• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

VinFast - ពាណិជ្ជសញ្ញារថយន្តដើមដំបូងរបស់វៀតណាមបានបង្ហាញខ្លួន ជាផ្លូវការនៅ Paris Motor Show ២០១៨

នាថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨ រថយន្តប្រភេទ Sedan និង SUV ទាំង២ម៉ូដែលនៃក្រុម ហ៊ុន VinFast ដែលជាពាណិជ្ជសញ្ញារថយន្តដើមដំបូងរបស់វៀតណាម បានបង្ហាញខ្លួនជាផ្លូវការនៅក្នុងពិព័រណ៍តាំងបង្ហាញរថយន្តទីក្រុងប៉ារីសលើកទី១២០ (Paris Motor Show 2018)។
 

 ទិដ្ឋភាពនៃពិធីបង្ហាញខ្លួននៃរថយន្ត VinFast នៅក្នុងពិព័រណ៍រថយន្តទីក្រុងប៉ារីសឆ្នាំ២០១៨ (រូបថត៖ Zing.vn)

នេះជាលើកដំបូងដែលពាណិជ្ជសញ្ញារថយន្តវៀតណាមនឹងមានវត្តមាននៅក្នុងពិព័រណ៍តាំងបង្ហាញរថយន្តដ៏ល្បីល្បាញបំផុតលើពិភពលោកដែលប្រមូលផ្ដុំពាណិជ្ជសញ្ញាជួរមុខលើពិភពលោកដូចជា Mercedes Porsche Audi Lamborghini Lexus ជាដើម។ ម៉ូដែល Sedan និង SUV ទាំងពីរដែលត្រូវបានបង្ហាញខ្លួនលើកនេះ ជាលទ្ធផលនៃការបោះឆ្នោតជ្រើសរើសរបស់អតិថិជនវៀតណាមប្រមាណជាង ៦២ ពាន់នាក់ នៅក្នុងចំណោមម៉ូដែលទាំង២០។ ម៉ូដែលទាំងពីរនេះត្រូវបានរចនាដោយក្រុមហ៊ុន Italy Design និង Pininfarnia។

វត្តមានរបស់ VinFast នៅពិព័រណ៍រថយន្តទីក្រុងប៉ារីសឆ្នាំ២០១៨ជាការភ្ញាក់ផ្អើលចំពោះមជ្ឈដ្ឋានអ្នកជំនាញការរថយន្តនិងសារព័ត៌មានអន្តរជាតិ។ កាសែតជាច្រើនលើពិភពលោកបានចុះផ្សាយព័ត៌មាននិងអត្ថបទជាបន្តបន្ទាប់ស្ដីពីម៉ូដែលរថយន្តទាំងពីរខាងលើរបស់ក្រុមហ៊ុន VinFast ពិសេសគឺការដែលវាត្រូវបានបង្ហាញខ្លួនក្នុង​រយៈ​ពេលជាង៣៦៥ថ្ងៃតែប៉ុណ្ណោះ។ ក្រៅពីនោះ ម៉ូដែលប្រណិតទាំងពីរនេះសុទ្ធតែបានវាយតំលៃខ្ពស់អំពីរូបរាងគួរឲ្យចាប់អារម្មណ៍ ក៏ដូចជាការឆ្លើយតបនឹងបទដ្ឋានអន្តរជាតិខ្ពស់បំផុតផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី ផាម យ៉ាទូច៖ Dung Quat ត្រូវក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ចសមុទ្រដ៏ស្វាហាប់

ឧបនាយករដ្ឋមន្ត្រី ផាម យ៉ាទូច៖ Dung Quat ត្រូវក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ចសមុទ្រដ៏ស្វាហាប់

ខេត្ត​ក្វាងង៉ាយ និងតំបន់សេដ្ឋកិច្ច Dung Quat ត្រូវការផ្លាស់ប្តូរយ៉ាងខ្លាំងឆ្ពោះទៅរកគំរូកំណើនបៃតងនិងសេដ្ឋកិច្ចវិលជុំ ដោយផ្តល់អាទិភាពដល់ការទាក់ទាញគម្រោង​បច្ចេកវិទ្យាខ្ពស់ និងស្និទ្ធស្នាលជាមួយបរិស្ថាន។

Top