• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ជីវភាពរស់នៅរបស់ប្រជាជន​វៀតណាម

ការធ្វើសមាធិជួយរក្សាតុល្យភាពនៃជីវិត

ការធ្វើសមាធិតាមបែប​​ស្តេច ត្រឹន​ញ៉ឹនតុង (Tran Nhan Tong )កំពុងពេញនិយមក្នុងជីវ​ភាពរ​ស់នៅ​ក្នុង​ប្រទេសវៀតណាមឥឡូវនេះ​វា ត្រូវបា​នស្រា​វជ្រា​វ​ និ​​ង​អភិវឌ្ឍ​ដោយវិទ្យាស្ថាន​វេជ្ជសាស្រ្តជាតិ និ​ងកា​រ​ហា​ត់​ប្រា​ណ​​​តា​ម​ចង្វា​​ក់​ភ្លេងនៃប្រទេស​វៀតណាមនិង​មហា​វិទ្យាល័យង្វៀនត្រាយ (Nguyen Trai)ក្នុង​​គោល​បំណងជួយអ្នក​ហាត់​ធ្វើ​​សមាធិ​មាន​សុ​ខភា​ពល្អនិងមាន​ស្មារតី​ល្អ​​ដើម្បី​​ធ្វើអ្វីៗ​​ដែល​មា​ន​ប្រ​យោជ​ន៍​ដ​ល់សង្គមនិងសហគមន៍។

ការធ្វើសមាធិដែលត្រូវបានបង្កើតឡើងដោយស្តេចត្រឹនញ៉ឹនតុង (Tran Nhan Tong ) (១២៥៨-១៣០៨) មានឈ្មោះថា Thien phai Truc Lam Yen Tu។ នេះគឺជាការធើ្វសមាធិមួយដែលទទួលមរតកនូវលក្ខណៈសំខាន់ៗនៃការធ្វើសមាធិបែបព្រះពុទ្ធសាសនា ដោយមានសារថា“ សាសនានឹងជីវិត”។ ការធ្វើសមាធិគឺជាលក្ខណៈពិសេសនៃវប្បធម៌បូព៌ាដោយមានទ្រឹស្តីជាក់លាក់និងត្រូវបានអនុវត្តដើម្បីលើកកម្ពស់សុខភាពលុបបំបាត់ជំងឺនិងពន្យារអាយុជីវិត។ លោកបណ្ឌិត ង្វៀន ទៀនលួន(Nguyen Tien Luan  )នាយកមហាវិទ្យាល័យ ង្វៀនត្រាយ (Nguyen Trai)បានមានប្រសាសន៍ថាការធ្វើសមាធិបែបស្តេចត្រឹនញ៉ឹនតុង (Tran Nhan Tong )ត្រូវបានទទួលមរតកពីព្រះសង្ឃ ធីចធៀនតាម (Thich Thien Tam ) ជាព្រះចៅអធិការវត្ត វូហា (Vu Ha) (ស្រុកគ្វីញភូ (Quynh Phu,) ខេត្ត ថាយប៊ិញ (Thai Binh))គឺជាអ្នកទទួលបានមរតកនៃសមាធិ Truc Lam Yen Tu ដែលមានរយៈពេល ៧ សតវត្សរ៍កន្លងមកហើយ។

បន្ទាប់ពីការស្រាវជ្រាវនិងពិសោធន៍អស់រយៈពេល ២ ឆ្នាំនៅខែមេសាឆ្នាំ២០១៩ សាលានិងវិទ្យាស្ថានអនុវត្តវិទ្យាសាស្ត្រជាតិនិងការហាត់ប្រាណតាមចង្វាក់ភ្លេងនៃប្រទេសវៀតណាមបានរាយការណ៍ជូនសមាគមន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាមនិងទទួលបានការវាយតំលៃខ្ពស់ពីខាងអ្នកវិទ្យាសាស្ត្រជាច្រើន។ ក្រោមការតំរង់ទិសថា“សុខភាពងសុខុមាលភាពសំរាប់ជនជាតិវៀតណាម” ការធ្វើសមាធិនេះត្រូវបានពេញនិយមនៅក្នុងសហគមន៍ ជាពិសេសសម្រាប់ពុទ្ធបរិស័ទនិងយុវជន (សិស្សនិស្សិត) ។


ការហាត់សមាធិមួយនៅស្រុក បាវី (Ba Vi) រដ្ឋធានី ហាណូយ (Ha Noi)។


វិទ្យាស្ថានអនុវត្តវេជ្ជសាស្ត្រជាតិ និងការហាត់ប្រាណតាមចង្វាក់ភ្លេងនៃប្រទេសវៀតណាមបានបើកវគ្គសិក្សាចំនួន ០៣ សម្រាប់អ្នកដែលចង់ហាត់សមាធិ។


ការហាត់សមាធិមិនសូវស្មុគស្មាញទេអ្នកហាត់សមាធិត្រូវចេះតស៊ូដើម្បីកែលំអសុខភាពរបស់ខ្លួន។


លោកម៉ាញហ៊ុង (Manh Hung)ណែនាំសិស្សក្នុងថ្នាក់ហាត់សមាធិមួយ។


វគ្គសិក្សាតែងតែជ្រើសរើសកន្លែងដែលមានខ្យល់អាកាសបរិសុទ្ធដែលស្របតាមការហាត់សមាធិ។


កាយវិការហាត់សមាធិ។


ការហាត់សមាធិបែបនេះជួយរក្សាតុល្យភាពរាងកាយ ដើម្បីមានសុខភាពល្អ។


ការធ្វើសមាធិគឺជាលក្ខណៈពិសេសនៃវប្បធម៌បូព៌ា។


តាំងពីដំបូងមកអ្នកហាត់ធ្វើសមាធិត្រូវបានបង្រៀនតាមរបៀបត្រឹមត្រូវ។


ជនបរទេសដែលចូលរួមរៀនធ្វើសមាធិត្រូវបានលើកកំពស់សុខភាពផង និងស្វែងយល់ពីសម្រស់នៃវប្បធម៌វៀតណាមផង។


ដោយមានជីវិតរស់នៅយ៉ាងសកម្មមានទិសដៅល្អមានគំនិតវិជ្ជមានអ្នកដែលចង់រៀនធ្វើសមាធិអាចទទួលបានថាមពលវិជ្ជមានដើម្បីគោលបំណងសុខភាពរបស់មនុស្ស។
 

បច្ចុប្បន្ននេះកម្មវិធីរៀនធ្វើសមាធិមានវគ្គសិក្សាចំនួន ៣ រួមមានថ្នាក់មូលដ្ឋានចំនួន ១០ ពេល (មិនគិតថ្លៃ) វគ្គកម្រិតខ្ពស់មានក្បាច់គុនការពារខ្លួនបន្ថែមទៀតចំនួន ៣០ ពេល; វគ្គបណ្តុះបណ្តាលគ្រូបង្រៀនសមាធិចំនួន ១០០ ពេល។ បន្ទាប់ពីបញ្ចប់វគ្គសិក្សាវិទ្យាស្ថានវេជ្ជសាស្រ្តជាតិនិងការហាត់ប្រាណតាមចង្វាក់ភ្លេងនៃប្រទេសវៀតណាមរួមជាមួយមហាវិទ្យាល័យ ង្វៀនត្រាយ(Nguyen Trai)នឹងប្រគល់វិញ្ញាបនបត្រដល់អ្នករៀន។លោកវេជ្ជបណ្ឌិត ផាមហ៊ឹងគុង (Pham Hung Cung)អតីតប្រធាននាយកដ្ឋានវេជ្ជសាស្ត្រជាតិ (ក្រសួងសុខាភិបាល) នាយកវិទ្យាស្ថានវេជ្ជសាស្ត្រជាតិនិងការហាត់ប្រាណតាមចង្វាក់ភ្លេងបានមានប្រសាសន៍ថា៖“អ្នកដែលហាត់សមាធិ​មាន សួតស្អាត ស្បែកស្អាតមានភាពរស់រវើកហើយភាគច្រើនពួកគេមើលទៅក្មេងជាងអាយុរបស់ខ្លួន។

ការធ្វើសមាធិបែបស្តេច ត្រឹន ញ៉ឹនតុង (Tran Nhan Tong)បានបង្កើតអារម្មណ៍រឹងមាំដែលល្អសម្រាប់សុខភាពនាំឲ្យមានជីវភាពរស់នៅប្រកបដោយភាពសុខសាន្ត។

សិស្សជាច្រើនបន្ទាប់ពីចូលរួមក្នុងការរៀនធ្វើសមាធិនេះដែលបានស្វែងយល់បន្ថែមអំពីសម្រស់វប្បធម៌នៃការធ្វើសមាធិនេះដែលកាត់ហាត់ធ្វើសមាធិនាំសុខភាពដល់មនុស្សម្នាក់ៗ។ លោក ង្វៀន ថាយហា (Nguyen Thai Ha) នាយកវិទ្យាស្ថានអនុវត្តវេជ្ជសាស្ត្រជាតិនិងការហាត់ប្រាណតាមចង្វាក់ភ្លេងនៃប្រទេសវៀតណាមបានមានប្រសាសន៍ថា “វិទ្យាស្ថាននឹងផ្សព្វផ្សាយការធ្វើសមាធិបែបស្តេច ត្រឹនញ៉ឹន តុង (Tran Nhan Tong) តាមរយៈការរៀនតាមប្រព័ន្ធអ៊ីនធើណិត ដើម្បីឱ្យមនុស្សគ្រប់គ្នាអាចស្វែងយល់បន្ថែមអំពីសម្រាស់វប្បធម៌នៃសមាធិនេះ។ រហូតមកដល់ពេលនេះវិទ្យាស្ថានមានសិស្យជិត ២០០០ នាក់ចូលរួមហាត់ធ្វើសមាធិហើយ” ./.

អត្ថបទ៖ ប៊ិចវ៉ឹន - រូបថត៖ វៀតគឿង
 

របរតម្បាញរបស់ជនជាតិលឺ (Lu) នៅឃុំបានហន (Ban Hon)

របរតម្បាញរបស់ជនជាតិលឺ (Lu) នៅឃុំបានហន (Ban Hon)

តាំងពីយូរយាណាស់មកហើយ​ ជនជាតិ​លឺ (Lu) ​នៅឃុំ​​បាន​ហន (Ban Hon) ស្រុក​តាមដឿង​ (Tam Duong) ខេត្ត​ឡាយ​ចូវ​ (Lai Chau) ​ចាត់ទុក​មខ​​របរ​តម្បាញ​សំពត់​សង្កិម​ប្រពៃណី​...

Top