• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

បទយកការណ៍ឯកទេស

ការបង្កើតនិងអភិវឌ្ឍនៃផលិតកម្មសូត្រ នៅប្រទេសវៀតណាម

ទោះបីមិនមែនជា“ ចក្រភព” នៅលើផ្លូវសូត្រដ៏អស្ចារ្យរបស់មនុស្សជាតិក៏ដោយ។ ប៉ុន្តែសូត្ររបស់វៀតណាមត្រូវបានពិភពលោកវាយតម្លៃខ្ពស់ចំពោះគុណសម្បត្ដិប្លែកៗនិងពិសេស។ ដូច្នេះមិនគួរឱ្យភ្ញាក់ផ្អើលទេដែលលោក Fei Jianmingអគ្គលេខាធិការនៃសមាគមសូត្រពិភពលោកបានសន្និដ្ឋានថា៖“ ក្នុងចំណោមបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ការផលិតសូត្ររបស់វៀតណាមមានមូលដ្ឋានគ្រឹះល្អបំផុត រួមមាន៖ ភូមិ​ត្បាញសូត្រដែលមានអាយុរាប់ពាន់ឆ្នាំ។ ប្រទេសវៀតណាមនាំចេញសសៃសូត្រច្រើនជាងជប៉ុននិងចិនហើយក៏នាំចេញសូត្រឆៅច្រើនជាងកម្ពុជានិងថៃដែរ ... ” ។

រឿងរ៉ាវពីភូមិសិប្បកម្មតម្បាញសូត្របុរាណ
 

នៅក្នុងផ្ទះដ៏ស្រស់ស្អាតនិងជាប់នឹងសួនដាំដើមមនដ៏ខៀវស្រងាត់នៅទីក្រុងហូយអាន (Hoi An), លោក ឡេថាយវូ(Le Thai Vu)ម្ចាស់ក្រុមហ៊ុនភាគហ៊ុនសូត្រ ក្វាងណាម (Quang Nam) ដែលជាពាណិជ្ជករដ៏ជោគជ័យម្នាក់ក្នុងសហគមន៍ជំនួញសូត្រវៀតណាមដែលកំពុងពិភាក្សាជាមួយប្រតិភូអាជីវកម្មឈានមុខគេក្នុងពិភពសូត្រពីប្រទេសចិនជប៉ុនថៃបារាំងអ៊ីតាលី ...

តាមទម្លាប់ នៅពេលដែលពិភាក្សាជាមួយដៃគូលោក វូ(Vu)មិនត្រឹមតែលើកឡើងអំពីការជួញដូរប៉ុណ្ណោះទេ ។ ថែមទាំងចំណាយពេលវេលាជាច្រើនដើម្បីនិយាយអំពីប្រវត្តិសក្តានុពលនិងភាពខ្លាំងនៃការផលិតសូត្ររបស់វៀតណាមផងដែរ។ បើតាមលោកវូ (Vu)សូត្រគឺជាផលិតផលមួយដែលជាប់ទាក់ទងនឹងវប្បធម៌ជាតិដូច្នេះព័ត៌មានទាំងនេះគឺមានតម្លៃណាស់ក្នុងការវាយតម្លៃគុណភាពនិងចំណាត់ថ្នាក់នៃសូត្ររបស់ប្រទេសមួយ។

 


បច្ចេកទេសចិញ្ចឹមដង្កូវនាងតាមរបៀបប្រពៃណីដែលមានអាយុកាលប្រហែល ៤០០ ឆ្នាំរបស់ប្រជាជនតំបន់ក្វាង(Quang)។
រូបថត៖ ថាញហ័រ



ការជ្រើសរើសដង្កូវនាង មុនពេលស្រង់សូត្រឆៅ។ រូបថត៖ ថាញហ័


ភ្ញៀវទេសចរបរទេសចាប់អារម្មណ៍ និងចង់ស្វែងយល់ពីដំណើរការនៃការខ្ជាក់សសៃសូត្រពីមាត់របស់ដង្កូវនាង នៅភូមិត្បាញសូត្រ វ៉ានភូក (Van Phuc)
(ហាដុង (Ha Dong) ហាណូយ (Ha Noi))។ រូបថត៖ ថាញយ៉ាង



បន្ទាប់ពីជិត ៥ សតវត្សរ៍ប្រជាជននៅតំបន់ក្វាង (Quang)នៅតែរក្សាបច្ចេកទេសចិញ្ចឹមដង្កូវនាងនិងការស្រង់សូត្រឆៅ តាមវិធីសាស្ត្រប្រពៃណី
របស់ជីដូនជីតា។ រូបថត៖ ថាញហ័រ



ដំណើរការរវៃសូត្រនៅភូមិសូត្រ កូចិត (Co Chat) (ខេត្តណាមឌិញ) (Nam Dinh) ។ រូបថត៖ ទ្រីញបូ


បច្ចេកទេសតសសៃសូត្រ នៅពេលត្បាញ។ រូបថត៖ ថាញ់យ៉ាង


ត្រល់ត្បាញនៃកីតម្បាញបែបបុរាណ។ រូបថត៖ ថាញ់យ៉ាង


សម្រស់សូត្រនៅខេត្តក្វាង (Quang)។ រូបថត៖ ថាញ់ហ័រ


សូត្រមានគុណភាពខ្ពស់ នៅភូមិត្បាញសូត្រ ម៉ាចូវ (Ma Chau)។ រូបថត៖ ថាញហ័រ
 

និយាយអំពីការត្បាញសូត្រវៀតណាមយោងទៅតាមរឿងព្រេងនៃភូមិ កូដូ (Co Do)ស្រុកបាវី(Ba Vi) (រដ្ឋធានីហាណូយ) (Ha Noi) ក៏ដូចជាឯកសារជាច្រើនឯកសារជីវប្រវត្ដិបុរាណបាននិយាយថាប្រជាជនវៀតណាមបានដឹងអំពីការដាំដើមមន ចិញ្ចឹមដង្កូវនាង តាំងពីយូរលង់មកហើយ។ នៅសម័យស្តេចហុងវឿង(Hung Vuong) ប្រហែលជា ៤,០០០ ឆ្នាំមុន។

បច្ចុប្បន្ននេះប្រទេសវៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសផលិតសូត្រធំបំផុតចំនួន ៦ នៅលើពិភពលោក។ ក្នុងនោះវៀតណាមបានជាប់ចំណាត់ថ្នាក់លេខ បី នៅអាស៊ី និងទី ៦ នៅលើពិភពលោក ដែលទាក់ទងនឹងការនាំចេញសូត្រ។

ពីសសៃសូត្រជនជាតិវៀតណាមដឹងពីរបៀបត្បាញសូត្រដែលមានគុណភាពខ្ពស់ជាច្រើនប្រភេទស្រស់ស្អាតរលោងមិនចាញ់នឹងសូត្ររបស់ចិននិងជប៉ុនទេ។ 

ឧទាហរណ៍នៅភាគខាងជើងសូត្រត្បាញនៅភូមិ កូដូ (Co Do) បុរាណត្រូវបានគេដាក់ឈ្មោះថា "សូត្រថ្វាយស្តេច" នោះគឺជាសូត្រល្អបំផុតដែលថ្វាយនិងប្រើប្រាស់ក្នុងព្រះបរមរាជវាំង។ រីឯសូត្រ វ៉ាន់ភុក(Van Phuc) នៅសម័យអាណានិគមបារាំងត្រូវបានគេចាត់ទុកដូចជាទំនិញល្អបំផុតក្នុងតំបន់ឥណ្ឌូចិន។ ដូច្នេះសូត្រ វ៉ាន់ភុក (Van Phuc) ត្រូវបានគេជ្រើសរើសឱ្យចូលរួមក្នុងការតាំងពិព័រណ៍ធំ ៗ នៅ Marseille និង Paris (បារាំង) ។

នៅតំបន់កណ្តាល កាលពីសម័យមុនតម្បាញសូត្រក៏មានការអភិវឌ្ឍយ៉ាងខ្លាំងជាពិសេសនៅតំបន់ ក្វាងណាម (Quang Nam) ពីព្រោះកន្លែងនេះមានកំពង់ផែពាណិជ្ជកម្មបុរាណហូយអាន (Hoi An) ដែលជាកន្លែងឈប់សំចតដ៏សំខាន់មួយនៅក្នុងផ្លូវជំនួញសូត្រនៅលើសមុទ្រ។

ហេតុដូច្នេះគេអាចដឹងថាតាំងពីសម័យបុរាណ មុខរបរចិញ្ចឹមដង្កូវនាងនិងត្បាញសូត្រ នៅវៀតណាមមានការរីកចម្រើនខ្លាំងហើយផលិតផលសូត្ររបស់វៀតណាមបានពិភពលោកទទួលស្គាល់និងវាយតម្លៃខ្ពស់។

បន្ទាប់ពីឆ្លងកាត់ឧបសគ្គជាច្រើន មុខរបរចិញ្ចឹមដង្កូវនាងនិងត្បាញសូត្រធ្លាប់មានភាពរុងរឿង និងភាពអន់ថយ។ ប៉ុន្តែប្រការគួរឲ្យសប្បាយរីករាយ ដែលគឺមុខរបរនេះនៅតែអភិរក្សនិងអភិវឌ្ឍន៍ នៅតាមភូមិជាច្រើនក្នុងប្រទេសវៀតណាម។

សព្វថ្ងៃប្រសិនបើអ្នកមានឱកាសទៅទស្សនាភូមិសូត្រប្រពៃណីល្បី ៗ ដូចជាកូដូ (Co Do) វ៉ាន់ភុក (Van Phuc) (ហាណូយ) (Ha Noi)ញាស្វា (Nha Xa) (ខេត្ត ហាណាម) (Ha Nam) កូចិត (Co Chat) (ណាមឌិញ) (Nam Dinh) យុយយៀន (Duy Duyen) និងម៉ាចូវ (Ma Chau) (ខេត្តក្វាងណាម)  (Quang Nam) តឹនចូវ (Tan Chau) (ខេត្តអានយ៉ាង) (An Giang) ... អ្នកទេសចរនឹងមានឱកាសទទួលអារម្មណ៍និងស្វែងយល់ពីកន្លែងផលិតសូត្របែបប្រពៃណីដ៏ស្រស់ស្អាតរួមជាមួយនឹងរូបភាពវាលស្រែ ចំការដើមមន ថែមទាំងសម្លេងមកពីត្រល់ត្បាញដែលពោរពេញទៅដោយអារម្មណ៍នឹកអាល័យ ... ហើយជាពិសេសនឹងបានឃើញផ្ទាល់ភ្នែកសិប្បករបង្ហាញពីបច្ចេកទេសប្លែកៗដែលត្បាញសូត្រល្អបំផុតដែលធ្លាប់ល្បីល្បាញ។


ទីក្រុង បាវឡុក (Bao Loc) - ទីកន្លែងផលិតសូត្រធំបំផុតនៅប្រទេសវៀតណាម

ឃុំ ĐamB’ri គឺជាតំបន់ដ៏ល្បីល្បាញមួយសម្រាប់ការដាំដើមមននិងចិញ្ចឹមដង្កូវនាង ក្នុងទីក្រុងបាវឡុក (Bao Loc)(ខេត្តឡាំដុង) (Lam Dong) ។ នៅចំកណ្តាលចំការដាំដើមមនដ៏ធំសម្បើមនៅលើដីព៌ណក្រហមលោកស្រីឡេធីធើ (Le Thi Tho) កំពុងបេះស្លឹកមនខ្ចីៗជាច្រើនយ៉ាងរហ័សដើម្បីនាំយកទៅដង្កូវនាងស៊ី។

លោកស្រីធើ (Tho)គឺជាមន្រ្តីនៃផ្នែកចិញ្ចឹមដង្កូវនាងនៃមជ្ឈមណ្ឌលស្រាវជ្រាវកសិកម្មខេត្ត ឡាំដុង (Lam Dong)លោកស្រីមានចំណេះដឹង បទពិសោធន៍ និង រស់នៅកណ្តាលតំបន់ដាំដុះដើមមនធំបំផុតនៅទីក្រុង បាវឡុក (Bao Loc) ដូច្នេះក្រៅពីការស្រាវជ្រាវនៅស្ថាប័ន លោកស្រីក៏បានវិនិយោគលើការដាំដើមមនដែលមានទំហំ ៧៥០០០០ ម៉ែត្រការេ និងចិញ្ចឹមដង្កូវនាង ដើម្បីផ្គត់ផ្គង់ទៅកាន់ទីផ្សារ។  ទោះបីការងារពិតជានៀយហត់ក៏ដោយ។ ប៉ុន្តែមានអំណោយផលល្អ និងបានវាយតម្លៃថាជាទិសដៅជោគជ័យព្រោះការអភិវឌ្ឍន៍ពូជដង្កូវនាងត្រូវបានគេចាត់ទុកជាដំណោះស្រាយដ៏សំខាន់បំផុតសម្រាប់ការអភិវឌ្ឍមុខរបរដាំដើមមននិងចិញ្ចឹមដង្កូវនាងនៅទីក្រុងបាវឡុក (Bao Loc)

បើប្រៀបធៀបទៅនឹងភូមិត្បាញសូត្រតាមបែបប្រពៃណីការដាំដុះដើមមននិងចិញ្ចឹមដង្កូវនាងនៅទីក្រុង បាវឡុក (Bao Loc) បានកើតឡើងនៅក្នុងកំឡុងទសវត្សឆ្នាំ ៧០ នៃសតវត្សរ៍ទី ២០ ប៉ុន្តែមានការអភិវឌ្ឍខ្លាំងដែលស្មើនឹង ៧០% នៃការផលិតសូត្រ នៅទូទាំងប្រទេសដែលបានគេចាត់ទុកថាជា "រដ្ឋធានី" នៃសូត្រវៀតណាម។ ទីក្រុង បាវឡុក (Bao Loc)  មានការផលិតសូត្រខ្នាតធំដែលអនុវត្តគ្រប់ដំណាក់កាល ចាប់ពីការដាំដុះដើមមន ចិញ្ចឹមដង្កូវនាងការរវៃសសៃសូត្រ ការត្បាញសូត្រ ជ្រលក់ពណ៌ រហូតដល់ផលិតចេញផលិតផលសម្រេចគ្រប់ប្រភេទ។ ក្រៅពីនោះមានមជ្ឈមណ្ឌលត្រួតពិនិត្យគុណភាពស្របតាមស្តង់ដារអន្តរជាតិ។

 


ម៉ាស៊ីនត្បាញក្រណត់ kimonoដែលមានគុណភាពខ្ពស់នៅទីក្រុង បាវឡុក (Bao Loc) ។ រូបថត៖ ថាញ់យ៉ាង


នៅទីក្រុង បាវឡុក (Bao Loc) មានខ្សែចង្វាក់ផលិតកម្មទំនើប ៗ  ដូច្នេះចំនួនកម្មករចូលរួមក្នុងផលិតកម្មជាតិច។ ប៉ុន្តែផលិតផលមានគុណភាពល្អ។
រូបថត៖ ថាញ់យ៉ាង



ចង្វាយសសៃសូត្រដែលមានគុណភាពខ្ពស់សម្រាប់ការនាំចេញ។ រូបថត៖ ថាញ់ហ័រ


ចង្វាយសសៃសូត្រពណ៌ផ្កាឈូកត្រូវបានប្រើសម្រាប់ត្បាញក្រណាត់។ រូបថត៖ ថាញ់ហ័រ


ម៉ាស៊ីនត្បាញសូត្រដែលមានគុណភាពខ្ពស់។ រូបថត៖ ថាញ់ហ័រ


កម្មការិនីនៅរោងចក្រសសៃសូត្ររបស់ក្រុមហ៊ុនភាគហ៊ុនអាចូវ (A Chau) នៅទីក្រុង បាវឡុក(Bao Loc)ខេត្ត ឡឹមដុង(Lam Dong)។
រូបថត៖ ថាញ់យ៉ាង



ផលិតផលសូត្រ វ៉ានភុក (Van Phuc) ដែលមានគុណភាពខ្ពស់។ រូបថត៖ ថាញ់យ៉ាង


ភាពប្រណីតនិងភាពថ្លៃថ្នូនៃសម្លៀកបំពាក់ដែលបានកាត់ដេរពីសូត្រ។ រូបថត៖ ថាញ់យ៉ាង
 

លិតផលសូត្រ បាវឡុក (Bao Loc)មានភាពសម្បូរបែបរួមមាន ២០ ប្រភេទផ្សេងៗគ្នា លើសពីសូត្រធម្មជាតិនិងសូត្រឆៅ រួមទាំងក្រណាត់សូត្រគុណភាពខ្ពស់ដូចជា សាទីន (Satin)ប្រើសម្រាប់កាត់ដេរ kimono ជប៉ុន សូត្រសម្រាប់កាត់ដេរកន្សែងពាក់លើក្បាលyozu ក្នុងប្រទេសអារ៉ាប់រួមឥណ្ឌាសូត្រhabuta, crepe de chine (CDC) សម្រាប់សម្លៀកបំពាក់កម្រិតខ្ពស់ ...ហេតុដូច្នេះសូត្របាវឡុក (Bao Loc)ត្រូវបានពាណិជ្ជសញ្ញាសំលៀកបំពាក់ឈានមុខគេជាច្រើននៅលើពិភពលោកជឿទុកចិត្ត និងនាំចេញទៅកាន់បណ្តាប្រទេសមហាអំណាចសូត្រដូចជាប្រទេសចិនជប៉ុន ឥណ្ឌាប្រេស៊ីល…
 

បច្ចុប្បន្ននេះមានទំហំដាំដើមមនចំនួន ៥០០០ ហិកតានៅទូទាំងប្រទេសដែលក្នុងនោះ ទីក្រុង បាវឡុក (Bao Loc) មានទំហំដាំដើមមនប្រមាណ ៥០០ ហិកតាដោយទទួលបានផលស្លឹកមនសរុបជាមធ្យមប្រមាណ ៥,០០០ តោន / ឆ្នាំ។ លើសពីនេះទៀត ទីក្រុង បាវឡុក (Bao Loc)ក៏មានសហគ្រាសធំ ៗ ចំនួន ២៣ ដែលផលិតនិងធ្វើអាជីវកម្មផលិតផលសូត្រនិងត្បាញសូត្រសម្រាប់ការនាំចេញ។ ជារៀងរាល់ឆ្នាំទីក្រុង បាវឡុក (Bao Loc)  ផលិតសសៃសូត្រឆៅបានប្រមាណ ១.០០០ តោនសូត្រ ៣.៥ លានម៉ែត្រការេទំហំនៃការនាំចេញទទួលប្រហែល ១៦-១៨ លានដុល្លារ / ឆ្នាំដែលស្មើនឹង ៨០% នៃការនាំចេញសូត្រសរុប នៅទូទាំងប្រទេស។ 

ទោះបីត្រូវបានគេចាត់ទុកដូចជាប្រភពផលិតសូត្រឈានមុខគេនៅលើពិភពលោកក៏ដោយប៉ុន្តែប្រទេសវៀតណាមមិនទាន់ក្លាយទៅជាប្រទេសដែលមានពាណិជ្ជសញ្ញាដ៏រឹងមាំមួយលើទីផ្សារសូត្រពិភពលោកនៅឡើយទេ។ ការពន្យល់អំពីបញ្ហានេះបើយោងតាមលោកអគ្គលេខាធិការនៃសមាគមសូត្រពិភពលោក Fei Jianming ដោយសាររតែប្រទេសវៀតណាមបានផ្តោតខ្លាំងពេកទៅលើការនាំចេញសសៃសូត្រឆៅ អស់រយៈពេលជាយូរមកហើយដែលមានន័យថាវាឈប់ដំណើរការទទួលប្រាក់ចំណេញទាបតែប៉ុណ្ណោះ។ ខណៈពេលដែលមានតែផលិតផលសូត្រមានគុណភាពខ្ពស់ដែលបញ្ជាក់នូវពាណិជ្ជសញ្ញាសូត្ររបស់ប្រទេសមួយ។

ដូច្នេះយោងទៅតាមលោក Fei Jianming ថា“ ប្រទេស“វៀតណាមគឺជាប្រទេសមួយដែលមានភាពប្រពៃណីតម្បាញសូត្រតំបន់វត្ថុធាតុដើមដ៏ធំនិងសូត្រមានគុណភាពខ្ពស់និងកម្រមាន។ ដូច្នេះយើងគួរតែអភិរក្ស ដើម្បីផលិតផលិតផលសូត្រនៅក្នុងប្រទេស ហើយនោះគឺជាទិសដៅត្រឹមត្រូវដែលត្រូវធ្វើដំណើរទៅកាន់ផ្លូវសូត្រពិភពលោក”។

ទន្ទឹមនឹងដំណោះស្រាយស៊ីសង្វាក់គ្នា យូរអង្វែង ដូចជា៖ការកសាងតំបន់វត្ថុធាតុដើម បង្កើតបណ្តាញផលិតកម្មភ្ជាប់នឹងផលិតកម្ម ការវិនិយោគលើបច្ចេកវិទ្យា ជំរុញការវិនិយោគក្នុងការជំរុញពាណិជ្ជកម្មនិងការផ្សាយពាណិជ្ជកម្មពាណិជ្ជសញ្ញា ... ដែលការផលិតសូត្រវៀតណាមកំពុងអនុវត្តយ៉ាងសកម្មការ។ ដូច្នេះការលើកឡើងរបស់លោក Fei Jianmingអាចចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបើកផ្លូវមួយ ដើម្បីប្រទេសវៀតណាមក្លាយជាកម្លាំងថ្មីមួយ នៅក្នុងទីផ្សារសូត្រ ដែលពោរពេញទៅដោយ សក្តានុពលសូត្រនៃពិភពលោក។

 

អត្ថបត៖ ថាញហ័រ រូបថត៖ ថាញយ៉ាង ថាញហ័រ ទ្រីញបូ

ស្វែងយល់នូវវប្បធម៌ជនជាតិ មឿង (Muong) នៅខេត្ត ហ័រប៊ិញ (Hoa Binh)

ស្វែងយល់នូវវប្បធម៌ជនជាតិ មឿង (Muong) នៅខេត្ត ហ័រប៊ិញ (Hoa Binh)

ចំងាយ​​ប្រហែល ៧០ គីឡូម៉ែត្រ តាមទិសនិរតីនៃទីក្រុងហាណូយ (Ha Noi) ខេត្ត ហ័រប៊ិញ (Hoa Binh) ត្រូវបានគេស្គាល់ជា "ទឹកដីនៃវីរៈកថា" ជាកន្លែងដែលមានជនជាតិ មឿង (Muong)...

Top