• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

អាស៊ាន

កិច្ចប្រជុំ AMM - ៥២៖ ពិភាក្សាត្រង់ៗស្តីពីស្ថានភាពសមុទ្រខាងកើត

កិច្ច​ប្រជុំ​​រដ្ឋមន្រ្តី​ការបរទេស​អាស៊ាន​លើកទី​៥២ (AMM - ៥២) បាន​រៀប​ចំនៅ​​ទីក្រុង​បាងកក់​ រដ្ឋមន្រ្តី​ការបរទេសទាំង​អស់ ​បាន​ពិភាក្សា​ច្រើន​ខ្លឹម​សារ​ស្តីពី​ស្ថានភាព​កសាង​សហគមន៍​ ទំនាក់ទំនង​ការទូត​ ក៏ដូចជាប្តូរ​​យោបល់​ត្រង់ៗ​ស្តីពី​បញ្ហា​ស្ថាន​ភាព​សមុទ្រ​ខាង​កើត​។​

រដ្ឋមន្រ្តី​ទាំង​អស់ ​បាន​​អះអាង​សាឡើង​វិញនូវ​សន្យា​​បង្កើន​សហប្រតិ​បត្តិការ​​​រក្សា​ និង ​ជំរុញ​​​សន្តិភាព​ ស្ថិរភាព​ សន្តិសុខ​​តំបន់ ​វិនិច្ឆ័យ​​ប្រសិទ្ធភាព​​បញ្ហា​​ដែល​កំពុង​កើត​​ឡើង​។ តាម​នោះ​ អាស៊ាន​​នឹង​សកម្ម​​ពង្រាយ​​ផែនការ​រួម​នៃ​សហគមន៍​​​នយោបាយ​ - សន្តិសុខ​​អាស៊ាន​២០១៥ អាទិភាព​សហប្រតិបត្តិ​ការ​​ទប់​ស្កាត់​​​នឹង​បញ្ហាប្រឈម​អប្រពៃណី​ បង្កើន​សហប្រតិបត្តិការ​​ការពារជាតិ​ - សន្តិសុខ និង សហប្រតិបត្តិការ​សមុទ្រ​ សកម្ម​ផ្សព្វផ្សាយ​​គោលការណ៍​​ ស្តង់ដារ​ប្រតិបត្តិ​​របស់​អាស៊ាន​ជាដើម។ នាឱកាស​នេះ រដ្ឋមន្រ្តីការបរទេសអាស៊ាន​​ទាំង​អស់ ​​បាន​ចុះហត្ថលេខា​លើ​ឯកសារ​កិច្ច​ព្រមព្រៀង​ស្និទ្ធស្នាល​​​​​បើកទូលាយ​​ និង សហប្រតិបត្តិការ​នៅ​អាស៊ី​អាគ្នេយ៍​ (TAC) ដើម្បីឱ្យ​​ ​Peru ​​បាន​ចូល​រួម​កិច្ច​ព្រមព្រៀងនេះ​ ភាគីចូលរួមកិច្ចព្រមព្រៀងសរុប​​​កើន​ឡើង​៣៨​​​។​

រដ្ឋមន្រ្តីទាំង​អស់ ​បាន​ពិភាក្សា​ស៊ី​​​ជម្រៅ​ស្តីពី​ស្ថានភាព​សមុទ្រខាងកើត​​​ កត់ស្គាល់​ភាព​​ព្រួ​យ​បារម្មណ៍​ស្តីពី​សកម្មភាព​ចំណាក់​ទប់​បន្ថែម​ដី​​ ពិសេស​គឺ​ឧបទ្ទវ​ហេតុ​ធ្ងន់​ធ្ងរយ៉ាងច្រើន ​កំពុងកើតមានឡើងនៅ​លើ​សមុទ្រ​ខាងកើត​ បាន​ធ្វើ​ឱ្យបាត់​​ទំនុក​ចិត្ត​ បង្កើន​ភាព​តាង​តឹង​ និង បង្កបង្ខូច​ដល់​សន្តិភាព​ សន្តិសុខ​ និង​ ស្ថិរភា​ព​តំបន់។ តាម​នោះ អាស៊ាន​អះអាងសាឡើងវិញ​ សារៈ​សំខាន់នៃការ​គោរព​ច្បាប់​​អន្តរជាតិ​ អនុសញ្ញា​សហប្រតិបត្តិការ​​ស្តីពី​ច្បាប់​សមុទ្រ​១៩៨២ (UNCLOS ១៩៨២)​​ អំពាវ​នាវ​ភាគីទាំងអស់​អត់​ធ្មត់​ មិន​យោធូបនីយកម្ម​​ ហើយ​ជៀស​វាង​មាន​សកម្មភាព​បង្ក​ស្មុគស្មាញ​​ ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី​លើ​មូលដ្ឋាន​ច្បាប់​អន្តរជាតិ​ អនុសញ្ញា​ UNCLOS​ ១៩៨២។



 កិច្ចប្រជុំ​រដ្ឋមន្រ្តីការបរទេស​អាស៊ាន លើកទី​៥២ (AMM-៥២) និង កិច្ចប្រជុំ​ពាក់ព័ន្ធ​​បាន​បើក​ក្រោម​អធិបតីភាព​ ​នៃ​រដ្ឋមន្រ្តី​ការបរទេស​ថៃ Don Pramudwinai ​ ។ លោក​ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ការបរទេស​​ ផាម​ ប៊ិញ​មិញ​ (Pham Binh Minh) ដឹកនាំ​គណៈ​ប្រតិភូ​វៀតណាម​ចូល​រួម​កិច្ច​ប្រជុំ​។ ក្នុងរូបថត៖ រដ្ឋមន្រ្តី​ការបរទេសអាស៊ានទាំងអស់​​ថតរូបរូម​គ្នា​។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មាន​វៀត​ណាម​​


 លោក​ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ការបរទេស​ ផាម ​ប៊ិញ​មិញ​ (Pham Binh Minh) និង រដ្ឋមន្រ្តី​​ការបរទេស​​អាស៊ាន​ទាំង​អស់​ សម្តែងការគួរ​សម​ដល់​ ​​លោក​នាយករដ្ឋមន្រ្តីថៃ​ Prayut Chan-o-cha។ រូបថត៖ ទីភ្នាក់ងារ​សារព័ត៌មាន​វៀត​ណាម​​



រដ្ឋមន្រ្តីការបរទេស​អាស៊ានទាំង​អស់ ដំណើរកា​រកិច្ច​ប្រជុំ​ពេញ​អង្គ និង​ កិច្ច​ប្រជុំ​ចង្អៀត​​ដើម្បីពិភាក្សា​​បញ្ហា​ពាក់ព័ន្ធ​ដល់​ការកសាង​សហគមន៍​ ទំនាក់ទំនង​ការទូត​ ត្រៀម​សម្រាប់​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ ហើយ​ រវាង​អាស៊ាន​និង​ដៃគូ​នាចុង​ឆ្នាំ​ ក៏ដូចជា​បញ្ហា​អន្តរជាតិ​ និង តំបន់​យក​ចិត្តទុកដាក់រួម​។ រូបថត៖ ទីភ្នាក់ងារសារ​ព័ត៌មានវៀតណាម



 ក្នុង​ក្រខណ្ឌ​កិច្ចប្រជុំ​រដ្ឋមន្រ្តី​​ការបរទេស​អាស៊ាន​លើកទី​៥២ (AMM-៥២) លោក​ឧបនាយ​ករដ្ឋមន្រ្តី រដ្ឋមន្រ្តី​​ការបរទេស​​ ផាម​ ប៊ិញ​មិញ (Pham Binh Minh) និង ​រដ្ឋមន្រ្តី​ការបរទេស​អាស៊ាន​​ បាន​ជំនួប​តំណាង​គណៈកម្មាធិការ​​រដ្ឋាភិបាល​អាស៊ាន ស្តីពី​សិទ្ធិមនុស្ស ​(AICHR)។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម​



រដ្ឋមន្រ្តីការបរទេស​​​អាស៊ាន​ទាំងអស់ ​បានចុះហត្ថាលេខា​លើ​ឯកសារ​​កិច្ច​ព្រមព្រៀង​សិទ្ធិស្នាលបើកទូលាយ​ និង សហប្រតិបត្តិកា​រ​នៅអាស៊ីអាគ្នេយ៍​ (TAC) សម្រាប់ Peru ​ ចូលរួម​កិច្ច​ព្រមព្រៀង​ សមាជិក​សរុប​កើនឡើង​៣៨។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម



 កិច្ចប្រជុំ​រដ្ឋមន្រ្តី​​ការបរទេស​អាស៊ាន​​លើកទី​៥២ បាន​ចេញ​សេចក្តី​ប្រកាស​រួម​កម្រាស់​២៣​ទំព័រ ពាក់​ព័ន្ធ​​ដល់​ខ្លឹមសារ​ជាច្រើន​រួមមាន៖ កសាង​សហគមន៍​អាស៊ាន​ សហគមន៍​នយោបាយ​ - សន្តិសុខ​អាស៊ាន​ សហគមន៍​សេដ្ឋកិច្ច​អាស៊ាន សហគមន៍​វប្បធម៌ - សង្គម​អាស៊ាន ទំនាក់ទំនង​ការបរទេស​របស់​អាស៊ាន បញ្ហា​អន្តរជាតិ​ តំបន់ និង ការ​រក្សា​ ជំរុញ​សន្តិភាព​ សន្តិសុខ​ ស្ថិរភាព​ សុវត្ថិភាព​ សេរីភាព​នាវាចរណ៍​​​ អាកាសចរណ៍​​ ​​នៅ​លើ​សមុទ្រ​ខាង​កើត​។ រូបថត៖ ទីភ្នាក់​ងារ​​សារ​ព័ត៌មានវៀតណាម​​



 លោក​​ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស​​ ផាម​ ប៊ិញ​មិញ​ (Pham Binh Minh) ចូល​រួម​កិច្ច​ប្រជុំ​គណៈ​កម្មការ​​កិច្ចព្រមព្រៀង​​តំប់​អាស៊ី​អាគ្នេយ៍​ មិន​មាន​អាវុធ​ណូយ​​គ្លេអ៊ែរ​ (SEANWFZ)។ ក្នុង​រូបថត៖ រដ្ឋមន្រ្តី​ការបរទេស​​អាស៊ាន​ទាំងអស់​ចូល​រួម​​ពិធី​ជប់​លៀង​​អាហារ​ល្ងាច។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម​​



 កិច្ច​ប្រជុំ​​រដ្ឋមន្រ្តីការ​បរទេស​ ​សហប្រតិបត្តិការ​​មេគង្គ ​- ទន្លេ​ Ganga​ លើកទី​១០​ (MGC-10) ​ដឹក​នាំ​​ដោយ​លោក​ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស​ ផាម​ប៊ិញ​មិញ​ (Pham Binh Minh) ​និង ​រដ្ឋមន្រ្តីការបរទេស​​ឥណ្ឌា​ Subrahmanyam Jaishankar សហអធិបតីភាព​​ នឹង​​មានការ​ចូល​រួម​​ពី​រដ្ឋមន្រ្តីការបរទេស​ កម្ពុជា ឡាវ មីយ៉ានម៉ា និង ថៃ​។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម​



 កិច្ច​​ប្រជុំ​​រដ្ឋមន្រ្តី​ការបរទេស​អាស៊ាន - ចិន​​។ រូបថត៖ ទីភ្នាក់ងារ​សារ​ព័ត៌មាន​វៀត​ណាម​



លោក​​​ឧប​នាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ការ​បរទេស​ ផាម ​ប៊ិញ​មិញ (Pham Binh Minh) និង រដ្ឋមន្រ្តី​ការ​បរទេស​អាមេរិក Mike Pompeo ​នៅ​កិច្ច​​ប្រជុំ​រដ្ឋមន្រ្តី​ការបរទេស​​អាស៊ាន​ - អាមេរិក។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម


 ក្នុង​​ក្រប​ខណ្ឌ​​កិច្ច​ប្រជុំ​​រដ្ឋមន្រ្តីការបរទេស​អាស៊ាន​​ - រុស្ស៊ី​ លោក​ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស​ ផាម​ ប៊ិញ​មិញ (Pham Binh Minh) ​ជំនួប​ទ្វេភាគី​នឹង​លោក​រដ្ឋមន្រ្តី​ការបរទេស​រុស្ស៊ី Sergei Lavrov ​។ រូបថត៖ ទីភ្នាក់​ងារ​សារ​ព័ត៌មានវៀតណាម​



កិច្ច​ប្រជុំ​រដ្ឋមន្រ្តី​ការបរទេស​អាស៊ាន - កូរ៉េខាង​ត្បូង​។ រូបថត៖ ទីភ្នាក់ងារ​សារ​ព័ត៌មាន​វៀតណាម


លោក​ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស​​​ ផាម​ ប៊ិញ​មិញ​ (Pham Binh Minh) មាន​កិច្ច​ជំនួប​​ទ្វេភាគី នឹង​​​រដ្ឋមន្រ្តី​ការ​បរទេស​ឥណ្ឌូនេស៊ី​ Retno Marsurdi ដើម្បី​​បង្កើន​​ទំនាក់ទំនង​ដៃ​គូ​​យុទ្ធសាស្រ្ត​វៀតណាម​ - ​ឥណ្ឌូនេស៊ី លើគ្រប់​វិស័យ​ ក្នុងនោះ​​មាន​សហប្រតិបត្តិការ ​ស្តីពី​បញ្ហា​លើ​សមុទ្រ​។ រូបថត៖ ទីភ្នាក់ងារ​សារ​ព័ត៌មាន​វៀត​ណាម


 កិច្ច​ប្រជុំ​​រដ្ឋមន្រ្តី​ការបរទេស​អាស៊ាន ​- New Zealand ​។ រូបថត៖​ ទីភ្នាក់​ងារ​សារ​ព័ត៌មាន​វៀតណាម​


 កិច្ច​ប្រជុំ​​រដ្ឋមន្រ្តី​ការបរទេស​អាស៊ាន - ឥណ្ឌា​។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម​

 

ប្រទេស​អាស៊ាន​​ សន្យា​រក្សា​បន្ត​ខិតខំ​ប្រឹង​ប្រែង​​​អនុវត្ត​​ពេញ​លេញ​ ប្រសិទ្ធភាព​​លើ​សេចក្តី​ប្រកាស​​ស្តីពី​ការ​ប្រតិបត្តិការ​ នៃភាគី​នានា​​លើ​​សមុទ្រ​ខាងកើត​ (DOC) និង ឆាប់​សម្រេចបាន​​ក្រម​ប្រតិបត្តិការ​​លើ​សមុទ្រ​ខាងកើត​ (COC)​ សុពល​ភាព​​ពិតប្រាកដ​។

ថ្លែង​សុន្ទរកថា​​ នៅ​កិច្ច​ប្រជុំ លោក​​ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ការបរទេស​ផាម​ ប៊ិញ​មិញ​ (Pham Binh Minh) ​ប្រកាស​​ស្ថានភាព​សមុទ្រ​ខាងកើត​​ បម្រែបម្រួល​​​ស្មុគ​ស្មាញ​ ក្នុងនោះ​មាន​​សកម្មភាព​ឯកតោភាគី​​​ដូចជា​យោធូបនីយកម្ម​​ សមយុទ្ធយោធា​កើន​ឡើង​ ពិសេស​នាវា​​សង្កេត​ពិនិត្យ​ របស់​ចិន​ បាន​​នាវា​ឆ្មាំសមុទ្រ​ និង ប្រជា​ការពារ​អម​រំលោភ​លើ​តំបន់​សេដ្ឋកិច្ច​ផ្តាច់​មុខ​ និង ខ្ពង់រាប​​បាត​សមុទ្រ ​របស់​វៀតណាម​ ដំណើរការ​​សកម្មភាព​រុក​រក​ខុស​ច្បាប់​។​

លោក​ឧបនាយករដ្ឋមន្រ្តី សង្កត់​ធ្ងន់នូវ​សកម្មភាព​នេះ រំលោភ​ធ្ងន់​ធ្ងរលើ​​​សិទ្ធិ​អធិបតេយ្យភាព​​ និង សិទ្ធិ​ចាត់​ចែង​ប្រើប្រាស់​​របស់​វៀតណាម​ តាម​អនុសញ្ញា​​អង្គការ​សហប្រជាជាតិ​ ស្តីពី​ច្បាប់​សមុទ្រ​១៩៨២។ ធ្ងន់ធ្ងរជាង​ នេះជា​ការបម្រែ​បម្រួល​​បន្ទាប់ពី​សកម្មភាពចំណាក់​ទប់បន្ថែម​ដី ទ្រង់ទ្រាយ​ធំ និង យោធូបនីយកម្ម​នូវ​រចនាសម្ពន្ធ​​​​ជម្លោះ​លើ​សមុទ្រ​។​ បម្រែបម្រួល​នេះ​ ធ្វើ​ឱ្យ​សំណឹក​ទំនុកចិត្ត​ កើន​ភាព​តាង​តឹន​ និង ឥទ្ធិពល​ផ្ទាល់​ដល់​សន្តិភាព​ ស្ថិរភាព​ សុវត្ថិភាព​ សេរីភាព​នាវាចរណ៍​​ និង ​អាកាសចរណ៍​​​នៅ​​លើ​សមុទ្រខាងកើត​ រំលោភ​ DOC និង ដើ​រផ្ទុយ​នឹង​ការ​សន្យា​រក្សា​​បរិស្ថាន​ងាយ​ស្រួល​ ​សម្រាប់​​ការ​ចរចា​ COC។

ក្នុង​បរិបទ​នោះ លោក​ឧបនាយករដ្ឋមន្រ្តី បាន​ស្នើ​អាស៊ាន​រក្សាមាំ​សាមគ្គី​ និង សំឡេង​និយាយ​រួម​ អះអាង​សាឡើងវិញ​នូវ​គោលការណ៍​ និង សន្យា​ចំពោះ​សន្តិភាព​ ស្ថិរភាព​ បោះ​សំឡេង​អំពាវនាវ​អត់ធ្មត់​ មិនមាន​សកម្មភាព​ឯកតោភាគី​ ធ្វើបង្ខូចដល់​​បទដ្ឋាន​ពិភាក្សា​ និង សហប្រតិបត្តិការ​តំបន់ រាំង​ស្កាត់​សកម្មភាព​សេដ្ឋកិច្ច​ស្រប់​ច្បាប់​ នៃ​ប្រទេសនានា​នៅ​ជាប់​សមុទ្រ​។ ហើយ​ខិតខំ​កសាង​ COC មួយ​មានប្រសិទ្ធភាព ពិត​ប្រាកដ​៕​

 

អត្ថបទ​៖ កាសែត​រូបភាព​វៀតណាមសរុប​ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម​
 

ព្រឹត្តិការណ៍ ៥០ ឆ្នាំ ទំនាក់ទំនងអាស៊ាន និង អូស្រ្តាលី

ព្រឹត្តិការណ៍ ៥០ ឆ្នាំ ទំនាក់ទំនងអាស៊ាន និង អូស្រ្តាលី

នៅ​កិច្ច​ប្រជុំកំពូល​ពិសេស​ អបអរ​សាទរខួប​​អនុស្សាវរីយ​លើកទី​៥០ ទំនាក់ទំនង​អាស៊ាន​ និងអូស្ត្រាលី បានប្រព្រឹត្តទៅ​នា​ខែមីនាកន្លង​ហើយ​ នៅទីក្រុង​ Melbourne ប្រទេស​អូស្ត្រាលី...

Top