• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

បទយកការណ៍ឯកទេស

កងទ័ពអាវសនៅជួរមុខប្រឆាំងនឹងជំងឺរាតត្បាត

នៅពេលរលកទី ៤ នៃជំងឺរាតត្បាត Covid-19 បានផ្ទុះឡើងចាប់ពីដើមខែឧសភានេះ ខេត្ត បាក់យ៉ាង ( Bac Giang) និងខេត្ត បាក់នីញ (Bac Ninh) គឺជាខេត្តទាំងពីរដែល​មាន​​ការ​ផ្ទុះ​ឡើង​យ៉ាង​ខ្លាំង​ក្លា​នៃ​ជំងឺរាតត្បាត ដោយ​មាន​ករណីឆ្លង​គិតត្រឹមថ្ងៃទី ១៦ ខែមិថុនា មានចំនួនជាង ៧០០០ នាក់ និងមនុស្សជាង ១០០.០០០ នាក់ គឺជាករណី​ F1 ត្រូវតែធ្វើ​ចត្តាឡីស័ក​។ ដោយមិនរង់ចាំការបទ​បញ្ជា​ពីថ្នាក់លើទេ ក្នុងរយៈពេល​ត្រឹមតែមួយខែ មាន​គ្រូពេទ្យ និងគិលានុបដ្ឋាយិកាជិត ៣០០០ នាក់នៅទូទាំងប្រទេស​មកពីតាមបណ្តាខេត្តនិងក្រុងនានាបានធ្វើតាម “បទបញ្ជា​​ពី​បេះដូង” និងសតិសម្បជញ្ញៈជាគ្រូពេទ្យ​ បាន​ស្ម័គ្រចិត្តចេញ​ដំណើរ​ទៅ​កាន់​ខេត្ត បាក់យ៉ាង (Bac Giang) ខេត្ត បាក់នីញ ( Bac Ninh) ដើម្បី​​រួម​ជា​មួយ​វិស័យសុខាភិបាលនៃខេត្តទាំងពីរចូល​រួម​ប្រយុទ្ធប្រឆាំងនឹងការរីករាល​ដាលនៃ​ជំងឺរាតត្បាត

ពេលណារាលដាលនៃជំងឺរាតត្បាតបានចប់ហើយ ទើបត្រឡប់ទៅផ្ទះវិញ

នៅចម្ងាយ ១៧០០ គីឡូម៉ែត្រពីខេត្ត បាក់នីញ (Bac Ninh) និងខេត្តបាក់យ៉ាង ( Bac Giang) វេជ្ជបណ្ឌិតវ័យក្មេងម្នាក់ឈ្មោះ ដាំងមិញហៀន (Dang Minh Hieu) (កើតនៅឆ្នាំ១៩៩៣) នៃមន្ទីពេទ្យវេជ្ជសាស្ត្រនិងឱសថសាស្រ្តទីក្រុងហូជីមិញ ត្រូវបានមិត្តរួមការងារជួយ មុនពេលចាកចេញទៅជួយគាំទ្រខេត្ត បាក់យ៉ាង (Bac Giang) ដែលផ្សព្វផ្សាយតាមបណ្តាញសង្គម បានបង្កើតក្តីរំភើបចិត្តយ៉ាងខ្លាំង។ 

ក្រៅពីមនុស្សចំនួន ២.៧៤៣ នាក់នៃកម្លាំងពេទ្យដែលចូលរួមក្នុងការជួយគាំទ្រដោយផ្ទាល់នៅចំណុចក្តៅចំនួន ២ កន្លែងគឺខេត្ត បាក់នីញ (Bac Ninh ) និងខេត្តបាក់យ៉ាង (Bac Giang) លើការស្វែងរកប្រភពឆ្លង ការធ្វើតេស្ត ការធ្វើចត្តាឡីស័ក និងកំណត់តំបន់មានការរីករាលដាលនោះ បច្ចុប្បន្ននេះក៏មានបុគ្គលិកពេទ្យ និងអ្នកជំនាញចំនួន ២៦.៧៦៨ នាក់ បានត្រៀមខ្លួនជាស្រេចស្ម័គ្រចិត្តចេញដំណើរទៅកាន់តំបន់ផ្ទុះឡើងជំងឺរាតត្បាតដែរ។ 

ជាវេជ្ជបណ្ឌិតម្នាក់ក្នុងចំណោយវេជ្ជបណ្តិតជាង ២០០ នាក់មកពីមន្ទីពេទ្យវេជ្ជសាស្ត្រនិងឱសថសាស្រ្តទីក្រុងហូជីមិញ ដែលបានស្ម័គ្រចិត្តចូលរួមនៅជួរមុខក្នុងការប្រឆាំងនឹងការរីករាលដាលនៃជំងឺរាតត្បាតកូវីដ១៩ វេជ្ជបណ្ឌិត លោកដាំងមិញហៀវ (Dang Minh Hieu)  និងសហការីបានចេញដំណើរក្នុងស្មារតីថា "ពេល​ណា​ការរាលដាលនៃជំងឺរាតត្បាតបានចប់ហើយ ទើបត្រឡប់ទៅផ្ទះវិញ" ។

ទន្ទឹមនឹងនេះដែរ នៅឯខេត្តដាច់ស្រយាលមួយគឺ ខេត្ត អៀនបាយ (Yen Bai) នៅថ្ងៃទី ២៥ ខែឧសភា វេជ្ជបណ្ឌិត លោក ហ័ងវៀតទៀប (Hoang Viet Tiep) (អាយុ ២៦ ឆ្នាំ) ត្រូវបានគេ​ជូនដំណឹងថា មានពេលវេលាតែមួយម៉ោងប៉ុណ្ណោះដើម្បីរៀបចំ​ឥវ៉ាន់សម្រាប់ចេញដំណើរទៅខេត្ត បាក់យ៉ាង ( Bac Giang) ចូលរួមក្នុងប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាត។ ដោយគ្មានការស្ទាក់ស្ទើរអីទេ គ្រូពេទ្យដែលក្មេងបំផុតនៅក្នុងក្រុមទៅជួយគាំទ្រខេត្តបាក់យ៉ាង (Bac Giang)  បានឡើងឡាន ដោយមិនទាន់ជូនដំណឹងដល់ក្រុមគ្រួសារ​របស់គាត់ផង។

វេជ្ជបណ្ឌិត លោក ដាំងមិញហៀវ (Dang Minh Hieu)   នៃមន្ទីពេទ្យវេជ្ជសាស្ត្រ និងឱសថសាស្រ្តទីក្រុងហូជីមិញ បានកាត់សក់មុនពេលទៅដល់ ខេត្តបាក់យ៉ាង ( Bac Giang)  ដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាត។ រូបថត៖ VNA 

វេជ្ជបណ្ឌិត លោកស្រី ង្វៀន ធីធូហា (Nguyen Thi Thu Ha )នៃប្រទេសមន្ទីរពេទ្យវៀតណាម - ស៊ុយអែតអួងបី ( Uong Bi) ខេត្ត ក្វាងនិញ  (Quang Ninh) បានឱបមិត្តភក្តិ និងមិត្តរួមការងាររបស់គាត់ មុនពេលចេញដំណើរទៅចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាតនៅខេត្តបាក់យ៉ាង ( Bac Giang )។ រូបថត៖ ហ្វាងអាន
 

មិត្តរួមការងារ និងសាច់ញាតិ ទៅជូនដំណើរក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យវៀតណាម - ស៊ុយអែតអួងបី ( Uong Bi) ចេញដំណើរទៅខេត្ត បាក់យ៉ាង ( Bac Giang) ដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺរាតត្បាត។ រូបថត៖ ហ្វាងអាន


វេជ្ជបណ្ឌិត លោក វូទ្រីទាវ ( Vu Tri Tue) នៃមន្ទីពេទ្យអរម៉ូន បានលាភរិយា និងកូនស្រីអាយុ ៩ ខែ មុនពេលចាកចេញទៅខេត្ត បាក់យ៉ាង (Bac Giang ) ដើម្បីចូលរួមក្នុងការប្រយុទ្ធនឹងការរាតត្បាត។ រូបថត៖ ហ្វាងអាន

បុគ្គលិកពេទ្យ និងអ្នកស្ម័គ្រចិត្តជាង ៣៥០ នាក់នៃមជ្ឈមណ្ឌលគ្រប់គ្រងជំងឺខេត្ត, សាកលវិទ្យាល័យបច្ចេកវិទ្យាសុខាភិបាលខេត្តហាយយឿង (Hai Duong)  មន្ទីរពេទ្យវៀតណាម - ស៊ុយអែត អួងបី (Uong Bi) និងមណ្ឌលសុខាភិបាលស្រុកវៀតអៀន ( Viet Yen) ចូលរួមក្នុងការកំណត់តំបន់មានការរីករាលដាល ធ្វើតេស្ត៍ និងស្វែងរកប្រភពឆ្លង នៅភូមិ នុយហៀវ (Nui Hieu) ឃុំ ក្វាងយចូវ ( Quang Chau) ស្រុក វៀតអៀន (Viet Yen) ខេត្ត បាក់យ៉ាង ( Bac Giang) ។ រូបថត៖ យ៉ាង សឹនដុង


មន្ទីរពេទ្យបណ្តោះអាសន្នលេខ ២ មានទីតាំងស្ថិតនៅកងវរសេនាធំលេខច ៨៣១ នៃបញ្ជាការដ្ឋានយោធាខេត្ត បាក់យ៉ាង ( Bac Giang) នៅស្រុក តឹនអៀន ( Tan Ye)n មានសមត្ថភាពទទួល និងព្យាបាលអ្នកជម្ងឺចំនួន ៣០០ នាក់ ហើយនិងអាចឡើងរហូតដល់ ៥០០ នាក់  ។ រូបថត៖ យ៉ាង ឡាម / ទីភ្នាក់ងារសារព័ត៌មានវៀតណាម


ប្រឈមមុខនឹងស្ថានភាពស្មុគស្មាញនៃការរីករាលដាលនៃជំងឺរាតត្បាតកូវិដ ១៩ ដោយចំនួនករណីឆ្លងបានបន្តកើនឡើងយ៉ាងឆាប់រហ័ស ខេត្ត បាក់យ៉ាង ( Bac Giang) បានបង្កើតមន្ទីរពេទ្យបណ្តោះអាសន្នលេខ ២ នៅពហុកីឡាដ្ឋានកីឡាខេត្តបាក់យ៉ាង ( Bac Giang)  ដែលមានគ្រែចំនួន ៦២០ សំរាប់ទទួល និងព្យាបាលអ្នកជំងឺឆ្លងកូវីដ១៩ ។
រូបថត៖ យ៉ាងឡាម / ទីភ្នាក់ងារសារព័ត៌មានវៀតណាម

វេជ្ជបណ្ឌិតម្នាក់់កំពុងខិតខំប្រឹងប្រែងអស់សមត្ថភាព ដើម្បីធ្វើការ នៅពេល​ដែល​ខេត្ត បាក់យ៉ាង (Bac Giang) មានអាកាសធាតុក្តៅបំផុត។ រូបថត៖ យ៉ាង សើនដុង


ជំនឿជឿជាក់លើភាពជោគជ័យរបស់វេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកាជិត ៣.០០០ នាក់នៅទូទាំងប្រទេសដែលមកជួយគាំទ្រខេត្ត បាក់យ៉ាង  ( Bac Giang) និងខេត្ត បាក់និញ ( Bac Ninh )ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺរាតត្បាត។ រូបថត៖ ហ្វាងអាន


“ក្រុមពិសេស” នៃមន្ទីរពេទ្យចើរៃ ( Cho Ray) បានបញ្ចប់ភារកិច្ចជួយគាំទ្រ ខេត្ត បាក់យ៉ាង (Bac Giang) ត្រឡប់មកទីក្រុងហូជីមិញវិញដើម្បីជួយគាំទ្រនៅពេលដែលទីក្រុងនេះមានការផ្ទុះឡើងនៃជំងឺរាតត្បាត។ រូបថត៖ ហ្វាងអាន
 


រឿងរ៉ាវអំពី “ការសំរាលកូនអាចពន្យានៅពេលក្រោយ ប៉ុន្តែការប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាតមិនអាចពន្យាពេលបានទេ” របស់ប្តីប្រពន្ធវេជ្ជបណ្ឌិត លោកស្រី ម៉ាយអាញ (Mai Anh) (១៩៩៤) និង លោក ស្វឹនយៀប (Xuan Diep) (១៩៩១) ធ្វើការនៅមន្ទីរពេទ្យវៀតណាម - ស៊ុយអែតអួងបី ( Uong Bi ) (ខេត្ត ក្វាងនីញ (Quang Ninh)) មុនពេលចាកចេញទៅខេត្ត បាក់យ៉ាង ( Bac Giang) ដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាតជាមួយវេជ្ជបណ្ឌិតនិងបុគ្គលិកពេទ្យខេត្តក្វាងនីញ (Quang Ninh) ចំនួន ២០០ នាក់ ត្រូវបានផ្សព្វផ្សាយរាលដាលនៅទូទាំងប្រទេស។ 

នោះគ្រាន់តែជារឿងតូចតាចក្នុងចំណោមវេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកាជិត ៣០០០ នាក់ ដែលបានស្ម័គ្រចិត្តចូលរួមនៅជួរមុខក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺរាតត្បាត។ ពួកគេទាំងអស់បាននិយាយថា ពួកគេមានមោទនភាពណាស់ដែលបានពាក់អាវស ដែលបានបំពេញបេសកកម្មថ្លៃថ្នូជាគ្រូពេទ្យម្នាក់។

 

តាងនាមថ្នាក់ដឹកនាំបក្ស និងរដ្ឋ លោកនាយករដ្ឋមន្រ្តីបានទទួលស្គាល់ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការលះបង់ ការខិតខំប្រឹងប្រែង មិនខ្លាចការលំបាក និងគ្រោះថ្នាក់របស់ជួរកម្មាភិបាលបុគ្គលិកពេទ្យដែលចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាតនាពេលកន្លងមក។ សមរភូមិមួយណាក៏មានការលំបាក សមរភូមិមួយណាក៏មានការខាតបង់ និងការលះបង់ បងប្អូនពិតជា“ កងទ័ពអាវស” ដែលហ៊ានពលីគ្រប់បែបយ៉ាងដើម្បីចូលរួមក្នុងបេសកកម្មដ៏ថ្លៃថ្នូរបស់ខ្លួន ។

លោកនាយករដ្ឋមន្រ្តី ផាមមិញជីញ (Pham Minh Chinh)


 


"យុទ្ធនាការរហ័ស" នៅជួរមុខ
 

នៅខែឧសភា និងខែមិថុនា ជាខែដែលអាកាសធាតុក្តៅគ្របដណ្តប់លើគ្រប់ទីកន្លែងនៃភាគខាងជើងវៀតណាម។ ខេត្ត បាក់យ៉ាង ( Bac Giang) និងខេត្ត បាក់នីញ (Bac Ninh) មិនត្រឹមតែ “ក្តៅ” ដោយសារចំនួន Covid-19 ករណី និងចំនួនមនុស្សត្រូវធ្វើចត្តាឡីស័កកើនឡើងច្រើនៗនោះទេ ថែមទាំងអាកាសធាតុក៏ក្តៅខ្លាំងដែរ ដោយតែងតែស្ថិតនៅកម្រិត ៤០ អង្សារ ក៏ប៉ុន្តែដោយមានការប្តេជ្ញាចិត្តខ្ពស់របស់ក្រុមគ្រូពេទ្យ ចំនួននៃកន្លែងផ្ទុះឡើងជំងឺរាតត្បាតត្រូវបានគ្រប់គ្រងជាបណ្តើរៗ ហើយមនុស្សដែលឆ្លង Covid-19 ក៏ត្រូវបានព្យាបាលទាន់ពេលវេលាដែរ។
 

ដំណាក់កាលនៃការដាក់សំណាកចូលក្នុងបំពង់ធ្វើតេស្តនៅមជ្ឈមណ្ឌលធ្វើតេសត្តនៃបណ្ឌិតសភាវេជ្ជសាស្ត្រយោធា នៅខេត្ត បាក់យ៉ាង ( Bac Giang)។ រូបថត៖ ឯកសារផ្តល់ដោយបណ្ឌិតសភាវេជ្ជសាស្ត្រយោធា
 


វេជ្ជបណ្ឌិតមកពីសាកលវិទ្យាល័យវេជ្ជសាស្ត្រហាយផុង (Hai Phong) បានយកសំណាកចំនួន ៧៧៥១ សម្រាប់ ការធ្វើតេស្តិ៍ នៅក្នុងភូមិនុយហៀវ (Nui Hieu)  - ឃុំក្វាងចូវ (Quang Chau) - ស្រុក វៀតអៀន (Viet Yen) ខេត្ត បាក់យ៉ាង (Bac Giang) ។ រូបថត៖ យ៉ាង សើនដុង

ខេត្ត បាក់យ៉ាង ( Bac Giang) បានទទួល និងដាក់ឱ្យប្រើប្រាស់នូវកាប៊ីនចំនួន ២ សម្រាប់ការធ្វើតេស្តរកមេរោគ SARS-CoV-2 ដែលមានទីតាំងស្ថិតនៅក្នុងស្រុក វៀតអៀន (Viet Yen) និងស្រុក តឹនអៀន ( Tan Yen) ។ កាប៊ីននីមួយៗមានបំពាក់ម៉ាស៊ីនត្រជាក់ ហើយមានកន្លែងគ្រប់គ្រាន់សម្រាប់បុគ្គលិកពេទ្យ ៤ នាក់អង្គុយ ដើម្បីយកសំណាក។
រូបថត៖ យ៉ាង ឡាម / VNA

 


គ្រូពេទ្យមកពីខេត្តភូថោ (Phu Tho) មុនពេលទៅសួរសុខទុក្ខនិងត្រួតពិនិត្យសុខភាពរបស់អ្នកជម្ងឺនៅមន្ទីរពេទ្យបណ្តោះអាសន្ន Fuji - ឃុំនុយហ័ង (Noi Hoang) - ស្រុក អៀនយុង (Yen Dung)  ខេត្ត បាក់យ៉ាង (Bac Giang) ។ រូបថត៖ យ៉ាង សើនដុង


រថយន្តថតកាំរស្មីអ៊ិចនៅមន្ទីរពេទ្យបណ្តោះអាសន្នលេខ ៣ ខេត្ត បាក់យ៉ាង (Bac Giang)។ រូបថត៖ យ៉ាង សឹនដុង

ខេត្ត បាក់យ៉ាង (Bac Giang) បានចាក់វ៉ាក់សាំង Covid-19 ជូនកម្មករ ៣០០ នាក់នៃក្រុមហ៊ុនភូហុង ( Phu Hong) នៅតំបន់ឧស្សាហកម្ម ឌីញត្រាម ( Dinh Tram) ស្រុក វៀតអៀន ( Viet Yen) ។ រូបថត៖ យ៉ាង ឡាម / ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 


គ្រូពេទ្យពិនិត្យអ្នកជំងឺនៅមន្ទីរពេទ្យបណ្តោះអាសន្ន Fuji (ខេត្តបាក់យ៉ាង) ( Bac Giang) ។
រូបថត៖ យ៉ាង សឹនដុង


វេជ្ជបណ្ឌិត និងគិលានុប្បដ្ឋាយិកាព្យាយាមព្យាបាលអ្នកជំងឺ Covid-19  នៅមន្ទីរពេទ្យបណ្តោះអាសន្នលេខ ២ បាក់យ៉ាង (Bac Giang) ។ រូបថត៖ មន្ទីរពេទ្យបណ្តោះអាសន្នលេខ ២ បាក់យ៉ាង (Bac Giang) 


វេជ្ជបណ្ឌិត និងគិលានុប្បដ្ឋាយិកាព្យាយាមព្យាបាលអ្នកជំងឺ Covid-19  នៅមន្ទីរពេទ្យបណ្តោះអាសន្នលេខ ៣ បាក់យ៉ាង (Bac Giang) ។
រូបថត៖ មន្ទីរពេទ្យបណ្តោះអាសន្នលេខ ៣ បាក់យ៉ាង (Bac Giang) 


វេជ្ជបណ្ឌិតម្នាក់បន្ទាប់ពីបំពេញភារកិច្ចក្នុងកំឡុងពេលដែលអាកាសធាតុក្តៅខ្លាំងនៅខេត្ត បាក់យ៉ាង (Bac Giang)។
រូបថត៖ យ៉ាង សឹនដុង


ជំនឿជឿជាក់លើភាពជោគជ័យរបស់កងកំលាំងពេទ្យនៃខេត្ត និងទីក្រុងនានាដដែលមកជួយគាំទ្រដល់ខេត្ត បាក់យ៉ាង (Bac Giang) និងខេត្តបាក់នីញ (Bac Ninh) ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺរាតត្បាត។ រូបថត៖ យ៉ាង សឹនដុង
 

ថ្មីៗនេះ រឿងរ៉ាវនៅក្នុងរូបថតមួយបានធ្វើឱ្យមនុស្សរាប់លាននាក់រំជួលចិត្តខ្លាំង។ រូបថតដែលបង្ហាញថា មានវេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកាប្រមាណ ៣០ នាក់ នៃមន្ទីរពេទ្យឱសថបុរាណ បាក់យ៉ាង (Bac Giang) តម្រង់ជួរជាពីរជួរ ឱនក្បាលលាឪពុកបង្កើតរបស់លោកស្រី ហ័ងធីវួយ (Hoang Thi Vui )ដែលបានទទួលមរណភាពនៅស្រុកកំណើត។ ដោយសារតែត្រូវបំបេញកាតព្វកិច្ច លោកស្រី វួយ ( Vui) មិនអាចវិលត្រឡប់ទៅកាន់ទុក្ខឪពុករបស់លោកស្រីបានទេ។ លោកស្រី វួយ ( Vui) និងបុគ្គលិកពេទ្យនៅជួរមុខប្រឆាំងនឹងការរាតត្បាតនៅខេត្តបាក់យ៉ាង (Bac Giang) និងខេត្តបាក់នីញ (Bac Ninh) ស័ក្ដិសមជាគំរូនៃភាពក្លាហាននិងការលះបង់ ដើម្បី​ជួយសហគមន៍លុបបំបាត់ការឆ្លងរាលដាលនៃជំងឺរាតត្បាត៕

អត្ថបទ៖ ផុងធូ
រូបថត៖ យ៉ាងសើនដុង ហ័ងអាញ ទីភ្នាក់ងារសារព័ត៌មានវៀតណាម និង

មន្ទីរពេទ្យបណ្តោះអាសន្នលេខ ២ បណ្ឌិតសភាវេជ្ជសាស្តយោធា
ប្រែសម្រួលដោយង្វៀនយ៉ាង

 

ស្វែងយល់នូវវប្បធម៌ជនជាតិ មឿង (Muong) នៅខេត្ត ហ័រប៊ិញ (Hoa Binh)

ស្វែងយល់នូវវប្បធម៌ជនជាតិ មឿង (Muong) នៅខេត្ត ហ័រប៊ិញ (Hoa Binh)

ចំងាយ​​ប្រហែល ៧០ គីឡូម៉ែត្រ តាមទិសនិរតីនៃទីក្រុងហាណូយ (Ha Noi) ខេត្ត ហ័រប៊ិញ (Hoa Binh) ត្រូវបានគេស្គាល់ជា "ទឹកដីនៃវីរៈកថា" ជាកន្លែងដែលមានជនជាតិ មឿង (Muong)...

Top