• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

WTO សម្រេចជាស្ថាពរ ជុំទីមួយក្នុងការជ្រើសរើសអគ្គនាយកថ្មី

អង្គការពាណិជ្ជកម្មពិភពលោក (WTO) បានបោះជំហានមួយទៀតក្នុងដំណើរការជ្រើសរើសអគ្គនាយកថ្មី ជាមួយនឹងការដែលប្រធានក្រុមប្រឹក្សា WTO ឯកអគ្គរដ្ឋទូតលោក David Walker (ជនជាតិនូវែលសេឡង់) បានប្រកាសលទ្ធផលជ្រើស រើសអគ្គនាយកថ្មីក្នុងជុំទី ១ និងកាលវិភាគពិគ្រោះយោបល់ជុំទី ២។
 

បេក្ខជន ៥ រូបសម្រាប់តំណែងជាអគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក (រូបថត៖ AFP / VNA)


ដូច្នេះ នៅក្នុងកិច្ចពិគ្រោះយោបល់ជុំទី ១ ដែលបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ១៦ ខែកញ្ញា ក្នុងចំណោមបេក្ខជន ៨ រូបគឺមានបេក្ខជន ៥ រូបដែលត្រូវបានជ្រើសរើសសម្រាប់ជុំទី ២ រួមមាន បេក្ខជនមកពីប្រទេសនីហ្សេរីយ៉ា កូរ៉េខាងត្បូង កេនយ៉ា អារ៉ាប៊ីសាអូឌីត និងចក្រភពអង់គ្លេស។ កិច្ចពិគ្រោះយោបល់ជុំទី ២ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៤ ខែកញ្ញាដល់ថ្ងៃទី ៦ ខែតុលា។ បន្ទាប់ពីជុំទី ២ ចំនួនបេក្ខជននៅក្នុងជុំចុងក្រោយនឹងត្រូវកាត់បន្ថយមកត្រឹម ២ នាក់តែប៉ុណ្ណោះ។ លោកឯកអគ្គរដ្ឋទូត David Walker នឹងកោះប្រជុំបណ្ដាឯកអគ្គរដ្ឋទូតអមអង្គការពាណិជ្ជកម្មពិភពលោកដើម្បីប្រកាសលទ្ធផលនៃជុំទី ២ និងកាលវិភាគសម្រាប់កិច្ចពិគ្រោះយោបល់ជុំទី ៣ ដែលជាជុំចុងក្រោយ។ គោលដៅចុងក្រោយនៃដំណើរការពិគ្រោះយោបល់ទាំងបីជុំគឺដើម្បីទទួលបានសេចក្តីសម្រេចចិត្តឯកភាពគ្នារបស់សមាជិកអង្គការពាណិជ្ជកម្មពិភពលោកស្ដីពីការតែងតាំងអគ្គនាយកថ្មីផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា អញ្ជើញចូលរួមកម្មវិធីសិល្បៈពិសេស អាយុ ២០ ឆ្នាំជារៀងរហូត

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា អញ្ជើញចូលរួមកម្មវិធីសិល្បៈពិសេស "អាយុ ២០ ឆ្នាំជារៀងរហូត"

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា បានអះអាងថា៖ ពលីកម្មនិងការលះបង់របស់វីរៈយុទ្ធជនពលី យុទ្ធជនពិការ យុទ្ធជនជំងឺ និងជនមាន គុណូបការៈ គឺជាមូលដ្ឋានគ្រឹះសម្រាប់ប្រទេសជាតិមានសន្តិភាព ឯកភាព និងការអភិវឌ្ឍនាពេលបច្ចុប្បន្ន។

Top