្រុកនៅ​​តំបន់​​ទឹក​ទន្លេ។​

មណ្ឌល​ទេសចរ​ណ៍ ​នៅ​ទាំង​បម្រើ​ទាំងស្រុង ​នូវ​ម្ហូប​អាហារ​​តំបន់​ភូមិភាគ​និរតី​ដ៏ពិសេស​ដូចជា​​ ត្រី​ត្រៀក​ដំរី​ចៀនទាំង​ស្រកា ត្រី​ផ្ទក់​ហូ​ត​ឆ្អឹង​វេច​នំ​ក្រៀប​ (បាញ់​ត្រាង​) មាន់​ស្ងោរ​ស្លឹក​គ្រៃ​ពិសា​នឹង​ស្លឹក​​អន្លង់​ ទា​​ស្ងោរ​ចៅ​ពិសា​នឹង​ត្រកួន​ ស៊ុប​ត្រី​ប្រា​ពិសា​នឹង​ផ្កា​ត្រកៀត​ជាដើម​ ឬ​មុខម្ហូប​ដែល​មាន​រសជាតិ​​នាសម័យ​កាប់​ឆ្ការដី​​បង្កើត​ភូមិ​​ដូចជា​ត្រី​​ផ្ទក់​ដុត​ បបរ​ត្រី​ផ្ទក់​នឹង​បន្លែ​យួន​ជាដើម​ ម្ហូប​ឆ្ងាញ់​ ទេសភាព​មនោរម្យ​នឹង​នាំមកនូវ​​ចំណាប់​អារម្មណ៍ដែល​​​ពិបាកនឹង​​ភ្លេច​ ពេល​ដែល​​ភ្ញៀវទេសចរ​​បោះ​ជំហាន​មកដល់ទីនេះ​៕

 

អត្ថបទ និង រូបថត៖ កុងដាត ថុង​ហាយ​ ត្រឹន​ត្វឹន​
 

អាងទឹកហាងដូវ (Hang Dau)៖ ស្ថាបត្យកម្មបុរាណនៅកណ្តាលរដ្ឋធានី

អាងទឹកហាងដូវ (Hang Dau)៖ ស្ថាបត្យកម្មបុរាណនៅកណ្តាលរដ្ឋធានី

មានអាយុកាល​ជិត​១៣០ឆ្នាំ ​អាងទឹក​ហាងដូវ​ (Hang Dau) បាន​ចាត់ទុក​ជា​កេរដំណែល​ស្ថាបត្យកម្ម​បុរាណមួយ​នៅ​ហាណូយ​។

Top